ច្បាប់វិនិយោគថ្មី

សម្តេចតេជោ ហ៊ុន សែន៖ ការដាក់ចេញច្បាប់វិនិយោគថ្មី ក្នុងបំណងទាក់ទាញការវិនិយោគសម្រាប់កម្ពុជា
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នៅព្រឹកថ្ងៃទីទី៦ ខែតុលានេះ បានអះអាងថា ការសម្រេចដាក់ចេញនូវច្បាប់ស្តីពីវិនិយោគកម្ពុជា ក្នុងគោលបំណងសំខាន់ ដើម្បីទាក់ទាញការវិនិយោគសម្រាប់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា «កាលពីខែតុលា ឆ្នាំ២០២១ កម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់វិនិយោគថ្មីដោយមានការកំណត់នូវការផ្តល់ការលើកទឹកចិត្ត និងការការពារដល់វិនិយោគិនជាក់លាក់ និងច្បាស់លាស់ ក្នុងបំណងបង្កើនការទាក់ទាញការវិនិយោគសម្រាប់កម្ពុជា»។

បន្ថែមលើនេះ សម្តេចបន្តថា ដើម្បីអនុវត្តន៍ច្បាប់នេះកាន់តែមានប្រសិទ្ធិភាព រាជរដ្ឋាភិបាលក៏បានដាក់ចេញ និងបាននិងកំពុងជំរុញការអនុវត្ត ឯកសារគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសំខាន់ៗ ដូចជាវិស័យកាត់ដេរ យានយន្ត អេឡិចត្រូនិក កសិកម្ម ទេសចរណ៍ ប្រៃសណីយ៍ និងប្រសិទ្ធភាពថាមពលជាដើមផងដែរ។

គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះ កម្ពុជាបានដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីវិនិយោគថ្មី ដែលជាក្របខ័ណ្ឌគតិយុត្តបើកចំហមានតម្លាភាព ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដែលមានលក្ខណៈអនុគ្រោះយ៉ាងច្រើនពិសេសលើផ្នែកពន្ធដារជាដើម។

ទាក់ទិននឹងការដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីវិនិយោគថ្មីនេះដែរ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ច និងអ្នកវិនិយោគនៅកម្ពុជា យល់ថា ច្បាប់នេះនឹងផ្តល់ផលចំណេញជាច្រើននៅកម្ពុជា ព្រោះច្បាប់នេះ បានបង្កើតរបបលើកទឹកចិត្តផ្នែកពន្ធ ដែលមានភាពច្បាស់លាស់, មុតស្រួច, ចំគោលដៅជាងមុន និងអាចប៉ាន់ប្រមាណទុកជាមុនបាន ទៅលើវិស័យដែលរាជរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្ត ជាពិសេសវិស័យដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់, មានតម្លៃបន្ថែមខ្ពស់, បង្កើនតំណភ្ជាប់កម្ពុជាទៅកាន់ខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់តម្លៃនៅក្នុងតំបន់ និងសកលថែមទៀត៕

The post សម្តេចតេជោ ហ៊ុន សែន៖ ការដាក់ចេញច្បាប់វិនិយោគថ្មី ក្នុងបំណងទាក់ទាញការវិនិយោគសម្រាប់កម្ពុជា appeared first on .

អ្នកឧកញ៉ា គិត ម៉េង៖ ច្បាប់វិនិយោគថ្មីនេះ កម្ពុជានឹងទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា
ច្បាប់វិនិយោគថ្មី​ត្រូវបាន​ប្រកាសដាក់​ឱ្យប្រើប្រាស់​ជាផ្លូវការហើយ​។ នៅថ្ងៃពុធនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគថ្មីនេះ ជូនថ្នាក់ដឹកនាំនិងសមាជិកសភាពាណិជ្ជកម្មកម្ពុជា ខណៈកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បានបើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ពីខ្លឹមសារ​ច្បាប់ថ្មីនេះ​ដល់ស្ថាន​តំណាងកម្ពុជា​នៅក្រៅ​ប្រទេស​ ដើម្បី​ធ្វើជា​ទុនក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​បរទេស​មករកស៊ី​បន្ថែមទៀត​នៅកម្ពុជា​។ ​

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការអនុម័តដាក់ឱ្យប្រើនូវច្បាប់វិនិយោគថ្មីនេះ ពិតជាមានសារៈសំខាន់ និងចំពេលដែលកម្ពុជាត្រូវស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយច្បាប់នេះ នឹងចូលរួមចំណែក ក្នុងការធ្វើឱ្យកម្ពុជាទាញយកផលប្រយោជន៍ បានជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលរាជរដ្ឋាភិបាល បានខិតខំសម្រេចបាននាពេលថ្មីៗនេះ។

ជាមួយគ្នានេះអ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលផ្ដល់ឱកាសដល់សភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងកិច្ចពិគ្រោះយោបល់ក្នុងដំណើរការនៃការតាក់តែង និងបានទទួលយកសំណូមពររបស់ផ្នែកឯកជន ដាក់បញ្ចូលក្នុងច្បាប់ស្តីពីវិនិយោគថ្មីនេះ។

បើតាមអ្នកឧកញ៉ា ផ្នែកឯកជនបានសាទរដល់ការដាក់ដំណើរការនៃច្បាប់នេះ និងបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃច្បាប់នេះ នឹងពិតជាបង្កើតបាននូវក្របខ័ណ្ឌគតិយុត្ត ដែលបើកចំហមានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន និងប្រកបដោយភាពអំណោយផលដល់ការវិនិយោគ។

ទន្ទឹមនឹងនោះ អ្នកឧកញ៉ាក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងក្នុង ការផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងពីច្បាប់ ស្តីពីវិនិយោគថ្មីនេះមកកាន់វិស័យឯកជន។

បន្ថែមលើនេះ លោក សុខ ចិន្តាសោភា ​រដ្ឋមន្រ្តី​ប្រតិភូ​អមនាយករដ្ឋមន្រ្តី ​និងជា​អគ្គលេខា​ធិការក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បានលើកឡើងថា​ ច្បាប់វិនិយោគ​ថ្មីនេះផ្តល់​នូវការលើក​ទឹកចិត្តច្រើន​ដល់អ្នក​វិនិយោគ​។ ​ប៉ុន្តែ​ជាមួយគ្នានេះ ​លោកក៏អះអាង​ថា ច្បាប់វិនិយោគ​ថ្មីក៏ជួយ​កាត់បន្ថយបញ្ហា​កិបកេង​លើតុក្រោម​តុរវាង​មន្រ្តីពាកព័ន្ធ​ និងអ្នក​វិនិយោគផងដែរ​៕

The post អ្នកឧកញ៉ា គិត ម៉េង៖ ច្បាប់វិនិយោគថ្មីនេះ កម្ពុជានឹងទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា appeared first on .

លោក សុខ ចិន្តាសោភា៖ ការកសាងសេដ្ឋកិច្ចឡើងវិញ ច្បាប់វិនិយោគថ្មីនេះ នឹងដើរតួនាទីយ៉ាងសំខាន់
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា មានប្រសាសន៍ថា ច្បាប់វិនិយោគថ្មីនេះ នឹងជាយុទ្ធសាស្រ្តដ៏មុតស្រួច ក្នុងការបង្ហាញពីកាលានុវត្តភាពនៅកម្ពុជាសំដៅស្រូបទាញការវិនិយោគ ប្រកបដោយគុណភាពបន្ថែម។

លោក សុខ ចិន្តាសោភា លើកឡើងដូច្នេះក្នុងពេលដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC នៅថ្ងៃពុធ ទី៣ ខែវិច្ឆិកា ម្សិលមិញ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីច្បាប់ស្តីពី វិនិយោគនៃកម្ពុជាថ្មី ជូនដល់ស្ថានតំណាងកម្ពុជានៅបរទេស ដើម្បីផ្សព្វផ្សាយបន្ស៊ីគ្នា រវាងការជំរុញការវិនិយោគ និងការអនុវត្តយុទ្ធសាស្ត្រការទូត សំដៅទាក់ទាញលំហូរវិនិយោគផ្ទាល់ ពីបរទេសបង្កើនផលិតភាព នៃឧស្សាហកម្មក្នុងស្រុក ព្រមទាំងពង្រឹងការតភ្ជាប់ឧស្សាហកម្ម កម្ពុជាទៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ក្នុងតំបន់និងសកលលោក។

បើតាមលោក សុខ ចិន្តាសោភា ក្នុងការកសាងសេដ្ឋកិច្ចឡើងវិញ ច្បាស់ណាស់ច្បាប់វិនិយោគថ្មីនេះ ដើរតួនាទីយ៉ាងសំខាន់មួយ ស្ដីពី ការវិនិយោគ ហើយនិងមានច្បាប់មួយទៀត ទើបតែអនុម័តគឺច្បាប់ ស្ដីពី ភាពជាដៃគូរវាងរដ្ឋនិងឯកជន។ ច្បាប់នេះបង្កើត នូវក្របខ័ណ្ឌគតិយុត្តមួយ ដើម្បីផ្ដល់លទ្ធភាពឲ្យវិស័យឯកជនចូល រួមជាមេរដ្ឋក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជា៖ ផ្លូវថ្នល់ កំពង់ផែ ប្រព័ន្ធចែកចាយភ្លើង សាលារៀន មន្ទីរពេទ្យជាដើម។

អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា៖ ដើម្បីដើរទៅមុខយើងកសាងហេដ្ឋារចនាសម្ព័ន្ធច្រើនហើយ ប៉ុន្តែយើងត្រូវការច្រើនជាងនេះទៀត ដូច្នេះថវិការដ្ឋ មិនគ្រប់យើងបើកឲ្យដៃគូឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីវិនិយោគតាមរយៈច្បាប់វិនិយោគថ្មី និងច្បាប់ ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលច្បាប់នេះសុទ្ធតែបង្កើត នូវបរិយាកាសមួយអំណោយផលឲ្យអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកមកចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា។

គួររម្លឹកឡើងវិញដែរថា ច្បាប់ស្តីពី វិនិយោគថ្មីនេះ ត្រូវបានតាក់តែងឡើងតាំងពីឆ្នាំ ២០១៥ មកម្លេះ ដោយមាន ៤២មាត្រា សំដៅការទាក់ទាញ និងជំរុញការវិនិយោគនៅកម្ពុជា ឲ្យមានគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕

The post លោក សុខ ចិន្តាសោភា៖ ការកសាងសេដ្ឋកិច្ចឡើងវិញ ច្បាប់វិនិយោគថ្មីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ appeared first on .