ជំងឺកូរ៉ូណា

សម្តេច ហ៊ុន​ សែន​ អំពាវនាវ​ឲ្យ​ពល​​រដ្ឋចូលរួមទប់​ស្កាត់ព័ត៌​មាន​ក្លែងក្លាយ ពាក់ព័ន្ធនឹង​មេរោ​គកូ​រ៉ូ​ណា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រហូតមកដល់ពេលនេះកម្ពុជាមិនមានប្រជាពលរដ្ឋណាម្នាក់កើត ឬឆ្លងជំងឺ Covid-19 នោះឡើយ។ ទន្ទឹមនឹងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្តអំពាវនាវ​អោយ​ប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ព័ត៌មិនពិត(Fake New​s)​ដែលបានផ្សព្វផ្សាយបំពុលសង្គមពីការឆ្លងជំងឺនេះ។

ការលើកឡើងពីសំណាកសម្តេច តេជោ ហ៊ុន សែន នាពេលនេះ ត្រូវបានធ្វើ​ឡើង​គ្រាដែលសម្តេចបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចំនួន១,៥៨៩នាក់ កាលព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ ។

នាឪកាសនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កម្ពុជាបានតាមដាន និងយកចិត្តទុកដាក់ជាទីបំផុតពីបញ្ហាជំងឺនេះ តាមរយៈ​ក្រសួងសុខាភិបាល។ តែទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមអោយប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ថែទាំសុខភាពខ្លួនឯង ជាពិសេសអនុវ​ត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះ សម្តេចតេជោ បានថ្លែងបន្តថា មួយផ្នែកទៀតទប់ទល់​នឹងឥទ្ធិពលនៃជំងឺ​កូវិត-១៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជំរុញអោយមាន​ខិតខំពង្រឹង​សមត្ថភាព​សេដ្ឋកិច្ចក្នុងស្រុក អោយបានច្រើនបន្ថែមទៀត ជាពិសេសផ្នែកនៃការផ្តល់សេវា ដូចជាវិស័យទេសចរណ៍ ដែលមានដូចជាតំបន់ទេសចរណ៍ទាក់ទាញនានា, ភោជនី​យដ្ឋាន និងសណ្ឋាគារនានា ត្រូវជំរុញការទាក់ទាញភ្ញៀវបន្ថែមទៀត ដើម្បីទ្រទ្រង់សេ​ដ្ឋកិច្ចក្នុងស្រុក និងរក្សាការងារដល់ពលរដ្ឋយើង។

គួរបញ្ជាក់ថា ការអំពាវនាវទៅកាន់ពលរដ្ឋពីសំណាក់សម្តេច ហ៊ុន សែន ជាថ្មីម្តង​ទៀតនេះ ធ្វើឡើង​បន្ទាប់​ពីសង្កេតឃើញមួយរយៈចុងក្រោយនេះ មានការ​ផ្សព្វផ្សាយព័ត៌មាន​ក្លែងក្លាយ តាមរយៈ​បណ្តាញ​សង្គម ដែលបានផ្សព្វផ្សាយបំពុល​សង្គមពីការឆ្លងជំងឺកូរ៉ូណានៅកម្ពុជា៕ អត្ថបទ៖ សិរីកា

The post សម្តេច ហ៊ុន​ សែន​ អំពាវនាវ​ឲ្យ​ពល​​រដ្ឋចូលរួមទប់​ស្កាត់ព័ត៌​មាន​ក្លែងក្លាយ ពាក់ព័ន្ធនឹង​មេរោ​គកូ​រ៉ូ​ណា appeared first on .

ប្រធាន ​CVEA​៖ វិស័​យ​អចលន​ទ្រព្យ​ក​ម្ពុជា​មិន​រង​​​ផល​​ប៉ះ​​ពាល់​ឡើយ ពី​​ឥទ្ធិពល​​នៃ​​វីរុស​កូ​រ៉ូ​ណា
នៅក្នុងសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់​ងារអចល​នវត្ថុក​ម្ពុជា លោក ច្រឹក សុខនីម បានលើកឡើងថា ការផ្ទុះនៃវីរុសកូរ៉ូណាមិនអាចធ្វើឲ្យ វិស័យអចលនទ្រព្យរងផលប៉ះពាល់ឡើយ ដោយសារតែជំងឺនេះនឹងបាត់ទៅវិញ ក្នុងរយៈពេលខ្លីខាងមុខនេះ។

នាឪកាសនោះ លោកបានអះអាងបន្តថា
នៅពេលដែលកំពុងផ្ទុះវីរុសនេះឡើង អាចនឹងមានការឈប់សម្រាកពីការងារមួយរយៈ
ប៉ុន្ដែមិនមានកត្តាហានិភ័យណាមួយ ដែលអាចប៉ះពាល់ដល់វិស័យ អចលនទ្រព្យឡើយ។

លោក ច្រឹក សុខនីម បានបន្ថែមថា «ពីមុនកម្ពុជាក៏មានវីរុសផ្សេងៗដូចជា ជំងឺសារ, ជំងឺផ្ដាសាយបក្សី មុននឹងចូលដល់ជំងឺកូរ៉ូណានេះ។ ជាទូទៅជំងឺទាំងនេះនឹងបាត់​ទៅវិញ ក្នុងរយៈពេលប្រមាណត្រឹមតែ១-២ខែប៉ុណ្ណោះ ហើយក្នុងរយៈពេលដ៏ខ្លីនេះ នឹងមិនអាចបង្កផលលំបាក ដល់វិស័យអចលនទ្រព្យនោះឡើយ ហើយក៏​មិនជា​បញ្ហាដែលបងប្អូនប្រជាពលរដ្ឋគួរបារម្ភពេកនោះឡើយ»។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះ ក៏បានអះអាងថា វិស័យអចលន​ទ្រព្យកម្ពុជា ឆ្នាំ២០២០ នៅតែបន្ដភាពរឹងមាំ។លោកថា កត្តារឹងមាំ​ដោយផ្អែកសរសរស្តម្ភ៣រួមមាន៖ ភ្នាក់ងារអចលនវត្ថុ, ភ្នាក់ងារវាយតម្លៃ និងការអភិវឌ្ឍគម្រោង។

លោកបានបញ្ជាក់ថា សរសរស្ដម្ភទាំង៣នេះ បានជំរុញឲ្យវិស័យដីធ្លីមានភាពរឹងមាំ។ ក្រៅអំពីនេះសមាគមបានដុតដៃដុតជើង ក្នុងការចូលរួមបណ្ដុះបណ្ដាល នូវជំនាញ​វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុជាង១,០០០នាក់។

គួរបញ្ជាក់ថា គិតរហូតមកដល់ថ្ងៃទី៣១ ខែមករានេះ ជំងឺផ្លូវដង្ហើមថ្មី ដែលផ្ទុះ​ចេញពី​ក្រុងវូហាន ប្រទេសចិន បានរីករាលដល់ប្រទេសចំនួន២៣ នៅលើពិភពលោក ហើយបណ្តាលឱ្យមានមនុស្សស្លាប់២១៣នាក់ និងជាង៩៨០០នាក់កំពុងមានមេរោគ។

ជាមួយគ្នានេះ នៅថ្ងៃនេះអង្គការសុខភាពពិភពលោក (WHO) ក៏បានចេញប្រកាស​អាសន្នជាសកលមួយ ចំពោះការវាយប្រហារនៃជំ​ងឺផ្លូវ​ដង្ហើមថ្មីកូរ៉ូណានៅ​លើពិភព​លោក ៕ អត្ថបទ៖ សិរីកា

The post ប្រធាន ​CVEA​៖ វិស័​យ​អចលន​ទ្រព្យ​ក​ម្ពុជា​មិន​រង​​​ផល​​ប៉ះ​​ពាល់​ឡើយ ពី​​ឥទ្ធិពល​​នៃ​​វីរុស​កូ​រ៉ូ​ណា appeared first on .