តែ

ទីផ្សារហាងកាហ្វេ និងតែ វៀតណាម ហក់ឡើងជាង ១,៣ពាន់លានដុល្លារ ជាប់លេខ៣ នៅអាស៊ីអាគ្នេយ៍
យោងតាមរបាយការណ៍ថ្មីចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា ទីផ្សារហាងកាហ្វេ និងតែរបស់វៀតណាម មានតម្លៃសរុប ១,៣៤ពាន់លានដុល្ល្លារ គិតនៅត្រឹមឆ្នាំ២០២៥ ដែលជាតម្លៃខ្ពស់បំផុតទី៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមរបាយការណ៍ “ហាងកាហ្វេ និងតែនៅអាស៊ីអាគ្នេយ៍ឆ្នាំ២០២៦” ដែលចេញផ្សាយដោយក្រុមហ៊ុនមូលធនបណ្តាក់ទុន Momentum Works បាននិយាយថា នៅវៀតណាម ទីផ្សារហាងកាហ្វេ មានតម្លៃសរុបប្រមាណ៧២៥លានដុល្លារ ខណៈទីផ្សារហាងតែមានតម្លៃ ៦១៧លានដុល្លារ។

យ៉ាងណាមិញ សម្រាប់ទីផ្សារធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺប្រទេសឥណ្ឌូណេស៊ី ជាមួយតម្លៃសរុប ៣,១៥ពាន់លានដុល្លារ និងប្រទេសថៃ ដែលមានតម្លៃប្រមាណ ២,២៥ពាន់លានដុល្លារ។

មិនតែប៉ុណ្ណោះ របាយការណ៍នេះ បានបង្ហាញឲ្យដឹងទៀតថា វៀតណាមគឺជាទីផ្សារដែលមានការរីកចម្រើនលឿនបំផុតទីពីរទាក់ទងនឹងទីផ្សារទាំងពីរ គិតចាប់តាំងពីឆ្នាំ២០២៣ ដោយក្នុងនោះហាងកាហ្វេ កើនឡើង ២៨% និងតែ កើនឡើង ២៧% ។

ជម្រាបជូនថា ហាងកាហ្វេធំជាងគេបំផុត បើគិតតាមចំនួន ក្នុងប្រទេសវៀតណាម គឺ Milano Coffee ដែលមានហាងសរុបប្រហែល ២ ៥០០ កន្លែងទូទាំងប្រទេស ស្របពេល ToCoToCo កាន់កាប់លើផ្នែកតែ ជាមួយនឹងហាងសរុបជិត ១ ០០០ ហាង៕​

The post ទីផ្សារហាងកាហ្វេ និងតែ វៀតណាម ហក់ឡើងជាង ១,៣ពាន់លានដុល្លារ ជាប់លេខ៣ នៅអាស៊ីអាគ្នេយ៍ appeared first on .

ស្រីលង្កា នឹងចាប់ផ្តើមសងបំណុលថ្លៃប្រេងអ៊ីរ៉ង់ ជាមួយនឹងតែរបស់ខ្លួន នៅខែក្រោយ
យោងតាមមន្ត្រីស្រីលង្កា បានប្រាប់ទៅកាន់សារព័ត៌មាន Reuters កាលពីចុងសប្តាហ៍មុនថា ប្រទេសរបស់ខ្លួន នឹងចាប់ផ្តើមធ្វើការទូទាត់ថ្លៃជំពាក់ប្រេងរបស់អ៊ីរ៉ង់ ដែលមានតម្លៃប្រមាណ ២៥០លានដុល្លារ ជាមួយនឹងផលិតផលតែរបស់ខ្លួន នៅខែក្រោយ។

គួរឱ្យដឹងថា កិច្ចព្រមព្រៀងដោះដូរមួយនេះ ត្រូវបានធ្វើឡើងចាប់តាំងឆ្នាំ ២០២១ មកម្លេះ សម្រាប់ថ្លៃប្រេង ដែលស្រីលង្កា បាននាំចូលពីប្រទេសអ៊ីរ៉ង់ កាលពីឆ្នាំ ២០១២ ប៉ុន្តែកិច្ចព្រមព្រៀងនេះ ត្រូវបានពន្យាពេលវិញ បន្ទាប់ពីស្រីលង្កា ជួបប្រទះវិបត្តិកង្វះខាតសាច់ប្រាក់ដុល្លារ កាលពីឆ្នាំមុន ដែលធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះ ធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរបំផុត មិនធ្លាប់មានអស់រយ:ពេល ៧ ទសវត្សរ៍ចុងក្រោយ។

យ៉ាងណាមិញ លោក Niraj de Mel ប្រធានក្រុមប្រឹក្សាភិបាលតែ របស់ស្រីលង្កា បាននិយាយក្នុងពេលថ្មីៗនេះថា ៖ ” នេះនឹងក្លាយជាពេលវេលាដ៏ល្អបំផុតសម្រាប់យើង ពីព្រោះថាយើងនឹងទទួលបានទីផ្សារដ៏សំខាន់មួយ ហើយទាំងអ៊ីរ៉ង់ និងស្រីលង្កា អាចធ្វើពាណិជ្ជកម្មជាមួយគ្នាបាន ដោយមិនចាំបាច់ពឹងផ្អែកទៅលើប្រាក់ដុល្លារឡើយ” ។

លោកបន្តទៀតថា ៖ ” កិច្ចព្រមព្រៀងនេះ គឺយើងនឹងត្រូវផ្ញើតែ ដែលមានតម្លៃ ៥លានដុល្លារ ក្នុងមួយខែ សម្រាប់រយ:ពេល ៤៨ ខែ ទៅកាន់អ៊ីរ៉ង់ ប៉ុន្តែសម្រាប់ដំណាក់កាលដំបូង យើងនឹងចាប់ផ្តើមជាមួយនឹងការផ្ញើតែតម្លៃ ២លានដុល្លារ ក្នុងមួយខែសិន ” ។

តែប្រភេទ Ceylon Tea គឺជាដំណាំដែលអាចផ្តល់ប្រាក់ចំណូលពីបរទេសច្រើនបំផុត សម្រាប់ប្រទេស្រីលង្កា ដោយសារតែភាពពេញនិយមរបស់វា ហើយតែប្រភេទនេះ បានអាចបង្កើតបានប្រាក់ចំណូលប្រមាណ ១,១២ពាន់លានដុល្លារ សម្រាប់ប្រទេសស្ថិតនៅក្នុងតំបន់អាស៊ី កាលពីឆ្នាំមុន។

ជម្រាបជូនផងដែរថា អ៊ីរ៉ង់ គឺជាអ្នកនាំចូលតែដ៏សំខាន់បំផុតមួយរបស់ស្រីលង្កា ប៉ុន្តែការនាំចេញ បានធ្លាក់ចុះជាលំដាប់ ពីចំនួន ១៨០លានដុល្លារ ក្នុងឆ្នាំ ២០១៨ មកនៅត្រឹម ៧០លានដុល្លារប៉ុណ្ណោះ កាលពីឆ្នាំមុន ដោយសារតែអ៊ីរ៉ង់ទទួលរងការដាក់ទណ្ឌកម្មពីអាមរិក ដែលវាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ពាណិជ្ជកម្មប្រទេសនេះ ៕

The post ស្រីលង្កា នឹងចាប់ផ្តើមសងបំណុលថ្លៃប្រេងអ៊ីរ៉ង់ ជាមួយនឹងតែរបស់ខ្លួន នៅខែក្រោយ appeared first on .

ស្រីលង្កា រំពឹងថានឹងអាចកើបលុយបាន ១,៤ ពាន់លានដុល្លារ ពីការនាំចេញតែ នៅឆ្នាំនេះ
យោងតាមក្រុមមន្ត្រីរបស់ប្រទេសស្រីលង្កា បាននិយាយកាលពីថ្ងៃសុក្រថា ឧស្សាហកម្មតែ នៅក្នុងប្រទេសរបស់ខ្លួន នៅតែអាចរកប្រាក់ចំណូលបាន ១,៤ ពាន់លានដុល្លារ នៅឆ្នាំ ២០២២ នេះ​ បើទោះបីជាផលិតកម្មបានធ្លាក់ចុះដល់កម្រិតទាបបំផុត មិនធ្លាប់មានអស់រយ:ពេលជាច្រើនទស្សវត្ស និងកង្វះខាតជីកសិកម្មក្តី ។

ស្រីលង្កា បានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត នៅឆ្នាំនេះ ដោយសារតែទុនបម្រុងបរទេសបានធ្លាក់ចុះដល់កម្រិតទាបបំផុត ដែលជាហេតុធ្វើឱ្យប្រជាជនប្រមាណ ២២ លាននាក់ ជួបប្រទះការលំបាកខ្លាំង ក្នុងការចំណាយទៅលើការនាំចូលទំនិញសំខាន់ៗ រួមទាំងប្រេងឥន្ធន: ស្បៀងអាហារ ហ្គាស និងថ្នាំពេទ្យជាដើម ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Roshan Rajadurai ដែលអ្នកនាំពាក្យសមាគមអ្នកដាំតែនៅស្រីលង្កា បាននិយាយថា ឧស្សាហកម្មនេះ បានទទួលអត្ថប្រយោជន៍ពីការធ្លាក់តម្លៃរូបិយប័ណ្ណ ដែលបណ្តាលមកពីវិបត្តិហិរញ្ញវត្ថុ និងការកើនឡើងតម្លៃទំនិញសកល ហើយវាបានធ្វើឱ្យប្រទេសរបស់ខ្លួនទទួលបានប្រាក់ចំណូលរហូតដល់ ១,៤ ពាន់លានដុល្លារ ពីការនាំចេញតែ នៅឆ្នាំនេះ ។

មិនតែប៉ុណ្ណោះ ប្រាក់ចំណូលពីការនាំចេញតែនេះ ក៏បានចូលរួមចំណែកដ៏សំខាន់ ក្នុងការជំរុញដល់ទុនបម្រុងបរទេសរបស់ស្រីលង្កាឡើងវិញផងដែរ បន្ទាប់ពីបានធ្លាក់ចុះមកនៅត្រឹមតែ ១,៧ ពាន់លានដុល្លារ គិតត្រឹមចុងខែតុលា ។

លើសពីនេះ លោក Roshan​ បានបន្ថែមទៀតថា គោលដៅប្រាក់ចំណូល ក្នុងការនាំចេញតែ សម្រាប់ឆ្នាំ ២០២៣ ខាងមុខ នឹងនៅតែស្ថិតក្នុងចន្លោះពី ១,៤ ពាន់លានដុល្លារ ទៅ ១,៥ ពាន់លានដុល្លារ បន្ទាប់ពីឧស្សាហកម្មនេះ អាចផ្តល់ប្រាក់ចំណូលដល់ស្រីលង្កាបាន ១,៣ ពាន់លានដុល្លារ កាលពីឆ្នាំ ២០២១ ។

បើតាមទិន្នន័យចុងក្រោយបំផុតពីក្រុមប្រឹក្សាភិបាលតែស្រីលង្កាបានបង្ហាញថា អ៊ីរ៉ាក់ រុស្ស៊ី និងអារ៉ាប់រួម គឺជាទីផ្សារនាំចូលកំពូលសម្រាប់តែ ប្រភេទ Ceylon ពីស្រីលង្កា ៕

The post ស្រីលង្កា រំពឹងថានឹងអាចកើបលុយបាន ១,៤ ពាន់លានដុល្លារ ពីការនាំចេញតែ នៅឆ្នាំនេះ appeared first on .