ដូណាល់ ត្រាំ

លោក ត្រាំ ចង់ទារលុយជិត ៥០០លានដុល្លារ ពីអ្នកដែលត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិក
រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងអនុវត្តយុទ្ធនាការស្វែងរកជនអន្តោប្រវេសន៍ដែលត្រូវបានបណ្តេញចេញ ដើម្បីទារប្រាក់ចំនួន ៤២៣លានដុល្លារ ដែលពួកគេបានជំពាក់រដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

យោងតាមប្រភពដដែលនេះ បានរាយការណ៍ថា ភ្នាក់ងារល្បាតព្រំដែន និងគយសហរដ្ឋអាមេរិក (CBP) កំពុងស្វែងរកមនុស្សប្រមាណ ៦៦ ៣០០ នាក់ ដែលត្រូវបានបណ្តេញចេញពីប្រទេស ប៉ុន្តែនៅតែជំពាក់ប្រាក់រដ្ឋាភិបាល សរុបជាទឹកប្រាក់ប្រហែល ៤២៣លានដុល្លារ។

កាលពីពេលថ្មីៗនេះ CBP បានចុះកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយក្រុមហ៊ុនចំនួន ៤ ដែលកិច្ចសន្យានីមួយៗមានតម្លៃអតិបរមា ៩លានដុល្លារ ដើម្បីតាមស្វែងរកបុគ្គលដែលមានឈ្មោះក្នុងបញ្ជីខាងលើ។ ក្រុមហ៊ុនទាំងនោះអាចប្រើប្រាស់រូបភាពផ្ទះ កុងត្រាទឹកភ្លើង កំណត់ត្រាការងារ និងឯកសារតុលាការ ដើម្បីកំណត់ទីតាំងរបស់ជនដែលត្រូវបានបណ្តេញចេញ និងសមត្ថភាពនៃការបង់ប្រាក់របស់ពួកគេ។

យ៉ាងណាមិញ ជុំវិញកិច្ចខិតខំប្រឹងប្រែងតាមស្វែងរកនេះ បានចោទជាសំណួរថា តើទីក្រុងវ៉ាស៊ីនតោនអាចអនុវត្តកាតព្វកិច្ចសងបំណុលលើមនុស្សដែលលែងរស់នៅក្នុងសហរដ្ឋអាមេរិកបានដោយរបៀបណា។ ឯកសាររបស់រដ្ឋាភិបាលប្រធានាធិបតី ដូណាល់ ត្រាំ ហាក់មិនបានពន្យល់ច្បាស់អំពីវិធីសាស្ត្រដែលពួកគេអាចបង្ខំឱ្យអ្នកដែលត្រូវបានបណ្តេញចេញ ហើយកំពុងរស់នៅបរទេស ត្រូវបង់ប្រាក់បានបែបណានោះឡើយ។

បន្ថែមពីនេះ នៅមានបញ្ហាជាក់ស្តែងមួយទៀតគឺ តើជនទាំងនោះមានសមត្ថភាពហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការបង់ប្រាក់ដែរឬទេ។ មនុស្សមួយចំនួនអាចមានប្រភពហិរញ្ញវត្ថុមានកម្រិត ឬគ្មានគណនីធនាគារនៅអាមេរិកតែម្តង ខណៈវិធីសាស្ត្រទាំងនេះ ស្ថិតក្នុងចំណោមវិធីសាស្ត្រសម្រាប់បង់ប្រាក់ពិន័យ ដែលត្រូវ បានបញ្ជាក់នៅក្នុងឯកសាររបស់រដ្ឋាភិបាលសហព័ន្ធ៕​

The post លោក ត្រាំ ចង់ទារលុយជិត ៥០០លានដុល្លារ ពីអ្នកដែលត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិក appeared first on .

លោក ត្រាំ សន្យាចែកលុយ ៥ ពាន់ដុល្លារដល់ពលរដ្ឋអាមេរិករូបគ្រប់រូប បើសិនបក្សកាន់អំណាចឈ្នះឆ្នោត
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថានឹងផ្តល់ប្រាក់ចំនួន ៥ ០០០ដុល្លារ ដល់ប្រជាពលរដ្ឋអាមេរិក ដែលជាមនុស្សពេញវ័យគ្រប់រូប ប្រសិនបើគណបក្សសាធារណរដ្ឋនៅតែបន្តគ្រប់គ្រងសភា ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលគ្រោងរៀបចំធ្វើឡើងក្នុងខែវិច្ឆិកាខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuter។

លោក ត្រាំ បានថ្លែងនៅក្នុងមហាសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋនៅទីក្រុង Dallas រដ្ឋ Texas កាលពីថ្ងៃទី៩ ខែកញ្ញា ថា៖ “ប្រសិនបើគណបក្សសាធារណរដ្ឋឈ្នះទាំងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា ដោយសារតែកម្លាំងដ៏ខ្លាំងក្លា និងសេដ្ឋកិច្ចរីកចម្រើន ខ្ញុំនឹងផ្តល់ប្រាក់ ៥ ០០០ដុល្លារ ដល់ពលរដ្ឋពេញវ័យគ្រប់រូប។ លក្ខខណ្ឌតែមួយគត់ដែលខ្ញុំកំណត់ គឺប្រាក់នោះត្រូវតែយកទៅប្រើប្រាស់នៅក្នុងប្រទេសអាមេរិក”។

តែទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នមិនទាន់មានព័ត៌មានលម្អិតបន្ថែមណាមួយអំពីសំណើនេះនៅឡើយទេ។ យោងតាមសារព័ត៌មាន CNN ប្រសិនបើលោក ត្រាំ អាចសម្រេចបានតាមការសន្យានេះមែន នោះវាអាចត្រូវបានគេមើលឃើញថាជាសកម្មភាពទិញទឹកចិត្តម្ចាស់ឆ្នោត។

គួរជម្រាបជូនថា ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ត្រូវបានគេមើលឃើញថាជាការស្ទង់មតិលើរដ្ឋបាលរបស់លោក ត្រាំ។ អង្គភាព Decision Desk HQ ដែលជាអង្គភាពជំនាញលើការវិភាគទិន្នន័យបោះឆ្នោត បានព្យាករថា គណបក្សប្រជាធិបតេយ្យនឹងទទួលបានការគ្រប់គ្រងសភាតំណាងរាស្ត្រដោយសំឡេង ២៣០ ទល់នឹង ២០៥ និងព្រឹទ្ធសភាដោយសំឡេង ៥១ ទល់នឹង ៤៩ ដែលនោះមានន័យថា គណបក្សរបស់លោក ត្រាំ អាចនឹងបាត់បង់ការគ្រប់គ្រងសភាទាំងពីរ។ អត្រាគាំទ្រលោក ត្រាំ ក្នុងការស្ទង់មតិចុងក្រោយនេះបានធ្លាក់ចុះមកក្រោម ៣០%៕​

The post លោក ត្រាំ សន្យាចែកលុយ ៥ ពាន់ដុល្លារដល់ពលរដ្ឋអាមេរិករូបគ្រប់រូប បើសិនបក្សកាន់អំណាចឈ្នះឆ្នោត appeared first on .

លោក ត្រាំ ចែកលុយរាប់ម៉ឺនដុល្លារដល់ជំនួយការស្រីដែលមានភាពស្មោះត្រង់នឹងលោក
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្តល់រង្វាន់ជាលុយសុទ្ធចំនួន ៤៥ ០០០ដុល្លារ ដល់ជំនួយការរបស់លោក គឺអ្នកនាង Natalie Harp និងបុគ្គលិកសេតវិមានពីរនាក់ផ្សេងទៀតដែលត្រូវបានចាត់ទុកថាជាមនុស្សដ៏ស្មោះត្រង់បំផុត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមការបង្ហាញព័ត៌មានហិរញ្ញវត្ថុមួយដែលចេញផ្សាយដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីចុងសប្តាហ៍មុន បានបង្ហាញថាបុគ្គលិកសេតវិមានបីនាក់ រួមទាំងជំនួយការ Natalie Harp បានទទួលអំណោយជាសាច់ប្រាក់សម្រាប់ថ្ងៃឈប់សម្រាកពីប្រធានាធិបតីសរុបចំនួន ៤៥ ០០០ដុល្លារ។

ទន្ទឹមនឹងនេះ បុគ្គលិកសេតវិមានពីរនាក់ផ្សេងទៀត គឺអ្នកនាង Margo Martin ដែលជាអ្នកប្រឹក្សាផ្នែកទំនាក់ទំនង និងជាអ្នកតាមដានលោក ត្រាំ ដើម្បីកត់ត្រាសកម្មភាពប្រចាំថ្ងៃរបស់ប្រធានាធិបតីរូបនេះសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំងលោកស្រី Chamberlain Harris ជំនួយការសេតវិមាន និងជាលេខាធិការផ្ទាល់របស់លោក ត្រាំ ផងដែរ។

យោងតាមរបាយការណ៍ប្រចាំឆ្នាំដែលបានដាក់ជូនសភាសហរដ្ឋអាមេរិក ចំនួនទឹកប្រាក់នេះ គឺស្មើនឹងប្រហែលមួយភាគបីនៃប្រាក់ខែគោល ១៥០ ០០០ដុល្លារដែលពួកគេម្នាក់ៗទទួលបានពីតំណែងរបស់ពួកគេនៅក្នុងសេតវិមាន។

គួរជម្រាបជូនថា លោកស្រី Harp ត្រូវបានគេស្គាល់ថាជាមនុស្សជំនិតបំផុតម្នាក់របស់លោក ត្រាំ។ ជំនួយការរូបនេះតែងតែបង្ហាញខ្លួនជាមួយមេដឹកនាំអាមេរិកជានិច្ច។ មន្ត្រីជាច្រើនបានបង្ហាញថា ទំនាក់ទំនងការងាររបស់អ្នកទាំងពីរគឺមានប្រសិទ្ធភាពខ្លាំង ពីព្រោះលោកស្រី Harp ជាមនុស្សដែលស្មោះស្ម័គ្រទៅនឹងប្រធានាធិបតីអាមេរិកបំផុត៕​

The post លោក ត្រាំ ចែកលុយរាប់ម៉ឺនដុល្លារដល់ជំនួយការស្រីដែលមានភាពស្មោះត្រង់នឹងលោក appeared first on .

លោក ត្រាំ ចាប់ផ្តើមគំរាមក្រុមហ៊ុនរបស់កាណាដា មិនឲ្យលក់យន្តហោះនៅទឹកដីសហរដ្ឋអាមេរិក
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារឱ្យក្រុមហ៊ុនកាណាដា Bombardier ផ្លាស់ប្តូរទីតាំងផលិតយន្តហោះរបស់ខ្លួនមកកាន់ទឹកដីសហរដ្ឋអាមេរិក ឬមួយត្រូវប្រឈមមុខនឹងការហាមឃាត់ចំពោះការលក់នៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social នៅថ្ងៃទី៧ ខែកញ្ញាថា​៖ “ពួកគេនឹងលែងត្រូវបានអនុញ្ញាតឱ្យលក់យន្តហោះ Bombardier នៅសហរដ្ឋអាមេរិកទៀតហើយ។ ប្រសិនបើពួកគេចង់ចូលទៅកាន់ទីផ្សាររបស់យើង នោះពួកគេត្រូវតែផលិតនៅទីនេះ ហើយឈប់ចាត់ទុកអាមេរិកដូចជាទីកន្លែងកើបលុយតទៀត”។

យ៉ាងណាមិញ មេដឹកនាំសេតវិមានរូបនេះ មិនបានបញ្ជាក់ថាលោកនឹងហាមឃាត់ Bombardier ពីការលក់យន្តហោះនៅសហរដ្ឋអាមេរិកដោយរបៀបណាមួយនៅឡើយនោះទេ។ លោកបានបន្ថែមទៀតថា ប្រទេសកាណាដាកំពុងរារាំងធនាគារ និងអាជីវកម្មអាមេរិក មិនឱ្យធ្វើប្រតិបត្តិការនៅក្នុងប្រទេសរបស់ពួកគេផងដែរ។

ជុំវិញការបង្ហោះសារដ៏ខឹងសម្បារនេះ គឺជាចលនាដ៏គួរឱ្យភ្ញាក់ផ្អើលលើកទីពីររបស់លោក ត្រាំ នៅឆ្នាំនេះ ប្រឆាំងនឹងក្រុមហ៊ុនផលិតយន្តហោះកាណាដា។ កាលពីខែមករា លោកក៏បានគំរាមលុបចោលវិញ្ញាបនបត្រសម្រាប់យន្តហោះ Bombardier នៅសហរដ្ឋអាមេរិក និងដាក់ពន្ធ ៥០% លើយន្តហោះកាណាដា បន្ទាប់ពីអះអាងថា ទីក្រុង Ottawa បានបដិសេធមិនផ្តល់វិញ្ញាបនបត្រសម្រាប់យន្តហោះម៉ូដែល Gulfstream ថ្មីដែលផលិតនៅសហរដ្ឋអាមេរិកដូចគ្នា។

គួរជម្រាបជូនថា បច្ចុប្បន្ននេះ យន្តហោះ Bombardier រាប់ពាន់គ្រឿងត្រូវបានដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍អាមេរិក សម្រាប់ជើងហោះហើរនៅក្នុងស្រុករបស់ពួកគេ។ លោក ត្រាំ បានបន្តអះអាងថា ទីផ្សារសហរដ្ឋអាមេរិកមានចំនួនជាងពាក់កណ្តាលនៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន Bombardier៕​

The post លោក ត្រាំ ចាប់ផ្តើមគំរាមក្រុមហ៊ុនរបស់កាណាដា មិនឲ្យលក់យន្តហោះនៅទឹកដីសហរដ្ឋអាមេរិក appeared first on .

លោក ត្រាំ ព្រមានផ្អាកធ្វើពាណិជ្ជកម្មជាមួយប្រទេសជាច្រើន បើធនាគារកណ្តាល Fed មិនបន្ថយអត្រាការប្រាក់
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ហាក់ដូចជាកំពុងព្យាយាមដាក់សម្ពាធបន្ថែមទៀតទៅលើធនាគារកណ្តាលសហរដ្ឋអាមេរិក Fed ឲ្យបន្ថយអត្រាការប្រាក់ ដើម្បីអនុវត្តគោលនយោបាយដែលលោកចង់បាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នៅថ្ងៃទី៤ ខែកញ្ញា ការិយាល័យស្ថិតិការងារសហរដ្ឋអាមេរិកបានចេញផ្សាយតួលេខការងារ នៅក្នុងខែសីហា។ យោងតាមទិន្នន័យ អាជីវកម្មបានបង្កើតការងារថ្មីៗសរុបចំនួន ១៦២ ០០០ កន្លែង ដែលលើសពីការព្យាករពីមុន។

ភ្លាមៗបន្ទាប់ពីព័ត៌មាននេះ ប្រធានាធិបតីលោក ត្រាំ បានបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ដោយហៅតួលេខទាំងនោះថាជារឿង “អស្ចារ្យ” ហើយបានបន្តអំពាវនាវឱ្យធនាគារកណ្តាលសហរដ្ឋអាមេរិក បន្ថយអត្រាការប្រាក់ ពីព្រោះថាអាមេរិកឥឡូវនេះមានកម្រិតសេដ្ឋកិច្ចល្អប្រសើជាងមុន។

លោក ត្រាំ ថែមទាំងបានពន្យល់ទៀតថា ៖”ប្រទេសខ្លាំងមានន័យថាអត្រាការប្រាក់ត្រូវតែទាបជាង។ យើងគួរតែមានអត្រាការប្រាក់ទាបបំផុតនៅលើពិភពលោក ដូចដែលយើងធ្លាប់មាន”។

លោក ត្រាំ បានអះអាងថា ការរក្សាអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកបានជួយប្រទេសជាច្រើនរក្សាជំហរហិរញ្ញវត្ថុដ៏រឹងមាំ។ ដូច្នេះ លោកបានអំពាវនាវឲ្យមានការបន្ថយអត្រាការប្រាក់ ឬមួយត្រូវឈប់ធ្វើពាណិជ្ជកម្មជាមួយប្រទេសដែលមានឱនភាពពាណិជ្ជកម្មជាមួយអាមេរិក។

យ៉ាងណាមិញ ប្រធានាធិបតីអាមេរិករូបនេះ​បានបង្ហាញជាយូរមកហើយនូវបំណងប្រាថ្នាចង់បន្ថយអត្រាការប្រាក់ ហើយតែងតែត្អូញត្អែរអំពីឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយប្រទេសដទៃទៀត។

ជម្រាបជូនថា កាលពីសប្តាហ៍មុន លោក Kevin Warsh ប្រធានាធនាគារកណ្តាល បានបង្ហាញសញ្ញាថា Fed អាចនឹងពិចារណាដំឡើងអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះ ដើម្បីនាំអតិផរណាត្រឡប់ទៅគោលដៅ ២% វិញ។ ធនាគារកណ្តាលសហរដ្ឋអាមេរិក នឹងធ្វើកិច្ចប្រជុំគោលនយោបាយរបស់ខ្លួននៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ៕​

The post លោក ត្រាំ ព្រមានផ្អាកធ្វើពាណិជ្ជកម្មជាមួយប្រទេសជាច្រើន បើធនាគារកណ្តាល Fed មិនបន្ថយអត្រាការប្រាក់ appeared first on .

លោក ត្រាំ ចង់ឲ្យអឺរ៉ុបរាប់រ៉ងសងអាមេរិកវិញ ពាក់ព័ន្ធនឹងជំនួយរាប់រយពាន់លានដុល្លារទៅឲ្យអ៊ុយក្រែន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាលោកនឹងទាមទារឱ្យប្រទេសនៅអឺរ៉ុបសងប្រាក់រាប់រយពាន់លានដុល្លារដែលសហរដ្ឋអាមេរិកបានផ្តល់ទៅឱ្យអ៊ុយក្រែន ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក ចូ បៃដិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social នៅថ្ងៃទី៣ ខែកញ្ញាថា ៖”ប្រាក់រាប់រយពាន់លានដុល្លារត្រូវបានផ្តល់ឱ្យអ៊ុយក្រែន និងអង្គការណាតូ។ អឺរ៉ុបគួរតែបានបង់ប្រាក់ទាំងនោះត្រលប់មកឲ្យអាមេរិកវិញ។ ទោះបីជាយឺតបន្តិច៏ដោយ តែយើងចង់បានប្រាក់ទាំងនោះមកវិញ”។

យ៉ាងណាក៏ដោយ មេសេតវិមានរូបនេះ​មិនបានបញ្ជាក់ថាប្រទេសណាមួយដែលនឹងត្រូវទទួលបន្ទុកចំណាយនៃការទូទាត់ទឹកប្រាក់ដ៏ច្រើននេះនោះទ។ លោក ត្រាំ កាលពីថ្ងៃទី៦ ខែសីហាបាននិយាយថា លោក បៃដិន បានផ្តល់ឱ្យអ៊ុយក្រែននូវគ្រាប់រំសេវដែលមានតម្លៃរហូតដល់ ៣០០ពាន់លានដុល្លារ។

វាមិនច្បាស់ទេថាតួលេខ ៣០០ពាន់លានដុល្លារនេះ​ លោក ត្រាំ ទទួលបានមកពីណានោះទេ។ ពីមុនលោកបានអះអាងថា លោក បៃដិន បានផ្តល់ជំនួយសរុបដល់ទៅ ៥០០ពាន់លានដុល្លារទៅអ៊ុយក្រែន ខណៈពេលដែលប្រធានាធិបតី លោក Zelensky បាននិយាយថាចំនួនសរុបគឺមានត្រឹមតែប្រហែល ១០០ពាន់លានដុល្លារប៉ុណ្ណោះ។

គួរឲ្យដឹងថា អឺរ៉ុប បានបង្កើនការបែងចែកជំនួយរបស់ខ្លួនយ៉ាងច្រើនដល់អ៊ុយក្រែន នៅដើមឆ្នាំនេះ ប៉ុន្តែទ្វីបនេះនៅតែពឹងផ្អែកយ៉ាងខ្លាំងទៅលើការផ្គត់ផ្គង់អាវុធរបស់សហរដ្ឋអាមេរិក ដើម្បីរក្សាជំនួយយោធាដល់ទីក្រុងគៀវ។ នេះបើយោងតាមការចុះផ្សាយពីវិទ្យាស្ថានសេដ្ឋកិច្ចពិភពលោក Kiel ដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់។

ជម្រាបជូនថា ជុំវិញស្ថានភាពនេះបានកើតឡើង បន្ទាប់ពីប្រធានាធិបតី ត្រាំ បានបដិសេធការចោទប្រកាន់ថាយោធាអាមេរិកកំពុងអស់គ្រាប់រំសេវក្នុងយុទ្ធនាការប្រឆាំងនឹងអ៊ីរ៉ង់។ លោកបាននិយាយទៀតថា ទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើនស្តុករបស់ខ្លួន និងរៀបចំសម្រាប់គ្រាអាសន្ន ហើយបានបញ្ឈប់ការលក់អាវុធទៅបរទេសជាបណ្តោះអាសន្ន៕​

The post លោក ត្រាំ ចង់ឲ្យអឺរ៉ុបរាប់រ៉ងសងអាមេរិកវិញ ពាក់ព័ន្ធនឹងជំនួយរាប់រយពាន់លានដុល្លារទៅឲ្យអ៊ុយក្រែន appeared first on .

លោក ត្រាំ ស្នើឲ្យមានការផ្លាស់ប្តូរឈ្មោះរដ្ឋ New Mexico ទៅជា New America វិញ​
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តធ្វើឲ្យមានការចាប់អារម្មណ៍ជាថ្មីម្តងទៀត នៅពេលដែលលោកបានស្នើឲ្យមានការផ្លាស់ប្តូរឈ្មោះរដ្ឋ New Mexico ទៅជា New America វិញ ដែលជាសំណើមួយត្រូវបានអភិបាលរដ្ឋនោះបដិសេធភ្លាមៗ។នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social របស់ខ្លួន កាលពីថ្ងៃទី៦ ខែកញ្ញាថា ៖”មនុស្សជាច្រើនបានស្នើឱ្យមានផ្លាស់ប្តូរឈ្មោះរដ្ឋ New Mexico ទៅជា New America។ ឈ្មោះថ្មីនេះមានកិត្យានុភាព និងស្រស់ស្អាតជាងសម្រាប់ប្រជាជននៃរដ្ឋដ៏សម្បូរបែបនេះ។ ខ្ញុំពិតជាចូលចិត្តឈ្មោះនេះណាស់”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកស្រី Michelle Lujan Grisham អភិបាលរដ្ឋ New Mexico ដែលជាសមាជិកបក្សប្រជាធិបតេយ្យ បាននិយាយថា ឈ្មោះនេះមិនមែនជាបញ្ហាដែលត្រូវជជែកវែកញែកនោះទេ។ វាជាឈ្មោះរដ្ឋតាំងពីមុនពេលអាមេរិកកើតឡើងមកទៅទៀត។

គួរឲ្យដឹងថា ប្រធានាធិបតីអាមេរិក មានសិទ្ធិអំណាចក្នុងការប្តូរឈ្មោះលក្ខណៈពិសេសភូមិសាស្ត្រដូចជាឈូងសមុទ្រ ទន្លេ និងសមុទ្រ នៅក្នុងប្រព័ន្ធព័ត៌មានឈ្មោះភូមិសាស្ត្រ ប៉ុន្តែរដ្ឋធម្មនុញ្ញបានចែងថាប្រធានាធិបតីមិនមានសិទ្ធិអំណាចក្នុងការប្តូរឈ្មោះរដ្ឋនោះទេ។ ដំណើរការនេះត្រូវតែធ្វើឡើងតាមរយៈប្រជាមតិនៅក្នុងរដ្ឋនីមួយៗ។

ជម្រាបជូនថា ការបង្ហោះរបស់លោក ត្រាំ អំពីការប្តូរឈ្មោះរដ្ឋ New Mexico នេះ បានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសេតវិមានបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយប្តូរឈ្មោះបឹង Ontario ទៅជា “American Lake” ចំពេលមានសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្តរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយប្រទេសជិតខាងកាណាដា៕​

The post លោក ត្រាំ ស្នើឲ្យមានការផ្លាស់ប្តូរឈ្មោះរដ្ឋ New Mexico ទៅជា New America វិញ​ appeared first on .

អភិបាលក្រុងធំៗនៅអាមេរិក បដិសេធមិនប្រើប្រាស់ឈ្មោះ ‘បឹងអាមេរិក’ ដែលដាក់ដោយលោក ត្រាំ ឡើយ
អភិបាលក្រុងធំៗ នៅសហរដ្ឋអាមេរិក បានបដិសេធមិនប្រើប្រាស់ឈ្មោះ “បឹងអាមេរិក” ដែលត្រូវបានដាក់ដោយប្រធានាធិបតី លោក ដូណាល់ ត្រាំ ឡើយ ដោយលើកឡើងពីការព្រួយបារម្ភអំពីផលប៉ះពាល់នៃវប្បធម៌ កីដូចជាការចំណាយដល់ប្រជាពលរដ្ឋ និងអាជីវកម្ម ក្នុងការផ្លាស់ប្តូរឈ្មោះនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។

លោក Robert Corradino អភិបាលក្រុង Oswego នៃរដ្ឋ New York ដែលជាផ្នែកមួយនៅជាប់ “បឹងអាមេរិក” ឬបឹង Ontario បានសម្តែងការព្រួយបារម្ភថាភាពចម្រូងចម្រាសនៃការផ្លាស់ប្តូរឈ្មោះបឹងនេះ អាចលុបចោលផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់ទីក្រុង ដោយសារតែអ្វីគ្រប់យ៉ាងនៅទីនេះ បានដាក់ឈ្មោះបឹង Ontario រួចទៅហើយ រាប់ចាប់ពីផ្លូវ មជ្ឈមណ្ឌលសន្និបាត រហូតដល់កន្លែងប្រវត្តិសាស្ត្រផ្សេងៗទៀត។

យ៉ាងណាមិញ បន្ទាប់ពីប្រធានាធិបតី ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលប្តូរឈ្មោះបឹង Ontario ទៅជា “បឹងអាមេរិក” លោក Corradino និងអភិបាលក្រុងជាច្រើនទៀតនៅភាគខាងជើងរដ្ឋញូវយ៉កបានហៅវាថាជាការសម្រេចចិត្ត “គួរឱ្យសោកស្តាយ” បំផុតមួយ។ ពួកគេខ្លាចថាការផ្លាស់ប្តូរនេះនឹងមិនត្រឹមតែធ្វើឱ្យអ្នកបោះឆ្នោតក្នុងស្រុកឃ្លាតឆ្ងាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចផងដែរ ដែលមានជាប់ពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកាណាដា។

គួរជម្រាបជូនថា ទីក្រុង Oswego គឺជាទីតាំងរឹងមាំបំផុតមួយរបស់គណបក្សសាធារណរដ្ឋ ដោយមានអ្នកបោះឆ្នោតដល់ទៅជាង ៦១% ឯណោះដែលបានបោះឆ្នោតឱ្យលោក ត្រាំ ក្នុងការបោះឆ្នោតឆ្នាំ២០២៤។ តែទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី៣១ ខែសីហា សមាជិកសភាក្រុង Oswego ជាច្រើនរូបមកពីគណបក្សធំៗទាំងពីររបស់អាមេរិក បានអនុម័តសេចក្តីសម្រេចមួយដើម្បីបដិសេធការប្តូរឈ្មោះថ្មីនៃបឹងOntario នេះ ដោយលើកឡើងពីការព្រួយបារម្ភអំពីការចំណាយលើការផ្លាស់ប្តូរឈ្មោះដែលអ្នកបង់ពន្ធ និងអាជីវកម្មនឹងត្រូវចំណាយ៕​

The post អភិបាលក្រុងធំៗនៅអាមេរិក បដិសេធមិនប្រើប្រាស់ឈ្មោះ ‘បឹងអាមេរិក’ ដែលដាក់ដោយលោក ត្រាំ ឡើយ appeared first on .

អាមេរិក ដាក់ចេញកាក់ ១ដុល្លារដែលមានរូបរបស់ប្រធានាធិបតី ត្រាំ ជាផ្លូវការ
ក្រសួងរតនាគារអាមេរិក ថ្មីៗនេះ បានដាក់ចេញកាក់ ១ដុល្លារដែលមានរូបរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីអបអរសាទរខួបលើកទី២៥០ឆ្នាំនៃការបង្កើតប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមរោងពុម្ភនៃក្រសួងរតនាគារអាមេរិក បានប្រកាសថា៖ ” កាក់ ១ដុល្លារដែលមានរូបប្រធានាធិបតី ត្រាំ នឹងត្រូវដាក់លក់ជាផ្លូវការហើយ សូមបញ្ជាទិញវានៅថ្ងៃនេះ”។

យ៉ាងណាមិញរោងពុម្ព បានបង្ហោះរូបភាពគំរូដែលបង្ហាញពីផ្នែកខាងមុខនៃកាក់ដែលមានរូបប្រធានាធិបតី ត្រាំ អមដោយពាក្យ “In God we trust” (យើងជឿជាក់លើព្រះ) ព័ទ្ធជុំវិញដោយពាក្យ “liberty” (សេរីភាព) និងឆ្នាំ “១៧៧៦ – ២០២៦” ដែលជាការសម្គាល់ខួប ៥០ឆ្នាំនៃការបង្កើតសហរដ្ឋអាមេរិក។

ផ្នែកខាងខ្នងនៃកាក់មានរូបសញ្ញាជាតិអាមេរិក ដែលបង្ហាញពីរូបសត្វឥន្ទ្រីមួយក្បាល ដោយជើងម្ខាងចាប់ព្រួញ និងជើងម្ខាងទៀតកាន់មែកអូលីវ។ រួមទាំងលេខ ២៥០ ដែលត្រូវបានបង្កប់នៅលើដងខ្លួនរបស់ឥន្ទ្រីផងដែរ។

គួរឲ្យដឹងថា អ្នកទិញកាក់អនុស្សាវរីយ៍នេះមានជម្រើសពីរ ទីមួយគឺទិញជាកញ្ចប់ ២៥ កាក់ក្នុងតម្លៃ ៦១ដុល្លារ ឬជាថង់ ១០០ កាក់ក្នុងតម្លៃ ១៥៤,៥ដុល្លារ។

ជម្រាបជូនថា កាក់អនុស្សាវរីយ៍នេះគ្រាន់តែជារបស់មួយក្នុងចំណោមរបស់របរជាច្រើនទៀតដែលរដ្ឋាភិបាលអាមេរិក បានចារឹកឈ្មោះ និងដាក់រូបថតរបស់ប្រធានាធិបតី ត្រាំ។ មេសេតវិមានរូបនេះ ធ្លាប់បានបង្ហើបថា លោកមានបំណងចង់បន្សល់ទុកស្នាដៃ និងការចងចាំនៅក្នុងប្រទេស ជាយូរមកហើយ៕

The post អាមេរិក ដាក់ចេញកាក់ ១ដុល្លារដែលមានរូបរបស់ប្រធានាធិបតី ត្រាំ ជាផ្លូវការ appeared first on .

ប្រធានាធិបតីអាមេរិក បំផុសគំនិតពីការប្តូរឈ្មោះច្រកសមុទ្រ Hormuz ទៅជាច្រកសមុទ្រ Trump វិញ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែបន្តអះអាងថា សហរដ្ឋអាមេរិកគឺបានគ្រប់គ្រងច្រកសមុទ្រ Hormuz ហើយ ដោយថែមទាំងបានលើកឡើងពីគំនិតចង់ប្តូរឈ្មោះតំបន់នេះ ទៅជាច្រកសមុទ្រ Trump ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់ខ្លួន នៅថ្ងៃទី២ ខែកញ្ញាថា ៖”ឥឡូវនេះ យើងបានគ្រប់គ្រងតំបន់នេះហើយ តើយើងគួរប្តូរឈ្មោះច្រកសមុទ្រ Hormuz ទៅជា ‘ច្រកសមុទ្រ Trump’ ដែរឬអត់?”។

យ៉ាងណាក៏ដោយ វានៅតែមិនទាន់ត្រូវបានគេដឹងច្បាស់ថាតើមេដឹកនាំអាមេរិករូបនេះ ពិតជាមានចេតនាចំពោះការផ្លាស់ប្តូរឈ្មោះនេះមែនអត់នោះឡើយ ខណៈពេលដែលលោក ត្រាំ ក៏មិនបានបញ្ជាក់ពីវិសាលភាពដែលច្រកសមុទ្រ Hormuz ត្រូវបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ផងដែរ។

គួរឲ្យដឹងថា នេះមិនមែនជាលើកទីមួយនោះឡើយ ដោយនៅពាក់កណ្តាលខែសីហា លោក ត្រាំ ក៏ធ្លាប់បាននិយាយថា លោកនឹងប្រកាសដាក់ច្រកសមុទ្រ Hormuz “ជាផ្នែកមួយនៃទឹកដីអាមេរិក” ក្នុងឆាប់ៗនេះ បន្ទាប់ពីបានយកឈ្នះលើអ៊ីរ៉ង់។ នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីប៉ុន្មានថ្ងៃមុន លោកក៏បានប្រកាសផងដែរថា សហរដ្ឋអាមេរិកមានការគ្រប់គ្រងទាំងស្រុងលើច្រកសមុទ្រ Hormuz ទាំងស្រុង ហើយអ៊ីរ៉ង់មិនអាចធ្វើអ្វីដើម្បីទប់ទល់បាននោះឡើយ។

ជម្រាបជូនថា Hormuz មានទីតាំងស្ថិតនៅចន្លោះប្រទេសអ៊ីរ៉ង់ និងអូម៉ង់ មានប្រវែង ១៦១គីឡូម៉ែត្រ។ច្រកសមុទ្រនេះត្រូវបានបិទស្ទើរតែទាំងស្រុងចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនៅមជ្ឈិមបូព៌ាមក។ នៅពាក់កណ្តាលខែមិថុនា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលរួមបញ្ចូលបទប្បញ្ញត្តិដើម្បីស្តារសកម្មភាពសមុទ្រនៅច្រក Hormuz ឡើងវិញ។ តែទោះជាយ៉ាងណាក៏ដោយ ការមិនចុះសម្រុងគ្នាលើការបកស្រាយបាននាំឱ្យមានការដួលរលំនៃបទឈប់បាញ់៕​

The post ប្រធានាធិបតីអាមេរិក បំផុសគំនិតពីការប្តូរឈ្មោះច្រកសមុទ្រ Hormuz ទៅជាច្រកសមុទ្រ Trump វិញ appeared first on .