តម្លៃប្រេងអន្តរជាតិ

តម្លៃប្រេងពិភពលោក បន្តហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ខែចុងក្រោយ
តម្លៃប្រេងឆៅពិភពលោក ទាំងប្រភេទ Brent និង WTI របស់សហរដ្ឋអាមេរិក បានកើនឡើងលើសពី ១០០ដុល្លារក្នុងមួយបារ៉ែលដោយសារតែភាពតានតឹងនៅមជ្ឈិមបូព៌ានៅតែបន្តកើនឡើងយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅចុងវគ្គជួញដូរចុងក្រោយថ្ងៃទី១០ ខែកញ្ញា តម្លៃប្រេងឆៅ Brent បានកើនឡើង ៦,៣% ដល់ ១០៧,៦ដុល្លារក្នុងមួយបារ៉ែល។ ចំណែកតម្លៃប្រេងឆៅ WTI របស់អាមេរិកបានកើនឡើង ៦,៧% ដល់១០២ ដុល្លារក្នុងមួយបារ៉ែល។ គិតរហូតមកដល់ថ្ងៃទី១១ ខែកញ្ញា តម្លៃប្រេងទាំងពីរប្រភេទនេះបានបន្តកើនឡើង ១ដុល្លារបន្ថែមទៀត ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែឧសភាមក។

គួរឲ្យដឹងថាទីផ្សារប្រេងសកលមានការកើនឡើង ខណៈពេលដែលភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់បានកើនឡើងនៅសប្តាហ៍នេះ។ ចាប់តាំងពីដើមខែមក តម្លៃបានកើនឡើងជាង ១៨% រួចមកហើយ ដោយសារអ្នកវិនិយោគរៀបចំខ្លួនសម្រាប់លទ្ធភាពនៃជម្លោះដែលបន្តអូសបន្លាយនៅមជ្ឈិមបូព៌ា៕​

The post តម្លៃប្រេងពិភពលោក បន្តហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ខែចុងក្រោយ appeared first on .

តម្លៃប្រេងឆៅ បន្តហក់ឡើងលើស ១០០ដុល្លារ/បារ៉ែល ចំពេលសង្គ្រាមមជ្ឈិមបូព៌ាកាន់តែក្តៅ
ជម្លោះនៅមជ្ឈិមបូព៌ាកាន់តែឡើងកម្តៅខ្លាំងឡើង ដែលជំរុញឲ្យតម្លៃប្រេងឆៅប្រភេទ Brent កើនឡើងដល់ ១០០ដុល្លារក្នុងមួយបារ៉ែល ពោគឺបានកើនឡើងជាង ២៥% បើធៀបទៅនឹងខែមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅរសៀលថ្ងៃទី៩ ខែកញ្ញា តម្លៃប្រេងឆៅ Brent បានកើនឡើង ២,២% ដល់ ១០០,០៧ដុល្លារក្នុងមួយបារ៉ែល។ នេះជាលើកដំបូងហើយ គិតចាប់តាំងពីខែកក្កដា ដែលតម្លៃប្រេង Brent បានឈានដល់កម្រិតខ្ពស់បែបនេះ។ ចំណែកឯតម្លៃប្រេងឆៅ WTI របស់អាមេរិក ក៏បានកើនឡើង ១,៨% ដល់ ៩៤,៧ដុល្លារផងដែរ។

ជម្រាបជូនថាតម្លៃប្រេងបានស្ទុះឡើងយ៉ាងឆាប់រហ័ស នៅពេលដែលជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់កាន់តែតានតឹងឡើងៗ ដែលធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការរំខានដល់ប្រភពផ្គត់ផ្គង់ថាមពលនៅមជ្ឈិមបូព៌ា។ កាលពីថ្ងៃទី៨ ខែកញ្ញា កងទ័ពអាមេរិកបានបាញ់កម្ទេចនាវារបស់អ៊ីរ៉ង់ចំនួន ៥ គ្រឿង ដើម្បីសងសឹក បន្ទាប់ពីទីក្រុងតេអេរ៉ង់បើកការវាយប្រហារលើនាវាចម្បាំងរបស់ខ្លួន។ បញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) បានឱ្យដឹងថា នាវាចម្បាំងអាមេរិកបានគេចផុតពីការវាយប្រហាររបស់អ៊ីរ៉ង់ ដោយជោគជ័យ ហើយគ្មានយោធិនណាម្នាក់រងរបួសនោះទេ៕​

The post តម្លៃប្រេងឆៅ បន្តហក់ឡើងលើស ១០០ដុល្លារ/បារ៉ែល ចំពេលសង្គ្រាមមជ្ឈិមបូព៌ាកាន់តែក្តៅ appeared first on .

តម្លៃប្រេងឆៅសកលហក់ឡើងដល់កម្រិតកំពូល ក្នុងរយៈពេល ៦សប្តាហ៍ចុងក្រោយ
តម្លៃប្រេងឆៅប្រភេទ Brent បានហក់ឡើងជិតដល់ ៩៨ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអ៊ីរ៉ង់ បានប្រកាសថាខ្លួននឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលទូទៅនៅទូទាំងតំបន់មជ្ឈិមបូព៌ា ដើម្បីជាការសងសឹកចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបិទការជួញដូរនៅថ្ងៃទី៧ ខែកញ្ញា តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ១,១% ដល់ ៩៧,៣ដុល្លារក្នុងមួយបារ៉ែល។ ក្នុងអំឡុងពេលនៃវគ្គជួញដូរនោះ តម្លៃប្រេងឆៅនេះ បានហក់ឡើងដល់ ៩៨ដុល្លារមួយរយៈខ្លី ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីថ្ងៃទី២៤ ខែកក្កដាមក។ ទន្ទឹមនឹងនេះ ប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិក ក៏បានឡើងដល់ ៩៣,៣ដុល្លារផងដែរ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រាំមួយសប្តាហ៍ចុងក្រោយ។

យ៉ាងណាមិញ ទីផ្សារប្រេងឆៅបានកើនឡើងយ៉ាងខ្លាំងបែបនេះ បន្ទាប់ពីអ៊ីរ៉ង់បានប្រកាសថាខ្លួននឹងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល នៅទូទាំងមជ្ឈិមបូព៌ា ដើម្បីជាការសងសឹកចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិក ដែលបន្តដាក់សម្ពាធទាំងផ្អែកយោធា និងសេដ្ឋកិច្ចមកលើប្រទេសរបស់ខ្លួន។

គួរជម្រាបជូនថា កាលពីសប្តាហ៍មុន តម្លៃប្រេងឆៅ Brent បានកើនឡើងដល់ ៨% ខណៈពេលដែលតម្លៃប្រេង WTI បានកើនឡើងជិត ១០% បន្ទាប់ពីប្រទេសទាំងពីរបានបន្តបើកការវាយប្រហារគ្នា។ ការប្រយុទ្ធគ្នានេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់ប្រេងសកល ដែលបង្ខំឱ្យប្រទេសនានាទាញយកអត្ថប្រយោជន៍ពីទុនបម្រុងរបស់ពួកគេដើម្បីជៀសវាងការខ្វះខាត៕​

The post តម្លៃប្រេងឆៅសកលហក់ឡើងដល់កម្រិតកំពូល ក្នុងរយៈពេល ៦សប្តាហ៍ចុងក្រោយ appeared first on .

តម្លៃប្រេងឆៅ បន្តហក់ឡើងដល់ក្បែរកម្រិត ១០០ដុល្លារ/បារ៉ែលជាថ្មី ក្រោយសង្គ្រាមពាណិជ្ជកម្មអ៊ីរ៉ង់-អាមេរិក
តម្លៃប្រេងឆៅអន្តរជាតិ បានកើនឡើងនៅក្នុងការជួញដូរដំបូងនៅថ្ងៃទី២ កញ្ញា ចំពេលមានការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់កាន់តែខ្លាំងឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បើការវាយប្រហារគ្នាពេញមួយយប់ ដែលធ្វើឱ្យក្តីសង្ឃឹមសម្រាប់ការបន្ធូរបន្ថយភាពតានតឹង នៅមជ្ឈិមបូព៌ាថយចុះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តម្លៃប្រេងប្រភេទ Brent បានកើនឡើង ៧៥សេន ឬ ០,៨% ដល់ ៩៥,៤ដុល្លារក្នុងមួយបារ៉ែល ខណៈដែលកិច្ចសន្យាប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានកើនឡើង ៤៤សេន ឬ ០,៥% ដល់ ៩០,៦៦ដុល្លារ។

យ៉ាងណាមិញ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានចាប់ផ្តើមការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់ពេញមួយយប់ ដែលជំរុញឱ្យមានការឆ្លើយតបពីទីក្រុងតេអេរ៉ង់ និងជាការកើនឡើងដ៏ធ្ងន់ធ្ងរបំផុតនៃជម្លោះរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ។

ទន្ទឹមនឹងនេះ​កងឆ្មាំបដិវត្តន៍អ៊ីស្លាមបាននិយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកនឹងរឹតត្បិតចរាចរណ៍បន្ថែមទៀតតាមរយៈច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់មួយដែលដឹកជញ្ជូនប្រេងប្រហែលមួយភាគប្រាំនៃប្រេងសរុបរបស់ពិភពលោក មុនពេលមានជម្លោះ៕​

The post តម្លៃប្រេងឆៅ បន្តហក់ឡើងដល់ក្បែរកម្រិត ១០០ដុល្លារ/បារ៉ែលជាថ្មី ក្រោយសង្គ្រាមពាណិជ្ជកម្មអ៊ីរ៉ង់-អាមេរិក appeared first on .

តម្លៃប្រេងឆៅហក់ឡើងខ្លាំង ក្រោយអាមេរិក បើកការវាយប្រហារលើអ៉ីរ៉ង់ជាថ្មី
ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប្រព័ន្ធបាញ់រ៉ុក្កែតអ៊ីរ៉ង់ចំនួនពីរនៅជិតច្រកសមុទ្រ Hormuz បានជំរុញឲ្យតម្លៃប្រេងឆៅប្រភេទ Brent ហក់ឡើងដល់ ៩០ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តម្លៃប្រេងឆៅ Brent បានកើនឡើងជិត ៣% គិតនៅត្រឹមព្រឹកថ្ងៃទី៣១ សីហា ដោយឡើងដល់ ៩០,៦០ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតមួយ។ ចំណែកឯប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិកវិញ ក៏បានកើនឡើង ២,៦% ផងដែរ ដល់លើសពី ៨៥,៥ដុល្លារក្នុងមួយបារ៉ែល។

គួរឲ្យដឹងថា ទីផ្សារប្រេងឆៅបានជួបប្រទះនឹងការប្រែប្រួលយ៉ាងខ្លាំង បន្ទាប់ពីយោធាសហរដ្ឋអាមេរិក បានវាយប្រហារប្រព័ន្ធបាញ់រ៉ុក្កែតអ៊ីរ៉ង់ចំនួនពីរនៅលើកោះ Larak ជិតច្រកសមុទ្រ Hormuz។ វរសេនីយ៍ឯក Tim Hawkins អ្នកនាំពាក្យនៃបញ្ជាការកណ្តាល (CENTCOM) បាននិយាយកាលពីព្រឹកថ្ងៃទី៣០ សីហាថា ប្រព័ន្ធបាញ់រ៉ុក្កែតទាំងពីរត្រូវបានវាយប្រហារ បន្ទាប់ពីសហរដ្ឋអាមេរិកបានរកឃើញទាហានអ៊ីរ៉ង់កំពុងរៀបចំបាញ់រ៉ុក្កែតដែលផ្ទុកមីនក្រោមទឹក ចូលទៅក្នុងច្រកសមុទ្រ Hormuz។

ជម្រាបជូនថា ការវាយប្រហារនេះបានកើតឡើងត្រឹមតែប្រាំមួយខែប៉ុណ្ណោះ បន្ទាប់ពីជម្លោះនៅមជ្ឈិមបូព៌ាបានឈានដល់កម្រិតកំពូល ហើយជាការវាយប្រហារលើកដំបូងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ចាប់តាំងពីចុងខែកក្កដា។ យ៉ាងណាមិញ អ៊ីរ៉ង់បានឆ្លើយតបដោយការបាញ់មីស៊ីលបាលីស្ទិកទៅលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស កន្លែងថែទាំ និងទីតាំងយន្តហោះចម្បាំង នៅមូលដ្ឋានទ័ពអាមេរិកពីរកន្លែងក្នុងប្រទេសហ្ស៊កដានី គឺ King Hussein និង Muwaffaq Salti៕​

The post តម្លៃប្រេងឆៅហក់ឡើងខ្លាំង ក្រោយអាមេរិក បើកការវាយប្រហារលើអ៉ីរ៉ង់ជាថ្មី appeared first on .

តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ក្រោយអ៊ីរ៉ង់ និងអូម៉ង់ ចរចាបើកច្រកសមុទ្រ Hormuz ឡើងវិញ
តម្លៃប្រេងឆៅអន្តរជាតិ បានធ្លាក់ចុះជាង ២ដុល្លារបន្ថែមទៀតនៅក្នុងមួយបារ៉ែល គិតនៅត្រឹមថ្ងៃទី២៦ ខែសីហា ខណៈពេលដែលការចរចារវាងអ៊ីរ៉ង់ និងអូម៉ង់ បានស្តារក្តីសង្ឃឹមឡើងវិញថា ច្រកសមុទ្រ Hormuz អាចនឹងបើកឡើងវិញក្នុងពេលឆាប់ៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ២,៣០ដុល្លារ ឬ ២,៦% មកនៅត្រឹម ៨៦,២៨ដុល្លារក្នុងមួយបារ៉ែល ស្របពេលប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ២,០៨ដុល្លារ ឬ ២,៥៣% មកនៅត្រឹម ៨០,២៩ដុល្លារ ក្នុងមួយបារ៉ែល។

ជុំវិញស្ថានភាពនេះ បានកើតឡើងបន្ទាប់ពីអ៊ីរ៉ង់ បាននិយាយថា ខ្លួនបានចាប់ផ្តើមការចរចាឡើងវិញជាមួយអូម៉ង់ ដើម្បីគ្រប់គ្រងច្រកសមុទ្រ Hormuz ដ៏សំខាន់នេះ ខណៈពេលដែលខ្លួនកំពុងប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំងឡើងពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

ជម្រាបជូនថា អ៊ីរ៉ង់ និងអូម៉ង់បានចរចាគ្នាអស់រយៈពេលជាច្រើនសប្តាហ៍មកហើយអំពីការគ្រប់គ្រងចរាចរណ៍តាមផ្លូវទឹក នៅច្រកសមុទ្រ Hormuz ដែលដោះស្រាយការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវមួយភាគប្រាំទូទាំងពិភពលោក មុនពេលសង្គ្រាមអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ៕​

The post តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ក្រោយអ៊ីរ៉ង់ និងអូម៉ង់ ចរចាបើកច្រកសមុទ្រ Hormuz ឡើងវិញ appeared first on .

ប្រេងឆៅបន្តឡើងថ្លៃ ក្រោយក្តីសង្ឃឹមសន្តិភាពរវាងអាមេរិក-អ៉ីរ៉ង់ថយចុះ បង្កើនហានិភ័យដល់ការផ្គត់ផ្គង់
តម្លៃប្រេងឆៅអន្តរជាតិបានកើនឡើងបន្ថែមទៀត នៅថ្ងៃទី១៨ ខែសីហា ខណៈពេលដែលការរំពឹងទុកបានថយចុះសម្រាប់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ដោយអ៊ីរ៉ង់បាននិយាយថា ខ្លួននឹងប្រកាន់យកជំហរវាយលុកបន្ថែមទៀត ហើយសហរដ្ឋអាមេរិកបានច្រានចោលការពង្រីកកិច្ចព្រមព្រៀងឈប់បាញ់ ដែលបង្កើនការព្រួយបារម្ភអំពីការផ្គត់ផ្គង់ថាមពល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់ Reuters កាលពីថ្ងៃចន្ទថា អ៊ីរ៉ង់នឹងផ្លាស់ប្តូរទៅជាជំហរយោធា “វាយលុកទាំងស្រុង” ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍បានជាប់គាំង ហើយចំណែកឯទីក្រុងវ៉ាស៊ីនតោនវិញ​ក៏បានច្រានចោលការពង្រីកកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្នរបស់ពួកគេផងដែរ។

ជុំវិញស្ថានភាពដ៏ក្តៅគគុកនេះ បានធ្វើឲ្យតម្លៃប្រេងឆៅប្រភេទ Brent កើនឡើង ៦២សេន ឬ ០,៧% បន្ថែមទៀត ដល់ ៩១,៤៩ដុល្លារក្នុងមួយបារ៉ែល។

ទន្ទឹមនឹងនេះ​តម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកវិញ បានកើនឡើង ៧៥សេន ដល់ ៨៥,២៥ដុល្លារក្នុងមួយបារ៉ែល។

យ៉ាងណាមិញ​ យោងតាមលោកSuvro Sarek ប្រធានផ្នែកស្រាវជ្រាវថាមពលរបស់ធនាគារ DBS បាននិយាយថា ខណៈពេលដែលនៅតែមានភាពមិនប្រាកដប្រជាទាក់ទងនឹងកិច្ចព្រមព្រៀងនៅតែបន្ត លោករំពឹងថាតម្លៃប្រេង នឹងស្ថិតនៅចន្លោះ ៨០ដុល្លារទៅ១០០ដុល្លារក្នុងមួយបារ៉ែល នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕​

The post ប្រេងឆៅបន្តឡើងថ្លៃ ក្រោយក្តីសង្ឃឹមសន្តិភាពរវាងអាមេរិក-អ៉ីរ៉ង់ថយចុះ បង្កើនហានិភ័យដល់ការផ្គត់ផ្គង់ appeared first on .

តម្លៃប្រេងឆៅហក់ឡើងទៀតហើយ ក្រោយលោក ត្រាំ គំរាមបិទផ្លូវសមុទ្ររបស់អ៊ីរ៉ង់គ្មានកំណត់
តម្លៃប្រេងឆៅសកលបានកើនឡើងបន្ថែមទៀត គិតនៅត្រឹមថ្ងៃទី១៤ ខែសីហា បន្ទាប់ពីសហរដ្ឋអាមេរិកគំរាមកំហែងបិទផ្លូវទឹកដោយគ្មានកំណត់លើអ៊ីរ៉ង់ ដែលធ្វើឲ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេងឆៅឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ៩០សេន ឬ ១,០៣% ដល់ ៨៧,៩៧ ដុល្លារក្នុងមួយបារ៉ែល ខណៈពេលដែលប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានកើនឡើង ៩១សេន ដល់ ៨២,១៦ដុល្លារក្នុងមួយបារ៉ែល។

ជុំវិញការឡើងថ្លៃរបស់ប្រេងឆៅស្តង់ដារទាំងនេះ បានកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានព្រមាននៅថ្ងៃទី១៣ សីហាថា ខ្លួនអាចរក្សាការបិទផ្លូវទឹកអ៊ីរ៉ង់ដោយគ្មានកំណត់ និងបង្កើនសម្ពាធសេដ្ឋកិច្ចលើទីក្រុងតេអេរ៉ង់ ខណៈពេលដែលការចរចាបទឈប់បាញ់បានជាប់គាំងនៅមួយកន្លែង។

គួរជម្រាបជូនផងដែរថា ការគំរាមកំហែងចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក បានកើតឡើងនៅពេលដែលអ៊ីរ៉ង់បានទប់ស្កាត់លំហូនាវាឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដែលដឹកប្រេង ២០% នៃប្រេងសរុបរបស់ពិភពលោកមុនពេលមានជម្លោះ ដែលជំរុញឱ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃ និងដាក់សម្ពាធលើប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យបញ្ចប់សង្គ្រាម៕​

The post តម្លៃប្រេងឆៅហក់ឡើងទៀតហើយ ក្រោយលោក ត្រាំ គំរាមបិទផ្លូវសមុទ្ររបស់អ៊ីរ៉ង់គ្មានកំណត់ appeared first on .

តម្លៃប្រេងឆៅ ហក់ឡើងបន្ថែមទៀត ខណៈអ៉ីរ៉ង់បន្ទាបក្តីសង្ឃឹមសម្រាប់ការបើកច្រកសមុទ្រ Hormuz ឡើងវិញ
តម្លៃប្រេងឆៅអន្តរជាតិបានកើនឡើងបន្ថែមទៀត នៅថ្ងៃចន្ទ ទី១០ ខែសីហា ខណៈភាពមិនប្រាកដប្រជានៅតែបន្តកើតមានលើការបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយអ៊ីរ៉ង់និយាយថា សហរដ្ឋអាមេរិកត្រូវតែបំពេញលក្ខខណ្ឌជាច្រើន ទោះបីជាទីក្រុងតេអេរ៉ង់ និងអូម៉ង់បានឈានចូលដំណាក់កាលចុងក្រោយនៃការព្រមព្រៀងគ្នាលើផ្លូវដឹកជញ្ជូនថ្មីក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រេងឆៅប្រភេទ Brent បានកើនឡើង ៨៤សេន ឬ ១% ដល់ ៨៤,៣៩ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate (WTI) បានកើនឡើង ៦០សេន ឬ ០,៧៥ ដល់ ៧៨,៧៧ដុល្លារក្នុងមួយបារ៉ែល។

គួរឲ្យដឹងថា ជុំវិញការធ្លាក់ចុះនៃប្រេងឆៅដ៏សំខាន់ទាំងពីរនេះ បានកើតឡើង បន្ទាប់ពីអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងជាមួយអូម៉ង់កំពុងស្ថិតក្នុង “ដំណាក់កាលចុងក្រោយ” ហើយ ប៉ុន្តែក៏បានបញ្ជាក់ជាថ្មីផងដែរថា ផ្លូវទឹកដ៏សំខាន់នេះនឹងបើកឡើងវិញ លុះត្រាតែទីក្រុងវ៉ាស៊ីនតោនបានបំពេញលក្ខខណ្ឌផ្សេងទៀត រួមទាំងសំណងរបស់សហរដ្ឋអាមេរិកសម្រាប់ការវាយប្រហារយ៉ាងទូលំទូលាយរបស់ពួកគេមកលើអ៊ីរ៉ង់ផងដែរ។

ទន្ទឹមនឹងនេះ​ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយកាលពីថ្ងៃអាទិត្យផងដែរថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកមិនចូលរួមក្នុងការចរចាទេ ហើយទីក្រុងតេអេរ៉ង់នឹងមិនចាប់ផ្តើមការចរចាណាមួយផងដែរ ដរាបណាទីក្រុងវ៉ាស៊ីនតោនបំពានកិច្ចព្រមព្រៀងបណ្តោះអាសន្នដែលបានចុះហត្ថលេខាក្នុងខែមិថុនា៕​

The post តម្លៃប្រេងឆៅ ហក់ឡើងបន្ថែមទៀត ខណៈអ៉ីរ៉ង់បន្ទាបក្តីសង្ឃឹមសម្រាប់ការបើកច្រកសមុទ្រ Hormuz ឡើងវិញ appeared first on .

ប្រេងឆៅបន្តឡើងថ្លៃ ដោយសារកង្វល់នៃផែនការបើកច្រកសមុទ្រ Hormuz ឡើងវិញ
តម្លៃប្រេងអន្តរជាតិបន្តកើនឡើងបន្ថែមទៀត គិតនៅត្រឹមថ្ងៃុសុក្រ ទី៧ ខែសីហា ចំពេលមានក្តីបារម្ភជុំវិញការបើកច្រកសមុទ្រ Hormuz ខណៈពេលដែលអ៊ីរ៉ង់ ដែលកំពុងធ្វើការជាមួយអូម៉ង់ បន្តរឹតត្បិតលើផ្លូវដឹកជញ្ជូនដ៏សំខាន់នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ៨០សេន ឬ ០,៩៧% បន្ថែមទៀត ដល់ ៨៣,២៩ដុល្លារក្នុងមួយបារ៉ែល ខណៈពេលដែលប្រេងឆៅ WTI របស់សហរដ្ឋអាមេរិក បានកើនឡើង ៦៤សេន ឬ ០,៨៣% ដល់ ៧៧,៩៣ដុល្លារ។

គួរឲ្យដឹងផងដែរថា តម្លៃប្រេងឆៅសំខាន់ៗទាំងពីរ បានកើនឡើងជាង ៣ដុល្លារក្នុងមួយបារ៉ែលរួមមកហើយ កាលពីថ្ងៃទី៦ ខែសីហា បន្ទាប់ពីមានការពិនិត្យឡើងវិញនូវសេចក្តីព្រាងច្បាប់មួយដើម្បីហាមឃាត់នាវារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលចេញពីច្រកសមុទ្រ Hormuz ជាកន្លែងដែលប្រេង និងឧស្ម័នធម្មជាតិរាវប្រហែលមួយភាគប្រាំរបស់ពិភពលោកត្រូវបានឆ្លងកាត់ មុនពេលសង្គ្រាមបានចាប់ផ្តើមនៅចុងខែកុម្ភៈ។

យ៉ាងណាមិញ បើតាមលោក Lin Ye អនុប្រធានទីផ្សារទំនិញ និងប្រេងនៅក្រុមហ៊ុនប្រឹក្សាយោបល់ Rystad Energy បានមានប្រសាសន៍ថា កត្តាសំខាន់ដែលជំរុញតម្លៃប្រេងឡើងវិញនេះ​ គឺកំពុងឆ្លើយតបទៅនឹងសេចក្តីព្រាងផែនការដែលបានបោះពុម្ពផ្សាយរបស់អ៊ីរ៉ង់សម្រាប់លក្ខខណ្ឌដឹកជញ្ជូនតាមសមុទ្រ Hormuz ដែលនឹងហាមឃាត់នាវាអាមេរិក និងអ៊ីស្រាអែល និងតម្រូវឱ្យប្រទេសដែលជាប់ពាក់ព័ន្ធនឹងជម្លោះផ្សេងទៀតបង់ប្រាក់សំណងមុនពេលឆ្លងកាត់៕​

The post ប្រេងឆៅបន្តឡើងថ្លៃ ដោយសារកង្វល់នៃផែនការបើកច្រកសមុទ្រ Hormuz ឡើងវិញ appeared first on .