ចិន-អាស៊ាន

ចិន និងប្រទេសអាស៊ានចំនួនបីផ្សេងទៀត ចាប់ផ្តើមការល្បាតរួមគ្នាតាមដងទន្លេមេគង្គ
កាលពីថ្ងៃអង្គារ មន្ត្រីអនុវត្តច្បាប់មកពីប្រទេសចិន ឡាវ មីយ៉ាន់ម៉ា និងថៃ បានរួមកម្លាំងដើម្បីចាប់ផ្តើមបេសកកម្មល្បាតរួមគ្នា តាមដងទន្លេមេគង្គលើកទី ១៣៥ ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងាររដ្ឋចិន Xinhua ។

នាវាអនុវត្តច្បាប់ដែលជាកម្មសិទ្ធរបស់ចិនចំនួនពីរគ្រឿង បានចាកចេញពីកំពង់ផែ Guanlei ក្នុងតំបន់ស្វយ័ត Xishuangbanna Dai ខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន នាម៉ោង ៨ ព្រឹកថ្ងៃអង្គារសប្តាហ៍នេះ។

ជាមួយគ្នានោះ កងនាវានៃកងកម្លាំងអនុវត្តច្បាប់ចំនួនប្រាំពីរ មកពីប្រទេសចំនួន ៤ ត្រូវបានបញ្ជូនទៅប្រយុទ្ធនឹងឧក្រិដ្ឋកម្មឆ្លងដែនជាច្រើនប្រភេទនៅអាងទន្លេមេគង្គ ដើម្បីរក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងអំឡុងពេលដើរល្បាតនោះ ក្រុមការងារចម្រុះមកពីប្រទេសទាំងបួននឹងធ្វើសមយុទ្ធស្វែងរក ព្រមទាំងជួយសង្គ្រោះនៅតាមដងទន្លេក្នុងទីក្រុង Muang Mo នៃប្រទេសឡាវ ដើម្បីស្វែងយល់ពីវិធីសាស្ត្រដោះស្រាយស្ថានភាពអាសន្នណាមួយ ប្រកបដោយប្រសិទ្ធភាព ស្របពេលអាជ្ញាធរ​ចិន​ក៏​នឹង​បញ្ជូន​ក្រុម​គ្រូពេទ្យ ​ទៅ​ផ្តល់​ការ​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ​។

ជម្រាបផងដែរថា ទន្លេមេគង្គ ត្រូវបានគេស្គាល់ថាជាទន្លេ Lancang នៅក្នុងប្រទេសចិន។ ទន្លេនេះគឺជាផ្លូវទឹកដ៏សំខាន់មួយសម្រាប់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។ មួយវិញទៀត ប្រទេសទាំងបួនដែលរួមមានចិន​ ឡាវ មីយ៉ាន់ម៉ា និងថៃត្រូវបានអនុវត្តការល្បាតរួមគ្នាតាមដងទន្លេមេគង្គ ចាប់តាំងពីខែធ្នូ ឆ្នាំ ២០១១ មកម្លេះ៕

The post ចិន និងប្រទេសអាស៊ានចំនួនបីផ្សេងទៀត ចាប់ផ្តើមការល្បាតរួមគ្នាតាមដងទន្លេមេគង្គ appeared first on .

អង្ករម៉ាកសមូហភាពដែលផលិតចេញពីពូជស្រូវសែនក្រអូប ឈ្នះពានរង្វាន់មាសពីកម្មវិធីវាយតម្លៃគុណភាព រស់ជាតិចិន-អាស៊ានលើកទី១
អង្ករម៉ាកសមូហភាព SKO ដែលផលិតចេញពូជស្រូវសែនក្រអូបនៅក្នុងឆ្នំា២០២៣ ត្រូវបានឈ្នះពានរង្វាន់មាស នៅក្នុងកម្មវិធី វាយតម្លៃគុណភាព រសជាតិ ប្រភេទអង្គរសគ្រាប់វែង ចិន-អាស៊ាន លើកទី១ ដែលកម្មវិធីនេះ រៀបចំឡើងដោយ វិទ្យាស្ថានវិទ្យាសាស្ត្រនៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្ម ខេត្ត Guangxi និងមណ្ឌលការគ្រប់គ្រងពូជនៃតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិននាថ្ងៃទី២៨ ខែតុលា ឆ្នំា២០២៣។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។

សហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ថា លទ្ធផលពីកិច្ចការប្រកួតនៅក្នុងចំណោមសំណាកអង្ករនៃពូជស្រូវសរុប ចំនួន៦១ ដែលក្នុងនោះចំនួន១២ប្រភេទ មកពីប្រទេសអាស៊ាន ចំនួន៥ប្រទេស និងចំនួន៤៩ប្រទេសមកពីតំបន់ស្វយ័តនិងខេត្តដែលដំាដុះស្រូវនៅក្នុងប្រទេសចិន។ អង្ករម៉ាក សមូហភាព SKO ដែលមានពូជស្រូវសែនក្រអូប ត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការប្រកួត ជាពូជស្រូវល្អ និងមានរសជាតិឆ្ងាញ់ ព្រមទំាងឈ្នះពានរង្វាន់មាស ក្នុងចំណោមពានរង្វាន់មាសរបស់ពូជស្រូវរបស់ប្រទេសផ្សេងទៀត។

សហព័ន្ធស្រូវអង្ករកម្ពុជា សូមថ្លែងអំណរគុណដល់ប្រជាកសិករទំាងអស់ដែលបានខិតខំយកចិត្តទុកដាក់ដំាដុះ ថែទំា និងផ្តល់នូវគ្រាប់ស្រូវដែលផលិតចេញជាអង្ករមានគុណភាព ឱជារស មិនតែប៉ុណ្ណោះសម្រាប់គ្រាប់អង្ករបានយ៉ាងល្អ ដែលនាំឱ្យទទួលបាននូវពានរង្វាន់មាសនៅពេលនេះផងដែរ។

សហព័ន្ធស្រូវអង្ករកម្ពុជា សូមអំពាវនាវដល់ប្រជាកសិករ ទំាងអស់សូមមេត្តាខិតខំបន្តនូវការងារដំាដុះដែលប្រកបដោយគុណភាពនិងមោទនភាពនេះជាបន្តទៀត។ការទទួលបាននូវពានរង្វាន់មាសនេះនឹងជួយឱ្យតម្លៃអង្ករសែនក្រអូបមានការទទួលស្គាល់កាន់តែច្រើនឡើង និងមានទីផ្សារកាន់តែធំទូលាយថែមទៀត។

សូមបញ្ជាក់ថា ពូជស្រូវសែនក្រអូប ជាពូជស្រូវមិនប្រកាន់រដូវ ដែលត្រូវបានដំាដុះដោយប្រជាកសិករតំាងពីពាក់កណ្តាលទស្សវត្ស៩០ ដើម្បីឆ្លើយតបទៅកាន់ទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈអគ្គនាយកដ្ឋានកសិកម្ម និងវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍កសិកម្មកម្ពុជា សកលវិទ្យាល័យភូមិន្ទកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងកម្មវិធីច្រវាក់តម្លៃកសិកម្មកម្ពុជា អូស្ត្រាលី បានរៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការលើបច្ចេកទេសនិងហិរញ្ញវត្ថុ ដើម្បីរៀបចំឱ្យមានពូជស្រូវសែនក្រអូបមួយច្បាស់លាស់ ឆ្លងតាមការសិក្សានិងកិច្ចខិតខំរបស់អ្នកវិទ្យាសាស្ត្រស្រូវនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានសម្រំាងឡើងដោយជម្រើសឯកទត្កចេញពីពីពូជស្រូវក្រអូបផ្សេងៗ រហូតទទួលបានពូជស្រូវសែនក្រអូប មួយដែលល្អ ហើយត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នំា២០១៩ ក្រោមឈ្មោះជាផ្លូវការថា សែនក្រអូប ០១៕
អត្ថបទ៖សារេត

The post អង្ករម៉ាកសមូហភាពដែលផលិតចេញពីពូជស្រូវសែនក្រអូប ឈ្នះពានរង្វាន់មាសពីកម្មវិធីវាយតម្លៃគុណភាព រស់ជាតិចិន-អាស៊ានលើកទី១ appeared first on .

ចិន ប្រកាសគាំទ្រពេញទំហឹងចំពោះជំហររបស់អាស៊ាន លើកិច្ចសហប្រតិបត្តិការក្នុងតំបន់
នាយករដ្ឋមន្ត្រីចិន លោក Li Qiang បាននិយាយកាលពីថ្ងៃអង្គារមិ្សលមិញថា ប្រទេសរបស់ខ្លួនគាំទ្រយ៉ាងមុតមាំនូវជំហរនៅកណ្តាលរបស់អាស៊ាន ក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងតួនាទីកាន់តែធំរបស់ប្លុកនេះ នៅក្នុងកិច្ចការអន្តរជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Global Times ។

នៅពេលដែលអាស៊ាន កំពុងប្រឈមមុខជាមួយនឹងបញ្ហា ដោយសារតែសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ រួមទាំងវិបត្តិនៅមីយ៉ាន់ម៉ា និងភាពប្រេះស្រាំកើតឡើងដោយសារទំនាស់នៅសមុទ្រចិនខាងត្បូង និងជាពិសេសការប្រកួតប្រជែងអំណាចកាន់តែខ្លាំងក្លាឡើងក៏ដោយ ប៉ុន្តែលោក Li មានទំនុកចិត្តថាអាស៊ាន អាចបង្ហាញពីភាពធន់ ទៅនឹងការផ្លាស់ប្តូរទាំងនេះបាន។​

ប្រទេសចិន និងអាស៊ាន តែងចែករំលែកពីការរំពឹងទុកដូចគ្នា សម្រាប់សន្តិភាព និងកំណើននៅក្នុងតំបន់ ដែលជាផលប្រយោជន៍របស់ប្រទេសទាំងអស់ ហើយគួរតែរួមដៃគ្នា ដើម្បីរក្សាការអភិវឌ្ឍប្រកបដោយចីរភាព ជាមួយនឹងចក្ខុវិស័យធំ ជាជាងការចង់បានផលចំណេញតិចតួចពីខាងក្រៅ។ នេះបើតាមការលើកឡើងរបស់លោក Li។

ជម្រាបជូនផងដែរថា រដ្ឋមន្ត្រីចិនលោក Li Qiang បច្ចុប្បន្នកំពុងស្ថិតនៅក្នុងទីក្រុងហ្សាកាតា ដើម្បីបំពេញទស្សនកិច្ចផ្លូវការមកកាន់ប្រទេសឥណ្ឌូនេស៊ី និងចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ាន លើកទី២៦ អាស៊ានបូកបី លើកទី២៦ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៨ ៕

The post ចិន ប្រកាសគាំទ្រពេញទំហឹងចំពោះជំហររបស់អាស៊ាន លើកិច្ចសហប្រតិបត្តិការក្នុងតំបន់ appeared first on .

ប្រមុខការទូតចិន ចាប់ផ្ដើមបំពេញទស្សនកិច្ចទៅម៉ាឡេស៊ី មុនចូលមកកម្ពុជា
នាថ្ងៃទី ១១ ខែសីហានេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងចាកចេញពីប្រទេសសិង្ហបុរី បន្ទាប់ពីជួបប្រជុំជាមួយឧបនាយក​រដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong និងនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong នាព្រឹកថ្ងៃសុក្រ ដោយបន្តដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីបន្ទាប់។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Malaymail បានបង្ហាញថា ប្រមុខការទូតចិន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី រយៈពេល ២ថ្ងៃ ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែសីហា មុនបន្តមកកាន់ប្រទេសកម្ពុជា ដែលជាសម្ព័ន្ធមិត្តដែកថែប។

ដោយឡែក ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកទី ០៦ ដែលលោក វ៉ាង មកកាន់ប្រទេសម៉ាឡេស៊ី លោកនឹងជួបជជែកជាមួយនាយករដ្ឋមន្ត្រី Anwar Ibrahim ហើយនឹងជជែកគ្នាឲ្យកាន់តែ​ស៊ីជម្រៅ ពីទំនាក់ទំនងទ្វេភាគី ទាំងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដើម្បីផលប្រយោជន៍ប្រទេសទាំង ២។

សូមជម្រាបបន្ថែមថា បន្ទាប់ពីបញ្ចប់ភារកិច្ចនៅប្រទេសម៉ាឡេស៊ីរួចរាល់ មិត្តជិតស្និទ្ធរបស់កម្ពុជា​រូបនេះ នឹងធ្វើដំណើរ​មកកាន់​កម្ពុជាភ្លាមៗ ហើយនឹងបញ្ចប់​ដំណើរទស្សនកិច្ច​នៅប្រទេស ៣ ក្នុងតំបន់អាស៊ានត្រឹមថ្ងៃទី ១៣ ខែសីហានេះតែម្ដង៕

The post ប្រមុខការទូតចិន ចាប់ផ្ដើមបំពេញទស្សនកិច្ចទៅម៉ាឡេស៊ី មុនចូលមកកម្ពុជា appeared first on .

ចិនផ្ដួលអាមេរិក និងអឺរ៉ុប ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ ASEAN នៅត្រីមាសទី ១
ក្នុង​រយៈពេល ៤ ខែ​តំបូង​នៃ​ឆ្នាំ ២០២២ ប្រទេស​ចិន​នៅ​តែ​បន្ត​គ្រងតំណែង​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​សម្រាប់​តំបន់ ASEAN ជាមួយ​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​បរទេស​សរុប​របស់​ចិន​មាន ១៤,៦% ខណៈ​អឺរ៉ុប​ឈរ​លេខ ២ និង​អាមេរិក​នៅ​លេខ ៣។ នេះបើយោងតាម​របាយការណ៍​ចុះផ្សាយ​ដោយ Global Times។

កំណើនពាណិជ្ជកម្ម​ ចិន និង​អាស៊ាន​គិត​ត្រឹម​ខែមករា ដល់​មេសា​មាន​សរុប ១,៨៤ ទ្រីលាន​យ័ន ឬ​ប្រមាណ ២៧៤,៥ ពាន់​លាន​ដុល្លារ​ កើន​ឡើង ៧,២% បើ​ធៀប​នឹង​ឆ្នាំ​ទៅ។

ដោយឡែក សម្រាប់​ត្រីមាស​ទី ១ នៃ​ឆ្នាំ ២០២២ វិញ ស្ថិតិ​នាំចេញ និង​នាំចូល​រវាង​ចិន និង​អាស៊ាន​បាន​កើនឡើង​ដល់ ១,៣៥ ទ្រីលាន​យ័ន កើន ៨,៤% បើ​ធៀប​នឹង​ឆ្នាំ​ទៅ ហើយ​ក្នុង​ចំណោម​ការ​ជួញដូរ​រវាង​ចិន និង​បរទេស​ទាំងអស់ អាស៊ាន​មាន​ចំណែក ១៤,៤%។

សូមជម្រាប​ដែរ​ថា ចិន​បាន​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​​ ASEAN ទាំងមូល ជាលើក​ដំបូងនៅ​ឆ្នាំ ២០២០ ប៉ុន្តែ​បើ​មើល​ឲ្យ​មែនទែន​ទៅ ចិន​គឺ​ជា​ដៃគូពាណិជ្ជកម្មធំ​បំផុត​ជាមួយ​សមាជិក ASEAN មួយ​ចំនួន​តាំងពី​ឆ្នាំ ២០០៩ មកម៉្លេះ៕

The post ចិនផ្ដួលអាមេរិក និងអឺរ៉ុប ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ ASEAN នៅត្រីមាសទី ១ appeared first on .

កំណើនពាណិជ្ជកម្មទ្វេភាគីចិន-អាស៊ាន កើនឡើងជិត ៧០០ ពាន់លានដុល្លារ ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០២០
បើយោងតាមស្ថិតិពីអគ្គនាយកដ្ឋានគយ ដែលចេញផ្សាយនៅថ្ងៃសុក្រសប្តាហ៍នេះ បានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន បានកើនឡើងពី ៤,៣៦ ពាន់លានដុល្លារ នៅឆ្នាំ ១៩៩១ ដល់ ៦៨៥,២៨ ពាន់លានដុល្លារ នៅឆ្នាំ ២០២០ ដែលមានអត្រាកំណើនប្រចាំឆ្នាំជាមធ្យម ១៦.៥ ភាគរយ ។

អគ្គនាយកដ្ឋានគយ បន្តថា កំណើននេះ គឺមានចំនួន ៣.៤ ភាគរយ ខ្ពស់ជាងអត្រាកំណើនប្រចាំឆ្នាំជាមធ្យមសរុប នៃពាណិជ្ជកម្មបរទេសរបស់ចិន ក្នុងកំឡុងពេលដូចគ្នា ។

នៅក្នុងឆ្នាំ ២០២០ កន្លងទៅ អាស៊ាន បានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងធំបំផុតរបស់ចិន ខណៈដែលប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកមួយនេះ នៅតែបានរក្សាភាពជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ានអស់រយ:ពេល ១២ ឆ្នាំជាប់ៗគ្នាមកហើយ។

យ៉ាងណា ក្នុងរយ:ពេល ៨ ខែដំបូងនៃឆ្នាំនេះ ការនាំចូលនិងការនាំចេញរបស់ចិន ទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន សម្រេចបានចំនួន ៥៥៣,៩២ ពាន់លានដុល្លារ ពោលគឺកើនឡើង ៣៣.៣ ភាគរយ ស្មើនឹង ១៤.៥ ភាគរយនៃពាណិជ្ជកម្មបរទេសសរុបរបស់ចិន ក្នុងអំឡុងពេលដូចគ្នានេះ។

គួររម្លឹកជូនថា រាប់ចាប់ពីទសវត្សវត៍ឆ្នាំ ១៩៩០ មក ផលិតផលពឹងផ្នែកលើកម្លាំងពលកម្ម ដូចជា វាយនភ័ណ្ឌ និងសំលៀកបំពាក់ បានកើនឡើងជាលំដាប់ នៅក្នុងសមាមាត្រនៃការនាំចេញរបស់ចិនទៅកាន់អាស៊ាន ខណ:ការនាំចូលប្រេនឆៅ ជ័រកៅស៊ូ និងកំណាត់ឈើ ពីប្រទេសក្នុងតំបន់អាស៊ាន ក៏បានកើនឡើងខ្លាំងផងដែរ ក្នុងរយ:ពេលដូចគ្នា ។

បើនិយាយពីការនាំចេញវិញ នៅឆ្នាំ ១៩៩៣ នៅពេលដែលទំហំពាណិជ្ជកម្មទ្វេភាគី បានកើនឡើងលើសពី ១០ ពាន់លានដុល្លារជាលើកដំបូង សម្រាប់ការនាំចេញគ្រឿងម៉ាស៊ីន និងគ្រឿងអេឡិចត្រូនិករបស់ចិន ទៅកាន់អាស៊ាន មានត្រឹមតែ ១,៥៣ ពាន់លានដុល្លារប៉ុណ្ណោះ ដែលវាបានឈានដល់ ២០៤,៤៨ ពាន់លានដុល្លារនៅឆ្នាំ ២០២០។  ការនាំចេញរបស់ចិន ទៅកាន់តំបន់អាស៊ាន បានកើនឡើងពី ២៨.៩ ភាគរយក្នុងឆ្នាំ ១៩៩៣ ដល់ ៥៣.៣ ភាគរយនៅឆ្នាំ ២០២០ ។

សម្រាប់ការនាំចូលវិញ ចិនបាននាំចូលតែគ្រឿងម៉ាស៊ីន និងគ្រឿងអេឡិចត្រូនិក ពីអាស៊ាន ចំនួន ៦៩០ ពាន់លានដុល្លារក្នុងឆ្នាំ ១៩៩៣ ហើយវាបានកើនឡើងដល់ ១៥៩,០២ ពាន់លានដុល្លារ នៅឆ្នាំ ២០២០ ហើយសមាមាត្រនេះ បានកើនឡើងពី ១១.១ ភាគរយ ក្នុងឆ្នាំ ១៩៩៣ ដល់ ៥២.៧ ភាគរយនៅឆ្នាំ ២០២០ ។

គិតត្រឹមដំណាច់ឆ្នាំ ២០២០ ក្រុមហ៊ុនរបស់ចិន បានទទួលអត្ថប្រយោជន៍ពីការនាំចូល ទំនិញពីតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន បានចំនួន ៣,៣ ទ្រីលានយ៉ន់ ឬស្មើនឹង ៥៥១ ពាន់លានដុល្លារ ដែលកើនឡើងប្រចាំឆ្នាំជាមធ្យម ២៧ ភាគរយ ស្របពេលទំនិញច្រើនជាង ៩០ ភាគរយ រវាងភាគីទាំងពីរ ឥឡូវនេះបានទទួលការអនុគ្រោះពន្ធមកត្រឹមសូន្យ ដោយការកាត់បន្ថយពន្ធសរុប ចំនួន ៣១៤,៩ ពាន់លានយ៉ន់ ។

រដ្ឋមន្ត្រីគយប្រទេសចិន បាននិយាយថា ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន រវាងភាគីទាំង ២ គឺមានភាពល្អប្រសើរឡើងជានិច្ច ដោយក្នុងរយ:ពេល ៧ ខែដំបូងនៃឆ្នាំនេះ រថភ្លើងចំនួន ៣ ១៥៤ និងទូកុងតឺន័រប្រមាណ ៣១៤ ០០០ ត្រូវបានដឹកជញ្ជូនតាមច្រករបៀងសមុទ្រខាងលិចថ្មី ដោយពីមួយឆ្នាំទៅមួយឆ្នាំ វាបានកើនឡើង ៩៦ ភាគរយ ដល់ ២៨៧ ភាគរយ ។

ជាមួយចក្ខុវិស័យឆ្ពោះទៅមុខ រដ្ឋមន្រ្តីនិយាយថា ប្រទេសចិន នឹងជំរុញយ៉ាងសកម្មនូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ចកម្មជាមួយអាស៊ាន ដោយបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ និងរួបរួមគ្នាជំរុញការអនុវត្តិកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់៕​

ប្រភព: Global Times

ប្រែសម្រួល៖ ឧកញ៉ាសាមញ្ញ

The post កំណើនពាណិជ្ជកម្មទ្វេភាគីចិន-អាស៊ាន កើនឡើងជិត ៧០០ ពាន់លានដុល្លារ ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០២០ appeared first on .