ថវិការដ្ឋ

ពីរខែដើមឆ្នាំ២០២៤ វៀតណាមប្រមូលថវិការដ្ឋបានជាង ១៤ពាន់លានដុល្លារ
អគ្គនាយកដ្ឋានគយវៀតណាមបានរាយការណ៍កាលពីថ្ងៃទី១ ខែមីនាថា ចំណូលថវិការដ្ឋសរុបរបស់ប្រទេសវៀតណាមក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤ សម្រេចបានជិត ១៤,៦៧ពាន់លានដុល្លារ ឬស្មើនឹង១១២,៩% បើប្រៀបធៀបទៅនឹងចំណូលថវិកានៅរយៈពេលពីរខែដូចគ្នាកាលពីឆ្នាំ២០២៣ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

អគ្គនាយកដ្ឋានបានលើកឡើងថា ៥៣ខេត្តក្រុងក្នុងចំណោមខេត្តក្រុងទាំង៦៣នៅទូទាំងប្រទេស បានឃើញអំពីការកើនឡើងនៃប្រាក់ចំណូលថវិកា បើប្រៀបធៀបនឹងរយៈពេលពីខែមករា ដល់ខែកុម្ភៈឆ្នាំ២០២៣ ។ ជាមួយគ្នានោះកាលពីចុងខែកុម្ភៈ អាជ្ញាធរពន្ធដារក៏បានចេញសេចក្តីសម្រេចចំនួន៣ ០១៧ ឬស្មើនឹង១២,៧% នៃការបង្វិលសងពន្ធលើតម្លៃបន្ថែមសម្រាប់ឆ្នាំ២០២៤ ផងដែរ។

តែយ៉ាងណា ដើម្បីអនុវត្តការងារគ្រប់គ្រងការប្រមូលថវិកាប្រកបដោយប្រសិទ្ធភាពតាមការណែនាំរបស់រដ្ឋាភិបាល​ នាយករដ្ឋមន្ត្រី និងក្រសួងហិរញ្ញវត្ថុ វិស័យពន្ធដារបាននិងកំពុងអនុវត្តយ៉ាងខ្លាំងក្លានូវវិធានការពង្រឹងការគ្រប់គ្រងចំណូល និងបញ្ចៀសការខាតបង់ចំណូល រួមទាំងការពន្លឿនកំណែទម្រង់រដ្ឋបាល ដើម្បីសម្រួលដល់អាជីវកម្ម និងអ្នកបង់ពន្ធជាដើម៕

The post ពីរខែដើមឆ្នាំ២០២៤ វៀតណាមប្រមូលថវិការដ្ឋបានជាង ១៤ពាន់លានដុល្លារ appeared first on .

រដ្ឋត្រៀមចំណាយកញ្ចប់ថវិកាជាតិចំនួន ១,១៦០លានដុល្លារទប់ទល់ស្ថានភាពកូវីដក្នុងឆ្នាំ២០២១
កញ្ចប់ថវិកាជាតិប្រមាណ ១,១៦០លានដុល្លារ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថានឹងត្រៀមសម្រាប់ចំណាយក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា ក្នុងឆ្នាំ២០២១។ នេះបើតាមការអះអាងរបស់ លោកមាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កញ្ចប់ថវិកានេះ នឹងត្រូវបានបែងចែកទៅលើការចំណាយជាអាទិភាព និងប្រយ័ត្នប្រយែងបំផុត ដូចផែនការចំណាយកន្លងទៅដែលរដ្ឋាភិបាល បានអនុវត្តន៍ក្នុងយុទ្ធនាការទប់ស្កាត់កូវីដកាលពីឆ្នាំ២០២០កន្លងទៅដែរ។ មុខព្រួញជាអាទិភាព ដែលនឹងត្រូវចំណាយកញ្ចប់ថវិកាជាតិទាំងនោះ រួមមានដូចជា៖ ការធ្វើចត្តាឡីស័ក ការធ្វើតេស្តរកវីរុសកូវីដ១៩ ការព្យាបាលប្រជាពលរដ្ឋ បងប្អូនពលករខ្មែរមកពីថៃ និងជនបរទេស ការចំណាយលើការលើកស្ទួយជីវភាពប្រជាពលរដ្ឋក្រីក្រ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការចំណាយដើម្បីជួយដល់អ្នកវិនិយោគ សហគ្រាសធុនតូច និងមធ្យម សហគ្រាសអភិវឌ្ឍន៍ជនបទ និងកសិកម្ម ។

កាលពីឆ្នាំ២០២០កន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននឹងកំពុងចំណាយថវិកាជាតិអស់ខ្ទង់ ១,១៦០លានដុល្លារដូចគ្នា ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ គ្រប់រូបភាព។ ទន្ទឹមគ្នានេះ កញ្ចប់ថវិកាទាំង ១,១៦០លានដុល្លារ សម្រាប់ផែនការឆ្នាំ២០២០ នោះ គិតត្រឹមខែមីនា ២០២១នេះ ក៏ចំណាយជិតអស់ហើយដែរ ដូច្នេះកញ្ចប់ថវិកាថ្មីនឹងចាត់ចែងក្នុងពេលឆាប់ៗបន្តទៀត។ នេះបើតាមការបញ្ជាក់របស់ លោកមាស សុខសេនសាន ប្រាប់សារព័ត៌មានវិទ្យុបារាំងអន្តរជាតិ៕

ប្រភព៖ rfi

The post រដ្ឋត្រៀមចំណាយកញ្ចប់ថវិកាជាតិចំនួន ១,១៦០លានដុល្លារទប់ទល់ស្ថានភាពកូវីដក្នុងឆ្នាំ២០២១ appeared first on .