ជី សិលា

លម្អិត កសិដ្ឋានគិរីសួគ៍ ចិញ្ចឹមគោយកទឹកដោះស្រស់ទំនើបបំផុតនៅកម្ពុជាវិនិយោគ១៥លានដុល្លារ ល្បីថាឆ្ងាញ់ជក់មាត់
ជឿថា មានប្រិយមិត្តជាច្រើនបានស្គាល់ និងធ្លាប់ញាំទឹកដោះគោសុទ្ធធម្មជាតិល្បីឈ្មោះ “គិរីសួគ៍” កំពុងពេញនិយមលាន់មាត់ថាឆ្ងាញ់ ដែលផលិតឡើងពីកសិដ្ឋានចិញ្ចឹមគោធំបំផុត និងទំនើបនៅស្រុកខ្មែរ បានបង្កើនការលក់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែមានសន្ទុះនៃការគាំទ្រយ៉ាងច្រើនលើសលប់។ មែនទែនទៅកសិដ្ឋានក្នុងស្រុកមួយនេះ ទើបតែហក់មកប្រកួតប្រជែងលើទីផ្សារនៅប៉ុន្មានឆ្នាំចុងក្រោយប៉ុណ្ណោះ ប៉ុន្តែទទួលបានការចាប់អារម្មណ៍ និងជោគជ័យខ្លាំង បើទោះបីមានផលិតផលទឹកដោះគោនាំចូលពីបរទេសកំពុងដាក់លក់លើទីផ្សារស្រាប់ទៅហើយក្តី។

កសិដ្ឋានគិរីសួគ៌ (Kirisu Farm) គឺជា​គម្រោង​រួមគ្នា​​របស់​សហគ្រិន​កំពូលៗ​​ក្នុងស្រុក វិនិយោគជាមួយនឹងអ្នកជំនាញ​អន្តរជាតិ ​ដែលបង្កើត​បរិយាកាសល្អត្រកាល ​ប្រកប​ដោយភាពសុខុដុមរមនា ​សម្រាប់សុខភាពល្អ​របស់​គោ ខណៈដែលកសិដ្ឋានបាននាំចូលគ្រឿងចក្រទំនើប សម្រាប់ដាំដុះស្លឹកឈើមានតម្លៃប្រមាណ ១.៥.លានដុល្លារអាមេរិក ដើម្បីជំរុញឲ្យការ​ផលិតបាននូវ​ទឹកដោះ និងជារោងចក្រកែច្នៃទឹកដោះគោប្រើបច្ចេកវិទ្យាទំនើបថ្មីចុងក្រោយគេបង្អស់។

ការបោះជំហានក្នុងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម (ការចិញ្ចឹមគោទឹកដោះ) ត្រូវបានកសិដ្ឋានមើលឃើញពីវិសាលភាពប្រកបដោយសក្កានុពលដើម្បីចាប់យកចំណែកទីផ្សារក្នុងស្រុកឱ្យបានទូលំទូលាយបំផុត ខណៈក្រុមហ៊ុន ផ្សារទំនើប ហាងនំមួយចំនួនបាននឹងកំពុងបញ្ជាទិញផលិតផលចេញពីទឹកដោះគោសុទ្ធធម្មជាតិ “គិរីសួគ៍” ជារៀងរាល់ថ្ងៃ។

ឧកញ៉ាញូស៍ សូមបើកកកាយលាតត្រដាងឲ្យប្រិយមិត្តអ្នកអានបានស្គាល់ កសិដ្ឋានគិរីសួគ៌ (Kirisu Farm) ឲ្យកាន់តែច្បាស់ថែមទៀត តើសហគ្រិនរូបណាខ្លះដែលបានសហការរួមគ្នាវិនិយោគលើកសិដ្ឋានក្នុងស្រុកដ៏ធំបំផុតមួយនេះ?

កសិដ្ឋានគិរីសួគ៌របស់ក្រុមហ៊ុន Khmer Fresh Milk Co., Ltd ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តគម្រោងវិនិយោគកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ដែលមានទំហំដីវិនិយោគរហូតដល់ទៅ ៣០០ ហិចតា ស្ថិតនៅជ្រលងភ្នំតាម៉ៅ នៅខេត្តតាកែវ ចម្ងាយជាង ៣០ គីឡូម៉ែត្រ ពីភាគខាងត្បូង រាជធានីភ្នំពេញ។

ក្រុមហ៊ុន Khmer Fresh Milk បានកកើតចេញពីការចាប់ដៃគូរវាង Cambodia-Laos-Myanmar Development Fund II ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី តំណាងដោយក្រុមហ៊ុន Emerging Markets Investment Advisers (EMIA), មូលនិធិ Nexasia របស់ជប៉ុន ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និង ក្រុមស្ថាបនិកដែលទទួលបានជោគជ័យខ្ពស់ រួមមាន សហគ្រិនកម្ពុជា និងសហគ្រិនមកពីប្រទេសអ៊ីស្រាអែល។

នៅទីនេះឧកញ៉ាញូស៍ សូមបង្ហាញបញ្ជីឈ្មោះពាណិជ្ជករខ្មែរ ៣រូប ដែលបានផ្តួចផ្តើមបោះទុន ១៥លានដុល្លារវិនិយោគលើគម្រោងដ៏ធំមួយនេះ គឺលោក ជី សិលា ដៃគូសហស្ថាបនិក ក្រុមហ៊ុន Khmer Fresh Milk និងជាស្ថាបនិកក្រុមហ៊ុន សប្បាយឌីជិថល (Sabay Digital Media) លោក គួច សុខលី នាយកចាត់ការទូទៅ និង​ជា​អគ្គនាយក​គ្រប់គ្រង​​ក្រុមហ៊ុន Cambodia Best Meal (CBM) ដែល​មាន​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​ជា​ច្រើន​កន្លែង​នៅ​រាជធានី​ភ្នំពេញ  និងលោក ឈរ រិទ្ធី  នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk Co., Ltd. និងជាប្រតិបត្តិករកសិដ្ឋាន គិរីសួគ៍ រួមនឹងសហគ្រិនបរទេសជាច្រើនរូបទៀត។

បន្ថែមលើនេះ កសិដ្ឋានគិរីសួគ៍ មានដៃគូផ្នែកបច្ចេកវិទ្យាគឺក្រុមហ៊ុន  Afimilk របស់ប្រទេសអ៊ីស្រាអែល ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្គត់ផ្គង់ធំបំផុតខាងបច្ចេកវិទ្យា និងគ្រប់គ្រងកសិដ្ឋានគោទឹកដោះ នៅលើពិភពលោក។ Afimilk បានទទួលជោគជ័យជាច្រើនមកហើយ ក្នុងការបង្កើត និងគ្រប់គ្រងគម្រោងអាជីវកម្មស្រដៀង គ្នានេះនៅទូទាំងពិភពលោក  ក៏ដូចជាគម្រោងនៅប្រទេស វៀតណាម បង់ក្លាដែស និង ចិន។

កសិដ្ឋាន គិរីសួគ៌ (Kirisu Farm) មាន​ចក្ខុវិស័យ​យូរ​អង្វែង ក្នុង​ការនាំយក​ទឹកដោះ​គោ​សុទ្ធ​ពី​ធម្មជាតិ បច្ចេកទេស​កសិកម្ម និង​ការកែច្នៃ​ចំណី​អាហារ​លំដាប់​ពិភពលោកនូវ​ទឹកដោះ​គោ​សុទ្ធ​ពី​ធម្មជាតិ ១០០ ភាគរយ ឲ្យ​មាន​គុណភាព​ខ្ពស់​តាមស្ដង់ដារ​អន្តរជាតិ​។

អ្វីដែលធ្វើ​ឲ្យ​ “គិរីសួគ៍” កាន់តែពិសេស​ប្លែកគេ គឺ​គោរ​បស់គោ Holstein ពូជសុទ្ធចំនួន ៥៥០ ក្បាល ត្រូវបាននាំចូលពីប្រទេស​អូស្ត្រាលី។ គោ Holstein មានឈ្មោះល្បីទូទាំងពិភព​លោក​ ថាជា​គោ ផលិត​ទឹកដោះ​ល្អបំផុត​។ កសិដ្ឋានប្រើប្រាស់ស្មៅ ពោត និង​សណ្ដែក legume ដែលដាំនៅលើទីតាំងនោះផ្ទាល់ ជា​ចំណី ដល់​សត្វគោទាំងនោះ ជាមួយនឹងអ្នកត្រួត​ពិនិត្យដោយផ្ទាល់នៅកសិដ្ធាន សំរាប់ការមើលគុណភាព​ចំណីរបស់វា ព្រមទាំង​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ផ្នែកបរិស្ថាន។

តាមរយៈគម្រោងដ៏ធំមហិមារនេះ រាជរដ្ឋាភិបាលកម្ពុជា បានរំពឹងថា ពិតជានឹងចូលរួមចំណែកក្នុងការផ្គត់ផ្គង ផលិតផលទឹកដោះគោស្រស់ និងកែច្នៃសម្រាប់ទីផ្សារក្នុងស្រុក។ មិនតែប៉ុណ្ណោះ កសិដ្ឋានមួយនេះ បានជួយនាំយកបច្ចេកវិទ្យាទំនើប ទាន់សម័យ វៃឆ្លាត និងចុងក្រោយ មកប្រើក្នុងការចិញ្ចឹម និងផលិតទឹកដោះ ធានាគុណភាព និងសុវត្ថិភាព ឈានទៅធានាសុខភាពអ្នកបរិភោគ និងអាហារូបត្ថម្ភសម្រាប់កុមារ។

ជាមួយគ្នានេះកសិដ្ឋានបានស្រូបយកកំលាំងពលកម្មក្នុងស្រុក និស្សិតបញ្ចប់ការសិក្សា ទទួលបានចំណេះដឹង និងបទពិសោធន៍ សម្រាប់ពង្រីកចំណេះ និងជំនាញថ្មីពីប្រទេសដែលមានបច្ចេកវិទ្យា​ខ្ពស់ទៅលើ​ផ្នែក​កសិកម្ម​ផងដែរ៕

The post លម្អិត កសិដ្ឋានគិរីសួគ៍ ចិញ្ចឹមគោយកទឹកដោះស្រស់ទំនើបបំផុតនៅកម្ពុជាវិនិយោគ១៥លានដុល្លារ ល្បីថាឆ្ងាញ់ជក់មាត់ appeared first on .

លោក ជី សិលា៖ បិទក៏បិទ ជួយក៏នៅតែជួយព្រោះយើងសុទ្ធតែនៅក្នុងគ្រាដ៏លំបាកទាំងអស់គ្នា
ត្រឹមរយៈពេល ៣៥ថ្ងៃ បន្ទាប់ពីផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ កម្ពុជាមានអ្នកឆ្លងសរុបជាបណ្តោះអាសន្នចំនួន ១,៤៤៤នាក់ និងមានអ្នកជាសះស្បើយចំនួន ៥៦៧នាក់ ខណៈអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន ៨នាក់ ដែលមានមួយករណីថ្មីនៅព្រឹកនេះ។ រាជរដ្ឋាភិបាល ក្រុមគ្រួទេព្យ មន្រ្តីពាក់ពន្ធផ្សេងទៀត បានចូលរួមយ៉ាងសកម្មបំផុត ក្នុងទប់ទល់ប្រយុទ្ធក្នុងសមរភូមិឥតស្រមោល កូវីដ១៩។

ដោយឃើញបេសកកម្មដ៍គ្រោះថ្នាក់របស់ក្រុមគ្រូទេព្យជួរមុខប្រឆាំងកូវីដ១៩ ហ៊ានលះបង់ជំនះគ្រប់ឧបសគ្គដើម្បីរក្សាជីវិត ព្យាបាលជំងឺ របស់បងប្អូនប្រជាពលរដ្ឋដែលឆ្លងកូវីដ១៩ ក្រុមហ៊ុនអាហារ ដូមីណូភីហ្សា បានបន្តឧបត្ថម្ភភីហ្សាដល់លោកគ្រូ-អ្នកគ្រូពេទ្យ ទទួលបន្ទុកចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរួមគ្នាប្រឆាំងកូវីដ១៩ កុំឲ្យរីករាលដាលបន្តទៀត។

ដូមីណូភីហ្សា បានឲ្យដឹងតាមទំព័រហ្វេសបុករបស់ខ្លួូនថា “មិនថាពេលណា កាលៈទេសៈណា ដូមីណូភីហ្សាតែងតែចូលរួមជួយសង្គមទាំងកម្លាំងកាយ និងកម្លាំងចិត្ត។ សូមអរគុណដល់លោកគ្រូ-អ្នកគ្រូពេទ្យ​ និងបងៗមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ដែលខិតខំធ្វើការយ៉ាងសស្រាក់សស្រាំ ទាំងថ្ងៃទាំងយប់ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទាំងអស់គ្នា។ ដោយអនុវត្ត ៣កុំ ៣ការពារ។

លោក ជី សិលា ស្ថាបនិកក្រុមហ៊ុន សប្បាយឌីជីថល និងជាសហស្ថាបនិកដូមីណូភីហ្សាមួយរូបដែលនោះ បានថ្លែងលើទំព័រហ្វេសបុកថា “បិទក៏បិទ ជួយក៏នៅតែជួយ ព្រោះយើងសុទ្ធតែនៅក្នុងគ្រាដ៏លំបាកទាំងអស់គ្នា”។

ក្រសួងសុខាភិបាលនៅថ្ងៃនេះ ប្រកាសរកឃើញអ្នកឆ្លងថ្មី ៩៦នាក់ទៀត ដែលជាករណីឆ្លងចូលក្នុងសហគមន៍ទាំងអស់ ក្នុងនោះក៏មានអ្នកជាសះស្បើយចំនួន ១៨នាក់។  តាមរបាយការណ៍ក្រសួងបង្ហាញចំនួនអ្នកឆ្លង ៩៦នាក់ថ្ងៃនេះ​ គឺមានខេត្តកណ្ដាល ៧៣នាក់ រាជធានីភ្នំពេញ ២០នាក់ ខេត្តត្បួងឃ្មុំ ១នាក់ និងខេត្តស្វាយរៀង ១នាក់៕

The post លោក ជី សិលា៖ បិទក៏បិទ ជួយក៏នៅតែជួយព្រោះយើងសុទ្ធតែនៅក្នុងគ្រាដ៏លំបាកទាំងអស់គ្នា appeared first on .

បុគ្គលល្បីឈ្មោះ៦រូប ផ្តួចផ្តើមគម្រោងភ្នំពេញស្អាត ឥឡូវត្រឡប់មកវិញនូវពាក្យស្លោកគន្លឹះ «ស្អាតជាទម្លាប់ថ្មី»
«យុទ្ធនាការភ្នំពេញស្អាត» ដែលជាគម្រោងស្អាត បានប្រកាសត្រឡប់មកវិញហើយ ជាមួយនឹងពាក្យស្លោកគន្លឹះ «ស្អាតជាទម្លាប់ថ្មី» នៅថ្ងៃទី៤ ខែវិច្ឆិការ ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ជាសហស្ថាបនិកនៃគម្រោងស្អាត។

យុទ្ធនាការនេះ ក្នុងបុព្វហេតុលើកកម្ពស់ការយល់ដឹងឲ្យកាន់តែស៊ីជម្រៅ អំពីបច្ចុប្បន្នភាពនៃ «ពាក្យស្អាត» ក្នុងបរិបទកូវីដ១៩ សម្រាប់ដំណើរការប្រព្រឹត្តទៅ នៃយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២០នេះ។

ទំព័រហ្វេសបុក ភ្នំពេញស្អាត Phnom Penh Saat បានឲ្យដឹងថា ដើម្បីជាការចូលរួមចំណែកជាមួយអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល, យុទ្ធនាការភ្នំពេញស្អាតក្រោមទិសស្លោកថ្មីប្រចាំឆ្នាំ «ស្អាត ជាទម្លាប់ថ្មី» នឹងចូលរួមលើកទឹកចិត្តឱ្យមនុស្សសម័យថ្មីប្រតិបត្តិនូវគោលការណ៍អនាម័យស្អាត និងវិធានការសុវត្ថិភាពស្ដីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ។

បន្ថែមពីលើនេះ «ភាពស្អាត
ដែលជាទម្លាប់ថ្មីនេះ» បានផ្សារភ្ជាប់ខ្លួនយ៉ាងពិតប្រាកដជាមួយនឹង «ការទុកដាក់ និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ» ដែលជាបេសកកម្មចម្បង នៃយុទ្ធនាការភ្នំពេញស្អាតចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ២០១៧។

ក្នុងនោះដោយឈរលើស្មារតីច្នៃប្រឌិត គំនិតជឿនលឿន ក៏ដូចជានវានុវត្តន៍ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០ ដើម្បីឈានទៅរក «អនាម័យស្អាត» «មេត្រីភាពបរិស្ថាន» ក៏ដូចជាការទុកដាក់ និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ ដោយមានភាពម្ចាស់ការលើខ្លួនឯង ក្នុងការបំពេញកាតព្វកិច្ចជាពលរដ្ឋគំរូ។

សូមបញ្ជាក់ថា «យុទ្ធនាការភ្នំពេញស្អាត» ត្រូវបានបង្កើតឡើងដោយសហស្ថាបនិកចំនួន៦រូប ក្នុងនោះមាន ឯកឧត្តម ហ៊ុន ម៉ានី លោកស្រី ទេព កូលាប លោក ជី សិលា លោកស្រី ជា សុផល្លា លោក ហៃ ភិរម្យ និងលោកស្រី ហេង ធីតា ដែលបានផ្តួចផ្តើមគំនិតនៅក្នុងការបង្កើតគម្រោងនេះឡើង។

The post បុគ្គលល្បីឈ្មោះ៦រូប ផ្តួចផ្តើមគម្រោងភ្នំពេញស្អាត ឥឡូវត្រឡប់មកវិញនូវពាក្យស្លោកគន្លឹះ «ស្អាតជាទម្លាប់ថ្មី» appeared first on .

លោក ជី សិលា៖ ពីអាជីវករដើមទុន ៥០០ដុល្លារ ក្លាយជានាយកក្រុមហ៊ុន បង្ហើបបទពិសោធន៍មួយចំនួន
ពី​អ្នក​ប្រកប​អាជីវកម្ម​លក់​ស៊ីឌី​ចម្លង ដើម​ទន់ ៥០០ ដុល្លារ នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្លាយ​ជា​នាយក​ប្រតិបត្តិ​នៃ ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​កម្សាន្ត​ដ៏​ធំ និង​ឈាន​មុខ​គេ​របស់​កម្ពុជា Sabay Digital Corporation និង អគ្គនាយក​នៃ​ក្រុមហ៊ុន​អាហារ និង ភេសជ្ជៈ ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​អាហារ Fast-Food ពី​ហាង​នំ Tous les Jours និង Lotteria

«ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជា​ច្រើន
នេះ​គឺ​ជា​គុណសម្បត្តិ​របស់​ខ្ញុំ…
ខ្ញុំ​បាន​មើល​ឃើញ​អ្វី​ជា​ច្រើន
ដែល​ប្រជាជន​កម្ពុជា
មិន​អាច​មើល​ឃើញ។
ខ្ញុំ​អាច​មើល​ឃើញ​នូវ​និន្នាការ
(Trending)
ដែល​កំពុង​កើត​មាន​នៅ​លើ​ពិភពលោក
ហើយ​ខ្ញុំ​អាច​មើល​ឃើញ​វា​ថា
នេះ​ជា​អ្វី​ដែល​កំពុង​ចូល​មក​ប្រទេស​កម្ពុជា
ដូចគ្នា»។
លោក ជី សិលា នាយក​ក្រុមហ៊ុន
Sabay
Digital Corporation បាន​ប្រាប់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ។

នាយក​ប្រតិបត្តិ
វ័យ ៤១ ឆ្នាំ រូប​នេះ
បាន​បង្កើត​អាជីវកម្ម​ដំបូង​បង្អស់​របស់​ខ្លួន
នៅ​ក្នុង​ឆ្នាំ ១៩៩២ ពោល​គឺ
២ ឆ្នាំ​មុន​ពេល​ឈាន​ចូល​សហស្សវត្ស​ថ្មី
ដោយ​លក់​ស៊ីឌី​ចម្លង
នៅ​ក្នុង​រាជធានី​ភ្នំពេញ
ខណៈ​ការ​ចាប់ផ្ដើម​ហាក់​មិន​ទទួល​ផល​ល្អ​ប៉ុន្មាន​ឡើយ។

«ខ្ញុំ​មិន​នឹក​ស្មាន​សោះ​ថា ខ្ញុំ​នឹង​ក្លាយ​ជា​សហគ្រិន និង​ពាណិជ្ជករ​ទាល់​តែ​សោះ។ កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ចូលចិត្ត​គូរ​រូប»។ លោក សិលា បាន​សារភាព។

ចាប់​តាំង​ពី​ការ​វិនិយោគ​ដំបូង
ដែល​មាន​ដើម​ទន់​ត្រឹម ៥០០
ដុល្លារ លោក សិលា
បាន​ធ្វើ​វា​យ៉ាង​ច្បាស់លាស់​បំផុត។
រយៈ​ពេល​ជាង ១៨ ឆ្នាំ​ក្រោយ​មក
ក្រុមហ៊ុន Sabay
Digital Corporation បាន​ក្លាយ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ
និង​កម្សាន្ត​ឈាន​មុខ​គេ
នៅ​ក្នុង​ប្រទេស​កម្ពុជា
ដោយ​គ្របដណ្ដប់​ព័ត៌មាន​អនឡាញ
ទូរទស្សន៍ ខ្សែភាពយន្ត
ហ្គេម​អនឡាញ និង ទស្សនាវដ្ដី
ទៀត​ផង។

សហគ្រិន
និង​ពាណិជ្ជករ​ចេះ​និយាយ​ច្រើន​ភាសា
ដូចជា អង់គ្លេស វៀតណាម ជប៉ុន
និង ចិន រូប​នេះ
បាន​ប្រាប់​ឲ្យ​ដឹង​ថា «អាជីវកម្ម​របស់​ខ្ញុំ​ភាគច្រើន
មិន​ថា​អ្វី​ឡើយ
ខ្ញុំ​បាន​បង្កើត​វា​ឡើង​ស្រាប់​មនុស្ស​ក្នុង​តំបន់​មុន
ព្រោះ​វា​ជា​អ្វី​ដែល​ខ្ញុំ​ស្គាល់
និង​អាច​គ្រប់គ្រង​បាន​ល្អ​បំផុត
ប៉ុន្តែ​ការ​បង្កើត​ប្រព័ន្ធ​ខាងក្នុង​របស់​យើង​គឺ​ធំ​ណាស់
ដូច្នេះ​យើង​អាច​ពង្រីក​វា​ជា​អន្តរជាតិ។
មនុស្ស​មួយ​ចំនួន​និយាយ​ថា
“Think
Global, Act Local” ហើយ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​និយាយ​ចំពោះ​ខ្លួនឯង»។

យ៉ាងណាមិញ លោក សិលា បាន​ធ្វើ​ការ​រិះគន់​យ៉ាង​ខ្លាំង ចំពោះ​ប្រព័ន្ធ​មួយ​ដែល​ខ្វះ​គំនិត​ច្នៃប្រឌិត ក្នុង​ចំណោម​សហគ្រិន​វ័យ​ក្មេង​របស់​ប្រទេស​កម្ពុជា ដោយ​ហៅ​វា​ថា​ជា «វប្បធម៌​ចម្លង» (Copycat Culture)។

«អ្វី​ដែល​ខ្ញុំ​គិត​ថា
វា​ជា​ការ​សោកស្ដាយ​នោះ​គឺ
មាន​មនុស្ស​មិន​ច្រើន​ទេ​នៅ​ទី​នេះ
ដែល​បាន​ព្យាយាម​បង្កើត​មាតិកា​ដើម
(Original
Content)។
មនុស្ស​ជាច្រើន​ព្យាយាម​លួច​ចម្លង
(Copy
& Paste) មាតិកា
ពី​ជុំវិញ​ពិភពលោក
និង​ព្យាយាម​ធ្វើ​វា​ឲ្យ​មើល​ទៅ​ដូច​ជា​របស់​ក្នុង​ស្រុក»។
លោក សិលា បាន​បញ្ជាក់​ប្រាប់​យ៉ាង​ដូច្នេះ។

បើ​យោង​តាម​សហគ្រិន​រូប​នេះ
បាន​ឲ្យ​ដឹង​ថា
វា​គឺ​ជា​ការ​ទទួល​យក​នូវ​ហានិភ័យ
និង​ការ​គិត​រយៈពេល​យូរ
អំពី​និរន្តរភាព​នៃ​អាជីវកម្ម​របស់​ពួកគេ
ដែល​ម្ចាស់​អាជីវកម្ម​ដំបូងៗ
អាច​ធ្លាក់​ចេញ​ពី​មុខ​តំណែង​របស់​ខ្លួន
នៅ​ក្នុង​សេដ្ឋកិច្ច​ដែល​កំពុង​រីកចម្រើន​របស់​ប្រទេស​កម្ពុជា។

«អ្នក​ត្រូវ​តែ​គិត​បែបនេះ
ទើប​អ្នក​អាច​ប្រកួតប្រជែង
និង ទ្រទ្រង់​ខ្លួន​អ្នក​នៅ​ក្នុង​ទីផ្សារ​បាន។
ប្រសិន​បើ​អ្នក​គិត​តូច​ពេក
ពេល​ខ្លះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​កាន់​តែ​ខ្លាំង
ព្រោះ​នៅ​ពេល​ក្រុមហ៊ុន​ធំៗ​ចូល​មក
អ្នក​នឹង​ចាញ់​នៅ​ក្នុង​ការ​ប្រកួតប្រជែង»។
នេះ​បើ​តាម​សម្ដី លោក សិលា។

ជាមួយ​នឹង​ចំនួន​ប្រជាជន​វ័យ​ក្មេង
ស្ទើរតែ ៧០ ភាគរយ នៃ​ចំនួន​ប្រជាជន​កម្ពុជា
មាន​អាយុ​ក្រោម ៣០ ឆ្នាំ លោក
សិលា បាន​និយាយ​ថា «អ្វី​ដែល​ទាក់ទង​ទៅ​នឹង​មនុស្ស​វ័យក្មេង
មាន​ឱកាស​ទទួល​ជោគជ័យ
ព្រោះ​មនុស្ស​នឹង​កើន​ឡើង​ជាមួយ​នឹង​សេវាកម្ម
ឬ​ផលិតផល​របស់​អ្នក»។

ជាមួយ​គ្នា​នេះ​ដែរ
លោក សិលា
បាន​វាយ​តម្លៃ​ដោយ​ស្មោះត្រង់​ថា «ប្រសិន​បើ​អតិថិជន
មិន​ប្រើប្រាស់​ផលិតផល​មួយ
ដោយសារ​តែ​ផលិតផល​នោះ​មិន​ល្អ
នោះ​អ្នក​ត្រូវ​តែ​ផ្លាស់ប្ដូរ
បើ​មិន​ដូច្នោះ​ទេ
អ្នក​ដទៃ​នឹង​ចូល​មក
និង​ធ្វើ​ការងារ​ល្អ​ជាង
ហើយ​ជំនួស​តំណែង​អ្នក​ជា​មិន​ខាន។
វា​គឺ​ជា​អ្វី​ដែល​ខ្ញុំ​សង្ឃឹម​ថា​នឹង​មើល​ឃើញ
ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត…
គឺ​ការ​ផ្លាស់​ប្ដូរ​វប្បធម៌​ចម្លង»។

ទោះ​ជា​យ៉ាង​ណា លោក​បាន​បន្ថែម​ថា «ប៉ុន្តែ ខ្ញុំ​គិត​ថា​វា​មិន​ងាយស្រួល​ឡើយ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​ការ​អប់រំ ពោល​គឺ​កម្រិត​ដែល​អ្នក​ដាក់ចិត្ត​ធ្វើ​វា និង​ការ​ដែល​អ្នក​ហ៊ាន​គិត​កាន់​តែ​ឆ្ងាយ ហើយ​សុខ​ចិត្ត​ធ្វើ​អ្វី​ឆ្គួតៗ ដើម្បី​ឲ្យ​ខុស​ប្លែក​ពី​គេ។ ខ្ញុំ​ឃើញ​មិន​ច្រើន​ឡើយ»៕

ប្រភព៖ sea-globe   ប្រែ​សម្រួល៖ សេង ឡុង

The post លោក ជី សិលា៖ ពីអាជីវករដើមទុន ៥០០ដុល្លារ ក្លាយជានាយកក្រុមហ៊ុន បង្ហើបបទពិសោធន៍មួយចំនួន appeared first on .