ជំនឿ

អ្នកភ្នំពេញតោះមកដឹងពីប្រវត្តិឈ្មោះ ស្ទឹងមានជ័យ បឹងទំពុន ទួលគោក និងទួលទំពូង
អ្នកភ្នំពេញតោះមកដឹងពីប្រវត្តិឈ្មោះ ស្ទឹងមានជ័យ បឹងទំពុន ទួលគោក និងទួលទំពូង

ទីតាំងនីមួយៗនៅកម្ពុជាភាគច្រើនសុទ្ធតែមានប្រវត្តិដើមរបស់វា។ តួយ៉ាងដូចជាឈ្មោះតំបន់ ស្ទឹងមានជ័យ ទួលទំពូង បឹងទំពុន និងទួលគោក មានប្រវត្តិដើមគួរឲ្យចាប់អារម្មណ៍បំផុតដែលប្រជាជនភាគច្រើនបែបមិនបានដឹង។

១- ស្ទឹងមានជ័យ

ស្ទឹងមានជ័យ ពីដើមមានឈ្មោះថា “ស្ទឹងទទឹងថ្ងៃ” តែប្រហែលជាក្នុងរាជ្យព្រះជ័យចេស្ដាមានសង្គ្រាមរវាងខ្មែរ-យួន កើតឡើង កងទ័ពខ្មែរដែលមានជ័យជម្នះលើទ័ពយួនហើយកាប់យួនស្លាប់ពេញទឹកទើបអ្នកស្រុកហៅកន្លែងនោះថា “អន្លង់ក្បាលយួន”។ ក្រោយពីមានជម្នះហ្លួងព្រះជ័យចេស្ដាបានយាងមកប្រថាប់ឯ “ទួលព្រះស្រី” ហើយទ្រង់ចង់សាងវាំងតូចមួយនៅទីនេះគ្រាន់រំឭកដល់អនុស្សាវរីយ៍នៃការមានជ័យជម្នះ និង មកគង់ម្ដងម្កាល។ រយៈពេលនោះព្រះគ្រូពោធិវាំង ឯក ( វត្តឧណ្ណាលោម ) និង ស្រីស្រឹង្គារមុនី ( វត្តភ្នំដូនពេញ ) ដែលជាជំនិតនៃហ្លួងមានជំនាញខាងច្បាប់ បានមកតែងច្បាប់មួយ។ ច្បាប់នេះទាក់ទងនឹងអាពាហ៍ពិពាហ៍ហៅថាទម្រង់ការព្រះជ័យចេស្ដា និង ខាងច្បាប់ចៅក្រមមួយ។ ពេលនោះឯងទើបព្រះគ្រូពោធិវាំងឯក ទូលហ្លួងថា “ថ្វាយព្រះពរ ! ដីទួលព្រះស្រីនេះចង្អៀតណាស់ បើសព្វព្រះរាជហឫទ័យសូមធ្វើនៅឯបឹងត្បែងវិញ ដ្បិតទីនោះវាទូលាយ”។

ក្រោយមកទើបហ្លួងសម្រេចព្រះទ័យទៅធ្វើវាំងឯបឹងត្បែងវិញ ឱ្យឈ្មោះថា “វាំងបឹងត្បែង” ( វាំងនោះឯងកាលព្រះករុណារាជានុកោដ្ឋ សម្ដេចស៊ីសុវត្ថិ កាលនៅជាមហាឧបរាជទ្រង់សព្វព្រះទ័យទៅតែទីនោះណាស់ កាលនោះឯងបារាំងស្មានថាហ្លួងរត់បាត់តាមពិតហ្លួងនៅឯបឹងត្បែងនេះទេ។ ទើបក្រោយមកចៅពញាភក្ដីសង្គ្រាម ហុក ជាមេទ័ពធំ ទូលហ្លួង (ព្រះជ័យចេស្ដា) ថា “សូមទ្រង់ព្រះមេត្តាប្រោស ស្ទឹងទទឹងថ្ងៃនេះជាទីជ័យភូមិច្បាំងដាច់សាច់កន្លែងនេះចុងក្រោយ” ទើបហ្លួងព្រះជ័យចេស្ដាមានព្រះរាជឱង្ការថា “ណ្ហើយ ! ឈប់ហៅស្ទឹងទទឹងថ្ងៃទៅ ហៅស្ទឹងមានជ័យវិញ” តំណនោះមកទើបជាប់ឈ្មោះមកដល់សព្វថ្ងៃ។

២- បឹងទំពុន

ឯឈ្មោះ “បឹងទំពុន” ពាក្យទំពុននេះជាងារមនុស្សពូជសូទ្រៈដែលក្នុងនោះមានបីគឺ ទំពុន , ទំលែ , ចម្បងលែ។ ពួកនេះជាអ្នកល្មើសនឹងវិន័យព្រះសាសនាដូចយ៉ាងសង្ឃប្រព្រឹត្តខុសវិន័យជាដើមទើបជាប់ងារជាពលព្រះ។ ពីដើមប្រហែលជាពួកនេះរកស៊ីអីនៅម្ដុំបឹងនេះទើបជាប់ឈ្មោះថា “បឹងទំពុន” រហូតមកដល់សព្វថ្ងៃនេះ។

៣- ទួលគោក

ឯឈ្មោះ “ទួលគោក” សម្ដេចជួន ណាតមានព្រះបន្ទូលថាពីដើមឱ្យតែទឹកលិចអ្នកទឹកល្អក់ជាដើមនោះ ដែលប្រកបរបរធ្វើស្រែ រែកដី តែងយកគោទៅចងនៅទីទួលនោះទើបជាប់ឈ្មោះថា “ទួលគោក”។

៤- ទួលទំពូង

ឯ “ទួលទំពូង” ទ្រង់មានព្រះបន្ទូលថាកាលទ្រង់នៅជាលោកនេន លោកគ្រូតែងប្រើឱ្យទៅរើសសម្បកទំពូងនៅទីទួលមួយដែលទីនោះហើយគេហៅថា “ទួលទំពូង”។

គួរដឹងថានេះជាការប្រែសម្រួលចេញពី ព្រះសូរសព្ទដើមសម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ ( ខ្សែអាត់សំឡេង ) ដោយលោក គាង សុផែត៕

The post អ្នកភ្នំពេញតោះមកដឹងពីប្រវត្តិឈ្មោះ ស្ទឹងមានជ័យ បឹងទំពុន ទួលគោក និងទួលទំពូង appeared first on .

គ្រូហុងស៊ុយបែបវិទ្យាសាស្ត្របង្ហើបថា អ្នកកើតឆ្នាំទាំង៣នេះ អាចសម្រុកយកបុត្រឆ្នាំ ២០២២ បាន
អ្នកគ្រូ ឡុង ណាលី គ្រូហុងស៊ុយបែបវិទ្យាសាស្ត្រ ដ៏ល្បីល្បាញប្រចាំតំបន់អាស៊ាន និងក្នុងប្រទេសកម្ពុជា បានបង្ហើបប្រាប់ពីដំណឹងល្អ ដល់អ្នកកើតក្នុងឆ្នាំចំនួន៣ រួមមាន ឆ្នាំ ច ឆ្នាំមមី និងឆ្នាំកុរ ថាអាចពិភាក្សាគ្នាយកបុត្របាន ព្រោះជាឆ្នាំល្អ ត្រូវក្បួនហុងស៊ុយខ្លាំង។

អ្នកគ្រូ ណាលី/ Master Naly Fengshui ពន្យល់លម្អិតថា៖ “ហេងណាស់ សំរាប់អ្នកកើតឆ្នាំ ច ឆ្នាំមមី រឺ ឆ្នាំកុរ យកកូនកើតក្នុងឆ្នាំ ខាល ឆ្នាំ 2022នេះ ពិតជាហេងខ្លាំងណាស់ ជាកូននាំលាភជ័យដល់ឪពុកម្តាយ ធ្វើអោយការងាររបស់ឪពុកម្តាយរីកចំរើនទ្វេរដង”។

អ្នកគ្រូឡុង ណាលី ជា​គ្រូ​រៀបហុងស៊ុយ​ដ៏ល្បីឈ្មោះ បាន​បញ្ចប់​ការ​សិក្សា​លើ​វិជ្ជា​ហុងស៊ុយ​ជាន់​ខ្ពស់​ពី​គ្រូ​ដើម​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី និង​សិង្ហបុរី ព្រម​ទាំង​បាន​ឆ្លង​កាត់​ហុងស៊ុយ​អូឌីត (Feng Shui Audit) នៅ​សិង្ហបុរី រហូត​ដល់​ក្លាយ​ជា​គ្រូ​ហុងស៊ុយ​ទទួល​ស្គាល់​ដោយ​អន្តរជាតិ តែ​ម្នាក់​គត់​តំណាង​ឲ្យ​ប្រទេស​កម្ពុជា។

គួររំឮកផងដែរថា កាលពីចុងឆ្នាំ ២០១៩ កន្លងទៅ អ្នកគ្រូ ណាលី ក៏បានព្យាករណ៍វអំពីករណីជំងឺចម្លែកនឹងផ្ទុះឡើង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលជំងឺនោះត្រូវបានគេស្គាល់គ្រប់គ្នាថាជាជំងឺកូវីដ១៩។ បន្ថែមពីនេះ គ្រូហុងស៊ុយ ឬ​ចិនសែ ដែលឆ្លង​កាត់ (ជាប់) ​ការធ្វើ​តេស្ដ​សមត្ថភាពហុងស៊ុយ​អូឌីត លំដាប់អន្តរជាតិ នៅ​សិង្ហបុរី រូបនេះ ក៏ធ្លាប់បានព្យាករណ៍ដែរថា ស្ថានភាពជំងឺកូវីដ១៩ នៅទូទាំងសកលលោក នឹងចប់ទៅវិញនៅដំណាច់ឆ្នាំ ២០២១​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកគ្រូបានបកស្រាយថា នេះក៏ដោយសារតែឆ្នាំជូតនៅហាក់ឆុងជាមួយឆ្នាំឆ្លូវ ដូចនេះទាល់តែដាច់ឆ្នាំឆ្លូវទើបអ្វីៗល្អប្រសើរ វិលមកប្រក្រតីវិញទាំងអស់៕

The post គ្រូហុងស៊ុយបែបវិទ្យាសាស្ត្របង្ហើបថា អ្នកកើតឆ្នាំទាំង៣នេះ អាចសម្រុកយកបុត្រឆ្នាំ ២០២២ បាន appeared first on .

វិធីទិញផ្ទះ ឲ្យមានសេចក្ដីសុខ តាមក្បួន ហុងស៊ុយ
វិធីទិញផ្ទះឲ្យមានសេចក្ដីសុខ៖ ក្នុងការជ្រើសរើសផ្ទះសម្រាប់ស្នាក់ អាស្រ័យ មនុស្សមួយចំនួនតែងប្រកាន់នូវជំនឿផ្សេងៗ ទាំងតាម ជំនឿបុរាណនិងជំនឿតាមក្បួនហុងស៊ុយ។ ខាងក្រោមនេះ ជាជំនឿ អំពីហុងស៊ុយក្នុងការទិញផ្ទះដើម្បីរស់នៅបានត្រជាក់ត្រជុំ មានសេចក្ដីសុខ៖

១. ទ្រង់ទ្រាយ

គួរជ្រើសរើសផ្ទះណាដែលមានទ្រង់ទ្រាយសមស្របអាចជារាង៤ជ្រុងស្មើ ឬ៤ជ្រុងទ្រវែង។ ពុំគួរទិញផ្ទះដែលមានរូបរាងប្លែកពេកនោះទេ ព្រោះអាចនឹងបាត់មុំ ឬជ្រុងណាមួយនៃផ្ទះ ដែលធ្វើឲ្យក្រុមគ្រួសារខាតលាភនៅផ្នែកណាមួយ។

ឧ៖ ផ្ទះដែលផត
ឬគ្មានមុំឬជ្រុងទិសខាងលិច ធ្វើឲ្យគូស្វាមីភរិយាពិបាកមានបុត្រជាដើម។

២. បរិវេណ ការរចនាម៉ូត

អ្នកគួរពិនិត្យបរិវេណផ្ទះ
និងធ្វើការសង្កេត តើមានកន្លែងណាមានលូទឹក ខ្សែភ្លើង កន្លែងកប់ខ្មោច ឬប៉ាឆា
ឬអ្វីផ្សេងទៀតឬអត់? ព្រោះវត្ថុទាំងនោះអាចនាំគ្រោះអាក្រក់បាន។
មួយវិញទៀត អ្នកត្រូវមើលលើជ្រុង ដំបូលផ្ទះ និងការរចនាម៉ូត។ មិនគួរឲ្យមានសសរភ្លើងស្ថិតនៅចំពីមុខ
ឬបុកចំទ្វាចូលផ្ទះនោះឡើយ។

៣. ទ្វារ

នៅពេលមើលពីទ្វារផ្ទះចូលទៅក្នុង
គួរជាទីធ្លាទទួលភ្ញៀវធំទូលាយ ពុំមែនតូចចង្អៀត
ព្រោះអាចរាំងស្ទះភាពចម្រើនរុងរឿងចូលក្នុងផ្ទះ។ ម្យ៉ាងទៀត
ទ្វារចេញចូលគួរមានភាពរឹងមាំ ដែលគេជឿថានាំលាភសំណាង។ លើសពីនេះ ទ្វារធំខាងមុខ
មិនត្រូវឲ្យទល់មុខគ្នានឹងផ្ទះបាយ ឬទ្វារក្រោយទេ ព្រោះលក្ខណៈនេះ
អាចធ្វើឲ្យមានប្រាក់ហូរចេញពីក្រុមគ្រួសារ និងមិនអាចរក្សាភាពគង់វង្សបាន។
លោកអ្នកក៏មិនគួរព្យួរកញ្ចក់នៅមុខទ្វារចេញចូលផងដែរ
ព្រោះជាការបណ្ដេញភ្ញៀវដែលធ្វើឲ្យគ្មានញាតិមិត្ត បងប្អូននោះឡើយ។

៤. ផ្ទះបាយ

កុំទិញផ្ទះដែលមានផ្ទះបាយស្ថិតនៅទិសលិចឆៀងខាងជើងនៃផ្ទះ ព្រោះអាចនឹងផ្ដល់ផលអាក្រក់ដល់អ្នកជាឪពុក រួមទាំងការអសមត្ថភាពធ្វើជាឪពុកផងដែរ។ ក្នុងករណីដែលអ្នកជ្រុលទិញផ្ទះមានលក្ខណៈបែបនេះហើយ ត្រូវប្រាកដថាចង្ក្រានបាយមិនស្ថិតនៅទិសពាយ័ព្យនៃផ្ទះបាយឡើយ។ យកល្អគួរផ្លាស់ប្តូរទីតាំងផ្ទះបាយទាំងមូលតែម្តង ទើបជាការប្រសើរ។

៥. បន្ទប់គេង

កុំដាក់ក្បាលដំណេកជាប់នឹងជញ្ជាំងបន្ទប់ទឹក
ព្រោះអាចបង្កឲ្យមានបញ្ហាដល់ជីវិតអាពាហ៍ពិពាហ៍ឬសម្ព័ន្ធផ្សេងៗនាអនាគត។
អ្នកគួរពិនិត្យមើលពិតាន គ្រប់ជ្រុងផងដែរ ដើម្បីឲ្យប្រាកដថា
អ្នកមិនបានគេងក្រោមធ្នឹម ទុយយោទឹក នៃបន្ទប់ទឹកឬបង្គន់នោះទេ។

The post វិធីទិញផ្ទះ ឲ្យមានសេចក្ដីសុខ តាមក្បួន ហុងស៊ុយ appeared first on .