ជនល្មើស ស្រី ស៊ីណា

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ចេញប្រកាសសាលដីកាលើករណីអតីតឧកញ៉ា ស្រី ស៊ីណា
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានប្រកាសសាលដីកាលើករណីអតីតឧកញ៉ា ស្រី ស៊ីណា ដោយបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល លើសំណុំរឿង ចំនួន ៣ ពោលគឺសម្រេចឱ្យជាប់ពន្ធនាគារសរុបចំនួន ៣១ឆ្នាំ និងសំណងជាប្រាក់ប្រមាណជាង ២,៥លានដុល្លារសហរដ្ឋអាមេរិក។

បើតាមឯកឧត្តម ជិន ម៉ានីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ឱ្យដឹងលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ថា ថ្ងៃនេះសាលាឧទ្ធរណ៍ភ្នំពេញ បានប្រកាសសាលដីកាលើករណី ស្រី ស៊ីណា ដោយបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល លើសំណុំរឿង ចំនួន ៣៖

១- សំណុំរឿងទី១ តុលាការបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ១៥ (ដប់ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល ពីបទ ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមមាត្រា១៩៩ ក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ ជាតិផ្ទុះ និងគ្រាប់រំសេវ និងបានបង្គាប់ឱ្យឈ្មោះ ស្រី ស៊ីណា សងសំណងជម្ងឺចិត្តចំនួន ១ ០០០ ០00 (មួយលាន) ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ម៉ាំង បូណា ត្រូវជាឪពុកជនរងគ្រោះ ឃីន កញ្ចនា ដែលបានស្លាប់ និងបង្គាប់ឱ្យសងសំណងជម្ងឺចិត្តចំនួន ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក ទៀត ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ជា អញ្ជលី ត្រូវជាម្តាយជនរងគ្រោះឈ្មោះ ឡុង លីសុង ដែលបានស្លាប់។

២- សំណុំរឿងទី២ តុលាការបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ១៥ (ដប់ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល ពីបទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា២៧ មាត្រា១៩៩ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ និងបានបង្គាប់ឱ្យឈ្មោះ ស្រី ស៊ីណា សងសំណងជម្ងឺចិត្តចំនួន ៣០០ ០០០ (សាមសិបម៉ឺន) ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សុខុម ចរណៈ ដែលជាអ្នករងរបួស និងចំនួន ២០០ ០០០ (ម្ភៃម៉ឺន) ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ហុង រិទ្ធារ័ក្ស ដែលជាអ្នករងរបួស។

៣- សំណុំរឿងទី៣ តុលាការបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ០១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល ពីបទ រំលោភលើលំនៅឋាន បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោស តាមមាត្រា២៩៩ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងបានបង្គាប់ឱ្យឈ្មោះ ស្រី ស៊ីណា សងសំណងជម្ងឺចិត្តចំនួន ៥០ ០០០ (ប្រាំម៉ឺន) ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ជា អញ្ជលី ត្រូវជាម្តាយម្ចាស់ផ្ទះ។

គួររំឭកថា កាលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្តន្ទាទោសជនជាប់ចោទអតីតឧកញ៉ា ស្រី ស៊ីណា ចំនួន ៣សំណុំរឿង ពាក់ព័ន្ធនឹងករណីឃាតកម្ម ប៉ុនប៉ងឃាតកម្ម ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងរំលោភលើលំនៅឋាន ដោយសម្រេចឱ្យជាប់ពន្ធនាគារសរុបចំនួន ៣១ឆ្នាំ និងសំណងជាប្រាក់ប្រមាណជាង ២,៥លានដុល្លារសហរដ្ឋអាមេរិក។

សូមជម្រាបថា ជនត្រូវចោទឈ្មោះ ស្រី ស៊ីណា បានប្រព្រឹត្ដអំពើរឃាតកម្ម ដោយបាញ់សម្លាប់គូដណ្ដឹង២រូប និងបុគ្គលិក២រូបទៀត បានរងរបួស នៅបុរីមួយកន្លែង ក្នុងរាជធានីភ្នំពេញ កាលពី១៧ ខែមិថុនា ឆ្នាំ២០២៤។ បន្ទាប់មក លោកត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) ហើយត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤៕

The post សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ចេញប្រកាសសាលដីកាលើករណីអតីតឧកញ៉ា ស្រី ស៊ីណា appeared first on .

តុលាការសម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ដាក់ពន្ធនាគារ រយៈពេល ៣១ឆ្នាំ និងសំណងជាប្រាក់ជាង ២,៥លានដុល្លារ
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្តន្ទាទោសជនជាប់ចោទអតីតឧកញ៉ា ស្រី ស៊ីណា ពាក់ព័ន្ធនឹងករណីឃាតកម្ម ប៉ុនប៉ងឃាតកម្ម ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងរំលោភលើលំនៅឋាន ដោយសម្រេចឱ្យជាប់ពន្ធនាគារសរុបចំនួន ៣១ឆ្នាំ និងសំណងជាប្រាក់ប្រមាណជាង ២,៥លានដុល្លារសហរដ្ឋអាមេរិក។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនជាប់ចោទ ស្រី ស៊ីណា ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះបើកសវនាការកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ លើសំណុំរឿងព្រហ្មទណ្ឌចំនួន ០៣ គឺ៖ ១.បទឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត, ២.បទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និង ៣.បទរំលោភលើលំនៅឋាន។

គួររំឭកថា ជនត្រូវចោទឈ្មោះ ស្រី ស៊ីណា បានប្រព្រឹត្ដអំពើរឃាតកម្ម ដោយបាញ់សម្លាប់គូដណ្ដឹង២រូប និងបុគ្គលិក២រូបទៀត បានរងរបួស នៅបុរីមួយកន្លែង ក្នុងរាជធានីភ្នំពេញ កាលពី១៧ ខែមិថុនា ឆ្នាំ២០២៤។ បន្ទាប់មក លោកត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) ហើយត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤៕

The post តុលាការសម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ដាក់ពន្ធនាគារ រយៈពេល ៣១ឆ្នាំ និងសំណងជាប្រាក់ជាង ២,៥លានដុល្លារ appeared first on .

តុលាការ សម្រេចបញ្ជូនសំណុំរឿងទាំង៣ របស់អតីតឧកញ៉ា ស្រី ស៊ីណា ទៅជំនុំជម្រះតាមនីតិវិធីច្បាប់
សាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការសម្រេចបញ្ជូនសំណុំរឿងឃាតកម្ម ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតរបស់ អតីតឧកញ៉ា ស្រី ស៊ីណា ទៅជំនុំជម្រះតាមនីតិវិធីច្បាប់។

បើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងជនត្រូវចោទឈ្មោះ ស្រី ស៊ីណា ចំនួន ៣សំណុំរឿងគឺ៖ ១.ពីបទឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត, ២.ពីបទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និង ៣.ពីបទរំលោភលើលំនៅឋានប្រព្រឹត្តនៅចំណុចបុរីប៉េងហួតបឹងស្នោរ រាជធានីភ្នំពេញ កាលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

សេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា ចំពោះសំណុំរឿងទី១ និងទី២ ក្រោយពីបានស្រាវជ្រាវ និងបំពេញកិច្ចស៊ើបសួរដោយម៉ត់ចត់តាមនីតិវិធីច្បាប់ចប់សព្វគ្រប់ ចៅក្រមស៊ើបសួរបានចេញដីកាដំណោះស្រាយសម្រេចបញ្ជូនសំណុំរឿងព្រហ្មទណ្ឌទាំងពីរខាងលើនេះ ទៅតុលាការជំនុំជម្រះ ហើយតុលាការនឹងកំណត់កាលបរិច្ឆេទសវនាការនៅពេលខ្លីខាងមុខ។ រីឯសំណុំរឿងទី៣ ចៅក្រមស៊ើបសួរ បាននិងកំពុងត្រៀមបិទការស៊ើបសួរ ដើម្បីបញ្ជូនសំណុំរឿងទៅជំនុំជម្រះ តាមនីតិវិធីច្បាប់។

គួររំឭកថា ជនត្រូវចោទឈ្មោះ ស្រី ស៊ីណា បានប្រព្រឹត្ដអំពើរឃាតកម្ម ដោយបាញ់សម្លាប់គូដណ្ដឹង២រូប និងបុគ្គលិក២រូបទៀត បានរងរបួស នៅបុរីមួយកន្លែង ក្នុងរាជធានីភ្នំពេញ កាលពី១៧ ខែមិថុនា ឆ្នាំ២០២៤។ បន្ទាប់មក លោកត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) ហើយត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤៕

The post តុលាការ សម្រេចបញ្ជូនសំណុំរឿងទាំង៣ របស់អតីតឧកញ៉ា ស្រី ស៊ីណា ទៅជំនុំជម្រះតាមនីតិវិធីច្បាប់ appeared first on .

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ នឹងស្នើដាក់ឈ្មោះ អតីតឧកញ៉ា ស្រី ស៊ីណា ទៅក្នុងបញ្ជីជនឧក្រិដ្ឋជនសាហាវៗ ដែលមិនអាចទទួលបានការស្នើសុំបន្ធូបន្ថយទោសបាន
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងស្នើគណៈកម្មការជាតិ ពិនិត្យនិងវាយតម្លៃ​បញ្ជី​ឈ្មោះទណ្ឌិតសុំបន្ធូបន្ថយទោស និងលើកលែងទោស ដាក់ឈ្មោះ អតីតឧកញ៉ា ស្រី ស៊ីណា ទៅក្នុងបញ្ជីជន​ឧក្រិដ្ឋ​ជន​សាហាវៗដែលមិនអាចទទួលបានការស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោសបាន។

លើកឡើងនៅក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា” នៅទីស្តីការក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ លោក កើត រិទ្ធ បានថ្លែងអំណរគុណ​ ដល់អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចបំបែកសំណុំរឿងនេះជាពីរ ដើម្បីផ្ដន្ទាទោសជននេះ នឹងដើម្បីឱ្យជននេះរងទោសជាអតិប្បរមា ដែលសំណុំរឿងនីមួយៗនឹងអាចត្រូវ​ប្រឈមនឹងការដាក់ពន្ធនាគារ​រហូតដល់១៥ឆ្នាំ។

បន្ថែមទៀតនោះ លោក កើត រិទ្ធ នឹងស្នើទៅតុលាការចំនួន៣៖ ១.កុំបញ្ចូលសំណុំរឿងទាំងពីរនេះ​ជាសំណុំ​រឿង​តែមួយ។ ២.ស្នើសុំដល់តុលាការគ្រប់ជាន់ថ្នាក់ សូមកុំអនុវត្ដវិធានស្រូបទោសដើម្បីធានាថាជននេះ ត្រូវអនុវត្ដ​ទោស​តាមសាលក្រម ឬសាលដីការ ជាបន្ដបន្ទាប់ក្នុងសំណុំរឿងទាំងពីរនេះ។ ៣.បន្ទាប់ពីការសម្រេចរបស់​តុលាការ ដែលផ្ដន្ទាទោសជនល្មើសជាស្ថាពរ ក្នុងនាមជារដ្ឋមន្រ្ដីមន្រ្ដីក្រសួងយុត្ដិធម៌ និងជាប្រធានគណៈ​កម្មការ​ជាតិ ពិនិត្យនិងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតសុំបន្ធូបន្ថយទោស និងលើកលែងទោស លោកនឹងស្នើសុំទៅ​គណៈ​កម្មការជាតិ ដើម្បីដាក់ឈ្មោះ ស្រី ស៊ីណា ទៅក្នុងបញ្ជីជនឧក្រិដ្ឋជនសាហាវៗ ដែលមិនអាចទទួលបាន​ការស្នើ​សុំបន្ធូបន្ថយទោស និងលើកលែងទោសបានឡើយ។

លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការស្នើសុំនេះដើម្បីធានាថាអំពើ​សម្លាប់មនុស្សដ៏សាហាវបែបនេះត្រូវទទួលរងការអនុវត្ដទោសជាប់ពន្ធនាគារឱ្យបានធ្ងន់ធ្ងរស័ក្តិសមទៅនឹងទង្វើ​ដែលខ្លួនបានប្រព្រឹត្ដិស្របតាមគោលការណ៍ក្នុងវិស័យយុត្ដិធម៌៕

The post ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ នឹងស្នើដាក់ឈ្មោះ អតីតឧកញ៉ា ស្រី ស៊ីណា ទៅក្នុងបញ្ជីជនឧក្រិដ្ឋជនសាហាវៗ ដែលមិនអាចទទួលបានការស្នើសុំបន្ធូបន្ថយទោសបាន appeared first on .

សម្ដេចធិបតី អំពាវនាវដល់ស្ថាប័ន​តុលាការអនុវត្តច្បាប់ឱ្យបានម៉ត់ចត់ត្រឹមត្រូវ លើជនល្មើស ស្រី ស៊ីណា
សម្ដេច​ធិបតី ហ៊ុន ​ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា អំពាវនាវដល់ស្ថាប័ន​តុលាការ និងអយ្យការយកចិត្តទុកដាក់ក្នុងការពិនិត្យនិងអនុវត្តច្បាប់លើករណីនេះឱ្យបានម៉ត់ចត់ និងឱ្យបានត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត ពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា»។

នាព្រឹកថ្ងៃទី២៥ ខែមិថុនានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារនៃសពប្អូន ទ្បុង លីសុង និងប្អូន ឃីន កញ្ចនា ដែលបានស្លាប់ដោយសារការបាញ់ប្រហារកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។

សម្ដេច​ធិបតី​បន្តថា ក្រោយពីថ្ងៃកើតហេតុ មានការជជែកវែកញែកគ្នាពាក់ព័ន្ធទៅនឹងការកាត់ទោសជនល្មើសនៅក្នុងករណីនៃការបាញ់ប្រហារនេះ ដោយមានការបង្ហាញក្តីកង្វល់ និងបារម្ភ ខ្លាចជនល្មើសពុំត្រូវបានផ្តន្ទាទោសឱ្យបានម៉ឺងម៉ាត់តាមផ្លូវច្បាប់ ឬអាចមានការធានាឱ្យនៅក្រៅឃុំដោយមិនប្រក្រតី។

សម្ដេច​ធិបតី បញ្ជាក់ទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពមួយដ៏សំខាន់ក្នុងការពង្រឹងនីតិរដ្ឋ ពិសេស ការពង្រឹងការអនុវត្តច្បាប់ ដើម្បីធានាថែរក្សាសន្តិសុខសាធារណៈ និងសណ្តាប់ធ្នាប់សង្គម ក៏ដូចជា ការដោះស្រាយបញ្ហានានាក្នុងសង្គម ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ជាធរមាន ដែលក្នុងនោះ ក៏រួមមានការពង្រឹងទំនួលខុសត្រូវចំពោះមុខច្បាប់របស់ជនល្មើស និងការអនុវត្តច្បាប់តឹងរ៉ឹង លើជនប្រព្រឹត្តបទល្មើស ជាពិសេសជនដែលបង្កឱ្យបាត់បង់អាយុជីវិតអ្នកដទៃ។

សម្ដេច​បញ្ជាក់ថា កន្លងទៅ ក៏មានការចាត់វិធានការយ៉ាងតឹងរ៉ឹងលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលស្ថិតក្នុងស្ថានភាពស្រវឹង និងបង្កឱ្យបាត់បង់អាយុជីវិតអ្នកដទៃ ដោយបានអនុវត្តច្បាប់ គ្មានការយោគយល់ គ្មានការលើកលែង ឬអន្តរាគមន៍ណាមួយទ្បើយ។

សម្ដេច​ធិបតីបន្តថា៖«ដូចគ្នាផងដែរ ចំពោះករណីឃាតកម្មនេះ បើទោះបីជារាជរដ្ឋាភិបាល មិនអាចលូកដៃចូលក្នុងកិច្ចការរបស់ស្ថាប័នតុលាការក៏ដោយ ខ្ញុំសូមអំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ក្នុងការពិនិត្យនិងអនុវត្តច្បាប់លើករណីនេះឱ្យបានម៉ត់ចត់, ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត»។

សម្ដេច​នាយករដ្ឋមន្រ្ដីបានថ្លែង អរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបង្ហាញនូវសុទ្ធចិត្តវែកញែកក្នុងរឿងនេះ ហើយក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីទុកកិច្ចការនេះជូនស្ថាប័នអនុវត្តច្បាប់ដែលមានសមត្ថកិច្ច ដើម្បីចាត់ការ និងដោះស្រាយករណីនេះ ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ទៅតាមនីតិវិធី និង ច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំក៏សូមឱ្យប្រជាពលរដ្ឋមានការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជាក្នុងការចាត់ការ និង ដោះស្រាយផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវចំពោះករណីនេះ។

សម្ដេច​ធិបតីរម្លឹកថា​ នៅពេលត្រឡប់មកដល់កម្ពុជាវិញបន្ទាប់ពីបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសសុង្ហបុរីសម្ដេច​បានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ដើម្បីបញ្ចប់គោរមងារឧកញ៉ារបស់លោក ស្រី ស៊ីណា កាលពីថ្ងៃទី ២០ មិថុនា ឆ្នាំ២០២៤ ហើយចាប់តាំងពីថ្ងៃកើតហេតុនោះមកសម្ដេច​បានចេញបទបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាប្រគល់ភារកិច្ចជូនឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បន្តតាមដានដោយយកចិត្តទុកដាក់លើការអនុវត្តច្បាប់ចំពោះករណីនេះ ដើម្បីធានាថា ច្បាប់ត្រូវបានអនុវត្តដោយតឹងរ៉ឹង ម៉ឺងម៉ាត់ និង ដោយត្រឹមត្រូវទៅតាមខ្លឹមសារនៃច្បាប់ ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និង ក្រុមគ្រួសារ៕

The post សម្ដេចធិបតី អំពាវនាវដល់ស្ថាប័ន​តុលាការអនុវត្តច្បាប់ឱ្យបានម៉ត់ចត់ត្រឹមត្រូវ លើជនល្មើស ស្រី ស៊ីណា appeared first on .