តុលាការ

តុលាការថៃ សម្រេចចោទប្រកាន់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ជាផ្លូវការ ជុំវិញបទប្រមាថព្រះមហាក្សត្រ
ព្រះរាជអាជ្ញាបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃអង្គារ ទី១៨ ខែមិថុនានេះថា អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានចោទប្រកាន់ជាផ្លូវការ ពីបទប្រមាថព្រះមហាក្សត្ររបស់ប្រទេសថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post ។

យោងតាមអ្នកនាំពាក្យរបស់ការិយាល័យអគ្គមេធាវី លោក Prayut Phetcharakhun បានបង្ហាញឲ្យដឹងថា លោកថាក់ស៊ីន បានបង្ហាញខ្លួននៅចំពោះមុខព្រះរាជអាជ្ញាសាធារណៈ កាលពីព្រឹកថ្ងៃអង្គារនេះ ហើយត្រូវបានបន្តបញ្ជូនខ្លួនឡើងតុលាការព្រហ្មទណ្ឌ ដើម្បីចាត់ការលើសំណុំរឿងប្រមាថព្រះមហាក្សត្រ។

ទន្ទឹមនឹងនេះ លោក Prayut បន្ថែមឲ្យដឹងទៀតថា តុលាការរបស់ប្រទេសថៃ បានទទួលយកសំណុំរឿងនេះ នៅមុនម៉ោង ៩:០០ ព្រឹកថ្ងៃអង្គារនេះ ដោយធ្វើឲ្យលោកថាក់ស៊ីន ក្លាយជាចុងចោទជាផ្លូវការ។

ជុំវិញការចោទប្រកាន់ជាផ្លូវការនេះ លោក ថាក់ស៊ីន អាចនឹងប្រឈមមុខនឹងការឃុំខ្លួនបណ្តោះអាសន្ន ប្រសិនបើលោកត្រូវបានបដិសេធមិនឲ្យនៅក្រៅឃុំ ដោយតុលាការព្រហ្មទណ្ឌ ខណ:ក្នុងប្រទេសថៃ អ្នកដែលត្រូវបានរកឃើញថា មានពិរុទ្ធលើបទចោទប្រមាថព្រះមហាក្សត្រ អាចត្រូវប្រឈមមុខនឹងទោសជាប់ពន្ធនាគារអតិបរមា ១៥ឆ្នាំ ក្នុងមួយបទល្មើស។

គួរឲ្យដឹងផងដែរថា មហាសេដ្ឋីវ័យ ៧៤ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ពីប្រមាថព្រះមហាក្សត្រ ក្នុងអំឡុងពេលធ្វើបទសម្ភាសជាមួយកាសែតកូរ៉េខាងត្បូង Chosun Ilbo កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥។

ជម្រាបជូនថា បន្ទាប់ពីការនិរទេសខ្លួនអស់រយៈពេលជាច្រើនឆ្នាំ លោក ថាក់ស៊ីន បានត្រលប់មកកាន់ប្រទេសថៃវិញកាលពីឆ្នាំមុន ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារជាងប្រាំបីឆ្នាំ ជុំវិញបទល្មើសដាច់ដោយឡែកពីគ្នា ពាក់ព័ន្ធនឹងអំពើពុករលួយ និងការរំលោភបំពានអំណាច។ ក្រោយមកលោក ត្រូវបានផ្តល់ការលើកលែងទោសពីព្រះមហាក្សត្រ និងត្រូវបានដោះលែងឲ្យនៅក្រៅឃុំ​កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ នេះ៕

The post តុលាការថៃ សម្រេចចោទប្រកាន់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ជាផ្លូវការ ជុំវិញបទប្រមាថព្រះមហាក្សត្រ appeared first on .

តុលាការធម្មនុញ្ញថៃ គ្រោងបើកសវនាការលើសំណុំរឿងដកតំណែងនាយករដ្ឋមន្ត្រី និងរំលាយបក្សឆ្ពោះទៅមុខ នៅសប្តាហ៍ក្រោយ
តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បាននិយាយនៅថ្ងៃពុធ ទី១២ ខែមិថុនានេះថា ខ្លួននឹងបើកសវនាការលើសំណុំរឿងធំៗមួយចំនួន រួមទាំងករណីដែលអាចឈានដល់ការដកតំណែងនាយករដ្ឋមន្ត្រី លោក Srettha Thavisin ផងដែរ នាថ្ងៃទី១៨ ខែមិថុនា សប្តាហ៍ក្រោយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះ តុលាការធម្មនុញ្ញថៃ បាននិយាយថា ខ្លួននឹងបើកសវនាការលើសំណុំរឿងរបស់លោក Srettha បន្ទាប់ពីវាបានកើតចេញពីពាក្យបណ្តឹងរបស់សមាជិកព្រឹទ្ធសភាដែលត្រូវបានតែងតាំងដោយរបបយោធាចំនួន ៤០ នាក់ កាលពីខែឧសភា ដោយបានចោទប្រកាន់ថានាយករដ្ឋមន្ត្រីរូបនេះ បានបំពានទៅលើច្បាប់រដ្ឋធម្មនុញ្ញ ចំពោះការតែងតាំងគណ:រដ្ឋមន្ត្រីដែលធ្លាប់មានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ នៅក្នុង​ជួរ​រដ្ឋាភិបាលរបស់លោក។

ជាមួយគ្នានេះ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ ក៏បានជ្រើសរើសយកថ្ងៃទី១៨ ខែមិថុនា ដែលទៅនឹងថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីបើកសវនាការទៅលើសំណុំរឿងដែលទទួលបានពាក្យបណ្តឹងដោយគណ:កម្មាធិការរៀបចំការបោះឆ្នោត (EC) ដែលកំពុងស្នើឲ្យមានការរំលាយគណបក្សឆ្ពោះទៅមុខ (MFP) ចោល ផងដែរ។

កាល​ពី​ខែ​មីនា គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោតរបស់ប្រទេសថៃ បាន​ដាក់​ញត្តិ​សុំ​ឲ្យ​តុលាការ​សម្រេច​រំលាយ​គណបក្សគណបក្សឆ្ពោះទៅមុខ ដោយសារតែបក្សនេះមានបំណងធ្វើកំណែទម្រង់ទៅលើមាត្រាទី១១២ នៃក្រមព្រហ្មទណ្ឌ ដែលជាច្បាប់ប្រមាថព្រះមហាក្សត្រ ដែលនេះបានបង្ហាញពីចេតនាធ្វើឲ្យខូចដល់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ។

ជម្រាបជូនផងដែរថា គណបក្សគណបក្សឆ្ពោះទៅមុខ ជាបក្សដែលបានឈ្នះអាសន:ច្រើនជាងគេ នៅក្នុងការបោះឆ្នោតសកល កាលពីឆ្នាំមុន ប៉ុន្តែទោះជាយ៉ាងក៏ដោយពួកគេបានបរាជ័យ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ដោយសារតែមានការជំទាស់ពីក្រុមសមាជិករដ្ឋសភា និងព្រឹទ្ធសភារបស់បក្សអភិរក្សនិយម៕

The post តុលាការធម្មនុញ្ញថៃ គ្រោងបើកសវនាការលើសំណុំរឿងដកតំណែងនាយករដ្ឋមន្ត្រី និងរំលាយបក្សឆ្ពោះទៅមុខ នៅសប្តាហ៍ក្រោយ appeared first on .

មន្រ្តីនគរបាលបានចាប់ខ្លួន ស្រ្តីពាណិជ្ជករ ឌួង ហេម៉ាលីស មកប្រគល់អោយតុលាការ
សមត្ថកិច្ចគរបាលនាយកដ្ឋានព្រហ្មទណ្ឌ​ចាប់ខ្លួន​បញ្ជូន ស្ត្រីជាពាណិជ្ជករម្នាក់ ​មកកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និង​ប្រតិបត្តិការទូទាត់ប្រាក់។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាពបណ្តាញសង្គម

ស្រ្តីជាជនជាប់ចោទ មាន​ឈ្មោះ ឌួង ហេម៉ាលីស អាយុ៣៥ឆ្នាំ ជាពាណិជ្ជករ មានទីលំនៅ ផ្លូវ៣៥២ សង្កាត់​បឹងកេងកងទី១ ខណ្ឌ​ចំការមន ត្រូវ​បាន​សាលាដំបូងរាជធានីភ្នំពេញ​ចេញសាលក្រមកំបាំងមុខ ចុះ​ថ្ងៃទី ៣១មករា ២០១៩ ដោយវិនិច្ឆ័យសេចក្ដីផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ឆ្នាំពីបទ មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់​​នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន។​

ដោយសារអំណាចនៃសាលក្រមនេះចូលជាស្ថាពរទើបកាលពីថ្ងៃទី ០២កុម្ភៈ ឆ្នាំ២០១៩ លោក​ចៅក្រម សេង រិទ្ធី បានចេញដីកាបង្គាប់អោយសមត្ថកិច្ចសាធារណៈចាប់ខ្លួនពិរុទ្ធជនឈ្មោះ ឌួង ហេម៉ាលីស យកមកអនុវត្តតាមសេចក្ដីសម្រេចរបស់តុលាការ ហើយនៅថ្ងៃទី ០២មិថុនា ឆ្នាំ២០២១នេះ នគរបាលបានចាប់ខ្លួនជនត្រូវចោទមកប្រគល់អោយតុលាការតែម្ដង៕

The post មន្រ្តីនគរបាលបានចាប់ខ្លួន ស្រ្តីពាណិជ្ជករ ឌួង ហេម៉ាលីស មកប្រគល់អោយតុលាការ appeared first on .

បន្ទាប់ពីបញ្ជូនទៅតុលាការ ឥឡូវព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិ
ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុង ចាន់ធួក អាយុ៤៥ឆ្នាំ មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិ។

ការបណ្តេញចេញពីក្របខណ្ឌនគរបាលនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ដាក់លិខិតស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្ត និងបណ្តេញពីក្របខណ្ឌនគរបាលជាតិ ចំពោះឧត្តមសេនីយ៍ផ្កាយ២លោក អ៊ុង ចាន់ធួក ដែលផឹកស៊ីរាំ ច្រៀង និងលេងបាតម៉្សៅ បំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវតុលាការកាត់ទោសបុគ្គលនេះឲ្យបានម៉ឺងម៉ាត់ជាទីបំផុត។

សូមបញ្ជាក់ថា នៅមុននេះបន្តិច​ សមត្ថកិច្ច​បាន​បញ្ជូន​លោក​ផ្កាយ ២ រួមទាំង​កូនចៅ​ពីរ​នាក់​ទៅ​តុលាការ​ ហើយ។ លោកផ្កាយ២ រួមទាំងកូនចៅពីរនាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិធ្វើការឃាត់ខ្លួន ក្រោយពីបានរៀបចំកម្មវិធីផឹកស៊ីរាំរែក និងលេងប៉ាតម្សៅ ដោយមានការចូលរួមពីអ្នកផ្ទះជួលប្រមាណ៣០ ទៅ៤០នាក់ កាលពីវេលាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

The post បន្ទាប់ពីបញ្ជូនទៅតុលាការ ឥឡូវព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិ appeared first on .

ពាណិជ្ជករស្រ្តីម្នាក់ ចេញសែក​​ស្អុយ​ជាង ​២​លាន​ដុល្លារ​ ត្រូវបានតុលាការឃុំខ្លួន
អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹម​ឡុង បានបញ្ជាក់ឲ្យដឹងនៅល្ងាច​ថ្ងៃទី ២៣​មីនានេះ ​ថា ស្ត្រី​ម្ចាស់​សែក​ស្អុយ​ជាង ​២ ​លាន​ដុល្លារ ត្រូវបាន​ចៅក្រម​សើ​ប​សួរ លោក កូយ សៅ ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជាប​ណ្ថោះ​អាសន្ន ក្រោម​ការ​ចោទប្រកាន់​ពីបទ « មិន​បំពេញ​កត​ព្វ​កិច្ច​ចំពោះ​ឧបករណ៍​ជួញដូរ​បាន » ។

ជនសង្ស័យ​ដែលត្រូវ​តុលាការសម្រេច​ឃុំខ្លួន មានឈ្មោះ លី ស៊ីវ​ហ៊ុ​ង អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​ពាណិជ្ជករ​នាំ​សម្ភារៈ​​គ្រឿង​តុបតែង​ផ្ទះបាយ មកពី​ប្រទេស​កូរ៉េ នឹងមាន​អាស័​យ​ដ្ឋា​ន​ស្នាក់នៅ​ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឬ​ស្សី​កែវ រាជ​ធានី​ភ្នំពេញ។

តាម​ពាក្យបណ្តឹង​បាន​បញ្ជាក់ថា ជនរងគ្រោះ​បាន​ស្គាល់ឈ្មោះ លី ស៊ីវ​ហ៊ុ​ង តាមរយៈ​មិត្តភក្ដិ​រយៈពេល​ជាង​៥​ឆ្នាំ ។ លុះ​អំឡុង​ខែតុលា ឆ្នាំ​២០១៧ ឈ្មោះ លី ស៊ីវ​ហ៊ុ​ង ក៏បាន​ទៅរក​ខ្ចីប្រាក់​ដើមបណ្តឹង​ចំនួន​៤០​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​យកទៅ​ធ្វើ​ដើមទុន​វិយោគ បន្ថែម​លើ​មុខរបរ​នោះ។ ជាង​៥​ឆ្នាំ​កន្លង​មក​នេះ​ ដោយ​យល់​ឃើញ​ថា លី ស៊ីវ​ហ៊ុ​ង ជា​មនុស្ស​រាប់អាន​គ្នា នឹង​ពាណិជ្ជករ​ម្នាក់​គួរ​ឲ្យ​ជឿទុកចិត្ត លើ​មុខ​ជំនួញ​របស់គាត់ ទើប​ដើមបណ្តឹង​សម្រេចចិត្ត​ឲ្យ​ឈ្មោះ លី ស៊ីវ​ហ៊ុ​ង ខ្ចីប្រាក់។

លុះដល់​អំឡុង​ឆ្នាំ​២០២០ ឈ្មោះ លី ស៊ី​ហ៊ុ​ង បាន​ទៅ​សុំ​ខ្ចី​ប្រាក់​ពី​ជនរងគ្រោះ​ជាង​១​លាន​(១៥៥.៥៩៧.១) ដុល្លារ​អាមេរិក​ទៀត ពេលនោះ​ជនរងគ្រោះ​ក៏​យល់ព្រម​ឲ្យ​ខ្ចី​ដែរ ដែល​ជនសង្ស័យ​បាន​អះអាង ធ្វើ​កិច្ចសន្យាធានា នឹង​ទទួលស្គាល់​លើ​បំណុល​ទាំងអស់នោះ​ផងដែរ។

បន្ទាប់មក​ឈ្មោះ លី ស៊ីវ​ហ៊ុ​ង ចេះតែ​ទៅ​ខ្ចីប្រាក់​ពី​ដើមបណ្តឹង​បន្តទៀត ដែល​បំណុល​ចាស់​មិនទាន់បាន​សង​មកវិញ​ផង សរុប​ទាំង​បំណុល​ថ្មី​ប្រមាណ​ជាង​២​លាន​(២១២.៥២០. ០)​ដុល្លារ​អាមេរិក ខណៈ​ពេលនោះ​ជនសង្ស័យ​ក៏បាន​ចេញ​មូលប្បទានប័ត្រ​(​សែក​)​ចំនួន​១៣​សន្លឹក ឲ្យ​ជនរងគ្រោះ​ទៅ​បើ​កនៅ​ធនាគារ​មួយ នឹង​២​សន្លឹក ទៅ​បើ​កនៅ​ធនាគារ​មួយទៀត ដោយបាន​កំណត់​ថ្ងៃខែ​ត្រឹមត្រូវ ដែល​សែក​នី​មួយៗ មាន​ដាក់​ចំនួន​ទឹកប្រាក់​ខុសៗ គ្នា នឹង​កាលបរិច្ឆេទ​ឲ្យ​ទៅ​បើកប្រាក់​នោះ​ក៏​ខុស​ថ្ងៃខែ​គ្នា​ដែរ ។ លុះដល់​ថ្ងៃ​កំណត់​ជនរងគ្រោះ​បាន​យក​សែក​ទាំង​១៥ សន្លឹក ដែល​ចេញ​ដោយ​ឈ្មោះ លី ស៊ី​ហ៊ុ​ង នោះ ទៅ​បើ​កនៅ​ធនាគារ ស្រាប់តែ​ខាង​ធនាគារ​បញ្ជាក់​មកវិញ​ថា មូលប្បទានប័ត្រ​ទាំងនេះ​ពុំ​មាន​សាច់ប្រាក់​ទេ ពោល​គឺជា​សែក​ស្អុយ​ទាំងអស់៕

ប្រភព៖ កម្ពុជាថ្មី

The post ពាណិជ្ជករស្រ្តីម្នាក់ ចេញសែក​​ស្អុយ​ជាង ​២​លាន​ដុល្លារ​ ត្រូវបានតុលាការឃុំខ្លួន appeared first on .