ជីវិតជោគជ័យ

ប្ដីប្រពន្ធរៀបការរួចដឹកគ្នាទៅចុះសំបុត្រអាពាហ៍ពិពាហ៍ មានអត្ថប្រយោជន៍ដល់ម្លឹង?
ការរៀបអាពាហ៍ពិពាហ៍ គឺជារឿងមួយដែលជៀសមិនផុតសម្រាប់មនុស្សម្នាក់ដែលពេញវ័យ។ នៅក្នុងសង្គមខ្មែរ បុរស-ស្ត្រី នៅពេលដល់អាយុពេញវ័យ គេតែងតែរៀបចំទុកដាក់អោយមាន គូរស្រករ ដើម្បីក្នុងការបង្កើតគ្រួសារ ដែលបានធ្វើឡើងតាមរយះ ការរៀបអាពាហ៍ពិពាហ៍ ដែលមានលក្ខណះទៅតាម ជីវភាពគ្រួសារ និងគោរពទៅតាមប្រពៃណីទំនៀមទំម្លាប់ខ្មែរ។

ទោះបីធ្វើទៅតាម ទំនៀមទំម្លាប់ប្រពៃណីខ្មែរពីបុរាណក៏ដោយ តែនៅមិនទាន់ស្រមស្រប និងច្បាប់ទម្លាប់របស់ប្រទេសនាពេលបច្ចុប្បន្ននោះទេ។ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា គឺមានតែការចុះ សំបុត្រអាពាហ៍ពិពាហ៍ ឬអេតាសុីវិល មួយមុខប៉ុណ្ណោះទើបអាចទទួលស្គាល់បានថាជា ប្ដី ប្រពន្ធ ស្រមស្រប។

ការចុះអេតាស៊ីវិល គឺមានន័យសំខាន់យ៉ាងខ្លាំងចំពោះការប្រើជីវិតជា ប្ដី ប្រពន្ធ ព្រោះបានផ្ដល់នូវទំនុកចិត្ត ការព្រមព្រៀងដោយមិនបង្ខិតបង្ខំ និងបានជួយសម្របសម្រួលនៅពេលដែល ចំណងអាពាហ៍ពិពាហ៍មានបញ្ហា ឬភាពរកាំរកូស។

ថ្ងៃនេះ Oknha News សូមបង្ហាញអំពីចំណុចសំខាន់ៗនៃការចុះ អេតាស៊ីវិល សម្រាប់ ប្ដី/ប្រពន្ធ ទើបរៀបការរួច។

១. ជា ប្ដី ប្រពន្ធ ស្របតាមផ្លូវច្បាប់ ដែលមិនអាចរំលាយទៅវិញបាន តាមទំនើងចិត្តរបស់ខ្លួនឡើយ

២. ទ្រព្យសម្បត្តិរួម ក្រោយអាពាហ៍ពិពាហ៍ ត្រូវចែកគ្នាស្មើនៅពេលលែងលះ

៣. កាន់តែមានសុភមង្គល និងជឿទុកចិត្តគ្នា ពេលមានសំបុត្រ អាពាហ៍ពិពាហ៍

៤. ទទួល មរតក ស្របច្បាប់

៥. ចុះសំបុត្រកំណើត ឬបញ្ជាក់សំបុត្រកំណើតកូន

៦. ធ្វើប្លង់ ដី ឬ ផ្ទះ

៧. ធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ

៨. ការពារប្រឆាំង នឹងទ្វេពន្ធភាព ( ការពារប្រឆាំង ការមានប្ដីច្រើន ឬមានប្រពន្ធច្រើន )

៩. ជួយការពារទ្រព្យសម្បត្តិរួមរបស់ ប្ដី ប្រពន្ធ

១០. ទទួលអាហារកិច្ច ពេលឱពុកម្ដាយ លែងលះគ្នា

១១. គ្មានអំពើហិង្សា ចំពោះកូន

១២. ការគាំទ្រ ដល់កូន។

The post ប្ដីប្រពន្ធរៀបការរួចដឹកគ្នាទៅចុះសំបុត្រអាពាហ៍ពិពាហ៍ មានអត្ថប្រយោជន៍ដល់ម្លឹង? appeared first on .

មុនពេលមានក្រុមហ៊ុនលើសពី៣០ក្នុងដៃ មហាសេដ្ឋី គិត ម៉េង ធ្លាប់ជាអ្នកលាងចាន កម្មករនៅផ្សារបន្លែ និងកាត់ស្មៅឲ្យគេ
បើនិយាយអំពីឈ្មោះក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប លោកអ្នកប្រាកដជានឹកដល់មុនគេ គឺអ្នកឧកញ៉ា គិត ម៉េង ដែលជាមគ្គុទេស៍ដ៏ឆ្នើមក្នុងការការដឹកនាំក្រុមហ៊ុនដែលឈានមកដល់ចំណុចកំពូលជោគជ័យមួយ ក្នុងចំណោមក្រុមហ៊ុនជោគជ័យធំៗនៅស្រុកខ្មែរ។ ប្រិយមិត្តធ្លាប់តែតាមដានប្រវត្តិជោគជ័យ និងការជោគជ័យក្នុងមុខជំនួញរបស់មហាសេដ្ឋី គិត ម៉េង តែបើបកទៅនិយាយពីជីវិតអតីតកាលរបស់លោក ទម្រាំឈានមកកាន់កាប់ក្រុមហ៊ុនលើសពី ៣០ក្រុមហ៊ុនក្នុងដៃ ដែលសុទ្ធសឹងតែជោគជ័យលេចធ្លោ មិនមែនជារឿងចៃដន្យឡើយ។ថ្ងៃនេះ គេហទំព័រឧកញ៉ាញូស៍ សូមរំលើកបើកកកាយពីមុខរបរ និងការងារដំបូងៗ ដែលមហាសេដ្ឋីប្រាក់លានរូបនេះធ្លាប់បានឆ្លងកាត់។

មហាសេដ្ឋី​ដែលមានវ័យ ៥៦ឆ្នាំ ឈរលេខរៀងលំដាប់កំពូលរបស់កម្ពុជា គិត ម៉េង ជាកូនពាណិជ្ជករម្នាក់ជាប់ខ្សែស្រឡាយចិន លោកដង្ខៅ គិត ប៉េងអៀក។ ក្នុងឆ្នាំ១៩៧៥ លោក និងក្រុមគ្រួសារ ត្រូវបានគេជម្រៀសទៅ រស់ជុំរុំនៅប្រទេសថៃ។  ឪពុកម្តាយរបស់លោកបានស្លាប់ ​ដោយសារ​ការអត់ឃ្លានការរស់នៅក្នុងជំរុំ។​ រស់នៅជុំរំនៅប្រទេសថៃ លោកត្រូវបានគេដាក់អោយនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង ដែលកាលនោះដេកជាមួយនឹងសត្វជ្រូកផងដែរ។

នៅឆ្នាំ១៩៨០ លោក គិត ម៉េង និងប្អូនប្រុស គិត ធាង ​ត្រូវបានធ្វើ អន្តោប្រវេសន៍ ទៅប្រទេសអូស្រ្តាលី​ ហើយពួក​លោក​​បានធ្វើការ និងរៀនសូត្រនៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។

រស់នៅជាជនអន្តោប្រវែសន៍ លោកបានជួបឧបសគ្គរាប់ម៉ឺនជំពូក ក្នុងបុព្វហេតុដើម្បីបានជីវិតរស់នៅក្នុងប្រទេស អូស្រ្តាលី។ ដោុយមានឈាមជ័រជាកូនពាណិជ្ជករស្រាប់ផងនោះ លោកមិនដែលបោះការតស៊ូឡើយ បើទោះជួបការលំបាក រស់នៅទាំងឥតមេឥតប៉ាយ៉ាងណាក្តី ក៏លោកនិងប្អូនប្រុស ត្រូវតែជម្នះរាល់ឧបសគ្គ បូករួមជាមួយការតស៊ូខ្លាំង ដើម្បីបានរស់ និងសន្សំលុយដើម្បីបន្តដំណើរទៅមុខ។

“​នៅអូស្រ្តាលី​ ពេលអ្នកដើរចែកសំបុត្រ ឬលិខិតប័ណ្ណតាមផ្ទះ ​ហើយនៅពេលដែលមានអាកាសធាតុ​ត្រជាក់ ​អ្នកនឹងមានអារម្មណ៍ឯកោរខ្លាំងណាស់”។ នេះជាការលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ សាព័ត៌មានអូស្រ្តាលីរបស់អ្នកឧកញ៉ា គិត ម៉េង នាពេលកន្លងទៅ។

មហាសេដ្ឋីប្រាក់លានរូបនេះ ធ្លាប់បានធ្វើការនៅ​ ភោជនីយដ្ឋានឥណ្ឌា​ គឺជាអ្នកលាងចាន ​និង​ជាកម្មករលាងសំអាតនៅផ្សារបន្លែនៅថ្ងៃអាទិត្យ​​​ ​ហើយការងារដែលមិន​ត្រូវការ​​ជំនាញមួយទៀតដែលលោកបានធ្វើដែរនោះ គឺកាត់ស្មៅតាមផ្ទះឲ្យគេ។

រស់នៅអូស្រ្តាលីអស់រយៈពេលជាង ១០ឆ្នាំ លោកក៏បានវិលត្រឡបមកកាន់មាតុភូមិវិញ នៅឆ្នាំ១៩៩១ ជាមួយប្អនប្រុស គិត ធាង។ មកដល់ស្រុកខ្មែរភ្លាម អ្នកឧកញ៉ា គិត ម៉េង និងលោក គិត សោភណ្ឌ បានសម្រេចចិត្តបើកហាងលក់គ្រឿងសង្ហារឹម ​និង​សម្ភាៈការិយាល័យ​ ឲ្យ​អង្គការ​សហប្រជាជាតិនៅកម្ពុជា​ ដោយរួមទាំងទិញសិទ្ធិលក់ ​ម៉ាស៊ីនថតចម្លងម៉ាក Canon ផងដែរ។

បន្ទាប់ពីជោគជ័យលើមុខជំនួញតំបូងរបស់ខ្លួន ជំហ៊ានបន្ត​របស់លោកនៅពេលនោះ គឺចាប់ផ្តើមបោះទុនវិនិយោគលើក្រុមហ៊ុន  The Royal Group ដែលគិតមកដល់ពេលបច្ចុប្បន្នលោកមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើនស្ទើរគ្រប់វិស័យ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងបង្កើតការអោយប្រជាពលរដ្ឋរាប់ម៉ឺននាក់។

អ្នកឧកញ៉ា គិត ម៉េង បច្ចុប្បន្នកំពុងដឹកនាំសភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន រ៉ូយ៉ាល គ្រុប ហើយលោកគឺជាមនុស្សដែលមានឥទ្ធិពលមួយរូបក្នុងវិស័យជំនួញនៅកម្ពុជា។ ឧកញ៉ាញូស៍ សូមបង្ហាញជូនលោកអ្នកនាងឲ្យបានស្គាល់ពីក្រុមហ៊ុនធំៗ ដែលកំពុងមានឈ្មោះបោះសំឡេងនាបច្ចុប្បន្ន៖

ក្រុមហ៊ុនសែលកាត, ធនាគារ ជេ ត្រាសរ៉ូយ៉ាល់, វីង, សណ្ឋាគារលំដាប់ផ្កាយ៥ រ៉ូយ៉ាល់សេនកោះរ៉ុង, CBS(CTN-TV,MYTV,CNC-TV),យ៉ុងស៊ីង គ្លូបប៊លត្រេឌីង, អីហ្ស៊ីតខម, ក្រុមហ៊ុនផ្តល់សេវាឧទ្ធម្ភាគចក្រ Hilicopters Cambodia, ក្រុមហ៊ុនជួលរថយន្តទំនើបរ៉ូយ៉ាល់លីម៉ូស៊ីន, សណ្ឋាគារកាំប៉ូឌីយ៉ាណា, ក្រុមហ៊ុនធនារ៉ាប់រ៉ង Cambodia Life, ក្រុមហ៊ុនធនារ៉ាប់រ៉ង Infinity, ក្រុមហ៊ុន ផ្ទះ និងអាផាតមិនស្តង់ដារអន្តរជាតិ Northbrirdge Communities, សាលាអន្តរជាតិ Southbridge, ក្រុមហ៊ុន Northbrirdge Development, North Park Condominium, KFC និង ក្រុមហ៊ុនផ្តល់សេវាសន្តិសុខ GSS៕

The post មុនពេលមានក្រុមហ៊ុនលើសពី៣០ក្នុងដៃ មហាសេដ្ឋី គិត ម៉េង ធ្លាប់ជាអ្នកលាងចាន កម្មករនៅផ្សារបន្លែ និងកាត់ស្មៅឲ្យគេ appeared first on .

កូន​អ្នក​ខេត្ត​ព្រៃវែង​ម្នាក់​ទៀត​ហើយ ឡើង​ងារ​ជា ឧកញ៉ា
វាស​នា​​មនុស្ស​​ពិត​ជា​មើល​មិន​ឃើញ​មែន
ជា​អតីត​កូន​អ្នក​លក់​បន្លែ
ដោយសារតែ​ការ​ប្រឹង​រៀន​សូត្រ
ការ​ប្រឹងប្រែង​រក​ស៊ី
ជួយ​ដល់​សង្គម​​ជា​ច្រើន
រហូត​ក្លាយជាឧកញ៉ា។ នេះ​គឺ
ជា​ខ្សែ​ជីវិត​ត្រួសៗ របស់​លោក
ផន វណ្ណិត ដែល​ទទួល​បាន​គោរមងារ​ជា​ឧកញ៉ា
កាល​ពី​​ថ្មីៗ​នេះ។

លោក​ឧកញ៉ា ផន វណ្ណិត ទើប​តែ​​ទទួល​បាន​គោរមងារ ជា​ឧកញ៉ា កាល​ពី​ថ្ងៃ​ទី១ ខែ​សីហា  ឆ្នាំ ២០២០ កន្លង​ទៅ​នេះ។ ឧកញ៉ា ផន វណ្ណិត បាន​​សរសេរ​លើ​ផេក​ផ្ទាល់​ខ្លួន​​រៀប​រាប់​ពី​​ប្រវត្តិ​ខ្លួន​ឯង​​បែប​នេះ​ថា ៖ “នឹក​ឃើញ​ជីវិត​ខ្លួន​ឯង មិន​ធ្លាប់​ស្រមៃ​ថា​មាន​ថ្ងៃ​នេះ​ទេ កុំ​ថា​ឡើយ គោរមងារ​ជា​ឧកញ៉ា សូម្បី​​គិត​ថា​រក​លុយ​ឱ្យ​បាន​ចាយ​គ្រប់​គ្រាន់​ក៏​ពិបាក​ដែរ។ ខ្ញុំ​ចាប់​កំណើត​ឡើង នៅ​ភូមិ​ក្រូច ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ហើយ​ចាស់​ៗ​នៅ​ទី​នោះ ប្រាកដ​ជា​ស្គាល់​ច្បាស់​ប្រវត្តិ​ម្ដាយ ឪពុក​ខ្ញុំ​យ៉ាង​ច្បាស់ គឺ​អ្នក​ម្ដាយខំ​បេះ​បន្លែ​លក់ ឯ​ឪពុក​ធ្វើ​ចំណាក​ស្រុក​ទៅ​ខេត្ត​ផ្សេង​រក​ការងារ​ធ្វើ បែក​ប្រពន្ធ​កូន​ ជា​ទី​ស្រលាញ់ តាំង​ពី​ខ្ញុំ​នៅ​តូចៗ​មិន​ទាន់​ដឹង​ក្ដី​ម្ល៉េះ។ខ្ញុំ​អាយុបាន ២​ឆ្នាំ ម្ដាយ​ខ្ញុំ​ក៏​ចេញ​ពី​ស្រុក​កំណើត​ ទៅ​​ខេត្ត​ស្ទឹងត្រែង ជួប​ជុំ​ជាមួយ​ឪពុក​វិញ ហើយ​សង្ឃឹម​ថា​ជីវិត​ស្រួល​ជាង​មុន​បន្តិច ប៉ុន្តែ​កាន់​តែ​យ៉ាប់​លើស​ដើម។ ក្នុង​ចំណោម​បង​ប្អូន ៤​នាក់ មាន​តែ​ខ្ញុំ​ប៉ុណ្ណោះ ដែល​បាន​តស៊ូ​រៀន​សូត្រ​ជាប់​លាប់ ហើយ​​សង្ឃឹម​ថា​អាច​កែ​ប្រែ​ជីវិត​បាន។ ចំណែក​បង​ប្អូន ៣​នាក់​ទៀត មិន​បាន​រៀន​ខ្ពស់​ដល់​ថ្នាក់​សាកលវិទ្យាល័យទេ។អាយុ ១៣​ឆ្នាំ ខ្ញុំបាន​បួស​ជា​សាមណេរ ហើយ​ក៏​បាន​ចាប់​ផ្ដើម​រៀន​បន្ត​នៅ​ខេត្ត​ស្ទឹង​ត្រែង ដែល​ជា​ទឹក​ដី​ម្ដាយ​ខ្ញុំ​កំពុង​ដាំ​បន្លែ ធ្វើ​ចម្ការ។ តែ​ក្រោយ​ ខ្ញុំ​ក៏​ទៅ​រៀន​នៅ​ខេត្ត​ក្រចេះ​វិញ ព្រោះ​នៅ​ខេត្ត​ស្ទឹង​ត្រែង​ អត់​មាន​​សាលារៀន​ថ្នាក់​ខ្ពស់ទេ។ បែក​ពី​ម្ដាយ អារម្មណ៍​កំព្រា​ពិបាក​ថ្លែង ប៉ុន្តែ​ដាក់​ចិត្ត​ផ្ញើ​ខ្លួន​ស្វែង​រក​វិជ្ជា​នៅ​ពុទ្ធិក​អនុវិទ្យាល័យ​រហូត​ទទួល​ជោគជ័យ និង​បាន​បន្ត​មក​សិក្សា​នៅ​ពុទ្ធិកវិទ្យាល័យ​រាជធានី​ភ្នំពេញ​បន្ត​ទៀត។​ឆ្នាំ​២០០៦ ខ្ញុំ​មាន​វាសនា​ល្អ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​បន្ត​វិជ្ជា​នៅ​ប្រទេស​ឥណ្ឌា រួច​ក៏​ប្រឹង​រៀន​សូត្រ​នៅ​ទី​នោះ រហូត​ដល់​ចប់​ថ្នាក់​បរិញ្ញាបត្រ និង​អនុបណ្ឌិត​នៅ​ឆ្នាំ​២០១១។ ជោគជ័យ​លើ​ការ​រៀន​សូត្រ​ជា​ពេល​វេលា​ដ៏​រីក​រាយ​ក្នុង​ជីវិត គិត​ថា​អាច​ជួយ​ម្ដាយ​ឱ្យ​មាន​ជីវភាព​ល្អ​ប្រសើរ​ជាង​មុន ប៉ុន្តែ​ពេល​នោះ ក៏​ជា​ពេល​ដែល​ម្ដាយ​ចាប់​ផ្ដើម​ធ្លាក់​ខ្លួន​ឈឺ មាន​ជំងឺ​មក​បៀតបៀន​ពេញ​រាង​កាយ។យ៉ាងណាមិញ ត្រលប់​មកកម្ពុជា

ខ្ញុំ​បាន​ព្យាយាម​ប្រមូល​យក​ប្រាក់​ដែល​ខ្លួន​មាន​ទាំង​ប៉ុន្មាន
ជួយ​ព្យាបាល​ម្ដាយ
និង​តាម​មើល​ថែ​ម្ដាយ​តាំង​ពី​ខេត្ត​ស្ទឹងត្រែង
រហូត​ដល់​រាជធានី​ភ្នំពេញ។
ជា​រឿង​ដ៏​សង្វេគ​បំផុត
នៅ​​ថ្ងៃ​ទី៩ ខែ​មេសា ឆ្នាំ​២០១១
ម្ដាយ​របស់​ខ្ញុំក៏​បាន​លា​ចាក​លោក
ទាំងមិន​ទាន់​ស្គាល់​ភាព​ស្រណុក​សុខ​ស្រួល
បាយ​ឆ្ងាញ់​ម្ដង​ណា​ឡើយ
ហើយ​ការ​ដែល​គាត់​ធ្លាក់​ខ្លួន​ឈឺ
គឺ​មក​ពី​​ខំ​ប្រឹង​ធ្វើ​ការ
មិន​ខ្វល់​នឹង​សុខភាព​ខ្លួន​ឯង។ដោយឡែក
នៅ​​ឆ្នាំ​២០១១ ខ្ញុំ​បាន​សឹក​វិញ
ដោយ​គ្មាន​ប្រាក់
ឬ​ទ្រព្យ​សម្បត្តិ​អ្វី​ជាប់​ខ្លួន​ឡើយ
គឺ​មាន​តែ​ចំណេះ​វិជ្ជា​មួយ​មុខ​គត់
ដែល​នៅ​ជាប់​ខ្លួន។
ចាប់​ផ្ដើម​ដំបូង
ខ្ញុំ​បាន​បង្រៀន​នៅ​សាលា
Newton Thilay និង​សាលា
Apsara Language and Computer
​សន្សំ​លុយ​ទិញ​បាន​ម៉ូតូ​មួយ​គ្រឿង​ជិះ។
ក្រោយ​មក នៅ​ខែ​តុលា​ឆ្នាំ​២០១១
ខ្ញុំ​​ក៏​បាន​ដាក់​ពាក្យ​ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ
និង​បញ្ញា​ជាតិ
ដោយ​ទទួល​បាន​ប្រាក់​ខែ​សមរម្យ
អាច​ទំនុក​បម្រុង​ខ្លួន​ឯង​បាន
ព្រម​ទាំង​រៀប​ការ​ជាមួយនារី​ជា​ទី​ស្រលាញ់​ម្នាក់
គឺ​លោក​ជំទាវ ជា
សូឡាឌី។ជីវិត​ជា​សាស្ត្រាចារ្យ
បាន​ធ្វើ​ឱ្យ​ខ្ញុំ
រៀន​សូត្រ​កាន់​តែ​ច្រើន​ឡើង
និង​ស្វែង​យល់​ពី​សង្គម​កម្ពុជា​កាន់​តែ​ខ្លាំង។
ខ្ញុំ​តែង​យក​បទ​ពិសោធន៍​ដែល​ខ្លួន​ធ្លាប់​ជួប​ប្រទះ​មក​ចែក​រំលែក​ដល់​សិស្ស
ហើយ​តែង​ដឹក​នាំ​និស្សិត
ចូល​រួម​ការងារ​សង្គម​ផ្សេង​ៗ​ទៀត​ជា​ច្រើន

ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ទទួល​ស្គាល់​សមត្ថភាព​ និង​គុណ​តម្លៃ។ក្រោយ​មក ​សាកលវិទ្យាល័យ​នានា បាន​ទាក់​ទង​ខ្ញុំ​​បង្រៀន​ជា​បន្ត​បន្ទាប់ ហើយ​ក៏​មាន​ក្រុមហ៊ុន​ទាក់​ទង​ឱ្យ​ធ្វើ​ជា​អ្នក​ប្រឹក្សា​យោបល់ ដោយ​ទទួល​បាន​ប្រាក់​ខែ​កាន់​តែ​ច្រើន។ ទោះ​បែប​នេះ​ក្ដី ខ្ញុំគិត​ថា ជីវិត​មិន​អាច​នៅ​ដដែល​រហូត​ទេ គឺ​ត្រូវ​ធ្វើ​អ្វី​ដែល​ថ្មី​ជា​និច្ច ហើយ​ខ្ញុំ​​ក៏​បាន​គិត​ពី​ការ​រកស៊ី​វិញ​ម្ដង។តាម​ពិត​ទៅ ខ្ញុំ​មាន​​ចំណាប់​អារម្មណ៍​លើ​វិស័យ​កសិកម្ម និង​វិស័យ​អចលនទ្រព្យ​តាំង​ពី​ឆ្នាំ​២០១១ ហើយ​ចាប់​ផ្ដើម​ទិញ​ដី​ដំបូង​នៅ​ម្ដុំ​ចោម​ចៅ ផ្លូវ​ជាតិ​លេខ៣ ដើម្បី​ទុក​ជា​ទ្រព្យ​ជាប់​ខ្លួន។ បន្ទាប់​មក​ទៀត រាល់​ថ្ងៃ​ឈប់​សម្រាក ខ្ញុំ​​តែង​ធ្វើ​ដំណើរ​ទៅ​ជាយ​ក្រុង ពិសេស​ម្ដុំ​តំបន់​ភ្នំ​រាប រហូត​ដល់​គ្រួសារ​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​ខ្ញុំ​​ចេះ​តែ​ទៅ​ទីនោះ ប៉ុន្តែ​ខ្ញុំ​​​មាន​គោល​ដៅ​ច្បាស់​សម្រាប់​ខ្លួន​ឯង​រួច​ទៅ​ហើយ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​ធ្វើ​ចម្ការ​ពោត ចម្ការប័រ បាន​ជាង ២០​ហិកតា ហើយ​ក៏​មាន​រីសត​ផ្ទាល់​ខ្លួន​។ ក្រោយ​មក​ ក៏​ចាប់​អារម្មណ៍​ខ្លាំង លើវិស័យ​អចលនទ្រព្យ ហើយ​អាច​បើ​កក្រុមហ៊ុនខ្លួន​ឯង នៅ​ខែ​ឧសភា ឆ្នាំ​២០១៨។
យ៉ាងណាមិញ អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន គឺ​ប្រឹង​ជួយ​កសាង​សមិទ្ធផល​នានា និង​ធ្វើ​ការងារ​សង្គម​ជា​ច្រើន។ មាន​ប្រវត្តិ​ជា​កូន​អ្នក​ក្រ ខ្ញុំ​មិន​ដែល​ភ្លេច​កំណើត មិន​ភ្លេច​ថា​ចាប់​ផ្ដើម​ពី​ណា​ទេ។ ទោះ​បី​ពេល​នេះ ព្រះ​មហាក្សត្រ​ សព្វ​ព្រះរាជហឬទ័យ ប្រោស​ប្រទាន​គោរម​ងារ​ជា​ ឧកញ៉ា តែ​ខ្ញុំ​នៅ​តែ​ស្គាល់​កំណើត​ខ្លួន​ឯង នៅ​ខេត្ត​ព្រៃ​វែង ចាំ​រាល់​ការ​លំបាក ដែល​ធ្លាប់​ឆ្លង​កាត់៕

The post កូន​អ្នក​ខេត្ត​ព្រៃវែង​ម្នាក់​ទៀត​ហើយ ឡើង​ងារ​ជា ឧកញ៉ា appeared first on .

ព្រះសង្ឃ​ខ្មែរ​ទី១ ដែល​រៀន​បញ្ជាប់​​ថ្នាក់​ក្រោយ​បណ្ឌិត ​នៅ​សាកលវិទ្យាល័យ Harvard
​ព្រះមុនីកោសល​
បណ្ឌិត​ យ៉​ន សេង​ យៀ​ត
ជា​បេក្ខជន​ខ្មែរ​មួយ​អង្គ​គត់​ដែល​ទទួល​បាន​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​ស្រាវជ្រាវ​ក្រោយ​ថ្នាក់បណ្ឌិត
(Postdoctoral research) នៅ
សាកលវិទ្យាល័យ Harvard
ក្នុង​ឆ្នាំ២០១៦​។
ព្រះអង្គ​នឹង​ស្រាវជ្រាវ​ពី​ទស្សនវិជ្ជា
ព្រះពុទ្ធ រយៈពេល​មួយ​ឆ្នាំ
ក្នុង​សហរដ្ឋអាមេរិក​ដោយ​ផ្តោត​លើ​តួនាទី​ព្រះ​សង្ឃ​ក្នុង​ការ​រក្សា​សន្តិភាព
នៅ​កម្ពុជា​ចាប់​ឆ្នាំ​១៩៩២
មកទល់​សព្វថ្ងៃ​។

ព្រះមុនីកោសល​បណ្ឌិត​
យ៉​ន សេង​ ​យៀ​ត
ពុំបាន​បញ្ឈប់​ការសិក្សា​ស្រាវជ្រាវ​ទាំង​ក្នុង​វិស័យ​ពុទ្ធចក្រ
និង​អាណាចក្រ​នៅ​ត្រឹម​ថ្នាក់បណ្ឌិត​ឡើយ
ទោះបីជា​ព្រះសង្ឃ​បាន​បួស​សិក្សា​រៀន​សូត្រ​ទាំង​ក្នុង
និង​ក្រៅ​ប្រទេស​ជ្រៅជ្រះ​ហើយ​ក្តី​។
ព្រះសង្ឃ​បួស​ក្នុង​វិស័យ​ពុទ្ធចក្រ​ជាង
២០​ឆ្នាំ​មក​នេះបាន​លះបង់​ទាំង​កម្លាំងកាយ
និង​កម្លាំងចិត្តដើម្បី​រួមចំណែក​លើកកម្ពស់​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​រដ្ឋ
ក្នុង​ប្រទេស​កម្ពុជា​។​

​មុន​ពេល​ព្រះអង្គ​បន្ត​ការសិក្សា​ស្រាវជ្រាវ​ពី​ទស្សនវិជ្ជា​ព្រះពុទ្ធ​ថ្នាក់​ក្រោយ​បណ្ឌិត​តាម​រយៈ​អាហារូបករណ៍​សាកលវិទ្យាល័យ
Harvard នៅ​អាមេរិក
ព្រះអង្គ​បាន​សិក្សា​ស្រាវជ្រាវ
និង​ចូលរួម​សន្និសីទ​សាសនា​អន្តរជាតិ​ជាង​៥០​ប្រទេស​ទូទាំង​ពិភពលោក
ដើម្បី​ផ្សព្វផ្សាយ​លើកតម្កើង​សាសនាព្រះពុទ្ធ​នៅ​កម្ពុជា​។

ព្រះមុនីកោសល​
បណ្ឌិត​ យ៉ន​ សេង​ យៀត​ ជាលេខា​ផ្ទាល់
និង​ជា​អ្នកបកប្រែ​ភាសា​ថ្វាយ​សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី
ទេព វង្ស អង្គ​នេះ
បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ទស្សនវិជ្ជា
ពី​សាកលវិទ្យាល័យ​ពុទ្ធសាសនា
និង​បាលី​ភាសា
និង​អនុបណ្ឌិត​ទស្សនវិជ្ជាពី​សាកលវិទ្យាល័យ​កល្យាណី​យ៍
(Kelaniya) និង​សញ្ញាបត្រទំនាក់ទំនង​អន្តរជាតិ
ពី​មជ្ឈមណ្ឌល Badaranaike Center for
International Studies (BCIS), Colombo
ប្រទេស​ស្រី​លង្កា​ព្រមទាំង​ថ្នាក់បណ្ឌិត​វិទ្យាសាស្ត្រ​នយោ​បាយ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ទៀតផង​។​

​ឱកាស​សិក្សា
និង​ការ​ចង់​ចេះ​ចង់ដឹង​ពី​ព្រះពុទ្ធ
និង​ការកសាង​សន្តិភាពនៅ​ជំរំ​ជនភៀសខ្លួន​ប្រធាន​
ពុទ្ធិ​សមាគម​កម្ពុជរដ្ឋ​មាន​ព្រះ​ជន្មាយុ​៤១​ឆ្នាំ​ព្រះវស្សា​អង្គ​នេះ
ពុំ​ភ្លេចគុណ​ញោមប្រុស​ស្រី
និង​ពុទ្ធបរិស័ទ​ដែល​ជួយ​ជ្រោមជ្រែង​ឧបត្ថម្ភ​ព្រះអង្គ​ឲ្យ​បាន​បួស​សិក្សា​រៀនសូត្រ​បាន​ជ្រៅជ្រះ
មកទល់​បច្ចុប្បន្ន​ឡើយ​។
ព្រះអង្គ​ប្រសូត្រ​ក្នុង​ត្រកូល​គ្រួសារ​កសិករ​នៃ​ស្រុក​ថ្មគោល
ខេត្តបាត់ដំបង​អង្គ​នេះ
បាន​មាន​ដីកា​រម្លឹក​ពី​ការសិក្សា​ក្នុង​អតីតកាល​ថា
ព្រះអង្គ​បាន បួស​សិក្សា​រៀនសូត្រ
ក្នុង​ជំរំ​ជនភៀសខ្លួន
ចាប់ពី​ឆ្នាំ ១៩៩១
រហូតមកទល់​បច្ចុប្បន្ន​។​

​ព្រះអង្គ​មាន​ដីកា​ថា
កាលនោះ ព្រះអង្គ​មានឱកាស​សិក្សា​ទាំង​ព្រះធម៌
ភាសាបាលី និង​ភាសា​អង់គ្លេស
ក្នុង​ជំរំ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ​។
«​កាលនោះ
អាត្មា​តែង​លឺ​អ្នក​នៅ​ក្នុង​ជំរំ​និយាយ​ពី​ប្រទេស​អភិវឌ្ឍ​ថា
ដូច​ឋាន​ទេវតា​។
ដូច្នេះ​អាត្មា​តែង​ស្រមៃ​រហូតដល់​មានឱកាស​ទៅ​បន្ត​ការសិក្សា
នៅ​ស្រីលង្កា​»​។
ព្រះអង្គ យ៉​ន សេង​យៀ​ត
កំពុងមាន​ដីកា​បញ្ជា​ក់មួយៗ
ក្នុង​កុដិ និង​បណ្ណាល័យ​ផ្ទុក​សៀវភៅ​សិក្សា​ជាង
៣​ពាន់​ក្បាល​របស់​ព្រះអង្គ​ក្នុង​វត្ត​ឧណ្ណាលោម
នៅ​រាជធានី​ភ្នំពេញ​។
អំឡុងពេល​សិក្សា​ក្នុង​ឆ្នាំ
២០០៣ ដល់ ២០០៦
ព្រះអង្គ​មាន​តួនាទី​ជា​ប្រធាន​ពុទ្ធិ​សមាគម​សមណ​និស្សិត​ខ្មែរ
ស្រីលង្កា​ផងដែរ​។

​ព្រះអង្គ​ពុំបាន​បញ្ឈប់​ការសិក្សា​ត្រឹម​កម្រិត​នេះ​ឡើយ
ក្រោយ​ព្រះអង្គ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម
និង​ក្រោយ​ឧ​ត្ត​ម​សិក្សា​ជាង
៦​ឆ្នាំ​នៅ​ស្រីលង្កា​រួច​និមន្ត​ត្រឡប់មក​មាតុភូមិ​កំណើត​វិញ​។
ក្នុង ២០១០
ព្រះអង្គ​ស្វះស្វែង​រហូត​ទទួល​សញ្ញាបត្រ​កម្រិត​ឧ​ត្ត​ម
នៅ​សាលា​ភូមិន្ទ​រដ្ឋបាល
និង​ឆ្នាំ ២០០៨
គ្រូ​ពុទ្ធិក​ឧ​ត្ត​ម​សិក្សា​ទស្សនវិជ្ជា
នៃ​ក្រសួង​ធម្មការ និង​សាសនា
និង​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ
នៅ​រាជបណ្ឌិត្យ​សភាកម្ពុជា
ក្នុង​ឆ្នាំ ២០១៤​។​

​ការព្យាយាម​សិក្សា​ស្រាវជ្រាវ​ចង់​ចេះ​ចង់​ដឹង​ជ្រៅជ្រះ​ទាំង​ថ្ងៃ​យប់​ក្នុង​វិស័យ​ពុទ្ធចក្រ​តាំងពី​កុមារភាព​រហូតមក
នាំ​ឲ្យ​ព្រះអង្គ​បណ្ឌិត
យ៉​ន សេង​យៀ​ត មានចំណេះ​ជំនាញ
និង​សមត្ថភាព​កាន់​កិច្ចការ​សិក្សាអប់រំ​ព្រះសង្ឃ​កម្រិត​ឧ​ត្ត​មសិ​ក្សា
ក្នុង​ក្រសួង​ធម្មការ
និង​សាសនា​។ ក្នុង​ឆ្នាំ
២០០៦ ដល់ បច្ចុប្បន្ន
ព្រះអង្គ​បាន​ចូលកាន់​តួនាទី​ជា
សាកលវិទ្យាធិការរង​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ​។
លើសពីនេះ ពី​ឆ្នាំ ២០១៣
ដល់​បច្ចុប្បន្ន
ព្រះអង្គ​ព្រឹទ្ធបុរស​រង​ភាសា​អង់គ្លេស
នៅ សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ថែមទៀត​។​

​ក្រៅពី​តួនាទី​ក្នុង​វិស័យ​អប់រំ​នេះ
ព្រះអង្គ​មាន​តួនាទី​ការងារ​ផ្សេងទៀត
ក្នុងនោះ រួមមាន
ជា​អគ្គលេខា​ក្រុមប្រឹក្សា​អន្តរ​សាសនា​សមាជិក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​សាសនា​ពិភពលោក
ដើម្បី​សន្តិភាព ទទួលបន្ទុក
បរិស្ថាន បុរី​ញ៉ូ​យ៉​ក
សហរដ្ឋអាមេរិក លេខា​ផ្ទាល់
និង​ជា​អ្នកបកប្រែ​ភាសា​ថ្វាយ
សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី
ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ
និង​ប្រធាន​ពុទ្ធិ​សមាគម​កម្ពុជរដ្ឋ​។

​វា​ពុំមែន​ជាការ​ចៃដន្យ​ដែល​នាំ​ឲ្យ​ព្រះអង្គ​មានចំណេះ​វិជ្ជា​ជ្រៅជ្រះ​ខ្ពង់ខ្ពស់
ក្នុង​វិស័យ​សាសនា​នោះទេ​។
ព្រះអង្គ​មាន​ដីកា​ពី​មូលហេតុ​នាំ​ឲ្យ​ព្រះអង្គ​មាន​ឆន្ទៈ​ស្វះស្វែង​សិក្សា​រៀនសូត្រ​រហូតមក
ពីព្រោះ​ព្រះអង្គ​ចង់​រួមចំណែក​លើកកម្ពស់​ពុទ្ធ​សាសនា
និង​អប់រំ​ពុទ្ធបរិស័ទ​ទាំង​ក្នុង
និង​ក្រៅប្រទេស​។
«​យើង​ឃើញ​មនុស្ស​លង់ទឹក​ហើយ
យើង​មិនចេះ​ហែល​ទឹក
តើ​យើង​ចុះទៅ​ជួយ​មនុស្ស​ម៉េច​កើត​»?
នេះ​ជា​ដីកា​របស់​ព្រះអង្គ​បណ្ឌិត
យ៉​ន សេង​យៀ​ត​។​

​យ៉ាងណាមិញ
កូន​ទី​ពីរ​ចំណោម​បងប្អូន​៥​នាក់
មាន​ដីកា​បន្ត​លើកឡើង​ពី​ពុទ្ធឱវាទ​យ៉ាង​ដូច្នេះ​ថា​៖«​ព្រះពុទ្ធ​ចង់​ឲ្យ​អ្នកបួស​ក្នុង​ពុទ្ធសាសនា
ព្រះសង្ឃ​ចេះដឹង​ក្លាយជា​វិញ្ញូ​ជន​។
ព្រះសង្ឃ​ត្រូវតែ​អភិវឌ្ឍ​ខ្លួន​ឲ្យ​ចេះដឹង
ជា​មនុស្ស​មាន​បញ្ញា
ដើម្បី​ចូលរួម​ជួយ
អភិវឌ្ឍន៍​សង្គម​លើ​វិស័យ​ពុទ្ធសាសនា
ដើម្បី​បង្រៀន​ព្រះសង្ឃ​ក្មេង
បង្រៀន​ពុទ្ធបរិស័ទ​។ អាត្មា
ខ្លួនឯង​ត្រូវតែ​ចេះ​»​។
តែ​យ៉ាងណា
ព្រះអង្គ​បាន​បន្ត​ដីកា​សង្កត់ធ្ងន់ថា​៖«​ព្រះពុទ្ធ​មិន​បង្រៀន​ព្រះសង្ឃ
ឲ្យ​ទៅជា​មនុស្ស​សម្បូរ​សប្បាយ
ខាង​ទ្រព្យសម្បត្តិ​ទេ​»​។

សាកលវិទ្យាល័យ
Harvard បណ្តុះ​មនុស្ស​ឲ្យ​មានចំណេះដឹង
និង​គុណធម៌​​ព្រះអង្គ​បណ្ឌិត
យ៉​ន សេង​យៀ​ត
នឹង​ចាក​ចេញពី​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក
នៅ​ដើមខែ​តុលា ឆ្នាំ​២០១៦​នេះ
ដើម្បី​បន្ត​ការសិក្សា​ស្រាវជ្រាវ​ថ្នាក់​ក្រោយ​បណ្ឌិត
រយៈពេល​មួយឆ្នាំ នៅ​សាកលវិទ្យាល័យ
Harvard​។
វា​ពុំមែន​ជាការ​ចៃដន្យ​ឡើយ​ដែល​ព្រះសង្ឃ​ខ្មែរ​អង្គ​នេះ​មានឱកាស
ទៅ​បន្ត​ការសិក្សា​ក្រោយ​ថ្នាក់បណ្ឌិត​នៅ​គ្រឹះស្ថានសិក្សា​ល្បីល្បាញ​មួយ​នៅលើ​ពិភពលោក​។

​ព្រះអង្គ​មាន​ដីកា​ពី​ដំណើរ​ស្នើ​អាហារូបករណ៍​នេះ​ថា
ព្រះអង្គ​បាន​សរសេរ​គម្រោង​សិក្សា​ស្រាវជ្រាវ​ជាង
៣០​ទំព័រ
អំពី​តួនាទី​ព្រះសង្ឃ​ក្នុងការ​រក្សា​សន្តិភាព​នៅ​កម្ពុជា
មុនពេល​ព្រះអង្គ​ដាក់​ឯកសារ​ទាំងនោះ
ស្នើ​សាកលវិទ្យាល័យ តាម
Online ចំនួន ២​លើក​។​

​ព្រះអង្គ​ពុំបាន​បោះបង់ចោល​ឱកាស​អាហារូបករណ៍​សាកលវិទ្យាល័យ​ល្បី​នេះឡើយ​។
ផ្នែក​សិក្សា​សាសនា​នៃ​សាកលវិទ្យាល័យ
Harvard
បាន​លើកទឹកចិត្ត​ឲ្យ​ព្រះអង្គ​ដាក់ពាក្យ​ស្នើ​ជា​លើក​ទី​ពីរ​។
ក្រៅពី​ការ​ផ្តល់ឱកាស​ពី​ខាង​សាលា​ហើយ​នោះ
ទ្រឹស្តី​ព្រះពុទ្ធ​ក៏​ជួយ​ជំរុញ​លើក
ចិត្ត​ព្រះអង្គ​ផងដែរ​។

​ទោះបីជា​មិន​ជោគជ័យ​ការស្នើ​លើកដំបូង
ព្រះអង្គ​មាន​ដីកា​តាម​ទ្រឹស្តី​ព្រះពុទ្ធ​ដែល​ជំរុញ​ឲ្យ​ព្រះអង្គ​ដាក់​អាហារូបករណ៍​ថា​៖«​អ្វីៗ​ទាំងអស់
វា​មិន​ទៀង​។ ទ្រឹស្តី​«​មិន​ទៀង​»​នេះ
ជួយ​អាត្មា​ច្រើនណាស់
កាលណា​យើង​ស្ថិតក្នុង​ការងារ​កាន់តែ​ធំ
ទ្រឹស្តី​នេះ ជួយ​យើង​កាន់តែខ្លាំង
មានន័យថា យើង​រស់​នៅតាម​ដំណាក់កាល​។
យើង​ត្រូវ​ប្រកាន់​គោលការណ៍​របស់​យើង
កាលណា​យើង​ចង់​គិតពី​អ្វី
វា​ត្រូវមាន​មូលដ្ឋាន​នៃ​ការគិត​»​។

​ដូច​ការស្នើ​អាហារូបករណ៍​សិស្ស​និស្សិត​អាហារូបករណ៍​ដទៃ​ដែរ
ព្រះអង្គ​ត្រូវដាក់​ឯកសារ​សិក្សា
គម្រោង​សិក្សា
និង​បទពិសោធន៍​នានា​ជា​លើក​ទី​ពីរ
រហូត​សាកល​វិទ្យា​សម្រេច​ផ្តល់
អាហារូបករណ៍​ប្រគេន​ព្រះអង្គ​ក្នុង​ឆ្នាំ
២០១៦​នេះ​។ ព្រះអង្គ​បាន​បង្ហើប​ថា
ការងារ​សង្គម រួម ទាំង​ចំណេះ​ជំនាញ
និង​បទពិសោធន៍​ការងារ​ជាង​២០​ឆ្នាំ
ជួយ​ព្រះអង្គ​ឲ្យ​ទទួលបាន​អាហា​រូបកណ៍​នេះ​។

«​មតិយោបល់​អាត្មា
សម្រាប់​អ្នកសិក្សា​ដែល​ប្រាថ្នា​ចង់ទៅ​កាន់​សាលា​ធំ​លើ​ពិភពលោក​គួរ
ណាស់​តែ​រក្សា​កំណត់ត្រា​ប្រចាំថ្ងៃ
ហើយ​ប្រឡូក​ឲ្យ​មែនទែន​ក្នុង​កិច្ចការ​សង្គម
ជួយ​សង្គម តាម​រូបភាព​ណាក៏ដោយ​។
បាន​តិចក្តី ច្រើនក្តី​។
កិច្ចការ​សង្គម​ជា​ចំណែក​មួយ
ជួយ​អាត្មា​ឲ្យ​ទទួល​អាហារូបករណ៍​»​។
នេះ​ជា​ដីកា​ណែនាំ​របស់​ព្រះអង្គ​បណ្ឌិត
យ៉​ន សេង​យៀ​ត​។​

​ព្រះអង្គ​មាន​ដីកា​សង្កត់ធ្ងន់​តាម​ទស្សនៈ​យល់ឃើញថា​៖«​សាលា​ធំៗ​គេ​ឲ្យ​តម្លៃ​លើ​ការងារ​ទាំង
នេះ ព្រោះ​គេច​ង់​បណ្តុះ​មនុស្ស​ឲ្យ​មានចំណេះដឹង​ហើយ
មានគុណ​ធម៌​ទៀត​។ គេ​សួរថា
ពេល​រៀន​ចប់​តើ​យើង​មាន​អ្វី​ជួយ​សង្គមជាតិ​វិញ​»?

​ក្រៅពី​ការងារ​សាសនា​ព្រឹក
ព្រះអង្គ​តែង​សិក្សា​ស្រាវជ្រាវ​ពេល​រសៀល
ជាពិសេស​ពេលយប់​អធ្រាត្រ​។
«​ដំណើរ​កន្លងមក
អាត្មា​ព្យាយាម​។ សម្រាប់​អាត្មា
ការសិក្សា​រៀនសូត្រ
គឺ​យើង​អនុវត្តតាម​ដំបូន្មាន
របស់លោក​គ្រូ​។ លោកគ្រូ​ប្រាប់ថា
ក្នុង​ពុទ្ធសាសនា ពេលវេលា​នេះ
វា​ទំពា​ស៊ីម​នុស្ស មានន័យថា
ពេលវេលា​គ្រប់​វិនាទី​ទាំងអស់
មានតម្លៃ​។
បើ​យើង​ប្រើពេល​វេលា​គ្រប់​វិនាទី​ទាំងអស់​ឲ្យ​មាន​ប្រយោជន៍
វា​នឹង​ឲ្យ​ផល​»​។
ព្រះអង្គ យ៉​ន សេង​យៀ​ត
មាន​ដីកា​ពី​ការព្យាយាម​ទាញ​ប្រយោជន៍​ពី​ពេលវេលា​៕

សម្រាប់​ព្រះ​ពុទ្ធ​សាសនា​និកាយ​ថេរវាទ​
គឺព្រះសង្ឃខ្មែរទី១ដែល​ត្រូវ​បាន​សាកលវិទ្យាល័យ​ហាវឺដ​
(Harvard) ផ្តល់​អាហារូបករណ៍​ដេីម្បីសិក្សាកម្រិតថ្នាក់បណ្ឌិត​
Post Doctoral Research Fellowship
លេីឯកទេសទស្សនវិជ្ជាព្រះពុទ្ធសាសនា​
ក្នុងប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ចាប់​តាំង​ពី​សាកលវិទ្យាល័យ​បាន​បង្កើត​ក្នុង​ឆ្នាំ​១៦១៣។

ទន្ទឹម​នឹង​ភាព​ជោគជ័យ​ដែល​មោទនភាព​​នេះ លោក​​ ព្រើន​ សុវង្ស ក៏​បាន​សម្ដែង​​អបអរសាទរ​យ៉ាង​ក្រៃលែង​ចំពោះ​ព្រះមុនីកោសល​ បណ្ឌិត​ យ៉ន​ សេង​ យៀត​ ព្រះសាកលវិទ្យាធិការរង​នៃ​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហនុរាជ​ ក្នុង​ការពារ​ដើម្បីបញ្ជប់ការសិក្សាថា្នក់​«ក្រោយ​បណ្ឌិត Post-Doctoral Research Fellowship » នៅសាកលវិទ្យាល័យ Harvard បានជាប់ជាស្ថាពរហើយ ក្រោយពីសិក្សាអស់រយ:ពេលជាង៣ឆ្នាំមក​នេះ។

The post ព្រះសង្ឃ​ខ្មែរ​ទី១ ដែល​រៀន​បញ្ជាប់​​ថ្នាក់​ក្រោយ​បណ្ឌិត ​នៅ​សាកលវិទ្យាល័យ Harvard appeared first on .