ជីវភាពពលដ្ឋ

សំណង​ក្រោម​ទីផ្សារ ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ពលរដ្ឋ​ជាង ១០០ គ្រួសារ រង​ផល​ប៉ះពាល់​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី
ភ្នំពេញ​
៖ ​ប្រជាពលរដ្ឋម្ចាស់ដីជាង១០០គ្រួសារ
ដែលរងផលប៉ះពាល់ពីគម្រោងផ្លូវល្បឿនលឿន
ភ្នំពេញ-​ព្រះសីហនុ
បានបន្តប្រមូលផ្តុំគ្នាតវ៉ា
និងសម្តែងការមិនពេញចិត្តជាខ្លាំង
ចំពោះសំណង​របស់​រាជរដ្ឋាភិបាល
ដែលផ្តល់ឲ្យពួកគាត់តាមរយៈអន្តរក្រសួង។ការប្រមូលផ្ដុំការតវ៉ា​ខាង​លើ​នេះ​គឺធ្វើឡើង
នៅព្រឹកថ្ងៃអាទិត្យ ១១រោច
ខែមិគសិរ ឆ្នាំកុរ ឯកស័ក
ពុទ្ធសករាជ ២៥៦៣ ត្រូវនឹង​ថ្ងៃទី​២២
ខែធ្នូ ឆ្នាំ២០១៩នេះស្ថិតនៅភូមិស្នួលខ្ពស់
សង្កាត់កំបូល ខណ្ឌកំបូល
រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា
​​ការមិនពេញចិត្តនឹងសំណងនេះ
ដោយសារដីដែលពួកគាត់ធ្លាប់​ទិញ​កាល​ពីប្រមាណ២ឆ្នាំមុន
ពីក្រុមហ៊ុនលក់ដីឡូតិ៍ឯកជនមួយមានតម្លៃ១២០ដុល្លារអាមេរិក
ក្នុងមួយ​ម៉ែត្រ​ការ៉េ
ខណៈមកដល់ពេលនេះដីនៅតំបន់នោះមានតម្លៃរហូតដល់ទៅ
១៧០ដល់ ១៩០ដុល្លារ​អាមេរិក
ក្នុងមួយម៉ែត្រការ៉េ
ប៉ុន្តែបែរជាទទួលបានសំណងត្រឹមតែ
៩៥ដុល្លារអាមេរិក
ក្នុងមួយម៉ែត្រការ៉េទៅវិញ។

ប្រជាពលរដ្ឋ
បន្តថា ​កាលពីពេលថ្មីៗនេះ
អន្តរក្រសួងដែលតំណាងរាជរដ្ឋាភិបាល
រួមមាន ​៖ ក្រសួងសាធារណការ
និងដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ, ក្រសួងរៀបចំដែនដី
នគរ​រូប​នីយកម្ម និងសំណង់
និងក្រុមហ៊ុនម៉ៅការសាងសង់គម្រោងផ្លូវនេះ
បានទៅប្រាប់​ប្រជាពលរដ្ឋ​រង​គ្រោះ​ថា
នឹងសងសំណងដល់ពួកគាត់ក្នុងតម្លៃ
៩៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ
ហើយបើ​មិន​ព្រម​យកទេ
ច្បាស់ជានៅបន្តអូសបន្លាយ
មិនដឹងដោះស្រាយចប់ពេលណាឡើយ។

​លោក​
សុខុម តារា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន
ថា​​​​​​​
បើប្រៀបធៀបនឹងទីផ្សារដីធ្លីបច្ចុប្បន្ន​កំពុងមាន​តម្លៃថ្លៃ
ដូច្នេះការសងសំណងបែបនេះ
ធ្វើឲ្យពួកគាត់មិនអាចយកទៅទិញដី
នៅតំបន់​ផ្សេង​បាននោះទេ។
លោកបន្តថា​ ប្រ​ជាពលរដ្ឋសុទ្ធតែខ្ចីលុយធនាគារ
យកមកទិញដីតំបន់នេះ
ហើយបើសិនជារាជរដ្ឋាភិបាល
សងសំណងមិនសមរម្យបែបនេះ
គ្រាន់តែយកទៅសងធនាគារវិញមិនគ្រប់ផង។

លោក ​សុខុម
តារា បានបញ្ជាក់យ៉ាងដូច្នេះថា
​៖ «ខ្ញុំ
និងប្រជាពលរដ្ឋផ្សេងទៀត
អត់បានទទួល​ប្រយោជន៍​សូម្បីតែបន្តិចលើដីនេះ។
អញ្ចឹងមានតែស្នើសុំឲ្យបងប្អូន
ជួយនាំសារនេះទៅអន្តរក្រសួង
ដែល​គាត់បានកំណត់តម្លៃហ្នឹងថា
ខាងខ្ញុំទទួលយកមិនបានទេ។
សូមឲ្យមានការចុះពិនិត្យ
និង​សិក្សា​ជាក់​ស្តែងថា
ធ្វើយ៉ាងម៉េចឲ្យខ្ញុំ
និងបងប្អូនផ្សេងទៀតអាចទទួលបាន
អាចទៅទិញដីនៅតំបន់ណាផ្សេង
ឲ្យបានសមរម្យតាមតម្លៃទីផ្សារ»។

ក្នុងដៃដែលមានបដា
«សំណងមិនសមរម្យ»,
ពលរដ្ឋរូបនេះ
បានថ្លែងសង្កត់ធ្ងន់ៗថា
«៩៥ដុល្លារ
មិនអាចទទួលយកបានទេ
មិនអាចទទួលបានជាដាច់ខាត
ព្រោះបងប្អូនដឹងហើយ
យើង​អត់​មាន​លុយ​ច្រើនទេក្នុងការទិញដីនេះ
គឺ​​​សុទ្ធតែមានប្លង់ធនាគារ
(ប្លង់ដីដាក់ខ្ចីលុយ)។
អញ្ចឹង​ខ្ញុំ​សុំ​ឲ្យ​ក្រសួង​ជួយវាយតម្លៃឡើងវិញ»។

​ប្រជាពលរដ្ឋមួយរូបទៀតឈ្មោះ
​តាំង ឡេងឆាយ បានថ្លែងឲ្យដឹងថា
អ្នកចុះមកដោះ​ស្រាយបញ្ហា​នេះ​
បានប្រាប់ពួកគាត់ថា តម្លៃដែលកំណត់
៩៥ដុល្លារអាមេរិក
ក្នុងមួយម៉ែត្រការ៉េនេះ
អត់​មាន​ការ​ប្រែប្រួល​ទេ
ទោះបីចាំដល់ពេលណាក៏ដោយ។
ក្រុមការងារអន្តរក្រសួង
ថែមទាំង​ជំរុញ​ឲ្យ​ប្រជា​ពល​រដ្ឋ​រងគ្រោះ
ផ្តិតមេដៃទទួលសំណង ដោយអះអាងថា
បើពួកគាត់យកឥឡូវបានលុយភ្លាម
ប៉ុន្តែ​បើ​អត់​ទេត្រូវទុករាប់ឆ្នាំតទៅទៀត។

​លោកបញ្ជាក់ថា
«អ្នកដោះស្រាយបញ្ហាហ្នឹង
គេសង្កត់ធ្ងន់ថា
រដ្ឋមិនប្រែប្រួលតម្លៃហ្នឹងទេ
ហើយ​ទុក​រយៈពេលប៉ុន្មានក៏ដោយ
ក៏នៅតែប៉ុណ្ណឹងដែរ អត់មានឡើងចុះ
មួយកាក់មួយសេនទេ ហើយ​បើផ្តិត​មេ​ដៃឥឡូវ
បានលុយភ្លាមបើអត់ទេ
ប៉ុន្មានឆ្នាំក្រោយនៅតែដដែលហ្នឹង
អត់មានប្រែប្រួលទេ។
ប្រជាពល​រដ្ឋទាំងអស់គ្នា
ខំខ្ចីលុយធនាគារដើម្បីទិញដីហ្នឹង
ហើយសង្ឈឹមថាសង់ផ្ទះនៅលើហ្នឹង»។

​លោក តាំង
ឡេងឆាយ បានអះអាងទៀតថា
ដីពួកគាត់សុទ្ធតែមានប្លង់រឹង
ពោលមិនមែនជាដីដែល​ទៅ​បំពានទីតាំងណាមួយ
ដើម្បីកាន់កាប់នោះទេ
ហើយលោកសង្ឃឹមថា
រាជរដ្ឋាភិបាល​នឹង​មាន​សំណង​សមរម្យសម្រាប់ពួកគាត់
ដែលប៉ះពាល់គម្រោងផ្លូវល្បឿនលឿននេះ
ព្រោះ​ការងារ​របស់​រដ្ឋ​ធ្វើ​ឡើង​ដើម្បីបម្រើរាស្ត្រ។

​លោក ឡេង
ធឿន ដែលជាប្រជាពលរដ្ឋរងគ្រោះម្នាក់
បានសាងសង់ផ្ទះទៅហើយនោះ
បាន​បង្ហាញ​កង្វល់​ជាខ្លាំង
នៅពេលដែលលឺថា
ផ្ទះរបស់ខ្លួននឹងត្រូវវាយកម្ទេចចោល
ដើម្បីធ្វើផ្លូវល្បឿនលឿន
ស្រប​ពេលសំណងវិញ បែរជាមិនសមរម្យបែបនេះ។
អ្នករត់រថយន្តឈ្នួលរូបនេះ
បានបង្ហើបថា ខ្លួន​បាន​ដាក់ប្លង់ដីនៅឯស្រុកកំណើត
យកទៅខ្ចីលុយធនាគារ ក្នុងគោលបំណងទិញដី
និងសង់​ផ្ទះ​រស់​នៅជិតៗរាជធានីភ្នំពេញ
ដើម្បីងាយស្រួលក្នុងការរកទទួលទាន
សម្រាប់ជីវភាពប្រចាំថ្ងៃ។

​លោក ឡេង
ធឿន បានទទូច​ដល់​រាជរដ្ឋាភិបាលថា
«ខ្ញុំសូមសំណូមពរដល់សម្តេចតេជោ
ហ៊ុន សែន ជួយអន្តរាគមន៍រឿងសំណងនេះ
ហើយពេលសងសូមសងទាំងផ្ទះ
និងដីដំណាលគ្នា
ដើម្បី​អាច​ទូរទាត់នឹងធនាគារបាន។
បើសិនគាត់សងតែដីនៅផ្ទះ
ក៏បង់ផ្តាច់អត់ទាន់បានដែរ»។

​ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ
ម៉ី តាំងហ៊ុន ដែលរងគ្រោះទាំងបញ្ហាដីធ្លី
និងផ្ទះមួយខ្នងដែរនោះ
បាន​រៀបរាប់​ថា ខ្លួនខិតខំធ្វើការរាល់ថ្ងៃ
ដើម្បីយកលុយមកសងធនាគារ
ដែលបានទិញដីនៅតំបន់នេះ។
ស្ត្រីដែលមានមុខរបរជាកម្មកររោងចក្រ
និងមានស្វាមីជាអ្នករត់ម៉ូតូកង់បីរូបនេះ
បានប្រាប់ថា
ដំណឹង​ដែលដីខ្លួនត្រូវសងដោយសំណងមិនសមរម្យ
គឺជាបញ្ហាមួយទៅហើយ ចំណែកឯសំណងផ្ទះវិញ
គឺ​ជា​បញ្ហាសំខាន់មួយទៀត
ធ្វើឲ្យខ្លួនគេងមិនលក់ឡើយ។

និយាយបណ្តើរចង្អុលទៅផ្ទះរបស់ខ្លួនបណ្តើរ
ម៉ី តាំងហ៊ុន បានបញ្ជាក់ថា
«កាលពីខ្ញុំទិញដីឡូតិ៍នេះ
ជាង​១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ
តាំងពីអត់ទាន់ចាក់ដី
តាំងពីនៅជាដីស្រែម្លេះ។
ហើយខ្ញុំធ្វើផ្ទះ​នេះ​
ខ្ចីលុយធនាគារទាំងស្រុងតែម្តង
ហើយគាត់ឲ្យ ៩៥ដុល្លារក្នុងមួយម៉ែត្រការ៉េ
គឺខាតតែម្តង ពោល​គ្រាន់​តែបង់ធនាគារគឺអស់តែម្តង»។

​សូមបញ្ជាក់ថា
គម្រោងសាងសង់ផ្លូវល្បឿនលឿន
ភ្នំពេញ-ក្រុងព្រះសីហនុ
មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ
កំពុងដំណើរការសាងសង់សម្រេចបាន
៧ភាគរយហើយ។
ផ្លូវនេះឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រវែង
៨.៣០គីឡូម៉ែត្រ
ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ
ខេត្តកំពង់ស្ពឺប្រវែង
៨០.៨០​គីឡូ​ម៉ែត្រ
ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ
និងខេត្តព្រះសីហនុប្រវែង
៨៩.៨៩គីឡូម៉ែត្រ
ដែល​ចំណាយថវិកាសាងសង់សរុបប្រមាណ
២,០០០លានដុល្លារអាមេរិក
ជាទុនវិនិយោគរបស់​ក្រុមហ៊ុន​សាជីវកម្មស្ពាន
និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន
Cambodian PPSHV Expressway Co., Ltd៕

The post សំណង​ក្រោម​ទីផ្សារ ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ពលរដ្ឋ​ជាង ១០០ គ្រួសារ រង​ផល​ប៉ះពាល់​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី appeared first on .