ជំទាវឧកញ៉ា កែវ មុំ

ឧកញ៉ា កែវ មុំ៖ ការនាំចូលផលិតផលក្លែងបន្លំច្រើន ធ្វើឱ្យផលិតផលក្នុងស្រុកមិនអាចដំណើរការបាន
ការនាំចូលផលិតផលមកពីក្រៅប្រទេស ដែលមិនមានស្ដង់ដារនៃការផលិតត្រឹមត្រូវ ហើយនាំមកនូវតម្លៃទាប បានធ្វើឱ្យ ផលិតផលដែលផលិតក្នុងស្រុក មានការលំបាកក្នុងការចរាចរណ៍លើទីផ្សារ។ នេះបើតាមការលើកឡើងរបស់លោកជំទាវឧកញ៉ា កែវ មុំ ក្នុងឱកាសដែលរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មចុះទស្សកិច្ច ខ្សែច្រវ៉ាក់ផលិតកម្ម នំស្រួយលីលី។

នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ រួមជាមួយឯកឧត្តម លោកជំទាវ ប្រមាណជា១៥នាក់ បានចុះទស្សនកិច្ច ខ្សែច្រវ៉ាក់ផលិតកម្ម នំស្រួយលីលី នៅក្នុងក្រុមហ៊ុន លីលីហ្វូត។

នៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីនាពេលនេះ គឺក្នុងបំណងចុះមកមើលការផលិត នូវផលិតផលរបស់ខ្មែរ ដែលបានប្រើប្រាស់កសិផលក្នុងស្រុក ធ្វើដោយស្នាដៃកូនខ្មែរ ថាតើមានស្ដង់ដារ គុណភាព សុវត្ថិភាពដែរឬទេ?

ក្រោយពីទស្សនកិច្ចពីខ្សែក្រវ៉ាក់ផលិតកម្ម នំស្រួយលីលី រួច ឯកឧត្តមរដ្ឋមន្ត្រី មានការគាំទ្រ និងលើកទឹកចិត្តដល់លោកជំទាវឧកញ៉ា កែវ មុំ ខិតខំបន្តទៅទៀត នឹងកែតម្រូវនូវភាពខ្វះខាតមួយចំនួន។

លោកជំទាវឧកញ៉ា កែវ មុំ

ក្នុងជំនួបនេះ លោកជំទាវឧកញ៉ា បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ដែលបានចំណាយពេលវេលាក្នុងការមកចុះទស្សនកិច្ចផ្ទាល់ ព្រមទាំងបានលើកយកបញ្ហាប្រឈមមួយចំនួន ស្នើដល់ក្រសួងឧស្សាហកម្មជួយដោះស្រាយ។

លោកជំទាវឧកញ៉ា កែវ មុំ បានលើកឡើងពីបញ្ហាថា បច្ចុប្បននេះ ការនាំចូលផលិតផលក្លែងក្លាយ ពីក្រៅប្រទេស មានចំនួនច្រើន និងមានតម្លៃទាប ដែលជាហេតុធ្វើឱ្យផលិតផលក្នុងស្រុកពិបាកក្នុងការលក់។ សព្វថ្ងៃ ម៉ាស៊ីនសម្ងួតនំមួយចំនួនក្នុងក្រុមហ៊ុនលីលី ត្រូវបានផ្អាក ព្រោះការលក់មិនដំណើរការ ។

លោកជំទាវឧកញ៉ា បានបញ្ជាក់ថា លំហូរនៃការលក់អនឡាញមានចំនួនច្រើន អ្នកកម្ម៉ង់ទិញឃើញតែរូបក្នុងទូរស័ព្ទ គិតថាឆ្ញាញ់ គិតថាល្អ ចុងក្រោយ នំសម្ងួតទាំងនោះបានធ្វើឱ្យប៉ះពាល់សុខភាពអ្នកទទួលទាន ដែលជាហេតុ ធ្វើឱ្យប្រជាជនក្នុងស្រុកមិនមានការជឿទុកចិត្ត លើផលិតផលរបស់ខ្មែរជាពិសេស នំបន្លែសម្ងួត របស់លីលីហ្វូត។

ឯកឧត្តម ហែម វណ្ណឌី

ជាការឆ្លើយតបលើបញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រីថា ក្រសួងឧស្សាហកម្ម នឹងពិនិត្យមើលលើបញ្ហានេះ ដោយពិភាក្សាជាមួយក្រុមការងារក្នុងការជួយជំរុញផលិតផលរបស់ខ្មែរឱ្យចរាចរណ៍លើទីផ្សារកាន់តែទូលំទូលាយ។ ភ្ជាប់ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី នឹងស្នើទៅគណៈកម្មការរៀបចំបុណ្យជាតិ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ នាពេលខាងមុខ ស្នើរៀបចំឱ្យមានការដាក់តាំងពិពណ៌ផលិតផលក្នុងស្រុក ដោយដាក់ជាផ្ទាំងសំណាញ់ LED ដើម្បីឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាជនបរទេស ដឹងអំពីផលិតផលក្នុងស្រុកថា មានគុណភាព ស្ដង់ដា អនាម័យល្អ ព្រមទាំងជាការគាំទ្រ លើកទឹកចិត្ត ដល់សហគ្រិនក្នុងស្រុក។

លោកជំទាវ ឧកញ៉ា កែវ មុំ ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លីលី ហ្វ៊ូដ អ៊ិនដាសទ្រី ខូអិលធីឌី ព្រមទាំងជាប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា មានក្ដីរំពឹងយ៉ាងមុតមាំថា ក្រោមការជួយជ្រុំជ្រែងពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ថ្នាក់ដឹកនាំក្រសួង ជាពិសេសព័ត៌មានអំពីការក្លែងបន្លំផលិតផលនេះ នឹងបានឮដល់ថ្នាក់ដឹងនាំតាមបណ្ដារក្រសួងនានា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយទប់ស្កាត់ផលិតផលក្លែងក្លាយ ហើយជួយជំរុញផលិតផលក្នុងស្រុក។

សូមជម្រាបជូនផងដែរថា ក្រុមហ៊ុន លីលី ហ្វ៊ូដ អ៊ិនដាសទ្រី ខូអិលធីឌី បង្កើតឡើងក្នុងឆ្នាំ២០០២ ដោយលោកជំទាវ ឧកញ៉ា កែវ មុំ ក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ផលិតផលម្ហូបអារហារ ដែលមានគុណភាព អនាម័យនៅលើទីផ្សារជាតិនិងអន្តរជាតិ ព្រមទាំងផ្ដល់នូវជីវភាពល្អប្រសើរដល់ប្រជាពលរដ្ឋខ្មែរ ក្នុងការបង្កើត និងអនុវត្តយុទ្ធសាស្រ្តនិរន្តភាព។បច្ចុប្បន្ននេះហ៊ុនក្រុមលីលីហ្វូត មានផលិតផលជាច្រើន ដូចជា នំប៉ោង នំដំឡូង នំបំពង នំព្រិល និងនំបន្លែផ្លែឈើជាច្រើនប្រភេទ៕ អត្ថបទ៖ សុកធា

The post ឧកញ៉ា កែវ មុំ៖ ការនាំចូលផលិតផលក្លែងបន្លំច្រើន ធ្វើឱ្យផលិតផលក្នុងស្រុកមិនអាចដំណើរការបាន appeared first on .

ឧកញ៉ា កែវ មុំ៖ ការបញ្ចុះថ្លៃអគ្គិសនីតិចតួចនិងមានពេលខ្លីហាក់ដូចមិនបានជំរុញឱ្យមានការប្រើប្រាស់អគ្គិសនីច្រើន
ឧកញ៉ា កែវ មុំ នាយិកាក្រុមហ៊ុនផលិតនំស្រួយ លីលី មើលឃើញថា ការបញ្ចុះថ្លៃអគ្គិសនីដែលមាននៅក្នុងសេចក្តីប្រកាសព័ត៌មានគឺបញ្ចុះថ្លៃអគ្គិសនីតែទៅលើបរិមាណប្រើប្រាស់អគ្គិសនីលើសប៉ុណ្ណោះ។ ដូចនេះការទទួលបានការលើកទឹកចិត្តពីការបញ្ចុះតម្លៃអគ្គិសនីនេះវាមានចំនួនតិចតួចហើយមានរយៈពេលខ្លីទៀតបែបនេះវាហាក់ដូចមិនបានលើកទឹកចិត្តខ្លាំងក្លារហូតជំរុញឱ្យរោងចក្រ សហគ្រាសក្នុងស្រុកប្រើប្រាស់ច្រើននោះទេ។

ឧកញ៉ា កែវ មុំ មានប្រសាសន៍ថា «បច្ចុប្បន្នការលក់ផលិតផលនៅលើទីផ្សារធ្លាក់ចុះតិចតួច ហើយការផលិតនៅមានកម្រិត ធ្វើឱ្យថ្លៃដើមខ្ពស់ អីចឹងបើសិនជារាជរដ្ឋាភិបាលបញ្ចុះថ្លៃអគ្គិសនីបានប្រើប្រាស់ទាំងអស់ កុំបញ្ចុះតែទៅលើបរិមាណដែលយើងប្រើប្រាស់អគ្គិសនីលើស។ ត្រូវបញ្ចុះទៅលើបរិមាណអគ្គិសនីប្រើប្រាស់ទាំងអស់ ចំនួនប៉ុន្មានភាគរយហើយឱ្យមានរយៈពេលយូរដើម្បីជាការលើកទឹកចិត្តនិងអូសទាញអ្នកវិនិយោគពីខាងក្រៅអាចចូលមកបណ្តាក់ទុននៅកម្ពុជាច្រើន»។

ឧកញ៉ា កែវ មុំ សង្កត់ធ្ងន់ថា«ការលើកទឹកចិត្តមានរយៈពេល៣ខែ ខ្ញុំគិតថាការបញ្ចុះតម្លៃអគ្គិសនីនេះ ហាក់មិនសូវបានជួយអ្វីដល់ក្នុងការអូសទាញអ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុនឱ្យបានកាន់តែច្រើន បើសិនជាការបញ្ចុះតម្លៃអគ្គិសនីឱ្យមាននិរន្តរភាពជារៀងរហូត ខ្ញុំគិតថាវាអាចនឹងអូសទាញអ្នកវិនិយោគបានកាន់តែច្រើន»។

បើតាមឧកញ៉ា កែវ មុំ បើយើងនិយាយពីអ្នកវិនិយោគ គេចង់មកបណ្តាក់ទុនវិនិយោគកម្ពុជា ជាដំបូងគេសួរទៅលើតម្លៃភ្លើងថ្លៃប៉ុន្មាន? កម្លាំងពលកម្មគ្រប់គ្រាន់ឬអត់? តើប្រាក់បៀវត្សប៉ុន្មាន ហើយបុគ្គលិកកម្មករមានជំនាញដែរឬអត់?

ឧកញ៉ា កែវ មុំ មានប្រសាសន៍ថា «ដូចនេះបើសិនជាតម្លៃភ្លើងអាចប្រកួតប្រជែងជាមួយនិងបណ្តាប្រទេសជិតខាង ខ្ញុំគិតថានឹងអាចអូសទាញវិយោគិនមកកាន់កម្ពុជាកាន់តែច្រើន។ ដោយសារតែប្រទេសកម្ពុជាយើងមានស្ថិរភាពនយោបាយ មិនមានគ្រោះទឹកជំនន់ មិនមានការរម្ជួយផែនដី និងមិនមានព្យុះ ដែលជាហេតុបង្កឱ្យគេចូលមកវិនិយោគច្រើន។ តើបើសិនតម្លៃភ្លើងនៅក្នុងស្រុកមានតម្លៃជាងប្រទេសជិតខាង ហើយឧស្សាហកម្មគេដែលគេចង់ចូលមកត្រូវការប្រើប្រាស់អគ្គិសនីច្រើនគេអាចពិចារណាទៅតាមហ្នឹងដែរ»។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីការបញ្ចុះថ្លៃអគ្គិសនីចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម របស់ក្រសួងរ៉ែនិងថាមពល កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងគោលដៅជំរុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាសផ្នែកឧស្សាហកម្ម និងផ្នែកកសិកម្ម ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចឱ្យក្រសួងរ៉ែនិងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការបញ្ចុះថ្លៃអគ្គិសនីចំពោះបរិមាណអគ្គិសនីដែលអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ដែលភ្ជាប់ពីបណ្តាញតង់ស្យុង មធ្យមនិងតង់ស្យុងខ្ពសក្នុងក្របខណ្ដទូទាំងប្រទេស ដែលមានអ្នកប្រើប្រាស់អគ្គិសនីតាមអត្រាថ្លៃមធ្យម អ្នកប្រើប្រាស់អគ្គិសនីតាមពេលវេលានិងអានុភាពនិងអ្នកប្រើប្រាស់អគ្គិសនីដែលមានដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យដែលភ្ជាប់ជាមួយបណ្តាញជាតិបានប្រើប្រាស់លើសពីមធ្យមភាគប្រចំាខែនៃការប្រើប្រាស់៦ខែចុងក្រោយទៅតាមលក្ខណ្ឌដូចខាងក្រោម។

(១)បញ្ចុះអត្រាថ្លៃចំនួន ១០%សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ ចន្លោះម៉ោងពី៩យប់ដល់ម៉ោង៧ព្រឹកដល់ម៉ោង៩យប់។ (២)បញ្ចុះអត្រាថ្លៃចំនួន២០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចំាខែពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ ចន្លោះម៉ោងពី៩យប់ដល់ម៉ោង៧ព្រកនិង ២៤ម៉ោងសម្រាប់ថ្ងៃអាទិត្យនិងថ្ងៃបុណ្យជាតិ។ (៣)រយៈពេលអនុគ្រោះថ្លៃដើម្បីលើកទឹកចិត្តឱ្យបង្កើនការប្រើប្រាស់ខាងលើមានរយៈពេល៣ខែចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ និងអាចពិនិត្យបន្តតាមរយៈការជូនដំណឹងមុន៣០ថ្ងៃ តាមលទ្ធភាពជាក់ស្តែងរបស់អគ្គិសនីកម្ពុជា៕ អត្ថបទ៖សារេត

The post ឧកញ៉ា កែវ មុំ៖ ការបញ្ចុះថ្លៃអគ្គិសនីតិចតួចនិងមានពេលខ្លីហាក់ដូចមិនបានជំរុញឱ្យមានការប្រើប្រាស់អគ្គិសនីច្រើន appeared first on .

លោកជំទាវឧកញ៉ា កែវ មុំ ប្តេជ្ញាសម្រេចគោលដៅធំៗ ៣ចំណុច បន្ទាប់ពីជាប់ឈ្មោះជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាអាណត្តិទី៤
ដោយសារមានការគាំទ្រ និងទទូចចង់ឱ្យឈរឈ្មោះសម្រាប់អាណត្តិថ្មីទី៤បន្ត លោកជំទាវឧកញ៉ា កែវ មុំ ត្រូវបានសមាជិកជាស្ត្រីៗឆ្នើម ក្នុងសមាគមសហគ្រិនស្ត្រីកម្ពុជា ទទូចឱ្យឈរឈ្មោះឱ្យសមាជិកក្នុងសមាគមបោះឆ្នោត ត្រៀមឡើងជាប្រធានសមាគមជាថ្មីទៀត។ ប្រសិនបើ ជាប់ឈ្មោះជា ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជានាអាណត្តិទី៤នេះ លោកជំទាវឧកញ៉ា បានត្រៀមដាក់ចេញនូវបេសកកម្មស្នូលចំនួន ៣ចំណុចធំៗ ដើម្បីបន្តមាគា៌ជោគជ័យ ដូចអាណត្តិមុនៗ រួមមានដូចជា៖

ទី1. ប្រមូលនិង កៀងគង សហគ្រិនស្ត្រីកម្ពុជា ឱ្យចូលជាធ្លុងមួយដើម្បីបង្ហាញពី សាមគ្គីភាព និងសន្តិភាពរបស់ស្ត្រី

ទី2. ជួយពង្រឹងសមត្ថភាព និងភាពអង់អាចក្លាហានរបស់ស្ត្រីនៅក្នុងសង្គម

ទី3. ជួយពង្រីកអាជីវកម្មរបស់សហគ្រិនស្ត្រីឲ្យមានទីផ្សារទាំងថ្នាក់ជាតិ និងអន្តរជាតិ

គួររំលឹកថា កាលពីអាណត្តិទី២ ចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ លោកជំទាវឧកញ៉ា កែវ មុំ ធ្លាប់ជាប់ឈ្មោះជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាម្ដងរួចមកហើយ។ ដោយឡែក សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានសមាគមថ្មីអាណត្តិទី៤នេះ នឹងប្រព្រឹត្តិទៅនៅ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ចាប់ពីម៉ោង១ៈ០០រសៀល ដល់ម៉ោង ០៦ៈ0០ ល្ងាច ខាងមុខ តាមរយៈកម្មវិធី Zoom Cloud Meeting។

បច្ចុប្បន្ន លោកជំទាវឧកញ៉ា កែវ មុំ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លីលី ខាមេដា ឯ.ក និងធ្លាប់កជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនធំៗជាច្រើនផ្សេងទៀត។ លោកឧកញ៉ាស្ត្រីឆ្នើមក្នុងវិស័យជំនួញរូបនេះ ជាអ្នកមានស្រុកកំណើតមកពីស្រុក សំរោង ខេត្ត តាកែវ និងបានរៀនបញ្ចប់ថ្នាក់អនុបណ្ឌិតគ្រប់គ្រងធុរៈតាំងពីឆ្នាំ ២០១១៕

The post លោកជំទាវឧកញ៉ា កែវ មុំ ប្តេជ្ញាសម្រេចគោលដៅធំៗ ៣ចំណុច បន្ទាប់ពីជាប់ឈ្មោះជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាអាណត្តិទី៤ appeared first on .