ជំងឺកូរ៉ូណាថ្មី

ថ្ងៃនេះ កម្ពុជា ​រកឃើ​ញ​អ្នក​ឆ្លង CO​​V​ID19ថ្មី ២នាក់ និងព្យា​​បាល​​ជា​សះ​​ស្បើយ២នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល
បានចេញសេចក្តីប្រកាសថា អ្នកជំងឺកូវីដ១៩ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន
២នាក់ និងបានជាសះស្បើយថ្មីចំនួន២នាក់ផងដែរ នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងរហូតដល់៧៧នាក់។
នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដមានចំនួន៤៥នាក់ នៃអ្នកឆ្លងសរុប​១២២នាក់។ ករណីជាសះស្បើយមាន២នាក់៖ បុរសជនជាតិម៉ាឡេស៊ី២នាក់ មានអាយុ៣៤ឆ្នាំ និងអាយុ៥៨ឆ្នាំ មកពីប្រទេសម៉ាឡេស៊ីធ្វើការងារ សាសនា​នៅតាមភូមិឃុំស្រុកកងមាស ខេត្តកំពង់ចាម បានជាសះស្បើយ ដោយទទួល​បានលទ្ធតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២លើក និងត្រូវបានអនុញ្ញាត ឱ្យចេញពីមន្ទីរពេទ្យខេត្តកំពង់ចាម។

ករណីរកឃើញវីរុសកូរីដ១៩ថ្មី២នាក់៖

* ស្ត្រីជនជាតិវៀតណាម អាយុ២៤ឆ្នាំ ជាអ្នកទេសចរស្នាក់នៅបន្ទប់មួយ (Apartment) នៅផ្លូវលេខ៣០២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ មានលទ្ធផលតេ​ស្តវិជ្ជមានវី​រុសកវីដ១៩ និងកំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែក្រោម។

* បុរសជនជាតិកាណាដា (ដើមកំណើតចិន) អាយុ៥០ឆ្នាំ ជាស្វាមីស្ត្រីជនជាតិ​វៀតណាមខាងលើបម្រើការនៅកាស៊ីណូ ក្នុងរាជធានីភ្នំពេញ មានលទ្ធផល​តេស្តវិជ្ជមានវីរុសកូវីដ១៩ និងកំពុងសម្រាកព្យាបាលនៅ មណ្ឌលសុខ​ភាពចាក់អង្រែក្រោម៕

The post ថ្ងៃនេះ កម្ពុជា ​រកឃើ​ញ​អ្នក​ឆ្លង CO​​V​ID19ថ្មី ២នាក់ និងព្យា​​បាល​​ជា​សះ​​ស្បើយ២នាក់ appeared first on .

កម្ពុជា រក​ឃើ​ញ​ករ​ណីឆ្លង​កូវី​ដ១៩ ចំនួន ៨៤នាក់ ខណៈអ្នក​ជំ​នា​ញ​បន្ត​ស្រាវ​ជ្រាវ​រក​​អ្នក​ឆ្លង​ប​ន្ថែម​ទៀត
ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០ កម្ពុជារកឃើញ​ករណីឆ្លងវីរុស​កូវីដ១៩ ចំនួន ៣១នាក់ បន្ថែមទៀត នៅខេត្តព្រះសីហនុ សរុបកើនឡើងចំនួន ៨៤នាក់ហើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា។

ក្រសួងសុខាភិបាល ប្រកាសថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន៣១បន្ថែមទៀត កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ដែលធ្វើឱ្យចំនួន​អ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៨៤នាក់ហើយ។

បើតាមសេចក្តីប្រកាសព័ត៌មាន ករណីថ្មីនេះភាគច្រើន ត្រូវបានរកឃើញ​នៅសណ្ឋាគារ​មួយកន្លែង ជាទីដែលជនជាតិបារាំង២នាក់ឆ្លងជំងឺកូវីដ១៩ស្នាក់នៅ បន្ទាប់ពីក្រសួង​សុខាភិបាល បានយកសំណាករបស់ពួកគេទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ។

ក្នុងចំណោមអ្នកឆ្លងថ្មី៣១នាក់នេះ មានជនជាតិបារាំងចំនួន២៩នាក់ និងជនជាតិ​ខ្មែរចំ​នួន២នាក់។ ជនជាតិបារាំងទាំង២៩នាក់ ដែលឆ្លងនោះបាន​ទៅស្នាក់នៅខេត្តព្រះ​សីហនុ។ ចំណែកជនជាតិខ្មែរ២នាក់ដែលឆ្លងពីជនជាតិបារាំង គឺជាអ្នកមគ្គុទេ​ស​ទេសចរ ឱ្យក្រុមជនជាតិបារាំងនោះ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា បច្ចុប្បន្នជនជាតិបារាំង ២៩នាក់ និងជនជាតិខ្មែរ២​នាក់ ដែលផ្ទុកមេរោគកូវីដ១៩ ត្រូវបានដាក់ព្យាបាលឱ្យនៅដាច់ដោយឡែក តាមបន្ទប់​នៅក្នុងសណ្ឋាគារមួយ ដោយមានការបិទជាបណ្តោះអាសន្ន មិនឱ្យមានការ​ចេញចូល​ដោយគ្មានភារកិច្ចឡើយ។

គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានកូវីដ១៩ នៅកម្ពុជា មានចំនួន​សរុប៨៤នាក់ហើយ ក្នុងនោះស្រី២១នាក់ ប្រុស៦៣នាក់។ ក្រសួងសុខាភិបាល បានអះអាងថា ក្រុមការងាររបស់ក្រសួង កំពុងតែធ្វើកិច្ចការ​ស្រាវជ្រាវរកករ​ណីថ្មីបន្តទៀត យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកអ្នកឆ្លងជំងឺកូវីដ១៩។

ឥទ្ធិពលនៃជំងឺកូវីដ១៩នេះ បានធ្វើឲ្យពិភពលោករាំងស្ទះផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ និងប្រ​ទេសមួយចំនួន បានបិទចេញចូលបណ្តោះអាសន្ន ដើម្បីការ​ពារការរីករា​លដាល​នៃជំងឺនេះ។

សូមបញ្ជាក់ថា
នៅព្រឹកថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២០ ក្រុមគ្រូពេទ្យជំនាញរបស់ចិនចំនួន ៧នាក់ បានមកដល់កម្ពុជាហើយ
ដើម្បីជួយបង្ហាត់បង្រៀនដល់ក្រុមគ្រូពេទ្យកម្ពុជា អំពីការព្យាបាលជំងឺកូវីដ១៩៕

The post កម្ពុជា រក​ឃើ​ញ​ករ​ណីឆ្លង​កូវី​ដ១៩ ចំនួន ៨៤នាក់ ខណៈអ្នក​ជំ​នា​ញ​បន្ត​ស្រាវ​ជ្រាវ​រក​​អ្នក​ឆ្លង​ប​ន្ថែម​ទៀត appeared first on .

ក្រុមហ៊ុនបច្ចេកវិទ្យាចិនរួមគ្នាជួយថវិការាប់ពាន់លានដុល្លារ ប្រយុទ្ធប្រឆំាងនឹងវីរុសកូរ៉ូណាវ៉ូហានថ្មី ដែល​កំពុង​ធ្វើឲ្យ​ពិភពលោក​ព្រួយបារម្ភ
នៅក្នុងអន្តរកាលដ៏លំបាកនេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិនទំាងឡាយបានសន្យាថានឹងជួយផ្តល់នូវជំនួយជាទឹកប្រមាណជា១៥លានយន្ត័ដើម្បីផ្គត់ផ្គង់ដល់វិស័យសុខាភិបាលជាតិដូចជាស្ថាប័ន Qihoo 360 និងស្ថាប័ន iFlyTek ក៏បានសន្យាថានឹងផ្តល់ជូនសម្ភារៈពេទ្យប្រមាណជា១០លានយន្ត័ រួមទំាងកិច្ចការជួយសង្គ្រោះប្រមាណជា៥០០,០០០យន្ត័ផងដែរ។

តាមបណ្តាញផ្សព្វផ្សាយព័ត៌មានចិនដដែលបានលើកឡើងបន្តទៀតថា
មិនមែនមានត្រឹមតែស្ថាប័នបច្ចេកវិទ្យានេះតែមួយប៉ុណ្ណោះទេ
ក៏នៅមានក្រុមហ៊ុនដទៃទៀតជាច្រើនបានជួយដល់វិស័យសុខាភិបាលនេះដែរ
ក្នុងទប់ទល់នឹងការរាតត្បាតពីវីរុសកូរ៉ូណាថ្មីក្នុងនោះមានស្ថាប័ន
Baidu,  Meituan និង(R&D)។

ចំពោះក្រុមហ៊ុន Baidu បានផ្តល់ថវិកាប្រមាណជា៣០០លានយន្ត័ (៤៣លានដុល្លារអាមេ​រិក)ដើម្បីផ្តត់ផ្គង់បរិក្ខារពេទ្យ និងកិច្ចការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត រួមទំាងទប់ទល់នឹងវីរុសថ្មីនេះ។

គួររំលឹកផងដែរថា ចំណុចផ្ទុះនូវវីរុសកូរ៉ូណាថ្មីនេះកើតឡើងនៅក្នុងទីក្រុងវ៉ូហាន ខេត្ត​ហ៊ួបេ ភាគកណ្តាលប្រទេសចិន ហើយរហូតមកទល់នឹងពេលមានទីប្រជុំជនចំនួន​១៥ទី​តំាង​ទៀតបានបិទទំាងស្រុងដើម្បីទប់ស្កាត់ការរីកសាយភាយនូវវីរុសមរណៈនេះ ។ នៅក្នុងខេត្តហ៊ួបេ មានការចែកម៉ាស់បិទមុខដោយឥតថ្លែប្រមាណជាង១០លានម៉ាស់ដល់ពលរដ្ឋទូទៅក្នុងខេត្ត ហើយអាចនឹងចែកចាយបន្តទៀតរាប់សិបលានម៉ាស់៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស

The post ក្រុមហ៊ុនបច្ចេកវិទ្យាចិនរួមគ្នាជួយថវិការាប់ពាន់លានដុល្លារ ប្រយុទ្ធប្រឆំាងនឹងវីរុសកូរ៉ូណាវ៉ូហានថ្មី ដែល​កំពុង​ធ្វើឲ្យ​ពិភពលោក​ព្រួយបារម្ភ appeared first on .

រដ្ឋមន្ត្រីសុ​ខា​ភិ​បាល ចុះពិនិ​ត្យផ្ទា​​ល់​​នៅព្រ​លា​ន​​យន្ត​ហោះ​​​អន្តរ​​ជា​​តិខេត្ត​ព្រះ​​សីហនុ
ខេត្តព្រះសីនុ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង បានដឹកនាំ​ក្រុមការងារចុះត្រួតពិនិត្យដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីរកឃើញជនជាតិចិនម្នាក់ មានផ្ទុកវីរុសកូរ៉ូណា។

ឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារ​ចុះត្រួត​ពិនិត្យដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ នៅ​ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីរកឃើញជនជាតិចិនម្នាក់ មានផ្ទុកវីរុស​កូរ៉ូណាថ្មី។

ក្រសួងសុខាភិបាល បានរកឃើញករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយ​វីរុសកូរ៉ូ​ណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីទីក្រុង វូហាន ប្រទេសចិន ចូលមក​ប្រទេសកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ។

បុរសជនជាតិចិន ដែលឆ្លងវីរុសនេះមានឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុង វូហាន ជាមួយក្រុមគ្រួសារ៤នាក់ ហើយសំ​ណាកដែល​បានយកមកធ្វើវិភាគទាំងបួននាក់នេះ មានវិជ្ជមានវីរុស កូរ៉ូណា តែម្នាក់គត់គឺលោក ចា ជិនហួរ។

ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់ថា អ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មីនេះ ត្រូវបាន​ដាក់នៅដាច់ដោយឡែកពីគេ នៅក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ។

យោងតាមប្រវត្តិអ្នកជំងឺបានបង្ហាញថា លោក ចា ជិនហួរ និងក្រុមគ្រួសារបាន​ចេញដំ​ណើរពីទីក្រុងវូហាន មកកាន់ទីក្រុងព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ហើយមានចេញរោគសញ្ញានៅថ្ងៃទី២៥ ខែមករា ដោយមានអាការៈ គ្រុនក្តៅ និងហៀរសំបោរ។ ក្រោយពីបានមកដល់ក្រុងព្រះសីហនុ ពួកគាត់បានជិះតាក់ស៊ី មកស្នាក់នៅសណ្ឋាគារឯករាជ្យ ចំនួន២យប់។ បន្ទាប់មកបានចូលមក​ស្នាក់នៅ​សណ្ឋាគារគ្វីនកូ (Queenco Hotel) នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។ នៅរសៀលនោះដែរ លោក ចា ជិនហួរ បានលេងទឹកអាងរយៈពេល២ម៉ោង រួចក៏មានអាការៈ ក្តៅខ្លួន។ ល្ងាចថ្ងៃដដែលនោះភរិយាគាត់ឈ្មោះ វ៉ាង លីងជេន បានទូរស័ព្ទទៅលេងក្រុមគ្រួសារនៅប្រទេសចិន និងបានប្រាប់ថា ប្តីគាត់​មានអាការៈក្តៅខ្លួន។

បន្ទាប់ពីទទួលបានព័ត៌មាន ក្រុមការងារសុខាភិបាលខេត្តព្រះសីហនុ បានយកវត្ថុវិ​ភាគស្របតាមលក្ខណៈបច្ចេកទេស ដែលបានណែនាំ​ដោយក្រសួងសុខាភិ​បាលនៅ​ថ្ងៃដដែល និងបានបញ្ជូនវត្ថុសំណាកពីច្រមុះ និងបំពង់ករបស់បុគ្គលទាំងបួននាក់ ខាងលើនោះមកធ្វើវិភាគនៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

នៅរសៀលម៉ោង៣ នៃថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថា សំណាកវិភាគមន្ទីរពិសោធន៍របស់ លោក ចា ជិនហួរ មានវិជ្ជមាន​វីរុសកូរ៉ូណាថ្មី (2019-nCoV)នេះ។

បច្ចុប្បន្ននេះតាមការអង្កេតតាមដានរបស់ក្រុមគ្រូពេទ្យ ស្ថានភាពអ្នកជំងឺ​មានសភាព​ហ្នឹងនរ មានតែរោគសញ្ញាផ្តាសាយធម្មតាប៉ុណ្ណោះ រីឯក្រុមគ្រួសារ​គាត់ក៏មិនទាន់រក​ឃើញថា មានសញ្ញាពាក់ព័ន្ធនឹងបញ្ហាសុខភាពពួកគាត់ណាមួយនៅឡើយដែរ។ ក្រុមគ្រួពេទ្យកំពុងតែតាមដានសុខភាពពួកគាត់ដោយយកចិត្តទុកដាក់បំផុត៕

The post រដ្ឋមន្ត្រីសុ​ខា​ភិ​បាល ចុះពិនិ​ត្យផ្ទា​​ល់​​នៅព្រ​លា​ន​​យន្ត​ហោះ​​​អន្តរ​​ជា​​តិខេត្ត​ព្រះ​​សីហនុ appeared first on .