ជំនាញនុយក្លេអ៊ែរ

អ្នកជំនាញ ទទូចឱ្យវៀតណាម គួរតែចាប់ផ្តើមគម្រោងថាមពលនុយក្លេអ៊ែរឡើងវិញ នៅឆ្នាំ ២០៣០
យោងតាមអ្នកជំនាញ បាននិយាយថា ប្រទេសវៀតណាមគួរតែចាប់ផ្តើមគម្រោងថាមពលនុយក្លេអ៊ែរ របស់ខ្លួនឡើងវិញ នៅឆ្នាំ ២០៣០ ដើម្បីសម្រេចបាននូវគោលដៅគ្មានការបំភាយឧស្ម័នកាបូន ដែលខ្លួនបានបេ្តជ្ញាធ្វើឱ្យបាននៅត្រឹមឆ្នាំ ២០៥០ ។

ជាក់ស្តែង អតីតប្រធានវិទ្យាស្ថាន ថាមពលវៀតណាម លោក Nguyen Manh Hien បាននិយាយនៅឯវេទិកាថាមពលស្អាតវៀតណាម លើកទី ២ ថា ” ការចាប់ផ្តើមគម្រោងថាមពលនុយក្លេអ៊ែរឡើងវិញ នៅឆ្នាំ ២០៣០ គឺជាមធ្យោបាយតែមួយគត់ ដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តគ្មានការបំភាយកាបូនរបស់យើង នៅឆ្នាំ ២០៥០ ” ។

គួរឱ្យដឹងថា នៅក្នុងឆ្នាំ ២០០៩ រដ្ឋាភិបាលប្រទេសវៀតណាម ធ្លាប់បានប្រកាសអំពីផែនការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ចំនួនពីរ នៅក្នុងខេត្ត Ninh Thuan ដោយគ្រោងចំណាយអស់ថវិកាជាច្រើនពាន់លានដុល្លារ ប៉ុន្តែយ៉ាងណារដ្ឋសភាបានបដិសេធសំណើនេះវិញ នៅក្នុងឆ្នាំ ២០១៦ ដោយនិយាយថាប្រទេសជាតិ មិនអាចមានលទ្ធភាពគ្រប់គ្រាន់នោះទេ ។

បន្ថែមពីនេះ លោក Tran Chi Thanh ប្រធានវិទ្យាស្ថានថាមពលអាតូមិកវៀតណាម បាននិយាយថា គម្រោងថាមពលនុយក្លេអ៊ែរ ត្រូវតែចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែលោកមិនបានបញ្ជាក់អំពីកាលបរិច្ឆេទច្បាស់លាស់ សម្រាប់គម្រោងនេះនោះឡើយ ។

បញ្ជាក់ថា ដើម្បីអាចដំណើរការគម្រោងនេះបាន វាត្រូវការចំណាយពេលប្រហែល ១៥ ទៅ ២០ ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ រួមទាំងការធ្វើផែនការ ការសាងសង់ និងដំណើរការសាងល្បងផងដែរ ៕

ប្រភព: VN Express

The post អ្នកជំនាញ ទទូចឱ្យវៀតណាម គួរតែចាប់ផ្តើមគម្រោងថាមពលនុយក្លេអ៊ែរឡើងវិញ នៅឆ្នាំ ២០៣០ appeared first on .

ការពិត​និស្សិត​ខ្មែរ​រៀបចប់​ជំនាញ​នុយក្លេអ៊ែរ មានប្រវត្តិ​ចេញពីសាលា​ដ៏ល្បីនៅខ្មែរនេះ
ជា​មោទនភាព​មួយ ដែល​កូនខ្មែរពីររូបបាន​បញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលប្រកបដោយជោគជ័យ​ពី​ប្រទេស​រុស្សី។

បើ​យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី និស្សិត​ខ្មែរ​ទាំង​ពីររូបគឺលោក កែវ មករា និងលោក កឹម ចាន់ប៉ាលី។ បញ្ញវ័ន្ត​ខ្មែរ​ទាំង​ពីរ​នាក់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជំនាញ Nuclear Power Engineering and Thermal Physics (ជំនាញនុយក្លេអ៊ែរស៊ីវិល) ដោយជោគជ័យពីសាកលវិទ្យាល័យ Peter the Great St. Petersburg Polytechnic University ទីក្រុង St. Petersburg សហព័ន្ធរុស្ស៊ី ។

តាម​សមាគម​និស្សិត​ខ្មែរ​ កូនខ្មែរ​ទាំង​ពីរ​រូប​នេះ​មុន​មាន​ឱកាស​ចេញ​ទៅ​រៀន​ជំនាញនុយក្លេអ៊ែរ​ពីប្រទេស​រុស្សី ពួកគេ​មានប្រវត្តិ​សិក្សា​និង​ជា​​អតីតនិសិ្សតសិក្សា​នៅ​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

រាជរដ្ឋាភិបាលកម្ពុជាក្រោមកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ី មានផែនការបង្កើតមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់ការសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនាពេលអនាគត។

បើ​ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ជា​ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនិង​ជា​រដ្ឋមន្រ្តីក្រសួង​បរិស្ថាន មាន​និស្សិត​ខ្មែរ​ចំនួន ៦រូបផ្សេងទៀតកំពុងបន្តការសិក្សាលើជំនាញ​នុយ​ក្លេអ៊ែរ ដែល​នៅ​ប៉ុន្មាន​ឆ្នាំ​ទៀតនេះនឹង​នាំ​ចំណេះ​ជំនាញផ្នែក​ថាមពលនេះ​មក​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ៕

The post ការពិត​និស្សិត​ខ្មែរ​រៀបចប់​ជំនាញ​នុយក្លេអ៊ែរ មានប្រវត្តិ​ចេញពីសាលា​ដ៏ល្បីនៅខ្មែរនេះ appeared first on .