ចិន

ជាលើកដំបូង Harvard បាត់បង់តំណែងកំពូលរបស់ខ្លួនទៅឲ្យចិន ក្នុងនាមជាសាកលវិទ្យាស្រាវជាវធំបំផុតលើលោក
ជាលើកដំបូងក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ សាកលវិទ្យាល័យ Harvard របស់សហរដ្ឋអាមេរិក បានបាត់បង់តំណែងកំពូលរបស់ខ្លួន ទៅឲ្យសាកលវិទ្យាល័យរបស់ចិនមួយ ក្នុងនាមជាសាកលវិទ្យាល័យស្រាវជ្រាវវិទ្យាសាស្រ្តដ៏ធំ និងល្អបំផុត នៅលើពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

យោងតាមបញ្ជីចំណាត់ថ្នាក់ស្រាវជ្រាវ ដែលបោះពុម្ពផ្សាយដោយស្ថាប័ន Nature Index កាលពីថ្ងៃទី១០ ខែមិថុនា គឺផ្អែកទៅលើអត្ថបទស្រាវជ្រាវសរុបជាង ១២៥,០០០ នៅទូទាំងការបោះពុម្ពផ្សាយចំនួន ១៧៨ ស្ថាប័នសិក្សា ក្នុងឆ្នាំ២០២៥។

ដូច្នេះ យោងតាមលទ្ធផល សាកលវិទ្យាល័យចិន Zhejiang បានវ៉ាដាច់សាកលវិទ្យាល័យ Harvard ដើម្បីក្លាយជាស្ថាប័នសិក្សាឈានមុខគេរបស់ពិភពលោក។ សាកលវិទ្យាល័យនេះ មានចំណុចខ្លាំងក្នុងការស្រាវជ្រាវក្នុងវិស័យគីមីវិទ្យា វិទ្យាសាស្ត្រជីវសាស្រ្ត និងវិទ្យាសាស្ត្រអនុវត្ត រួមជាមួយនឹងការរួមចំណែកកាន់តែសំខាន់ក្នុងវិស័យវិទ្យាសាស្ត្រសង្គម និងសុខភាព។

ចំនួននៃការបោះពុម្ពផ្សាយរបស់សាកវិទ្យាល័យ Zhejiang បានកើនឡើង ២២,៧% ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ខណៈពេលដែលសាកលវិទ្យាល័យ Harvard បានកើនឡើងត្រឹមតែ ០,៦% ប៉ុណ្ណោះ។ នេះជាលើកដំបូងដែលសាកលវិទ្យាល័យ Harvard បានបាត់បង់តំណែងកំពូលរបស់ខ្លួន គិតចាប់តាំងពីបញ្ជីចំណាត់ថ្នាក់ Nature Index ត្រូវបានបោះពុម្ពផ្សាយជាលើកដំបូងក្នុងឆ្នាំ២០១៤ មក។

គួរជម្រាបជូនផងដែរថា ប្រទេសចិននៅតែជាអ្នករួមចំណែកធំបំផុតចំពោះលទ្ធផលស្រាវជ្រាវសកល។ ជាមួយនឹងការបោះពុម្ពផ្សាយសរុបជាង ៥៩ ០០០ បានធ្វើឲ្យពួកគេក្លាយជាប្រទេសតែមួយគត់ក្នុងចំណោមប្រទេសកំពូលទាំង១០ ដែលឃើញពីការកើនឡើងនៃការស្រេាវជ្រាវខ្ពស់បំផុត ប្រហែល ២២% នៅចន្លោះឆ្នាំ២០២៤ ដល់២០២៥៕​

The post ជាលើកដំបូង Harvard បាត់បង់តំណែងកំពូលរបស់ខ្លួនទៅឲ្យចិន ក្នុងនាមជាសាកលវិទ្យាស្រាវជាវធំបំផុតលើលោក appeared first on .

ចិន ត្រៀមកញ្ចប់លុយដុំជិត ៣០០ពាន់លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់ការកសាង AI ទូទាំងប្រទេស
ប្រទេសចិន កំពុងរៀបចំចំណាយទឹកប្រាក់រហូតទៅដល់ ២ទ្រីលានយ៉ន់ (២៩៥ពាន់លានដុល្លារ) ក្នុងរយៈពេល ៥ឆ្នាំខាងមុខ លើការសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅទូទាំងប្រទេស ខណៈពេលដែលទីក្រុងប៉េកាំងកំពុងសម្លឹងរកមើលការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក នៅក្នុងការប្រណាំប្រជែង AI កាន់តែខ្លាំងឡើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែលនេះ បាននិយាយទៀតថា គណៈកម្មការអភិវឌ្ឍ និងកំណែទម្រង់ជាតិ រួមជាមួយទីភ្នាក់ងាររដ្ឋាភិបាលសំខាន់ៗមួយចំនួនទៀត កំពុងរៀបចំផែនការមេ ដើម្បីសាងសង់បណ្តាញមជ្ឈមណ្ឌលកុំព្យូទ័រដែលតភ្ជាប់គ្នានៅទូទាំងប្រទេស។

ជុំវិញផែនការគោលនយោបាយថ្មី ដែលមានរយៈពេលប្រាំឆ្នាំរបស់ប្រទេសចិននេះ បានបង្ហាញនូវមហិច្ឆតារបស់ខ្លួន ក្នុងការទទួលយកបច្ចេកវិទ្យា AI យ៉ាងសកម្មនៅទូទាំងប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក និងគ្របដណ្ដប់លើបច្ចេកវិទ្យាដែលកំពុងលេចធ្លោផ្សេងទៀត ដូចជា Quantum Computing និងមនុស្សយន្តដែលមានរូបរាងដូចមនុស្ស។

គួរជម្រាបជូនផងដែរថា ផែនការចុងក្រោយរបស់ចិននេះ បានកើតឡើងនៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងចំណាយទឹកប្រាក់ជាង ៧០០ពាន់លានដុល្លារនៅឆ្នាំនេះ ដើម្បីផ្តល់មូលនិធិដល់ផែនការសាងសង់ AI របស់ពួកគេ៕​

The post ចិន ត្រៀមកញ្ចប់លុយដុំជិត ៣០០ពាន់លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់ការកសាង AI ទូទាំងប្រទេស appeared first on .

ការនាំចេញទំនិញអនឡាញតម្លៃធូថ្លៃរបស់ចិន ធ្លាក់ចុះ ដោយសារការកើនឡើងតម្លៃប្រេងឥន្ធនៈ
ការនាំចេញផលិតផលតាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដែលមានតម្លៃទាបរបស់ប្រទេសចិន បានធ្លាក់ចុះដោយសារតែការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងតម្រូវការខ្សោយពីអ្នកប្រើប្រាស់នៅប្រទេសលោកខាងលិច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

បន្ទាប់ពីមានកំណើនយ៉ាងខ្លាំងក្នុងរយៈពេល ៦ឆ្នាំកន្លងមក ការនាំចេញទំនិញអនឡាញដែលមានតម្លៃទាបតាមរយៈវេទិកាធំៗ ដូចជា Temu , Shein និង AliExpress ថ្មីៗនេះ បានប្រឈមមុខទៅនឹងផលលំបាកខ្លាំង។ នៅក្នុងខែមេសា ការនាំចេញបានធ្លាក់ចុះ ១០,៩% ធៀបទៅនឹងពេលដូចគ្នា កាលពីឆ្នាំមុន មកនៅត្រឹម ៩,៨១ពាន់លានដុល្លារ ដែលជាការធ្លាក់ចុះសម្រាប់ខែទី៥ជាប់ៗគ្នា។

គួរឲ្យដឹងថា ប្រទេសនេះធ្លាប់ទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយនឹងវិធីសាស្រ្តនៃការនាំចេញផលិតផលថោកៗ ដូចជារ៉ូបដែលមានតម្លៃត្រឹមតែ ៥ដុល្លារ ដោយផ្ទាល់ពីរោងចក្រចិនទៅកាន់អ្នកប្រើប្រាស់សកលតាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាស។

ប៉ុន្តែគំរូនេះស្ថិតនៅក្រោមសម្ពាធ ចាប់តាំងពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដាក់ពន្ធ និងបញ្ចប់ការលើកលែងពន្ធសម្រាប់ការដឹកជញ្ជូនដែលមានតម្លៃទាបកាលពីឆ្នាំមុន។ សហភាពអឺរ៉ុបក៏មានគម្រោងដាក់ថ្លៃសេវា ៣អឺរ៉ូលើការដឹកជញ្ជូនពាណិជ្ជកម្មអេឡិចត្រូនិកដែលមានតម្លៃទាបចាប់ពីថ្ងៃទី១ ខែកក្កដាខាងមុខនេះផងដែរ។

លើសពីនេះ ថ្លៃដើមដឹកជញ្ជូនកំពុងកើនឡើងយ៉ាងខ្លាំងដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ ទិន្នន័យ និងប្រភពដែលដកស្រង់ដោយ Reuters បង្ហាញថា ក្រុមហ៊ុនដឹកជញ្ជូនដូចជា DHL Express បានអនុវត្តការគិតថ្លៃបន្ថែមលើប្រេងឥន្ធនៈយ៉ាងច្រើន។ ការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងឥន្ធនៈក៏កំពុងកាត់បន្ថយអំណាចទិញរបស់គ្រួសារនៅសហរដ្ឋអាមេរិក និងអឺរ៉ុបផងដែរ៕​

The post ការនាំចេញទំនិញអនឡាញតម្លៃធូថ្លៃរបស់ចិន ធ្លាក់ចុះ ដោយសារការកើនឡើងតម្លៃប្រេងឥន្ធនៈ appeared first on .

ការនាំចេញទំនិញរបស់ចិនទៅអាមេរិកបានកើនឡើងច្រើនជាលើកដំបូង ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ
កាលពីខែមុន ការនាំចេញទំនិញរបស់ប្រទេសចិន ទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ៣៥,៤% ដែលជាសញ្ញានៃការងើបឡើងវិញ បន្ទាប់ពីមានការធ្លាក់ចុះយ៉ាងខ្លាំង នៅឆ្នាំ២០២៥ ដោយសារតែពន្ធគយខ្ពស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន China Daily ។

នៅថ្ងៃទី៩ ខែមិថុនា រដ្ឋបាលគយទូទៅរបស់ចិន បានប្រកាសថា ការនាំចេញសរុបនៅខែឧសភា បានកើនឡើង ១៩,៤% និងការនាំចូលកើនឡើងជាង ២៧% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ការនាំចេញបានកើនឡើង ៣៥,៤% កាលពីខែមុន ដែលនេះជាអត្រាខ្ពស់បំផុត គិតចាប់តាំងពីខែមីនា ឆ្នាំ២០២១ មក។នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ Wind Information។ ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននៅតែងើបឡើងវិញ បន្ទាប់ពីធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំមុន ដោយសារតែសម្ពាធពន្ធគយនាំចូលខ្ពស់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

យ៉ាងណាមិញ​ ជុំវិញការកើនឡើងនេះ អ្នកជំនាញជឿជាក់ថា ការបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មកកាន់ប្រទេសចិននៅពាក់កណ្តាលខែឧសភា អាចកាត់បន្ថយភាពមិនប្រាកដប្រជាសម្រាប់ការនាំចេញរបស់ទីក្រុងប៉េកាំង ក៏ដូចជាសម្រាប់អាជីវកម្មអាមេរិកផងដែរ។

គួរជម្រាបជូនផងដែរថា ពន្ធនាំចូលរបស់សហរដ្ឋអាមេរិកលើទំនិញចិនបច្ចុប្បន្នស្ថិតក្នុងអត្រាទូទៅ ១០% បន្ទាប់ពីតុលាការកំពូលបានបដិសេធពន្ធដែលប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) នៅចុងខែកុម្ភៈ។ ទោះជាយ៉ាងណាក៏ដោយ ពន្ធដែលដាក់ក្រោមបទប្បញ្ញត្តិផ្សេងទៀតលើវិស័យជាក់លាក់ដូចជា អាលុយមីញ៉ូម ដែកថែប និងរថយន្តនៅតែមិនផ្លាស់ប្តូរនៅចន្លោះពី ១០-៥០%៕​

The post ការនាំចេញទំនិញរបស់ចិនទៅអាមេរិកបានកើនឡើងច្រើនជាលើកដំបូង ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ appeared first on .

លោកប្រធាន ស៊ី គ្រោងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងជាលើកដំបូង ក្រោយខកខានអស់ ៧ឆ្នាំ
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង គ្រោងទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងជើង នៅសប្តាហ៍ក្រោយ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក គិតចាប់តាំងពីដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសនេះ នៅក្នុងឆ្នាំ២០១៩ មក។

យោងតាមទូរទស្សន៍កណ្តាលចិន (CCTV) បានប្រកាសនៅថ្ងៃទី៥ មិថុនាថា លោកប្រធាន ស៊ី នឹងទៅបំបេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកូរ៉េខាងជើង នៅថ្ងៃទី៨-៩ ខែមិថុនា តបតាមការអញ្ជើញរបស់មេដឹកនាំ គីម ជុងអ៊ុន។

គួរឲ្យដឹងថា ប្រទេសចិនគឺជាអ្នកគាំទ្រផ្នែកការទូត និងនយោបាយដ៏សំខាន់របស់កូរ៉េខាងជើង។ ភាគីទាំងពីរមានទំនាក់ទំនងជិតស្និទ្ធ ប៉ុន្តែមេដឹកនាំចិនកម្រទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងណាស់។

លោក ស៊ី ជីនពីង បានធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់កូរ៉េខាងជើងម្តងក្នុងឆ្នាំ២០១៩ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់ប្រទេសនេះ ក្នុងនាមជាអគ្គលេខាធិការ និងជាប្រធានាធិបតីចិន។ វាក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋចិនទៅកាន់កូរ៉េខាងជើងក្នុងរយៈពេល ១៤ឆ្នាំ គិតចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោក ហ៊ូ ជីនតាវ ក្នុងឆ្នាំ២០០៥ មក។

នៅខែកញ្ញា ឆ្នាំ២០២៥ ប្រទេសចិន បានក្រាលកម្រាលព្រំក្រហមសម្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅទីក្រុងប៉េកាំង។ លោក គីម និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន គឺជាភ្ញៀវកិត្តិយសនៅក្នុងក្បួនដង្ហែរយោធាចិន ដើម្បីរំលឹកខួបលើកទី៨០ នៃជ័យជម្នះលើជប៉ុនហ្វាស៊ីសក្នុងសង្គ្រាមលោកលើកទី ២។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក៏បានទៅទស្សនកិច្ចកូរ៉េខាងជើងកាលពីខែមេសា ហើយបានជួបជាមួយមេដឹកនាំ គីម ជុងអ៊ុន។ លោក វ៉ាង បានសង្កត់ធ្ងន់លើទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានស្នើថា ទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង គួរតែពង្រឹងការសម្របសម្រួលលើបញ្ហាសំខាន់ៗក្នុងតំបន់ និងពិភពលោក៕

The post លោកប្រធាន ស៊ី គ្រោងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងជាលើកដំបូង ក្រោយខកខានអស់ ៧ឆ្នាំ appeared first on .

គម្រោង​ព្រែកជីក​តម្លៃ ១០ពាន់​លាន​ដុល្លារ​របស់ប្រទេស​ចិន ​ចាប់ផ្តើមបើកធ្វើតេស្ត​សាកល្បង
គម្រោងព្រែកជីក Pinglu ដែលមានទុនវិនិយោគសរុបជាង ១០ពាន់លានដុល្លាររបស់ប្រទេសចិន បានបញ្ចប់ដំណើរការមួយផ្នែកធំហើយ និងកំពុងឈានចូលដល់ដំណាក់កាលប្រតិបត្តិការសាកល្បង។ នេះបើបើតាមការចុះផ្សាយពីសារព័ត៌មាន China Daily។

ព្រែកជីក Pinglu ដែល​ជា​គម្រោង​ធំ​មួយ​នៅ​តំបន់​ស្វយ័ត Guangxi Zhuang ភាគ​ខាងត្បូង​ប្រទេស​ចិន បាន​បំពេញ​ទ្វារ​ទឹក​សំខាន់​ពីរ​ក្នុង​ចំណោម​ទ្វារ​ទឹក​សំខាន់ៗ​ចំនួនបី​របស់​ខ្លួន គឺ Ma Dao និង Xi Shi ដែល​អាចឲ្យព្រែកជីកនេះមានទឹកគ្រប់គ្រាន់សម្រាប់ការធ្វើ​នាវាចរណ៍​បាន​ពេញលេញ និង​ចាប់ផ្តើម​ប្រតិបត្តិការ​សាកល្បង។

យោងតាម​សាជីវកម្ម​ព្រែកជីក Pinglu បាននិយាយថា គម្រោងនេះរួចរាល់ចំនួន ៩៦% ហើយ ដោយ​នឹងត្រូវ​បើក​ដំណើរការជាផ្លូវការ ក្នុង​អំឡុង​ពេល​ពិព័រណ៍​ចិន-អាស៊ាន ​នៅ​ទីក្រុង Nanning ​ខេត្ត Guangxi ក្នុង​ខែកញ្ញាខាងមុខ។

Pinglu គឺជា​គម្រោង​ប្រឡាយ​ទឹក​សិប្បនិម្មិត​ធំ​បំផុត​របស់​ចិន​ បន្ទាប់ពី​ប្រឡាយ​ទឹក Grand Canal ដែល​បាន​សាងសង់​ជាង ២៥០០ឆ្នាំមុន។ គម្រោង​នេះ​មាន​គោលបំណង​អភិវឌ្ឍ​ការ​ដឹកជញ្ជូនតាម​ផ្លូវទឹក ផ្តល់​ទឹក​សម្រាប់​ប្រព័ន្ធ​ធារាសាស្ត្រ ការពារ​ទឹកជំនន់ និង​កែលម្អ​បរិស្ថាន​អេកូឡូស៊ី​នៃ​ទន្លេ។ ព្រែក​ជីក Pinglu មាន​ទុនវិនិយោគ​សរុប​ប្រមាណ ៧២,៧ពាន់លានយន់ (ឬប្រមាណជាង ១០ពាន់លានដុល្លារអាមេរិក)។

ផ្លូវទឹក​ថ្មីនេះមានប្រវែង ១៣៤,២ គីឡូម៉ែត្រ​ លាតសន្ធឹង​ពី​អាងស្តុកទឹក Xixin ក្នុង​ទីក្រុង Hengzhou ខេត្ត Guangxi ទៅកាន់​កំពង់ផែ Qinzhou នៅលើច្រាំង​ឈូងសមុទ្រ Tonkin។ វាគឺជាគម្រោងសំខាន់មួយ​ក្រោម​ច្រករបៀង​ពាណិជ្ជកម្ម​ផ្លូវគោក និង​ផ្លូវទឹក​អន្តរជាតិ​ថ្មី ដែលភ្ជាប់​ភាគខាងលិច​ប្រទេសចិន ​ជាមួយ​ទីផ្សារ​ពិភពលោក។

យោងតាមអាជ្ញាធរមូលដ្ឋាន នៅពេលសាងសង់រួច ព្រែកជីកនេះនឹងកាត់បន្ថយចម្ងាយដឹកជញ្ជូន​ផ្លូវទឹក​ក្នុងស្រុក​សម្រាប់​ទំនិញនាំចេញ​ពីភាគនិរតី​ប្រទេសចិន​ជាង ៥៦០ គីឡូម៉ែត្រ បើប្រៀបធៀបទៅនឹងផ្លូវចាស់​ឆ្លងកាត់កំពង់ផែ Guangzhou ដោយសន្សំថវិកាបានប្រហែល ៥,២ពាន់លានយន់ (៧៦៨លានដុល្លារ) នៃថ្លៃដឹកជញ្ជូន​ជារៀងរាល់ឆ្នាំ៕​

The post គម្រោង​ព្រែកជីក​តម្លៃ ១០ពាន់​លាន​ដុល្លារ​របស់ប្រទេស​ចិន ​ចាប់ផ្តើមបើកធ្វើតេស្ត​សាកល្បង appeared first on .

ការលក់របស់ BYD កើនឡើងជាលើកដំបូង ក្រោយធ្លាក់ចុះអស់ ៨ខែជាប់ៗគ្នា
ក្រុមហ៊ុនរថយន្តអគ្គិសនីខ្នាតយក្សរបស់ប្រទេសចិន BYD បានរាយការណ៍ថាការលក់រថយន្តរបស់ខ្លួន កើនឡើងជាលើកដំបូង នៅក្នុងខែឧសភា បន្ទាប់ពីមានការធ្លាក់ចុះអស់ ៨ខែជាប់ៗគ្នា ដែលជារយៈពេលដ៏វែងបំផុត បើទោះបីជាមានតម្រូវការក្នុងស្រុកចុះខ្សោយ និងការប្រកួតប្រជែងកាន់តែខ្លាំងឡើងក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យោងតាមការឯកសារផ្លូវការមួយបានបង្ហាញថា ការលក់រថយន្តនៅទូទាំងពិភពលោក របស់ក្រុមហ៊ុន BYD បានកើនឡើង ០,៣% ដល់ ៣៨៣ ៤៥៣ គ្រឿងកាលពីខែមុន។

ទន្ទឹមនឹងនេះ​ ការលក់នៅបរទេសបានកើនឡើង ៨០,៤% ដល់ ១៦០,៦៤៤ គ្រឿងក្នុងខែឧសភា ដែលគាំទ្រដោយតម្រូវការរថយន្តអគ្គិសនីកាន់តែខ្លាំងនៅអឺរ៉ុប និងទីផ្សារកំពុងអភិវឌ្ឍ ដែលត្រូវបានជំរុញដោយតម្លៃប្រេងឥន្ធនៈខ្ពស់ បន្ទាប់ពីសង្គ្រាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់។

គួរជម្រាបជូនផងដែរថា ក្រុមហ៊ុន BYD និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនផ្សេងទៀត កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅអឺរ៉ុប ខណៈពេលដែលតម្រូវការរថយន្តអគ្គិសនី នៅតែបន្តគាំទ្រដល់កំណើនទីផ្សារទាំងមូល៕​

The post ការលក់របស់ BYD កើនឡើងជាលើកដំបូង ក្រោយធ្លាក់ចុះអស់ ៨ខែជាប់ៗគ្នា appeared first on .

អឺរ៉ុប កំពុងបង្កើនការពឹងផ្អែកលើរោងចក្រចិនកាន់តែខ្លាំងឡើង ចំពេលរងសម្ពាធពីអាមេរិក
ក្រុមហ៊ុនអឺរ៉ុប កាន់តែច្រើនឡើងកំពុងរក្សា ឬពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ នៅក្នុងប្រទេសចិន ដើម្បីរក្សាការប្រកួតប្រជែងទូទាំងពិភពលោក ចំពេលកំពុងទទួលរងសម្ពាធយ៉ាងខ្លាំង ពីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

នៅថ្ងៃទី២៧ ខែឧសភា សភាពាណិជ្ជកម្ម និងឧស្សាហកម្មសហភាពអឺរ៉ុបប្រចាំនៅប្រទេសចិន បានចេញផ្សាយការស្ទង់មតិមួយលើក្រុមហ៊ុនជាសមាជិកជិត ៣០០។ ស្ទើរតែមួយភាគបីនៃសមាជិកទាំងនោះ បានបង្ហាញថា ពួកគេកំពុងបង្កើនផលិតកម្មនៅក្នុងប្រទេសចិន ខណៈ ៣៧% ផ្សេងទៀត បាននិយាយថា ពួកគេមិនបានផ្លាស់ប្តូរយុទ្ធសាស្ត្រខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួននោះឡើយ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។

យ៉ាងណាមិញ ចំពោះជាសមាជិក ៦៨% ផ្សេងទៀត បានឆ្លើយតបថា ពួកគេនឹងបន្ត ឬពង្រីកផលិតកម្មនៅក្នុងប្រទេសចិន ខណៈមានតែ ៧% ប៉ុណ្ណោះដែលបាននិយាយថា ពួកគេនឹងផ្លាស់ប្តូររោងចក្ររបស់ខ្លួនទៅប្រទេសមួយផ្សេងទៀត ឬបង្កើតរោងចក្រផលិតនៅកន្លែងផ្សេង។

បច្ចុប្បន្នប្រទេសចិនមានចំនួនប្រហែល ២៨% នៃទិន្នផលទំនិញផលិតទូទាំងពិភពលោក ទោះបីជាមានពន្ធនាំចូលពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) ក៏ដោយ។ សហភាពអឺរ៉ុប ត្រូវបានគេរាយការណ៍ថាកំពុងបង្កើនការត្រួតពិនិត្យរបស់ខ្លួនលើការអនុវត្តពាណិជ្ជកម្មដោយស្មើភាពរបស់ប្រទេសចិន។

គួរជម្រាបជូនផងដែរថា យោងតាមការស្ទង់មតិខាងលើ តម្លៃគឺជាហេតុផលចម្បងមួយដែលក្រុមហ៊ុនអឺរ៉ុប កំពុងបង្កើនផលិតកម្មនៅក្នុងប្រទេសចិន។ ថ្លៃពលកម្មទាបបានជួយប្រទេសនេះឱ្យក្លាយជាមជ្ឈមណ្ឌលផលិតកម្មសកល។ តែទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលរោងចក្រប្រឈមមុខនឹងកង្វះខាតកម្លាំងពលកម្ម អាជីវកម្មជាច្រើនក្នុងប្រទេសនេះ កំពុងបង្កើនល្បឿនស្វ័យប្រវត្តិកម្មយ៉ាងឆាប់រហ័ស៕

The post អឺរ៉ុប កំពុងបង្កើនការពឹងផ្អែកលើរោងចក្រចិនកាន់តែខ្លាំងឡើង ចំពេលរងសម្ពាធពីអាមេរិក appeared first on .

ប្រទេសចិន កត់ត្រាចំនួនមនុស្សចាស់កើនឡើងច្រើនជាងកុមារជាលើកដំបូងមិនធ្លាប់មាន
ជាលើកដំបូងហើយសម្រាប់ប្រទេសចិន ដែលបានឃើញចំនួនមនុស្សចាស់អាយុ ៦៥ឆ្នាំឡើង កើនឡើងលើសកុមារដែលមានអាយុក្រោម ១៥ឆ្នាំ ដែលកំពុងតែដាក់សម្ពាធកាន់តែខ្លាំងឡើងលើសន្តិសុខសង្គម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

យោងតាមការស្ទង់មតិប្រជាជនចិនដែលដកស្រង់ដោយ SCMP នៅថ្ងៃទី២៦ ខែឧសភា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ ប្រជាជនដែលមានអាយុ ៦៥ឆ្នាំឡើងទៅ នឹងមានចំនួន ១៥,៨៧% នៃចំនួនប្រជាជនសរុបរបស់ប្រទេសចិនប្រហែល ១,៤ពាន់លាននាក់។ ទន្ទឹមនឹងនេះ ក្រុមកុមារដែលមានអាយុ ០-១៤ឆ្នាំនឹងមាន ១៥,២៥%។

គួរឲ្យដឹងផងដែរថា នេះជាលើកដំបូងហើយដែលប្រទេសចិនបានកត់ត្រាសមាមាត្រមនុស្សចាស់ច្រើនជាងកុមារ គិតចាប់តាំងពីឆ្នាំ១៩៤៩ មក នៅពេលដែលប្រទេសនេះបានចាប់ផ្តើមស្រង់ស្ថិតិប្រជាជន។

យ៉ាងណាមិញ អ្នកជំនាញជឿជាក់ថា ការផ្លាស់ប្តូរនេះកំពុងឆ្លុះបញ្ចាំងពីបន្ទុកសេដ្ឋកិច្ច និងសង្គមកើនឡើងនៅក្នុងប្រទេសចិន ដោយសារអត្រាកំណើតទាប និងចំនួនប្រជាជនវ័យចំណាស់កើនឡើងក្នុងពេលដំណាលគ្នា។

គួរជម្រាបជូនថា ជុំវិញបញ្ហានេះ រដ្ឋាភិបាលរបស់ប្រទេសចិន កំពុងពង្រីកគោលនយោបាយគាំទ្រកំណើតរបស់ខ្លួន រួមទាំងយុទ្ធនាការកសាងទីក្រុង និងកន្លែងធ្វើការសម្រាប់គ្រួសារ ក៏ដូចជាប្រាក់ឧបត្ថម្ភសម្រាប់គូស្វាមីភរិយាដែលមានកូន ផងដែរ៕​

The post ប្រទេសចិន កត់ត្រាចំនួនមនុស្សចាស់កើនឡើងច្រើនជាងកុមារជាលើកដំបូងមិនធ្លាប់មាន appeared first on .

ធនាគារ HSBC ផ្តល់កម្ចី ៤ពាន់លានដុល្លារដល់ចិន ដើម្បីពង្រីកការវិនិយោគលើយានយន្តអគ្គិសនី
ធនាគារ HSBC កំពុងដាក់ឲ្យដំណើរការកញ្ចប់ឥណទានចំនួន ៤ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនចិន ពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាប្រកបដោយចីរភាព រួមទាំងថាមពលស្អាត មជ្ឈមណ្ឌលទិន្នន័យ រថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រទេសចិន ដែលជាប្រទេសនាំចេញបច្ចេកវិទ្យាថាមពលព្រះអាទិត្យ និងអាគុយ ធំជាងគេបំផុតរបស់ពិភពលោក កំពុងនាំមុខគេ ក្នុងការដាក់ពង្រាយបច្ចេកវិទ្យាបៃតងជាច្រើន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន ហើយបានធ្វើការជំរុញជាយុទ្ធសាស្ត្រដើម្បីពង្រីកទីផ្សារ និងឥទ្ធិពលនៅទូទាំងពិភពលោក។

យ៉ាងណាមិញ ការផ្លាស់ប្តូររបស់ធនាគារ HSBC ក្នុងការបង្កើតមូលនិធិឥណទានប្រកបដោយចីរភាព និងអន្តរកាល បានកើតឡើងនៅពេលដែលសង្គ្រាមអ៊ីរ៉ង់កំពុងជំរុញឱ្យមានតម្រូវការបន្ថែមទៀតសម្រាប់ថាមពលកកើតឡើងវិញ ដូចជាថាមពលខ្យល់ និងថាមពលព្រះអាទិត្យ ដោយសារមានតម្លៃថោកជាងឥន្ធនៈហ្វូស៊ីល។

តាមការស្រាវជ្រាវរបស់ HSBC បង្ហាញថា ការលក់រថយន្តអគ្គិសនីទូទាំងពិភពលោកត្រូវបានគេរំពឹងថានឹងលើសពី ២៦ លានគ្រឿងនៅឆ្នាំ២០២៦ ខណៈពេលដែលការប្រើប្រាស់អគ្គិសនីពីមជ្ឈមណ្ឌលទិន្នន័យអាចកើនឡើងទ្វេដងនៅឆ្នាំ២០៣០ ដល់ ៩៤៥ តេរ៉ាវ៉ាត់ម៉ោង។

ក្នុងនាមជាផ្នែកមួយនៃការចូលសម្រាប់ការជំរុញថាមពលស្អាតនេះ HSBC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងពង្រីកលក្ខខណ្ឌឥណទាន ធ្វើឱ្យការអនុម័តឥណទានកាន់តែមានភាពប្រសើរឡើង និងបង្កើតដំណោះស្រាយដែលសមស្របសម្រាប់ក្រុមហ៊ុនដែលមានសិទ្ធិក្នុងការទទួលបាន។

ទន្ទឹមនឹងនេះ លោកស្រី Natalie Blyth ប្រធានសកលផ្នែកហិរញ្ញវត្ថុប្រកបដោយចីរភាព និងការផ្លាស់ប្តូររបស់ HSBC បាននិយាយថា ប្រទេសចិន គឺជាជម្រករបស់ក្រុមហ៊ុនថាមពលស្អាត ដែលមានភាពស្វាហាប់បំផុតមួយរបស់ពិភពលោក៕​

The post ធនាគារ HSBC ផ្តល់កម្ចី ៤ពាន់លានដុល្លារដល់ចិន ដើម្បីពង្រីកការវិនិយោគលើយានយន្តអគ្គិសនី appeared first on .