ជលផល

វៀតណាម រំពឹងកើបប្រាក់ចំណូលបាន ៤,៤ពាន់លានដុល្លារ ពីការនាំចេញជលផល ៦ខែដំបូងឆ្នាំនេះ
យោងតាមសមាគមអ្នកនាំចេញ និងផលិតគ្រឿងសមុទ្រវៀតណាម (VASEP) បានបង្ហាញឲ្យដឹងថា ការនាំចេញផលិតផលជលផលរបស់ខ្លួន រំពឹងថានឹងឈានដល់ចំនួន ៤,៤ពាន់លានដុល្លារ ក្នុងអំឡុងខែមករា ដល់ខែមិថុនា ឆ្នាំនេះ ពោលគឺកើនឡើង ៦% បើធៀបទៅនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

ប្រទេសនៅក្នុងតំបន់អាស៊ានមួយនេះ​ កើបប្រាក់ចំណូលសរុបបាន ៣,៦ពាន់លានដុល្លារ រួចទៅហើយ ពីការនាំចេញផលិតផលជលផលរបស់ខ្លួន ទៅកាន់ទីផ្សារបរទេស នៅក្នុងរយ:ពេល ៥ខែដំបូងឆ្នាំនេះ ពោលគឺបានកើនឡើង ៦,៥%​ បើធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។

គួរឲ្យដឹងថា ទីផ្សារនាំចេញភាគច្រើនសុទ្ធសឹងតែបានបង្ហាញពីសញ្ញានៃការងើបឡើងវិញទាំងតម្រូវការ និងតម្លៃ ដោយការដឹកជញ្ជូនផលិតផលនេសាទ ទៅកាន់សហរដ្ឋអាមេរិក ជប៉ុន សហភាពអឺរ៉ុប និងកូរ៉េខាងត្បូង បានប្រកាសពីកំណើនវិជ្ជមានចន្លោះពី ៥% ទៅ ២៦% នៅក្នុងខែឧសភា។

ទន្ទឹមនឹងនេះ គិតត្រឹមដំណាច់ខែឧសភា ការនាំចេញទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ១៣% ដល់ចំនួន ៦៣៥លានដុល្លារ ខណៈការនាំចេញទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប បានមើលឃើញពីការកើនឡើងតិចតួច ចន្លោះពី ៣% ទៅ៤% ។

ជម្រាបជូនថា ដើម្បីអាចសម្រេចបាននូវគោលដៅដែលបានកំណត់ សម្រាប់ប្រាក់ចំណូលនាំចេញផលិតជលផលពេញមួយឆ្នាំ ឲ្យបាន ១០ពាន់លានដុល្លារ ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទវៀតណាម បានស្នើឲ្យថ្នាក់ដឹកនាំតំបន់នានា រួមដៃជាមួយសហគ្រាស និងសមាគមដើម្បីរក្សាភាពជិតស្និទ្ធជាមួយនឹងការអភិវឌ្ឍទីផ្សារ សម្រាប់ផែនការផលិតកម្មសមហេតុផលមួយ៕

The post វៀតណាម រំពឹងកើបប្រាក់ចំណូលបាន ៤,៤ពាន់លានដុល្លារ ពីការនាំចេញជលផល ៦ខែដំបូងឆ្នាំនេះ appeared first on .

វៀតណាម ឡើងតំណែងជាប្រទេសនាំចេញជលផលធំបំផុតទី៥ របស់សិង្ហបុរី
យោងតាមការិយាល័យពាណិជ្ជកម្មវៀតណាម បានបង្ហាញឲ្យដឹងថាប្រទេសរបស់ខ្លួនបានឡើងតំណែងមួយកម្រិតទៀតដើម្បីក្លាយជាអ្នកនាំចេញជលផលធំជាងគេលំដាប់ទី៥ របស់ប្រទេសសិង្ហបុរី កាលពីត្រីមាសមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។​

ការនាំចេញជលផលរបស់វៀតណាម ទៅកាន់សិង្ហបុរី បានឈានដល់តម្លៃជាង ២៤លាន់ដុល្លារសិង្ហបុរី ឬស្មើប្រមាណ ១៧,៦៤លានដុល្លារអាមេរិក គិតក្នុងអំឡុងខែមករា ដល់ខែមីនា និងទទួលបានចំណែកទីផ្សារសរុប ៨,៥៨%។

គួរឲ្យដឹងទៀតថា ក្នុងចំណោមផលិតផលជលផលទាំងនោះ វៀតណាមបាននាំចេញជាចម្បងទៅកាន់ប្រទេសសិង្ហបុរី មានដូចជា បង្គា ក្តាម បង្កង ត្រីស្រស់ ត្រីក្រៀម ត្រីក្លាសេ និងមឹក ។

ជម្រាបជូនទៀតផងដែរថា ប្រទេសដែលនាំចេញផលិតផលជលផលកំពូលៗទៅកាន់សិង្ហបុរីក្នុងអំឡុងពេលនោះ គឺប្រទេសម៉ាឡេស៊ី ដែលមានចំណែកទីផ្សារសរុប ១៣,៦% ន័រវែស ១១,៤៥% ឥណ្ឌូនេស៊ី ១១,១៣% ចិន ១០,១៥% វៀតណាម ៨,៥៨% និងជប៉ុន ៨,៣៤%៕

The post វៀតណាម ឡើងតំណែងជាប្រទេសនាំចេញជលផលធំបំផុតទី៥ របស់សិង្ហបុរី appeared first on .

មិនខុសអីពីចិន រុស្ស៊ីផ្អាកការនាំចូលជលផលពីប្រទេសជប៉ុន
ក្រុមអ្នកឃ្លាំមើលកសិកម្មរបស់រុស្ស៊ី Rosselkhoznadzor បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីបានចូលរួមជាមួយប្រទេសចិន ក្នុងការដាក់កំហិតផ្អាកការនាំចូលត្រី និងអាហារសមុទ្រពីប្រទេសជប៉ុន ក្រោមហេតុផលមិនទុកចិត្ត។ នេះបើយោងទៅតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

ប្រទេសរុស្ស៊ីបាននិយាយថា ការរឹតបន្តឹងត្រូវបានដាក់ជាវិធានការយ៉ាងប្រុងប្រយ័ត្ន ហើយនឹងបន្តអនុវត្ត រហូតទាល់តែមានព័ត៌មានទូលំទូលាយបង្ហាញថា អាហារសមុទ្ររបស់ជប៉ុនមានសុវត្ថិភាពខ្ពស់។

ជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន Kyodo បានរាយការណ៍ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ជប៉ុនបាននិយាយថា បម្រាមរបស់រុស្ស៊ីគ្មានមូលដ្ឋានវិទ្យាសាស្ត្រ ហើយជារឿងអយុត្តិធម៌ និងគួរឱ្យសោកស្ដាយ ខណៈខ្លួនអំពាវនាវឱ្យលុបចោលនូវវិធានការនេះ។

រម្លឹកបន្តិចថា ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មដែលបន្សុទ្ធរួចនោះ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីខែសីហា តែត្រូវបានទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់ទីក្រុងប៉េកាំង និងឈានដល់វិធានការហាមឃាត់ការនាំចូលអាហារសមុទ្រទាំងស្រុងពីប្រទេសជប៉ុនផងដែរ៕

The post មិនខុសអីពីចិន រុស្ស៊ីផ្អាកការនាំចូលជលផលពីប្រទេសជប៉ុន appeared first on .

ធនាគារពិភពលោក អនុម័តប្រាក់កម្ចី ១៧៦លានដុល្លារ សម្រាប់គម្រោងជលផល នៅហ្វីលីពីន
ថ្មីៗនេះ ធនាគារពិភពលោក បានសម្រេចអនុម័តផ្តល់ប្រាក់កម្ចីចំនួន ១៧៦លានដុល្លារ ដើម្បីផ្តល់ជាមូលនិធិដល់គម្រោងជលផល នៅក្នុងប្រទេសហ្វីលីពីន ក្នុងគោលបំណងធ្វើឱ្យមានភាព​ប្រសើរ​ឡើងនូវការគ្រប់គ្រងជលផល លើកកំពស់តម្លៃផលិតកម្មជលផល និងបង្កើនប្រាក់ចំនូលសម្រាប់សហគមន៍នេសាទ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

មិនតែប៉ុណ្ណោះ ធនាគារពិភពលោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងនេះ ត្រូវបានរំពឹងខ្ពស់ថានឹងអាចផ្តល់អត្ថប្រយោជន៍ដល់ប្រជានេសាទជាង ១,៥ លាននាក់ រួមទាំងអាជីវកម្មខ្នាតតូច និងមធ្យម និងប្រជាជននៅក្នុងសហគមន៍ឆ្នេរសមុទ្រ ក្នុងប្រទេសហ្វីលីពីន ថែមទៀតផង ។

លើសពីនេះ បើតាមយោងតាមរបាយការណ៍ពីស្ថាប័នហិរញ្ញវត្ថុខាងលើ បានបង្ហាញឱ្យដឹងទៀតថា វិស័យជលផល បានរួមចំណែក ១,៣% នៅក្នុងផលិតផលក្នុងស្រុកសរុបរបស់ប្រទេសហ្វីលីពីន ដោយវាបានផ្តល់ជូនការងារប្រហែល ១,៦ លាន ឬប្រហែល ៤% នៃកម្លាំងពលកម្មសរុប ។

តែទោះជាយ៉ាងណាក៏ដោយ វិស័យនេះ បានប្រឈមមុខជាមួយនឹងបញ្ហា ដោយសារតែបរិមាណត្រីធ្លាក់ចុះ ជាមធ្យម ២០% ក្នុងរយ:ពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយសារតែការនេសាទហួសកម្រិត ក៏ដូចជាការនេសាទខុសច្បាប់ ការរិចរិលទីជម្រក និងផលប៉ះពាលអវិជ្ជមានពីសកម្មភាពដីធ្លី ផងដែរ ។

ទន្ទឹមនឹងនេះ លោក Ndiame Diop នាយកធនាគារពិភពលោក ប្រចាំនៅប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងថៃ បាននិយាយាថា គម្រោងផ្តល់ប្រាក់កម្ចីនេះ គឺស្របតាមការប្តេជ្ញាចិត្តរបស់ប្រទេសហ្វីលីពីន ចំពោះការអនុវត្តប្រកបដោយគុណភាព នៅក្នុងការនេសាទ និងវារីវប្បកម្ម ដើម្បីអាចធានាបាននូវការបង្កើនប្រាក់ចំណូល ​ឱ្យកាន់តែប្រសើរឡើង សម្រាប់អ្នកដែលពាក់ព័ន្ធ នៅក្នុងវិស័យនេះ ៕

The post ធនាគារពិភពលោក អនុម័តប្រាក់កម្ចី ១៧៦លានដុល្លារ សម្រាប់គម្រោងជលផល នៅហ្វីលីពីន appeared first on .

ឥណ្ឌូនេស៊ី រំពឹងអាចកើបលុយបាន ៧,៦ ពាន់លានដុល្លារ ពីការនាំចេញជលផល នៅឆ្នាំក្រោយ
ថ្មីៗនេះ រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌូនេស៊ី បានធ្វើការកំណត់គោលដៅធំ ក្នុងការនាំចេញជលផលរបស់ខ្លួន ក្នុងទំហំប្រាក់ប្រមាណ ៧,៦ ពាន់លានដុល្លារ នៅឆ្នាំ ២០២៣ ខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VNA ។

មិនតែប៉ុណ្ណោះ យោងតាមក្រសួងជលផលឥណ្ឌូនេស៊ី បានបង្ហាញថា ក្នុងរយ:ពេល ១១ ខែដំបូងឆ្នាំ ២០២២ នេះ ការនាំចេញជលផលរបស់ខ្លួន មានចំនួនទឹកប្រាក់ ៥,៧១ ពាន់លានដុល្លារ ហើយរំពឹងថាអាចនឹងកើនដល់ ៦,២ ពាន់លានដុល្លារ នៅដាច់ឆ្នាំនេះ ។

ក្រសួងខាងលើបានរាយការណ៍ទៀតថា សហរដ្ឋអាមេរិក គឺជាអ្នកទទួលទិញផលផលឥណ្ឌូនេស៊ីច្រើនបំផុត នៅចន្លោះខែមករា ដល់ខែវិច្ឆិកា ដោយពួកគេបានចំណាយទឹកប្រាក់រហូតដល់ ២,១៥ ពាន់លានដុល្លារ និងតាមពីក្រោយដោយប្រទេសចិន ដែលបានចំណាយទឹកប្រាក់ ១,០២ ពាន់លានដុល្លារ , ជប៉ុន (៦៧៨ លានដុល្លារ) , អាស៊ាន (៦៥១ លានដុល្លារ) និងសហភាពអឺរ៉ុប ( ៣៥៧,១២ លានដុល្លារ)។

គិតនៅត្រឹមត្រីមាសទី ៣ ឆ្នាំ ២០២២ នេះ បរិមាណផលិតកម្មជលផលរបស់ឥណ្ឌូនេស៊ី បានកើនឡើងដល់ ១៨,៤៥ លានតោន ដែលក្នុងនោះមាន ៥,៩៧ លានតោន ទទួលបានពីការនេសាទ និង ៥,៥៧ លានតោនទទួលបានពីវារីវប្បកម្ម៕

The post ឥណ្ឌូនេស៊ី រំពឹងអាចកើបលុយបាន ៧,៦ ពាន់លានដុល្លារ ពីការនាំចេញជលផល នៅឆ្នាំក្រោយ appeared first on .