ដីព្រៃលិចទឹក

គ្រាន់តែស្រុក៣ នៅខេត្តពោធិ៍សាត់ រកឃើញអ្នកទន្រ្ទានដីព្រៃលិចទឹកជាង ៤ពាន់ហិកតា
ក្រុមការងារអន្តរក្រសួង ទទួលបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចុះពិនិត្យនិងស្រាវជ្រាវបញ្ហាការទន្រ្ទាន និងកាន់កាប់ដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប បន្ទាប់ពីលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌត្យសភាកម្ពុជា កាលពីខែវិច្ឆិកា បានចុះស្រាវជ្រាវរកឃើញអ្នកទន្រ្ទានដីព្រៃលិចទឹកមានភាពធ្ងន់ធ្ងរ ស្ថិតនៅក្នុងភាពប្រកាសអាសន្ន ហើយបានរាយការណ៍ទៅកាន់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា។

ទាក់ទងនឹងបញ្ហាការទន្រ្ទានដីព្រៃលិចទឹកនេះដែរ ក្រុមការងារអន្តរក្រសួង ចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចដោយខុសច្បាប់ជាជំហានទី ១ ក្នុងតំបន់៣ ស្ថិតនៅស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយរកឃើញអ្នកទន្ទ្រានដីរដ្ឋចំនួន ១៩២១គ្រួសារ លើ៦៧ទីតាំង ក្នុងភូមិចំនួន៣៧ ឃុំចំនួន១៥ ស្មើនឹងផ្ទៃដីប្រមាណ ៤៤៣៤,០៧ហិកតា។ បើតាមកិច្ចប្រជុំអន្តរក្រសួងដើម្បីត្រួតពិនិត្យលទ្ធផលការងារសម្រេចបាន ក្នុងការចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប (តំបន់៣) ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ។

កិច្ចប្រជុំនេះ បានពិភាក្សា និងឯកភាពបន្តសំអាតទិន្នន័យ និងព័ត៌មានដែលបានចុះពិនិត្យជាក់ស្តែងកន្លងមក ដោយធ្វើការបញ្ជាន់និន្នន័យដែលបានចុះពិនិត្យជាក់ស្តែង ធៀបទៅនឹងផែនទីរបស់អាជ្ញាធរទន្លេសាប ដោយអាជ្ញាធរនឹងរៀបចំផ្តល់ជូន ជាមួយនឹងក្រុមការងារជំនាញ រៀបចំផែនការ និងចាត់ចែងដាំគ្រាប់ត្នោត តាមស្រុកគោលដៅទាំង៣ ដើម្បីចុះបញ្ជីដីព្រៃលិចទឹក តំបន់៣ របស់រដ្ឋ។

ដី​ព្រៃ​លិច​ទឹក​ក្នុង​ខេត្ត​ទាំង​៦​ជុំវិញ​បឹង​ទន្លេសាប​រួម​មាន​ខេត្ត​កំពង់ឆ្នាំង​ពោធិ៍សាត់​ បាត់ដំបង​ បន្ទាយ​មានជ័យ​ សៀមរាប​និង​កំពង់ធំ​មាន​ចំនួន​ប្រមាណ​៦៥​ម៉ឺន​ហិកតា។​ អាជ្ញាធរ​ខេត្ត​ត្រូវ​បាន​កំណត់​ភារកិច្ច​កាតព្វ​កិច្ច​និង​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​គ្រប់គ្រង​ការ​ការពារ​និង​ការ​ថែ​រក្សា​ដែន​ព្រៃ​លិច​ទឹក​ហើយ​ចំពោះ​ការ​បាត់​បង់​ដែន​ព្រៃ​លិច​ទឹក​និង​ព្រៃ​លិច​ទឹក​ដែល​ស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ច​នៃ​ខេត្ត​ណា​ គណៈអភិបាល​នៃ​ខេត្ត​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​មុខ​រដ្ឋាភិបាល។

ក្រឡែកមក លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង​ជាអ្នកស្រាវជ្រាវ​ករណីនេះ​ដែរ​ បានបង្ហាញការឈឺចាប់ នឹងទង្វើអ្នក ដែលបំផ្លាញព្រៃលិចទឹក និងទន្ទ្រានយកដីតាមបឹងទន្លេសាប អស់រាប់ម៉ឺនហិកតា តែបែរជាឆ្លើយថា តែ២ទៅ ៣ពាន់ហិកតា។ ការប្រតិកម្មរបស់លោកបណ្ឌិត សុខ ទូច ធ្វើឡើងក្នុងពិធីបិទសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៦ ស្តីពី បរិបទថ្មីនៃទំនាក់ទំនងអាស៊ាន និង សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

លោកបណ្ឌិត​ សុខ ទូច​ បាន​អះអាង​ថា ​ការកាប់​ទន្ទ្រាន​ដីព្រៃលិច​ទឹកនាពេល​នេះមាន​ភាពធ្ងន់ធ្ងរ​ អាច​និយាយ​បានថា​ស្ថិតនៅក្នុង​ភាព​ប្រកាស​អាសន្ន​ ដែល​តម្រូវ​ឲ្យមានការ​ទប់ស្កាត់​ជាបន្ទាន់។​ លោក​បណ្ឌិត​ សុខ ទូច​ បញ្ជាក់ថា​ ចំណាត់​ការ​របស់​រដ្ឋាភិបាល​ពីចម្រុះ​ក្រសួង​គឺជារឿង​ត្រឹមត្រូវ​ ដើម្បី​បង្រ្កាប​ដោយ​ប្រើប្រាស់​កណ្តាប់​ដៃដែក។​

គួររម្លឹកថា អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១៦ធ្នូ បានឲ្យដឹងថា ACU សម្រេចឃាត់ខ្លួនមន្ត្រីពីររូប បន្ទាប់ពីបានសាកសួរហើយរកឃើញថា មន្ត្រីទាំងនោះបានទន្រ្ទានយកដីព្រៃលិចទឹកក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។ មន្ត្រីទាំងពីររូបនោះ រួមមាន លោក ស៊ុំ សុជាតិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងលោក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។ អង្គភាពប្រឆាំងអំពើពុករលួយបានអះអាងថា ការឃាត់ខ្លួននេះ ធ្វើឡើងដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕

The post គ្រាន់តែស្រុក៣ នៅខេត្តពោធិ៍សាត់ រកឃើញអ្នកទន្រ្ទានដីព្រៃលិចទឹកជាង ៤ពាន់ហិកតា appeared first on .

បណ្ឌិត សុខ ទូច ហាក់មិនយល់ស្របការដាំដើមឬស្សី និងដើមត្នោតនៅបឹងទន្លេសាប ខណៈរដ្ឋាភិបាលប្រកាសប្តូរផ្តាច់ការពារ
លោកបណ្ឌិត សុខ ទូច នេះហើយ ដែលបានធ្វើដំណើរតាមទូក ទៅពិនិត្យមើលដោយផ្ទាល់ពីស្ថានភាពបឹងទន្លេសាប ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១។ ក្រោយពិនិត្យឃើញព្រៃលិចទឹក និងដីតាមបឹងទន្លេសាបដល់ទៅរាប់ម៉ឺនហិកតា រងការទន្រ្ទាន ហើយលោកបានធ្វើរបាយការណ៍ជូនទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។

មិនបង្អង់យូរឡើយ ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញបញ្ជាទៅអង្គភាពពាក់ព័ន្ធភ្លាម ឲ្យចាត់វិធានការលើអ្នក ដែលកាប់បំផ្លាញព្រៃលិចទឹក និងទន្ទ្រានយកដីរដ្ឋតាមតំបន់បឹងទន្លេសាប។ អនុវត្តតាមបញ្ជារបស់ប្រមុខរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ច បានដកហូតយកមកវិញជាបន្តបន្ទាប់នូវដែនដីព្រៃលិចទឹកទាំងឡាយណា ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប រួមមាន កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង កំពង់ធំ។

ជាមួយគ្នានេះ អាជ្ញាធរខេត្តជុំវិញបឹងទន្លេសាប បាននឹងកំពុងចាប់ផ្តើមបើកយុទ្ធនាការដាំកូនឈើជាច្រើនប្រភេទ ក្រោយមានបទបញ្ជាពីសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន។

ជុំវិញការបើកយុទ្ធនាការរបស់អាជ្ញាធរខេត្តជាប់បឹងទន្លេសាប ចាប់ផ្តើមដាំកូនឈើនោះ លោកបណ្ឌិត សិខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសាទរទៅនឹងការដាំដើមឈើ ប៉ុន្តែលោកហាក់មិនយល់ស្រប ចំពោះការដាំដើមឬស្សី និងដើមត្នោតជាដើម ដែលលោកចាត់ថា វាមិនសូវសមហេតុផលនៅតំបន់បឹងទន្លេសាបនោះទេ។

លោកបណ្ឌិត សុខ ទូច ថ្លែងក្នុងន័យដើមថា សូមអរគុណអ្នកដែលដាំដើមឈើឡើងវិញនៅតំបន់ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប គួរតែដាំប្រភេទដើមឈើណាដែលធ្លាប់ដុះនៅតំបន់នោះ ដែលវាផ្តល់អត្ថប្រយោជន៍ដល់ជាជម្រកសម្រាប់ត្រីពង និងផ្តល់ជាស្លែឬចំណីផ្សេងៗដល់ត្រី ដូចជាដើមឈើកែង, ដើមរាំងទឹក,ដើមរំដេញ និងប្រភេទដើមឈើដែលដុះក្នុងតំបន់នោះ ។

លោកថា ការផ្តល់អាទិភាពដាំ ដើមឫស្សី ហាក់មិនសូវសមហេតុផលនៅតំបន់បឹងទន្លេសាបទេ ព្រោះឫស្សីគេដាំដើម្បីទប់ដី កុំឱ្យបាក់ច្រាំង នៅតាមព្រែក ប្រឡាយ អូរជាដើម រីឯដើមត្នោតក៏មិនបានផ្តល់ជាជម្រកដល់ត្រីដែរ។

បើអ្នកស្រាវជ្រាវរូបនេះ ព្រៃរនាមនៅតំបន់ព្រៃលិចទឹក បើយើងមិនព្យួររាស់ទន្ទ្រានទេ តែរយៈពេល២ទៅ៣ឆ្នាំ វានឹងដុះមកវិញមិនខាន។

គួររំលឹកថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១នេះ ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន បានប្រកាសថា ត្រូវប្តូរផ្តាច់ការពារបឹងទន្លេសាប ឲ្យបានជាដាច់ខាត៕

The post បណ្ឌិត សុខ ទូច ហាក់មិនយល់ស្របការដាំដើមឬស្សី និងដើមត្នោតនៅបឹងទន្លេសាប ខណៈរដ្ឋាភិបាលប្រកាសប្តូរផ្តាច់ការពារ appeared first on .

ជិត ៣សប្តាហ៍ រដ្ឋរកឃើញអ្នកទន្ទ្រានដីព្រៃលិចទឹក ជុំវិញបឹងទន្លេសាបជាង ៤ម៉ឺនហិកតា
របាយការណ៍របស់ក្រុមការងារអន្តរក្រសួងដែលទទួលបទបញ្ជាផ្ទាល់ពីរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីចុះស្រាវជ្រាវទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការកាន់កាប់ និងទន្ទ្រានដីព្រៃលិចទឹកនៅតាមបឹងទន្លេសាប ត្រឹមរយៈពេល ៣សប្តាហ៍រកឃើញសរុបជាង ៤ម៉ឺនហិកតា ខណៈដែលទិន្នន័យបង្ហាញឲ្យឃើញច្រើនជាងគេនៅខេត្តកំពង់ឆ្នាំង។

រយៈពេលជិត ៣សប្តាហ៍មកនេះ ក្នុងរបាយការណ៍បានបង្ហាញឲ្យដឹងថា ខេត្តកំពង់ឆ្នាំង មានប្រជាពលរដ្ឋ ៦០៧៦គ្រួសារ ប្រគល់ដី ២៥,៥៨០.១៦ហិកតា សម្រាប់ខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋ ៣៧គ្រួសារ ប្រគល់ដី ១០២.៤០ហិកតា ខេត្តបាត់ដំបង មានប្រជាពលរដ្ឋ ៥០៩គ្រួសារ ប្រគល់ដី ៣០៧៤.៦០ហិកតា ខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋ ៦៤៦គ្រួសារ ប្រគល់ដី ៣៨៤៤.៧០ហិកតា ខណៈខេត្តសៀមរាប មានប្រជាពលរដ្ឋ ៩៩៩គ្រួសារ ប្រគល់ដី ២០៥១.៣៨ហិកតា និងខេត្តកំពង់ធំ មានប្រជាពលរដ្ឋ ៩៧៩គ្រួសារ ប្រគល់ដី ៥៧៥៦.៦៤ហិកតា។

បទបញ្ជាផ្ទាល់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្រោយ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចុះសិក្សាស្រាវជ្រាវនៅជុំវិញបឹងទន្លេសាប ហើយរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ហើយបណ្ឌិត សុខ ទូច ក៏បានរាយការណព៍ទៅសម្តេចតេជោ ដើម្បីដោះស្រាយជាបន្ទាន់៕

The post ជិត ៣សប្តាហ៍ រដ្ឋរកឃើញអ្នកទន្ទ្រានដីព្រៃលិចទឹក ជុំវិញបឹងទន្លេសាបជាង ៤ម៉ឺនហិកតា appeared first on .

លោក ជា សុផារ៉ា បញ្ជាឲ្យរដ្ឋបាលខេត្តពោធិ៍សាត់ កំណត់មុខសញ្ញាអ្នកចូលទន្ទ្រានដីដែនព្រៃលិចទឹក ដើម្បីកសាងសំណុំរឿងទៅតុលាការ
ប្រតិភូក្រុមការងារអន្តរក្រសួង ដែលដឹកនាំដោយ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ឲ្យរដ្ឋបាលខេត្តពោធិ៍សាត់ ដាក់ចេញវិធានការបញ្ឈប់ជាបន្ទាន់នូវការចូលទន្ទ្រានដីដែនព្រៃលិចទឹកបន្តទៀត និងធ្វើអត្តសញ្ញាណអ្នកដែលបានចូលទន្ទ្រាន ដើម្បីធ្វើការដកហូតដី និងចាត់វិធានការផ្លូវច្បាប់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ទន្ទឹមនឹងវិធានការផ្លូវច្បាប់ ជនល្មើសត្រូវដាំដើមឈើឡើងវិញ លើផ្ទៃដីដែលបានទន្ទ្រាន ហើយកងរាជអាវុធហត្ថត្រូវចាត់កម្លាំងចុះល្បាតតាមគោលដៅ ដើម្បីទប់ស្កាត់ការទន្ទា្រនដីព្រៃលិចទឹក និងចាត់វិធានការផ្លូវច្បាប់។ នេះបើយោងតាមសេចក្តីប្រកាសព៍ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃអាទិត្យ ទី៥ ធ្នូនេះ។

ជាមួយគ្នានេះ ប្រតិភូក្រុមការងារអន្តរក្រសួង ក៏បានចេញវិធានការឱ្យរដ្ឋបាលខេត្តពោធិ៍សាត់ ចេញលិខិតណែនាំទៅអាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យ បញ្ជាក់លើលិខិតសុំកាន់កាប់ដីក្នុងដែនព្រៃលិចទឹក ព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចពីមុនមក។

ដោយឡែក សម្រាប់ប្រជាពលរដ្ឋដែលបានដាំដំណាំ ពិសេសដំណាំស្រូវ ត្រូវបានប្រតិភូក្រុមការងារអន្តរក្រសួង ទុកពេលឱ្យប្រមូលផលស្រូវ រួចស្នើធ្វើលិខិតទទួលកំហុស និងប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ។

សូមរម្លឹកឡើងវិញថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចេញបទ​បញ្ជា​យ៉ាងម៉ឺងម៉ាត់ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើ​ការ​ទប់​ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹង​ទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង។

ភ្លាមៗ រដ្ឋាភិបាល បានបង្កើតក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោក ជា សុផារ៉ា ហើយបានដាក់ចេញវិធានការមួយចំនួន ដោយឱ្យអាជ្ញាធរខេត្ត​ និងក្រុម​ការងារចម្រុះ ត្រូវកំណត់ព្រំប្រទល់ឲ្យបានច្បាស់លាស់ និងត្រូវធ្វើការដកហូតដីព្រៃ លិចទឹកដែលរង ការកាប់ ទន្រ្ទានទាំងនោះ យកមករក្សាទុកជារបស់រដ្ឋវិញ៕

The post លោក ជា សុផារ៉ា បញ្ជាឲ្យរដ្ឋបាលខេត្តពោធិ៍សាត់ កំណត់មុខសញ្ញាអ្នកចូលទន្ទ្រានដីដែនព្រៃលិចទឹក ដើម្បីកសាងសំណុំរឿងទៅតុលាការ appeared first on .