ជំរឿនប្រជាជន

អត្រាចំនួនប្រជាជនជប៉ុនធ្លាក់ចុះខ្លាំង លើកលែងតែទីក្រុងមួយប៉ុណ្ណោះ
រដ្ឋាភិបាលជប៉ុនបានព្យាករណ៍ថា ចំនួនប្រជាជននៅក្នុងខេត្តទាំង៤៧ លើកលែងតែទីក្រុងតូក្យូមួយប៉ុណ្ណោះ នឹងមានការធ្លាក់ចុះចំនួនប្រជាជនត្រឹមឆ្នាំ ២០៥០ខាងមុខ ពីកម្រិតប្រជាជនឆ្នាំ២០២០។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Japan Times ។

យោងតាមវិទ្យាស្ថានជាតិស្រាវជ្រាវប្រជាជន និងសន្តិសុខសង្គមផងដែរនោះបានព្យាករណ៍ថា ប្រជាជនជប៉ុននៅក្នុងខេត្តចំនួន១១ នឹងមានការធ្លាក់ចុះចំនួន៣០% ខណៈពេលដែលចំនួនប្រជាជនដែលរស់នៅទីក្រុងប្រហែល ២០% នៃទីក្រុងទាំងអស់នៅជប៉ុន នឹងមានការថយចុះច្រើនជាងពាក់កណ្ដាល។

ក្នុងនោះដែរ ស្ថាប័នស្រាវជ្រាវរបស់ក្រសួងសុខាភិបាលបានបន្ថែមថា ចំនួនប្រជាជនរបស់ប្រទេសជប៉ុន ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ១៧% នៅក្នុងអំឡុងពេលដូចគ្នា មកនៅត្រឹម ១០៤,៦៩លាននាក់។

ជាមួយគ្នា ចំពោះខេត្តនៅភាគឦសាននៃប្រទេសជប៉ុន ត្រូវបានគេព្យាករណ៍ថាមានការថយចុះចំនួនប្រជាជនខ្លាំងបំផុត ដោយក្នុងនោះខេត្ត Akita រំពឹងថាមានការធ្លាក់ចុះ៤១,៦% មកត្រឹម ៥៦០ ០០០នាក់ ខណៈខេត្ត Aomori ធ្លាក់ចុះ៣៩% និងខេត្ត Iwate ក៏ធ្លាក់ចុះ៣៥,៣% ផងដែរ។

ទន្ទឹមនឹងនេះ ខេត្តអូគីណាវ៉ាត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះស្ថិតក្នុងល្បឿងយឺតបំផុតត្រឹម៥,២% តាមពីក្រោយខេត្តកាណាហ្គាវ៉ា ឈីបា និងសៃតាម៉ា ស្របពេលដែលតូក្យូគឺជាទីក្រុងតែមួយគត់ ដែលមានប្រជាជនត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង២,៥% ដល់ចំនួន ១៤,៤០លាននាក់ បើរាប់ចាប់ពីឆ្នាំ២០២០។

មិនត្រឹមតែប៉ុណ្ណោះ ប្រជាជនដែលមានអាយុ ១៤ឆ្នាំ ឬក្រោមនេះត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ៣០,៨% នៅទូទាំងប្រទេស ខណៈដែលប្រជាជននៅ ២៥ខេត្តទៀត ត្រូវបានគេព្យាករណ៍ថា ប្រជាជនដែលមានអាយុលើសពី ៦៥ឆ្នាំ នឹងមានចំនួនលើសពី៤០% នៃចំនួនប្រជាជនរបស់ពួកគេនាឆ្នាំ២០៥០ ខាងមុខ។

គួរបញ្ជាក់ថា តំបន់មួយចំនួនដែលមានការថយចុះចំនួនប្រជាជនយ៉ាងច្រើនបែបនេះ ទំនងជាប្រឈមមុខនឹងការលំបាកក្នុងការថែរក្សាហេដ្ឋារចនាសម្ព័ន្ធ និងរដ្ឋាភិបាលក្នុងតំបន់ ដោយសារតែការថយចុះនៃប្រាក់ចំណូលពន្ធ និងការធ្លាក់ចុះនូវសេដ្ឋកិច្ច ការដោះស្រាយការថយចុះអត្រាកំណើត និងការប្រមូលផ្តុំប្រជាជននៅទីក្រុងតូក្យូ បានក្លាយជាបញ្ហាប្រឈមបន្ទាន់៕

The post អត្រាចំនួនប្រជាជនជប៉ុនធ្លាក់ចុះខ្លាំង លើកលែងតែទីក្រុងមួយប៉ុណ្ណោះ appeared first on .

ឥណ្ឌាអាចក្លាយជាប្រទេសមានប្រជាជនច្រើនបំផុតលើលោក ប៉ុន្តែប្រឈមនឹងបញ្ហាជំរឿន
ក្នុង​រយៈពេល ២ ខែទៀត ប្រទេសឥណ្ឌា​ត្រូវបាន​ព្យាករ​ថា នឹង​ក្លាយជា​ប្រទេស​មាន​ប្រជាជន​រស់នៅច្រើនបំផុត ពោលច្រើនជាង ១,៤ ពាន់​លាន​នាក់ ប៉ុន្តែ​ពួកគេ​នឹង​ប្រឈម​នឹង​បញ្ហា​ស្ថិតិ​ប្រជាជន​មិន​ច្បាស់លាស់​នៅ​រយៈពេល ១ ឆ្នាំ​បន្ទាប់ ឬ​អាចយូរជាងនេះ។

យោងតាម​ការ​ចុះផ្សាយពី Reuters បាន​បង្ហាញ​ថា មូលហេតុ​ដែល​ឥណ្ឌា​នឹង​ត្រូវ​ជួប​បញ្ហា​ខាងលើ ដោយសារ​រៀងរាល់​ ១០ ឆ្នាំម្ដង នឹង​មាន​ការ​ស្រង់ជំរឿន​ប្រជាជនឥណ្ឌា​ម្ដង ប៉ុន្តែ​កាលពីឆ្នាំ ២០២១ ពួកគេ​អាក់ខាន​ដកស្រង់​ស្ថិតិ​ ដោយសារ​ជំងឺរាតត្បាត ហើយឥឡូវនេះ​មានការ​រំខាន​ដោយ​ឧបសគ្គ​បច្ចេកទេស និង​ភ័ស្តុភារផង ដូច្នេះ​គ្មាន​សញ្ញា​ណាមួយ​ដែល​សមយុទ្ធ​ដ៏​ធំ​នេះ​ទំនងជា​នឹង​ចាប់ផ្តើម​ក្នុងពេល​ឆាប់ៗ​នេះ​ទេ។

បន្ថែមពីនោះ អ្នកជំនាញនិយាយថា ការពន្យារពេលក្នុងការធ្វើបច្ចុប្បន្នភាពទិន្នន័យដូចជា អត្រាការងារ លំនៅឋាន កម្រិតអក្ខរកម្ម គំរូនៃការធ្វើចំណាកស្រុក និងអត្រាមរណភាពទារក ដែលត្រូវបានចាប់យកដោយជំរឿន ប៉ះពាល់ដល់ការធ្វើផែនការសង្គម និងសេដ្ឋកិច្ច និងការបង្កើតគោលនយោបាយនៅក្នុងសេដ្ឋកិច្ចអាស៊ីដ៏ធំ។

គួររំលឹកដែរថា កាលពីចុងឆ្នាំមុន អង្គការសហប្រជាជាតិ​បាន​សន្និដ្ឋាន​ថា កំណើនប្រជាជន​ឥណ្ឌា នឹងវ៉ាដាច់ចិន ពោល​អាចកើនដល់ ១ ៤២៥ ៧៧៥ ៨៥០ នាក់នៅថ្ងៃទី ១៤ មេសា ២០២៣ និង​ក្លាយជា​ប្រទេសមាន​ប្រជាជន​រស់នៅច្រើន​បំផុត​លើ​លោក៕

The post ឥណ្ឌាអាចក្លាយជាប្រទេសមានប្រជាជនច្រើនបំផុតលើលោក ប៉ុន្តែប្រឈមនឹងបញ្ហាជំរឿន appeared first on .

លោក ព្រាប កុល៖ កម្រមានប្រទេសណានៅក្រោមមេឃ ដែលមានពលរដ្ឋវ័យក្មេងច្រើនដល់ម្លឹង
របាយការណ៍ជាតិលទ្ធផលចុងក្រោយនៃជំរឿនដែលចេញផ្សាយដោយក្រសួង​ផែនការ នៅថ្ងៃ​ទី២៦ ​ខែ​មករា ឆ្នាំ២០២១ បង្ហាញថា កម្ពុជាមានពលរដ្ឋជាង១៥លាន៥សែននាក់ គិតត្រឹមខែមីនា ឆ្នាំ២០១៩ ខណៈដែល១១ឆ្នាំមុន គឺនៅឆ្នាំ២០០៨ មានចំនួន​ជាង​១៣លាន៣សែននាក់។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

បើប្រៀបធៀបជំរឿនក្នុងឆ្នាំ២០១៩ និងឆ្នាំ២០០៨ ប្រជាជនវ័យក្មេង ដែលមានអាយុពី០ឆ្នាំ​ ទៅ៤ឆ្នាំ មានការធ្លាក់ចុះពី៣៣% ទៅ២៩.៤% ហើយប្រជាជនវ័យកណ្តាល(១៥-៥៩ឆ្នាំ) បានកើនឡើង ពី៦០% ទៅ៦១.៧%  និងមនុស្សចាស់ចាប់ពី៦០ឆ្នាំឡើង បានកើនឡើងពី៦.៣% ទៅ៨.៩%។

លោក ព្រាប កុល អតីតនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា និងបច្ចុប្បន្នជាគ្រូបង្វឹកប្រចាំក្រុមហ៊ុន Century 21 Zillion Holding បានចោទជាសំណួរថា តើពលរដ្ឋជាទ្រព្យ ឬជាបំណុល? លោកគូសបញ្ជាក់ថា  ពលរដ្ឋខ្មែរ ដែលមានអាយុតិចជាង ៣៥ឆ្នាំ មានចំនួនរហូតដល់ទៅ ៧២% នៃប្រជាពលរដ្ឋសរុប។ កម្រមានប្រទេសណានៅក្រោមមេឃ ដែលមានពលរដ្ឋវ័យក្មេងច្រើនដល់ម្លឹង។

លោក ព្រាប កុល បានលើកឡើងថា ពលរដ្ឋអាចជាទ្រព្យផង និងអាចជាបំណុលផងរួមមាន៖
១. ពលរដ្ឋដែលជាទ្រព្យ មានលក្ខណសម្បត្តិដូចខាងក្រោម ៖
– មានចំណេះវិជ្ជា និងជំនាញច្បាស់លាស់ អាចធ្វើការ ឬបង្កើតអាជីវកម្ម ដែលទទួលបានចំណូលសមរម្យ។
– មានគុណធម៌ និងសីលធម៌ ក្នុងការរស់នៅ
– មានសុខភាពល្អ ទាំងផ្នែករាងកាយ និងសុខភាពផ្លូវចិត្ត
– ឧស្សាព្យាយាម និងចេះច្នៃប្រឌិត
– មានឧត្តមគតិ និងមន:សិកាស្នេហាជាតិ និងបម្រើផលប្រយោជន៍ខ្លួនឯងផង និងផលប្រយោជន៍សង្គមផង

២. ពលរដ្ឋដែលជាបំណុល មានលក្ខណដូចខាងក្រោម ៖
– អវិជ្ជា គ្មានចំណេះដឹង ឬជំនាញពិតប្រាកដ
– មានចរិតពាល ធ្វើសកម្មភាពពាលា អសីលធម៌ និងប្រព្រឹត្តិអំពើទុច្ចរិតផ្សេងៗ
– មានបញ្ហាសុខភាព ផ្នែករាងកាយ និងផ្លូវវចិត្ត
– ញៀនគ្រឿងស្រវឹង ឬថ្នាំញៀន និងល្បែងពាលា
– ខ្ជឹលច្រអូស
– អាត្មានិយម (គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន)
*អ្នកដឹកនាំប្រទេសត្រូវមានគោលនយោបាយធ្វើឱ្យពលរដ្ឋក្លាយជាទ្រព្យ និងទប់ស្កាត់ពលរដ្ឋមិនឱ្យក្លាយទៅជាបំណុល។
*ឪពុកម្តាយ ឬអាណាព្យាបាលមានកាតព្វកិច្ចធ្វើឱ្យកូន ឬសមាជិកក្នុងបន្ទុករបស់ខ្លួនក្លាយជាទ្រព្យ និងទប់ស្កាត់ពួកគាត់កុំឱ្យក្លាយជាបំណុល។
*ពលរដ្ឋម្នាក់ៗ ត្រូវធ្វើខ្លួនឱ្យក្លាយជាទ្រព្យ និងទប់ស្កាត់ខ្លួនឯងកុំឱ្យក្លាយជាបំណុល៕

The post លោក ព្រាប កុល៖ កម្រមានប្រទេសណានៅក្រោមមេឃ ដែលមានពលរដ្ឋវ័យក្មេងច្រើនដល់ម្លឹង appeared first on .