ដំណើរទស្សនកិច្ចនៅឡាវ

ក្នុងដំណើរទស្សនកិច្ច២ថ្ងៃ កម្ពុជា-ឡាវ បានសម្រេចចុះអនុស្សរណៈយោគយល់ជាមួយគ្នាលើឯកសារសំខាន់ៗ៧
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានធ្វើដំណើរទស្សនកិច្ចជាផ្លូវការ នៅប្រទេសឡាវរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់២៦ ខែមីនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ។

ក្នុងដំណើរទស្សនកិច្ចថ្ងៃទី២៥ មីនា កម្ពុជា-ឡាវបានឯកភាពសម្រេចចុះអនុស្សរណៈគ្នាលើឯកសារសំខាន់៧ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក សនសៃ ស៊ីផាន់ដន។

កិច្ចព្រមព្រៀងនៃអនុស្សារណៈយោគយល់ដែលបានចុះហត្ថលេខាទាំង៧នោះរួមមាន៖ ១,ការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័នលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ ២,កំណត់ហេតុស្តីពីការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័នលើ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ ៣,កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យថាមពលថ្មី ៤,អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលកម្ពុជា និងក្រុមហ៊ុន PHONGSUBTHAVY GROUP SOLE CO., LTD អំពីការទិញថាមពលបៃតងពីគម្រោង “XEKHAMAN II Hydro and Wind Power Hybrid Projects” ក្នុង ប្រទេសឡាវមកប្រទេសកម្ពុជា ៥,អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយក្រុមហ៊ុនចម្រុះ XAYSANA Group, WIS និង SISAN INTERNATIONAL JOINT DEVELOPMENT SOLE., LTD អំពីការទិញថាមពលគម្រោង “Nam Emoun 1, 2 Hydro, Pump Storage and Wind Power Hybrid Projects” ក្នុងប្រទេសឡាវមកប្រទេសកម្ពុជា ៦, អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយអគ្គីសនីឡាវ EDL អំពីការទិញថាមពលបៃតង ពីគម្រោង “Green Energy Supply of 1000 MW Combination of Hydro, Wind and Geothermal Projects” ក្នុង ប្រទេសឡាវមកប្រទេសកម្ពុជា និង៧,អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយក្រុម ហ៊ុន PSG CORPORATION PUBLIC COMPANY LIMITED អំពីការទិញ ថាមពលបៃតងពីគម្រោង “Xekong Pump Storage Power Project” ក្នុងប្រទេសឡាវ មកប្រទេសកម្ពុជា។

សូមជម្រាបថា លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់ប្រទេសឡាវនឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរផងដែរ៕

The post ក្នុងដំណើរទស្សនកិច្ច២ថ្ងៃ កម្ពុជា-ឡាវ បានសម្រេចចុះអនុស្សរណៈយោគយល់ជាមួយគ្នាលើឯកសារសំខាន់ៗ៧ appeared first on .