តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី

តើសម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៅចិន ពង្រឹងនិងពង្រីកបន្ថែមក្នុងវិស័យណាខ្លះ?
គិតមកត្រឹមពេលនេះ តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី មានកិច្ចសហប្រតិបត្តិការជាច្រើនជាមួយប្រទេសកម្ពុជា នៅក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម សុខាភិបាល បច្ចេកវិទ្យា ការអប់រំ កីឡា និងការបណ្តុះបណ្តាលធនធានមនុស្ស ខណៈដែលបច្ចុប្បន្នកំពុងស្វែងរកលទ្ធភាពបន្ថែមផ្សេងទៀត។ នេះបើតាមលោក លាវ នីង (Liu Ning) លេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ថ្លែងប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងជំនួបកាលរសៀលថ្ងៃសៅរ៍ ទី១៦ ខែកញ្ញានេះ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។

ក្នុងជំនួបនោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការរីកលូតលាស់ និងការវិវឌ្ឍសេដ្ឋកិច្ចរបស់តំបន់ស្វយ័ត ដែលប្រៀបបីដូចជាចលករសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសចិន។

ក្នុងទិសដៅបម្រើផលប្រយោជន៍ឱ្យប្រជាជាតិទាំងពីរកាន់តែប្រសើរឡើង សម្តេចធិបតី បានស្នើឱ្យតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសពង្រឹង និងពង្រីកបន្ថែម លើផ្នែកពាណិជ្ជកម្ម ការវិនិយោគ ការផ្តល់ការគាំទ្រដល់ផលិតផលកសិកម្មកម្ពុជា ការផ្តល់សេវាថែទាំសុខភាពសាធារណៈ ការជំរុញអភិវឌ្ឍវិស័យទេសចរណ៍ ការពង្រីកការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំ និងកីឡា ព្រមទាំងការបង្កើនជើងហោះហើរត្រង់រវាងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និងប្រទេសកម្ពុជា។

ជាមួយគ្នានេះ សម្តេចធិបតី ក៏ស្នើឱ្យ ឯកឧត្ដមលេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីស ពិនិត្យលទ្ធភាពពន្លឿនដំណើរការនៃការរៀបចំនីតិវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា នៃកិច្ចសហប្រតិបត្តិការរួមគ្នា ស្តីពីការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន (Cambodia-China Industrial Parks) ដែលនឹងផ្ដោតការយកចិត្តទុកដាក់លើសេដ្ឋកិច្ចឌីជីថល (digital economy) និងកសិកម្មវៃឆ្លាត (smart agriculture)។

ជាការឆ្លើយតបលោក លាវ នីង បានប្រាប់សម្ដេចធិបតី អំពីការពិនិត្យលទ្ធភាពបង្កើនជើងហោះហើរត្រង់ពីតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទៅកាន់ប្រទេសកម្ពុជា ដោយលោកនឹងចាប់ផ្តើមពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធទាំងនៅចិន និងទាំងនៅកម្ពុជា៕

The post តើសម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៅចិន ពង្រឹងនិងពង្រីកបន្ថែមក្នុងវិស័យណាខ្លះ? appeared first on .