ថៃ

ថៃ គ្រោងដំឡើងពន្ធគយលើការនាំចូលរថយន្តអគ្គិសនី
យោងតាមមន្ត្រីហិរញ្ញវត្ថុមួយរូបបាននិយាយកាលពីថ្ងៃទី១០ ខែកញ្ញាថា គណៈកម្មាធិការរថយន្តអគ្គិសនីរបស់ប្រទេសថៃ បានយល់ព្រមលើការដំឡើងពន្ធគយពិសេស ចំពោះការនាំចូលរថយន្តអគ្គិសនី ដើម្បីជំរុញដល់ការវិនិយោគលើការផលិតនៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យោងតាមលោក Pornchai Thiraveja បាននិយាយថា រថយន្តដែលនាំចូលទាំងស្រុង (CBU) នឹងត្រូវជាប់អត្រាពន្ធគយខ្ពស់បំផុត ដែលលើសពីអត្រាពន្ធពិសេស ១០% ក្នុងពេលបច្ចុប្បន្ន។

យោងតាមលោក អត្រាពន្ធទាបជាងនេះនឹងត្រូវអនុវត្តចំពោះរថយន្តដែលនាំចូលសម្រាប់គោលបំណងសាកល្បង និងរថយន្តដែលនាំចូលសម្រាប់ការដំឡើង ឬផលិតនៅក្នុងស្រុក។

លោក Pornchai បានបន្ថែមថា រថយន្តដែលផលិតនៅក្នុងប្រទេសថៃដោយប្រើប្រាស់គ្រឿងបន្លាស់ ឬវត្ថុធាតុដើមក្នុងស្រុក នឹងត្រូវជាប់អត្រាពន្ធទាបបំផុត។

គួរជម្រាបជូនផងដែរថា ជុំវិញផែនការដំឡើងពន្ធចុងក្រោយនេះ នឹងមានរយៈពេលអនុគ្រោះមួយ ដើម្បីផ្តល់ពេលវេលាដល់ក្រុមហ៊ុនផលិតរថយន្តក្នុងការសម្របខ្លួនទៅនឹងប្រព័ន្ធពន្ធថ្មី ប៉ុន្តែរយៈពេលនៃដំណាក់កាលនេះមិនទាន់ត្រូវបានកំណត់ច្បាស់លាស់នៅឡើយទេ៕​

The post ថៃ គ្រោងដំឡើងពន្ធគយលើការនាំចូលរថយន្តអគ្គិសនី appeared first on .

សេដ្ឋីម្ចាស់ប្រែនការ៉េមថៃម្នាក់ ប្រកាសលក់អាជីវកម្មចោលក្នុងតម្លៃ ៥លានដុល្លារ ដើម្បីបួសជាព្រះសង្ឃ
ស្ថាបនិកម៉ាកយីហោការ៉េមថៃ Hawell’s កំពុងប្រកាសដាក់លក់អាជីវកម្មរបស់ខ្លួន នៅក្នុងតម្លៃ ១៦៥លានបាត (៥លានដុល្លារអាមេរិក) ដើម្បីសម្រេចគោលបំណងចុងក្រោយ ក្នុងការបួសជាព្រះសង្ឃ និងលះបង់ជីវិតលោកិយ។

លោក Siripong Akkarasriyuk ប្រធានក្រុមហ៊ុន Hawell’s (Thailand) Co Ltd បានប្រកាសដាក់លក់អាជីវកម្មរបស់ខ្លួន នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយនិយាយថាលោកកំពុងស្វែងរកអ្នកស្នងតំណែងថ្មី និងដាក់តម្លៃក្រុមហ៊ុនចំនួន ៥លានដុល្លារ។ នេះបើយោងតាមកាសែត Bangkok Post។

លោក Siripong ដែលបានបង្កើតហាងការ៉េម Hawell’s ក្នុងឆ្នាំ១៩៩៩ បាននិយាយនៅក្នុងសារនោះថា លោកបានចំណាយពេលពីរឆ្នាំកន្លងមកនេះក្នុងការចរចាយ៉ាងទូលំទូលាយជាមួយផ្សារទំនើបដើម្បីបើកសាខាថ្មី ប៉ុន្តែត្រូវបានខាងគេប្រាប់ម្តងហើយម្តងទៀតថាគ្មានកន្លែងទំនេរទេ ទោះបីជាមានទីតាំងទំនេរ ក៏ផ្សារទាំងនោះមិនផ្តល់ជូនកន្លែងឲ្យផងដែរ។

ទន្ទឹម​នឹង​នេះ ការ​បើក​ហាង​ដាច់​ដោយ​ឡែក ​នឹង​តម្រូវ​ឱ្យ​មាន​ការ​វិនិយោគ​ច្រើន។ ដូច្នេះ ការ​ផ្តល់​សិទ្ធិ​ផ្តាច់​មុខ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជម្រើសដ៏ល្អ​មួយ ប៉ុន្តែ​បន្ទាប់​ពី​ការ​ពិចារណា​យ៉ាង​ហ្មត់ចត់ លោក Siripong បាន​សន្និដ្ឋាន​ថា វា​អាច​នឹងបង្កើត​បញ្ហា​បន្ថែម​ទៀត និង​អាច​បង្ក​ការ​ខូចខាត​ដល់​ម៉ាក​យីហោរបស់ខ្លួន ដូច្នេះជម្រើសចុងក្រោយគឺមានតែលក់អាជីវកម្មទាំងស្រុង ហើយទៅបួសជាព្រះសង្ឃវិញ។

គួរជម្រាបជូនថា ជុំវិញការ​លំបាក​ទាំងនេះ បាន​កើត​ឡើង​នៅ​ពេល​ដែល​ដៃគូ​ប្រកួតប្រជែង​ធំៗ​បាន​ចាប់ផ្តើម​ចរចា​លើ​កុងត្រា​ប្រើប្រាស់​សិទ្ធផ្តាច់មុខ​ជាមួយ​ផ្សារ​ទំនើប​ដើម្បី​ការពារ​ដៃគូ​ប្រកួតប្រជែង​ផ្ទាល់​ពី​ការ​បើក​សាខា។ បញ្ហានេះ​ បាន​បង្ខំ​ឱ្យ​សាខារបស់ Hawell’s ស្ទើរតែ​ទាំងអស់​ត្រូវ​បិទ៕​

The post សេដ្ឋីម្ចាស់ប្រែនការ៉េមថៃម្នាក់ ប្រកាសលក់អាជីវកម្មចោលក្នុងតម្លៃ ៥លានដុល្លារ ដើម្បីបួសជាព្រះសង្ឃ appeared first on .

ថៃ មានកំណើនសេដ្ឋកិច្ចទាបបំផុតក្នុងចំណោមប្រទេសធំៗ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍
កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃក្នុងត្រីមាសទីពីរជាប់ចំណាត់ថ្នាក់ទាបបំផុត ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងប្រាំមួយ នៅអាស៊ីអាគ្នេយ៍ ដោយសារតម្លៃថាមពលខ្ពស់បានរំខានសម្រាប់ការវិនិយោគ និងការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលប្រទេសនេះកាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ បាននិយាយកាលពីថ្ងៃទី១៧ សីហាថា ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេលបីខែ ដែលគិតចាប់ពីខែមេសា ដល់ខែមិថុនាបានកើនឡើង ១,៩% ពីមួយឆ្នាំមុន ខណៈនៅក្នុងត្រីមាសទីមួយ កំណើនសេដ្ឋកិច្ចរបស់ថៃ បានកើនឡើង ២,៨%។

យ៉ាងណាមិញ បើគិតក្នុងត្រីមាសចុងក្រោយ កំណើនរបស់ប្រទេសថៃ កើនឡើងយឺតយ៉ាវជាងប្រទេសមានសេដ្ឋកិច្ចធំៗរបស់អាស៊ានផ្សេងទៀត។ ក្នុងនោះ វៀតណាមនាំមុខគេនៅក្នុងតំបន់ ជាមួយកំណើន ៨,៣៩% បន្ទាប់មកគឺសិង្ហបុរី (៥,៩%) ម៉ាឡេស៊ី (៥,៨%) ឥណ្ឌូណេស៊ី (៥,២៩%) ហ្វីលីពីន (២,៣%) និងថៃ (១,៩%) ។

ជុំវិញកំណើនដ៏យឺតនេះ បានកើតឡើង បើទោះបីជារដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Anutin Charnvirakul បានប្រើប្រាស់ប្រាក់កម្ចីសង្គ្រោះបន្ទាន់ចំនួន ៤០០ពាន់លានបាត ដើម្បីផ្តល់មូលនិធិដល់ការចែកលុយពលរដ្ឋ និងគម្រោងផ្លាស់ប្តូរថាមពលក៏ដោយ។

ជម្រាបជូនថា ប្រទេសថៃ ដែលនាំចូលតម្រូវការប្រេង និងឧស្ម័នភាគច្រើនរបស់ខ្លួនពីមជ្ឈិមបូព៌ា ត្រូវបានប៉ះពាល់នឹងការរំខានយ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ដែលបណ្តាលមកពីសង្គ្រាមអ៊ីរ៉ង់។ ទន្ទឹមនឹងនេះ តម្រូវការក្នុងស្រុក និងទេសចរណ៍ ដែលជាកត្តារួមចំណែកចម្បងដល់ផលិតផលក្នុងស្រុកសរុបរបស់ថៃ ត្រូវបានថយចុះក្នុងអំឡុងត្រីមាសនេះផងដែរ ដោយសារថ្លៃថាមពលខ្ពស់បានធ្វើឱ្យការចំណាយរបស់គ្រួសារ និងសកម្មភាពអាជីវកម្មមានកម្រិត៕​

The post ថៃ មានកំណើនសេដ្ឋកិច្ចទាបបំផុតក្នុងចំណោមប្រទេសធំៗ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ appeared first on .

ការឆបោកនៅក្នុងប្រទេសថៃ កើនឡើងដល់ជិត ៣០០លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំនេះ
ប្រជាជននៅក្នុងប្រទេសថៃ បានខាតបង់លុយជិត ៩ពាន់លានបាត (២៧៣លានដុល្លារ) ដោយសារបណ្តាញឆបោកតាមអ៊ីនធឺណិតក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៦ នេះ ស្របពេលមានករណីឆបោកតាមអ៊ីនធឺណិតជាង ១៧០ ០០០ ត្រូវបានរាយការណ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមទិន្នន័យដែលចេញផ្សាយថ្មីៗនេះរបស់ក្រុមប្រឹក្សាអ្នកប្រើប្រាស់ថៃ (TCC) បានបង្ហាញថា Facebook គឺជាវេទិកាឈានមុខគេសម្រាប់ការឆបោក ដែលមានចំនួនជាង ៦១% នៃករណីទាំងអស់។

ជុំវិញការឆបោកទាំងនោះ រួមមានគេហទំព័រផេក និងគណនីក្លែងក្លាយ ការផ្សាយពាណិជ្ជកម្មវិនិយោគក្លែងក្លាយ គម្រោងពាក់ព័ន្ធនឹងការទិញ និងលក់ទំនិញ និងការក្លែងបន្លំបុគ្គល ឬអង្គការជាដើម។

យ៉ាងណាមិញ តួលេខបង្ហាញថាបញ្ហានេះមិនត្រូវបានកំណត់ចំពោះវេទិកាតែមួយទេ ប៉ុន្តែគ្របដណ្តប់លើប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលមានទំនាក់ទំនងគ្នា ដែលរួមមានការផ្សាយពាណិជ្ជកម្ម ការសន្ទនា ការស្នើសុំ និងការផ្ទេរប្រាក់ផងដែរ។

ជាមួយគ្នានេះ TCC បាននិយាយកាលពីខែមិថុនាថា ខ្លួននឹងប្តឹង Facebook របស់ក្រុមហ៊ុន Meta ពីបទចោទប្រកាន់ថាអនុញ្ញាតឱ្យអ្នកបោកប្រាស់ប្រើប្រាស់វេទិកានេះដើម្បីបោកប្រាស់អ្នកប្រើប្រាស់តាមរយៈការផ្សាយពាណិជ្ជកម្ម និងសម្រាប់ការបរាជ័យក្នុងការការពារអ្នកប្រើប្រាស់។

គួរជម្រាបជូនថា នៅចន្លោះឆ្នាំ២០២៤ និង ២០២៦ ក្រុមប្រឹក្សាបានកត់ត្រាពាក្យបណ្តឹងចំនួន ៣ ៧៩៣ ដែលភ្ជាប់ទៅនឹង Facebook រួមទាំងករណីដែលអ្នកប្រើប្រាស់មិនបានទទួលទំនិញដែលបានទិញ គម្រោងវិនិយោគក្លែងក្លាយដែលត្រូវបានចោទប្រកាន់ ការក្លែងបន្លំដោយប្រើឈ្មោះជនរងគ្រោះ រូបថត និងផេកដែលបង្កើតឡើងដើម្បីបំភាន់អ្នកទិញ ជាដើម៕​

The post ការឆបោកនៅក្នុងប្រទេសថៃ កើនឡើងដល់ជិត ៣០០លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំនេះ appeared first on .

មន្ទីរពេទ្យមួយនៅថៃស្លន់ស្លោរត់ជាន់គ្នា ក្រោយឃើញព្រះសង្ឃមួយអង្គកាន់កាំភ្លើងជ័រចូល
ក្រុមប៉ូលិសរបស់ប្រទេសថៃ ត្រូវបានដាក់ពង្រាយភ្លាមៗ ទៅកាន់មន្ទីរពេទ្យឆៃណាត ដោយទទួលបានព័ត៌មានអំពី «ព្រះសង្ឃកាន់កាំភ្លើង» ប៉ុន្តែយ៉ាណាក៏ដោយវាគ្រាន់តែជាស្រោមទូរស័ព្ទដែលមានរូបរាងដូចជាកាំភ្លើងប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Khaosod។

នៅព្រឹកថ្ងៃទី១០ ខែសីហា ប៉ូលីសនៅស្ថានីយ៍មឿងឆៃណាត ក្នុងខេត្តឆៃណាត ភាគខាងលិចប្រទេសថៃ បានទទួលរបាយការណ៍មួយថា ព្រះសង្ឃមួយអង្គកាន់កាំភ្លើងកំពុងស្ថិតនៅក្នុងកន្លែងរង់ចាំបើកថ្នាំនៅក្នុងមន្ទីរពេទ្យឆៃណាត ណារិនថន។ ព្រះសង្ឃមួយអង្គនោះត្រូវបានគេស្គាល់ព្រះនាមថា ព្រីដា មកពីវត្តមួយក្នុងស្រុកណនខាំ។

មន្ត្រីប៉ូលីស ដែលបំពាក់ដោយអាវការពារគ្រាប់កាំភ្លើង និងមួកសុវត្ថិភាព ត្រូវបានដាក់ពង្រាយទៅកាន់មន្ទីរពេទ្យយ៉ាងឆាប់រហ័សដើម្បីឆ្លើយតបទៅនឹងការរាយការណ៍នេះ។ សាក្សីជាច្រើនបាននិយាយថា ពួកគេមានអារម្មណ៍មិនស្រួល ពីព្រោះវត្ថុពណ៌ខ្មៅមួយរាងដូចកាំភ្លើងខ្លី ត្រូវបានប្រទះឃើញដកចេញថង់ស្ពាយរបស់ព្រះសង្ឃ ដែលបង្ហាញថាព្រះអង្គកំពុងកាន់កាំភ្លើងចូលទៅក្នុងមន្ទីរពេទ្យ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីប៉ូលីសបានចូលទៅជិតព្រះសង្ឃ ព្រីដា ហើយពិនិត្យមើលថង់ស្បាញរបស់ព្រះអង្គ ពួកគេបានដឹងថាវាគ្រាន់តែជាកាំភ្លើងប្លាស្ទិកក្លែងក្លាយដែលភ្ជាប់ទៅនឹងស្រោមទូរស័ព្ទសម្រាប់តុបតែងប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ ក្រោមកើតហេតុនេះ ព្រះសង្ឃអង្គនោះបានមានសង្ឃដីកាថា ព្រះអង្គបានទិញស្រោមទូរស័ព្ទនេះតាមអ៊ីនធឺណិត ពីព្រោះព្រះអង្គមានអារម្មណ៍ថាវាធ្វើឱ្យវាកាន់តែមានផាសុកភាពក្នុងការកាន់ទូរស័ព្ទរបស់ព្រះអង្គ។ ព្រះអង្គបានបន្តទៀតថា បានទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព និង​ទទួល​ថ្នាំប៉ុណ្ណោះ ហើយ​មិន​មាន​បំណង​ធ្វើបាប ឬ​គំរាមកំហែង​អ្នក​ណា​ម្នាក់​ឡើយ។

គួរជម្រាបជូនផងដែរថា កាលពីបី​ថ្ងៃ​មុន ក្មេងប្រុស​អាយុ ១៤ឆ្នាំ​ម្នាក់​បាន​លួច​កាំភ្លើង​ពី​គ្រួសារ​របស់​គេ ហើយបាញ់សម្លាប់​សាច់ញាតិ​ និងបន្ទាប់​មក​បាន​ទៅ​សាលារៀន ហើយ​បាន​បាញ់​សម្លាប់​មនុស្ស​ប្រាំបួន​នាក់ និង​របួស​រាប់សិប​នាក់ផ្សេងទៀត៕

The post មន្ទីរពេទ្យមួយនៅថៃស្លន់ស្លោរត់ជាន់គ្នា ក្រោយឃើញព្រះសង្ឃមួយអង្គកាន់កាំភ្លើងជ័រចូល appeared first on .

ក្រុមហ៊ុន Aeon ប្រកាសត្រៀមខ្លួនដើរចេញពីទីផ្សាររបស់ប្រទេសថៃទាំងស្រុង
យោងតាមសារព័ត៌មាន Nikkei បានរាយការណ៍ថាក្រុមហ៊ុន Aeon របស់ប្រទេសជប៉ុន នឹងលក់អាជីវកម្មផ្សារទំនើបរបស់ខ្លួននៅក្នុងប្រទេសថៃ ទៅឱ្យក្រុមហ៊ុន Central Group ដើម្បីផ្តោតលើទីផ្សារសំខាន់ៗផ្សេងទៀត រួមទាំងប្រទេសវៀតណាមផងដែរ។

យោងតាមផែនការមួយដែលបានប្រកាសនៅថ្ងៃទី៨ ខែសីហា ភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុន Aeon ក្នុងប្រទេសថៃ ដែលជាក្រុមហ៊ុនដំណើរការផ្សារទំនើប នឹងត្រូវផ្ទេរទៅឱ្យក្រុមហ៊ុន Central Food Retail ទាំងស្រុងនៅថ្ងៃទី៣០ ខែកញ្ញា។ តែទោះជាយ៉ាងណាក៏ដោយ តម្លៃនៃប្រតិបត្តិការនេះមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។

បន្ទាប់ពីកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Aeon នឹងដកខ្លួនចេញពីវិស័យផ្សារទំនើបនៅក្នុងប្រទេសថៃទាំងស្រុង។ ក្រោយពីនោះ ក្រុមហ៊ុន Central Food Retail នឹងដំណើរការខ្សែសង្វាក់ផ្សារទំនើប Tops រួមជាមួយនឹងប្រព័ន្ធហាងទំនិញរាយ និងផ្សារទំនើបលំដាប់ខ្ពស់ ជាចម្បងនៅក្នុងប្រទេសថៃ។

គួរឲ្យដឹងថា ក្រុមហ៊ុន Aeon បានចូលទីផ្សារថៃក្នុងឆ្នាំ១៩៨៤។ បច្ចុប្បន្ន ក្រុមហ៊ុនជប៉ុននេះមានផ្សារទំនើបសរុបចំនួន ៣០ នៅទីនោះ ក្រោមម៉ាកយីហោ MaxValu និងគំរូហាងខ្នាតតូច MaxValu Tanjai ជាដើម។

ជម្រាបជូនផងដែរថា ជុំវិញការចាកចេញនេះ ក្រុមហ៊ុន Aeon ត្រូវបានគេរាយការណ៍ថាកំពុងធ្វើឱ្យប្រសើរឡើងយ៉ាងសកម្មនូវប្រសិទ្ធភាពដើមទុន និងប្រាក់ចំណេញរបស់ខ្លួន។ នាពេលអនាគត ក្រុមហ៊ុននេះមានគម្រោងផ្តោតការរីកចម្រើនរបស់ខ្លួនលើទីផ្សារសំខាន់ៗផ្សេងទៀត រួមទាំងប្រទេសវៀតណាម ជាកន្លែងដែលផ្សារទំនើបរបស់ខ្លួនកំពុងដំណើរការប្រកបដោយប្រសិទ្ធភាពរួចហើយ។ ក្រុមហ៊ុន Aeon ក៏នឹងផ្តោតធនធានរបស់ខ្លួនលើទីផ្សារដូចជាប្រទេសម៉ាឡេស៊ី កម្ពុជា និងឥណ្ឌូណេស៊ីផងដែរ៕​

The post ក្រុមហ៊ុន Aeon ប្រកាសត្រៀមខ្លួនដើរចេញពីទីផ្សាររបស់ប្រទេសថៃទាំងស្រុង appeared first on .

ពលរដ្ឋថៃ កាន់កាប់កាំភ្លើងជាង ១០ លានដើម ដែលជាចំនួនច្រើនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍
យោងតាមស្ថិតិចុងក្រោយបំផុតមួយបានបង្ហាញថា ពលរដ្ឋថៃមានកាំភ្លើងកាន់កាប់ជាង ១០ លានដើម ដោយមានអត្រាជាង ១៥ ដើមក្នុងចំណោមប្រជាជន ១០០ នាក់ ដែលជាចំនួនខ្ពស់បំផុតនៅក្នុងប្លុកអាស៊ាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល នៅថ្ងៃទី៧ ខែសីហា បានណែនាំមន្ត្រីមូលដ្ឋានឱ្យរឹតបន្តឹងការគ្រប់គ្រងអាវុធ និងចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ប្រឆាំងនឹងអ្នកដែលកាន់អាវុធនៅទីសាធារណៈ បន្ទាប់ពីមានការបាញ់ប្រហារដែលបានសម្លាប់មនុស្ស ៨ នាក់នៅខេត្តណនថាបុរី ដោយនិស្សិតប្រុសម្នាក់។

លោក អនុទីន បានសង្កត់ធ្ងន់ថា ទាំងជនស៊ីវិល និងមន្ត្រីក្រៅម៉ោងធ្វើការ មិនត្រូវបានអនុញ្ញាតឱ្យកាន់អាវុធនៅខាងក្រៅផ្ទះរបស់ពួកគេ ឬនៅកន្លែងសាធារណៈនោះទេ។

សេចក្តីណែនាំនេះត្រូវបានចេញដោយនាយករដ្ឋមន្ត្រីថៃ បន្ទាប់ពីស្ថិតិពីឆ្នាំ២០១៧ ដោយគម្រោងស្រាវជ្រាវឯករាជ្យមួយឈ្មោះថា Small Arms Survey (SAS) នៃវិទ្យាស្ថានសិក្សាអន្តរជាតិ និងអភិវឌ្ឍនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានបង្ហាញថា ពលរដ្ឋថៃមានកាំភ្លើងកាន់កាប់ក្នុងដៃជាង ១០,៣ លានដើម។

ក្នុងចំណោមនេះកាំភ្លើង ៦,២ លានដើមត្រូវបានចុះបញ្ជីស្របច្បាប់ ខណៈពេលដែលជាង ៤,១ លានដើមផ្សេងទៀតគឺខុសច្បាប់។ បច្ចុប្បន្ន SAS មិនមានស្ថិតិសម្រាប់ឆ្នាំ២០២៦ នេះទេ។

គួរជម្រាបជូនផងដែរថា ក្នុងអំឡុងពេលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin បានណែនាំច្បាប់នៃការគ្រប់គ្រងអាវុធជាច្រើន រួមទាំងការផ្អាកការចេញអាជ្ញាប័ណ្ណអាវុធថ្មី និងការរឹតបន្តឹងលើការនាំចូលអាវុធ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ច្បាប់គ្រប់គ្រងអាវុធនៅក្នុងប្រទេសថៃជារឿយៗមិនត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងនោះទេ៕​

The post ពលរដ្ឋថៃ កាន់កាប់កាំភ្លើងជាង ១០ លានដើម ដែលជាចំនួនច្រើនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ appeared first on .

ថៃ គ្រោងលុបចោលគម្រោងស្ពានដីគោកតម្លៃ ៣០ពាន់លានដុល្លារ ដោយសារបារម្ភពីការខាតបង់សេដ្ឋកិច្ច
ប្រទេសថៃ មានគម្រោងបោះបង់ចោលគម្រោងសាងសង់ស្ពានដីគោកដែលធ្លាប់បានស្នើឡើង ដែលតភ្ជាប់រវាងឈូងសមុទ្រថៃ និងសមុទ្រអាន់ដាម៉ាន់ បន្ទាប់ពីការសិក្សារបស់រដ្ឋាភិបាលបានសន្និដ្ឋានថា គម្រោងនឹងអាចនឹងផ្តល់ការខាតបង់ធ្ងន់ធ្ងរដោយសេដ្ឋកិច្ច ហើយបង្កហានិភ័យដល់បរិស្ថានយ៉ាងច្រើនផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Ekniti Nitithanprapas បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២៤ ខែកក្កដា ថាគណៈកម្មាធិការរដ្ឋាភិបាលបានណែនាំឱ្យលុបចោលគម្រោងនេះ ដែលពីមុនត្រូវបានប៉ាន់ប្រមាណថាមានតម្លៃប្រហែល ១ទ្រីលានបាត (៣០ពាន់លានដុល្លារ)។

លោក Ekniti បាននិយាយទៀតថា ការសិក្សាដែលបានធ្វើបច្ចុប្បន្នភាពបានរកឃើញថា គម្រោងនេះនឹងបង្កើតការខាតបង់ជារួម ដោយបញ្ច្រាសការវាយតម្លៃពីមុនដែលបានព្យាករពីអត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើន។

គួរឲ្យដឹងផងដែរថា គម្រោងស្ពានដីគោកនេះ គ្រោងនឹងសាងសង់ឡើងដោយការតភ្ជាប់គ្នារវាងមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក តាមរយៈផ្លូវដែក និងផ្លូវថ្នល់មានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រ ពោលគឺពុំចាំបាច់ត្រូវធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រម៉ាឡាកា នៅចម្លោះម៉ាឡេស៊ី និងឥណ្ឌូណេស៊ីនោះឡើយ។

ហើយយ៉ាងណាមិញ គម្រោងនេះ ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងឡើងវិញ នៅដើមឆ្នាំ២០២៦ នេះ បន្ទាប់ពីមានភាពតានតឹងជុំវិញច្រកសមុទ្រ Hormuz ដែលបានបង្ហាញពីភាពងាយរងគ្រោះនៃផ្លូវដឹកជញ្ជូនសកល។ មិនតែប៉ុណ្ណោះ កាលពីខែមេសា ឧបនាយករដ្ឋមន្ត្រីថៃ លោក Phiphat Ratchakitprakarn ក៏បាននិយាយថា រដ្ឋាភិបាលថៃ នឹងពន្លឿនគម្រោងនេះឡើងវិញផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមការសិក្សាចុងក្រោយបំផុត បានរកឃើញថា ផលចំណេញហិរញ្ញវត្ថុដែលរំពឹងទុករបស់គម្រោងនេះបានធ្លាក់ចុះមកត្រឹម ៤,៨% ពី ៨% ខណៈពេលដែលបរិមាណនៃការដឹកជញ្ជូនទំនិញដែលបានព្យាករមានកម្រិតទាបជាងការប៉ាន់ស្មានពីមុនរហូតដល់ ១៦% ។ នេះបើយោងតាមកាសែត The Nation។

លើសពីនេះ គណៈកម្មការគម្រោងក៏បានលើកឡើងពីការព្រួយបារម្ភអំពីផលប៉ះពាល់បរិស្ថាននៃគម្រោងនេះផងដែរ រួមទាំងហានិភ័យចំពោះព្រៃកោងកាងរបស់ខេត្ត Ranong ប្រព័ន្ធអេកូឡូស៊ីសមុទ្រ នេសាទ ទេសចរណ៍ និងសហគមន៍ឆ្នេរសមុទ្រជាដើម៕​

The post ថៃ គ្រោងលុបចោលគម្រោងស្ពានដីគោកតម្លៃ ៣០ពាន់លានដុល្លារ ដោយសារបារម្ភពីការខាតបង់សេដ្ឋកិច្ច appeared first on .

អគ្គីភ័យឆាបឆេះផាប់កម្សាន្តល្បីមួយនៅប្រទេសថៃ សម្លាប់មនុស្សយ៉ាងហោចណាស់ ២៧ នាក់
យ៉ាងហោចណាស់មានមនុស្ស ២៧ នាក់ ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិត និងរាប់សិបនាក់ទៀតបានរងរបួសនៅក្នុងហេតុការណ៍អគ្គីភ័យនៅផាប់មួយកន្លែងនៅក្នុងប្រទេសថៃ ដោយមនុស្សជាច្រើនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

អគ្គីភ័យដ៏គួរឲ្យរន្ធត់មួយបានឆាបឆេះនៅផាប់កម្សាន្តមួយកន្លែងឈ្មោះ Na Ladprao ភាគខាងជើងទីក្រុងបាងកក ប្រទេសថៃ នៅម៉ោងប្រហែល ០០:០២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកក្កដា ខណៈពេលដែលមនុស្សជាច្រើននៅជាប់ខាងក្នុង។ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃបាននិយាយថា អ្នកពន្លត់អគ្គីភ័យបានព្យាយាមពន្លត់អគ្គីភ័យ និងគ្រប់គ្រងបានទាំងស្រុង បន្ទាប់ពីឆេះបានប្រហែលកន្លះម៉ោង។

នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននិយាយថា មនុស្ស ២៧ នាក់បានស្លាប់នៅក្នុងហេតុការណ៍នេះ ខណៈជនរងគ្រោះជាច្រើនផ្សេងទៀតត្រូវបានរកឃើញនៅក្នុងបន្ទប់ទឹកនៅខាងក្រោយផាប់ ហើយអ្នករងរបួសជាច្រើននាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ មូលហេតុនៃហេតុការណ៍នេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។

ទន្ទឹមនឹងនេះ អភិបាលក្រុងបាងកក លោក Chadchart Sittipun បានបន្ថែមថា មនុស្ស ៦៣ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដែលក្នុងនោះ ២២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អាជ្ញាធរកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយសារមនុស្សជាច្រើនមិនមានឯកសារ ឬកំពុងសន្លប់។

ជម្រាបជូនថា ប្រទេសថៃក៏ធ្លាប់បានឃើញសោកនាដកម្មស្រដៀងគ្នានេះជាច្រើនលើកមកហើយ រួមទាំងអគ្គីភ័យនៅបារមួយកន្លែងនៅភាគខាងកើតនៃប្រទេស ដែលបានសម្លាប់មនុស្ស ១៤ នាក់ក្នុងឆ្នាំ២០២២៕​

The post អគ្គីភ័យឆាបឆេះផាប់កម្សាន្តល្បីមួយនៅប្រទេសថៃ សម្លាប់មនុស្សយ៉ាងហោចណាស់ ២៧ នាក់ appeared first on .

ផលិតកម្មរថយន្តរបស់ប្រទេសថៃ ធ្លាក់ដាំក្បាលចុះជិត ១៨% នៅក្នុងខែឧសភា
ការផលិតរថយន្តរបស់ប្រទេសថៃ បានធ្លាក់ចុះ ១៧,៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន មកត្រឹម ១១៤ ២១៤ គ្រឿងនៅក្នុងខែឧសភា ខណៈពេលដែលការនាំចេញវិញក៏បានធ្លាក់ចុះផងដែរ ដោយសារតែភាពតានតឹងនៅមជ្ឈិមបូព៌ា និងតម្រូវការកាន់តែទាបនៅក្នុងទីផ្សារសំខាន់ៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមសហព័ន្ធឧស្សាហកម្មថៃ បានបង្ហាញឲ្យដឹងថា ការធ្លាក់ចុះនេះបានអូសទាញផលិតកម្មសរុបក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៦ នេះ ឲ្យធ្លាក់ចុះ ១,១៣% មកត្រឹម ៥៨៧ ៧៥៩ គ្រឿង។

ទន្ទឹមនឹងនេះ លោក Surapong Paisitpattanapong ទីប្រឹក្សាប្រធានក្លឹបឧស្សាហកម្មរថយន្តរបស់សហព័ន្ធឧស្សហកម្មរថយន្តថៃ បាននិយាយថា ការផលិតសម្រាប់ការនាំចេញបានធ្លាក់ចុះអស់ ៣៦,២០% នៅក្នុងខែឧសភា។ ចំណែកការនាំចេញរថយន្តដែលផលិតរួចជាស្រេចបានធ្លាក់ចុះ ២៦,៦៩% មកត្រឹម ៥៩ ៤៣៤ គ្រឿងនៅក្នុងខែនោះផងដែរ។

យ៉ាងណាមិញ សហព័ន្ធបានចង្អុលបង្ហាញពីមូលហេតុចម្បងៗដែលនាំឲ្យមានការធ្លាក់ចុះនៃផលិតកម្មរថយន្តរបស់ខ្លួននេះ គឺបណ្តាលមកពីទីផ្សារនៅមជ្ឈិមបូព៌ា ដែលការនាំចេញបានធ្លាក់ចុះរហូតដល់ ៦៦,១៤% ដោយសារតែមានជម្លោះរវាងអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក។ ខណៈបញ្ហាធំមួយផ្សេងទៀត គឺដោយសារតែអូស្ត្រាលី និងអូសេអានី ដែលជាកន្លែងនាំចេញដ៏សំខាន់របស់ថៃនោះ បានធ្លាក់ចុះជាង ៣៧% បន្ទាប់ពីទីផ្សាររងផលប៉ះពាល់ដោយបទប្បញ្ញត្តិគ្រប់គ្រងកាបូនកាន់តែតឹងរ៉ឹង និងការប្រកួតប្រជែងកើនឡើងពីរថយន្តអគ្គិសនីចិន៕​

The post ផលិតកម្មរថយន្តរបស់ប្រទេសថៃ ធ្លាក់ដាំក្បាលចុះជិត ១៨% នៅក្នុងខែឧសភា appeared first on .