ជី

ឥណ្ឌូណេស៊ី គ្រោងចាយលុយជាង ៣ពាន់លានដុល្លារ សង់រោងចក្រផលិតជីថ្មីៗចំនួន៧
រដ្ឋាភិបាលឥណ្ឌូណេស៊ី មានគម្រោងបង្កើតរោងចក្រផលិតជីទំនើបថ្មីៗចំនួនប្រាំពីរក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ដើម្បីពង្រឹងតម្រូវការក្នុងស្រុករបស់ខ្លួន ដែលក្នុងនោះមានប្រាំរោងចក្រ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៩។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក Andi Amran Sulaiman បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅការិយាល័យក្រសួងកសិកម្មកាលពីពេលថ្មីៗនេះថា ថវិកាអភិវឌ្ឍនៅក្នុងគម្រោងនេះ មានប្រមាណ ៥០ទ្រីលានរូពី (ឬប្រមាណជាង ៣ពាន់លានដុល្លារអាមេរិក)។

មិនតែប៉ុណ្ណោះ លោក Sulaiman បានមានប្រសាសន៍ថា កម្មវិធីគ្រប់គ្រងជីរបស់ក្រសួងក៏បានជួយដល់ក្រុមហ៊ុនផលិតជីរដ្ឋ PT Pupuk Indonesia បង្កើនប្រាក់ចំណេញរបស់ខ្លួន ដែលត្រូវបានគេព្យាករថានឹងអាចឈានដល់ ២,៥ទ្រីលានរូពី​ នៅឆ្នាំ២០២៦ ដោយប្រាក់ចំណូលសរុបត្រូវបានប៉ាន់ប្រមាណថានឹងមានចំនួន ៧,៥ទ្រីលានរូពី។

លើសពីនេះ ការបង្កើតរោងចក្រថ្មីៗ នឹងបង្កើតឱកាសដើម្បីបង្កើនការផលិតជីឧបត្ថម្ភធនបន្តិចម្តងៗដល់ ៧០០ ០០០ តោននៅឆ្នាំ២០២៩។

លោក Sulaiman បានសង្កត់ធ្ងន់ទៀតថា គោលនយោបាយនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការគាំទ្រកសិករដោយធានាការផ្គត់ផ្គង់ជីគ្រប់គ្រាន់ និងលទ្ធភាពទិញដើម្បីរក្សាសន្តិសុខស្បៀងជាតិ៕​

The post ឥណ្ឌូណេស៊ី គ្រោងចាយលុយជាង ៣ពាន់លានដុល្លារ សង់រោងចក្រផលិតជីថ្មីៗចំនួន៧ appeared first on .

រុស្ស៊ី កំណត់កូតា សម្រាប់ការនាំចេញជី រយ:ពេល ៥ ខែ ដើម្បីជួយកសិករក្នុងស្រុក
ប្រទេសរុស្ស៊ី បានធ្វើការកំណត់កូតា សម្រាប់ការនាំចេញជី នៅក្នុងខែកក្តដា ដល់ខែធ្នូ បន្ទាប់ពីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ដើម្បីធានាផ្តល់ជូនបរិមាណគ្រប់គ្រាន់ ចំពោះសារធាតុចិញ្ចឹម សម្រាប់ដំណាំរបស់កសិករ នៅក្នុងស្រុក ។

ការរឹតបន្តឹងនេះ ត្រូវបានបន្តពីលើវិធានការ ដែលរដ្ឋាភិបាលបានណែនាំ សម្រាប់រយ:ពេល ៦ ខែកន្លងមក នៅចំពេលដែលការនាំចេញជីរបស់ប្រទេសរុស្ស៊ី ត្រូវបានរងការវាយប្រហារដោយសារតែទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ដែលបានដាក់មកលើរដ្ឋាភិបាលរបស់ទីក្រុងម៉ូស្គូ ចាប់តាំងពីចូលឈ្លានពានទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភ: ។

រដ្ឋាភិបាល បាននិយាយថា កូតាសម្រាប់ការនាំចេញជីអាសូត នឹងត្រូវបានកំណត់ នៅត្រឹម ៨,៣ លានតោន និងជីផ្សេងទៀត មកត្រឹមចំនួន ៥,៩ លានតោន ក្នុងរយ: ពេល ដែលត្រូវបានកំណត់ ។

មិនតែប៉ុណ្ណោះ រដ្ឋាភិបាលរុស្ស៊ី បាននិយាយថា ៖ “​ ការសម្រេចចិត្តនេះ គឺមានគោលបំណងសំខាន់ ក្នុងការការពារភាពខ្វះខាតជី ក្នុងស្រុក និងការពារចំពោះការឡើងថ្លៃនៃស្បៀងអាហារ “។ ហើយចំពោះផែនការនេះផងដែរ ក្រសួងពាណិជ្ជកម្ម និងកសិកម្ម នឹងចែកចាយកូតា រវាងក្រុមហ៊ុននាំចេញផ្សេងៗគ្នា ។

គួរឱ្យដឹងថា ប្រទេសរុស្ស៊ី គឺជាអ្នកផលិតជីប៉ូតាស្យូម ផូស្វាត និងអាសូត ដ៏ធំបំផុតមួយ ដោយពួកគេផលិតបានច្រើនជាង ៥០ លានតោន ក្នុងមួយឆ្នាំ​ ឬ ១៣% នៃចំនួនជីសរុប នៅលើពិភពលោក ៕

ប្រភព: Kelo News

The post រុស្ស៊ី កំណត់កូតា សម្រាប់ការនាំចេញជី រយ:ពេល ៥ ខែ ដើម្បីជួយកសិករក្នុងស្រុក appeared first on .