ថ្នាលឌីជីថល

អ្នកនិពន្ធម្នាក់បានធ្វើកំណែទម្រង់ការអានមកថ្នាលឌីជីថលដោយជោគជ័យនៅកម្ពុជា
តាំងពីឆ្នាំ២០២០ សម័យកាលបិទខ្ទប់ដោយកូវីដ១៩ អ្នកនិពន្ធស្រីម្នាក់បានបង្កើតឡើងនូវវេទិកា​អនឡាញ meysansotheary.com និងបានបណ្តុះបណ្តាលអ្នកនិពន្ធ៤ជំនាន់ដែលមានសុរបជិត៥០នាក់។

មកដល់ពេលនេះ អ្នកស្រី ម៉ីសន សុធារី មានមាតិកាប្រមាណជា៥០០០អត្ថបទនៅលើវេបសាយប្រលោមលោកខ្លីនិងវែង ចម្រុះរសនិយម ហើយទទួលបាន​ស្នាដៃ​អ្នកនិពន្ធចាស់ថ្មីដាក់សាច់រឿងមកផ្សាយប្រកបដោយគុណភាព។

ក្រុមការងារយើងខ្ញុំបានធ្វើបទសម្ភាសន៍មួយជាមួយអ្នកនិពន្ធនិងជាស្ថាបនិកនៃវេបសាយប្រលោមលោកដ៏ជោគជ័យនេះ។

សំណួរ៖ ជម្រាបសួរបាទ! មានអ្នកអានជាច្រើនលើកឡើងថា បងជាអ្នកធ្វើកំណែទម្រង់ការអានមកលើអនឡាញយ៉ាងជោគជ័យម្នាក់ តើបងអាចបង្ហើបពីទស្សនវិស័យ​លើការងារនេះ ក៏ដូចជាផែនការអនាគតបានដែរទេ?

ចម្លើយ៖ ខ្ញុំមិនមែនដំបូងគេទេ តែអាចថា ឈរជើងកាន់តែមាំឡើងៗរហូតដល់ពេលនេះព្រោះពឹងលើគុណតម្លៃសំខាន់មួយគឺ ខ្ញុំមាន​មតិកា​ល្អហើយច្រើន។ នៅឆ្នាំ២០១៣ ខ្ញុំជាបុគ្គលិកម្នាក់ ដែលចូលរួមក្នុងការបង្កើតប្រលោមលោក Sabay។ ខ្ញុំមើលឃើញថា ការអានពេលនោះ បានធ្លាក់ដល់សូន្យ។ ក្រោយមកអ្នកអានជាច្រើនបាននៅជាមួយក្រុមការងារ​យើងរាល់ព្រឹក អ្នកអាន​ផ្សារភ្ជាប់ជាមួយ​យើង ធ្វើឱ្យយើងរឹតមានទឹកចិត្ត​ខ្លាំងឡើងៗ។ នៅឆ្នាំ២០១៨ ខ្ញុំបានចេញមកធ្វើការក្រៅ។ ខ្ញុំគិតថា ថ្ងៃណាមួយ​ខ្ញុំនឹងបង្កើតវេទិកាស្រួលAccessមួយ ដែលអ្នកអាន និងអ្នកនិពន្ធនឹងបានជួបគ្នា។

នៅក្រោយឆ្នាំ២០១៥​ យើងឃើញចរន្តនៃការអាន ដែលកើនឡើងគំហុក។  ការបង្កើតកម្មវិធីសៀវភៅនានា​ជោគជ័យខ្ពស់ឡើងៗជាលំដាប់ ! មនុស្ស​ជាច្រើនកើតចិត្ត​ចង់អានតែខ្លះមានលទ្ធភាពជាវ ហើយខ្លះ គាត់អត់លុយជាវទេ ។ ខ្លះនៅឆ្ងាយ ខ្លះទៀតចង់សរសេរតែគាត់មិនមាន​កន្លែងបង្ហាញស្នាដៃជាក់លាក់ឡើយ។ ​ខ្ញុំឃើញអ្នកនិពន្ធល្អៗជាច្រើន បង្ខំចិត្ត​ចេញផ្សាយស្នាដៃលើបណ្តាញសង្គម ដែលមិនមែនជាកន្លែងពិតប្រាកដសម្រាប់ការស្វែងរកអ្នកអានរបស់គាត់ឡើយ។ បណ្តាញសង្គមមិនមែន​សម្រាប់អានប្រលោមលោកទេ។ អ្នកអានសៀវភៅពិតប្រាកដ នឹងមិនចំណាយពេលជាមួយភាពចម្រុះនៅលើបណ្តាញនេះឡើយ។  ខ្ញុំគិតពីរឿង​កសាង​ប្រលោមលោកអនឡាញ ដែលផ្អែកលើទំនុកចិត្ត​និងគុណតម្លៃ។ យើង Original ហើយយល់ពីទម្លាប់រើសមាតិកា​របស់អ្នកអានយើង។ ខ្ញុំមានក្តីស្រមៃ ថាថ្ងៃណាមួយ ខ្ញុំនឹងរកបានអ្នកវិនិយោគ ដែលជឿជាក់លើខ្ញុំ ហើយ​ថ្វើវាឱ្យធំឡើង មាន​ប្រសិទ្ធិភាពលើងៗ ។ ថ្នាលអ្នកនិពន្ធយើងក៏នឹងរីកចម្រើនឡើងដូចប្រទេសជិតខាង ជាកន្លែងដែលអ្នកអានពិតប្រាកដនិងអ្នកនិពន្ធបានជួបគ្នាយ៉ាង​រីករាយ​និងភោគផល។

សំណួរ៖ អ្វីខ្លះទៅជាចំណុចខ្លាំងនៃ meysansotheary.com?

ចម្លើយ៖ មាតិកា និងមនុស្ស!  មកទល់ឆ្នាំ២០១៨ ចរន្តលក់សៀវភៅឡើងដល់កំពូល ខ្ញុំបានចូលរួមជាមួយក្រុម តម្រា ដែលបោះពុម្ពផ្សាយនិងលក់សាច់សៀវភៅយ៉ាងគគ្រឹកគគ្រេង  តែទន្ទឹមនឹងនោះខ្ញុំបានមើលឃើញពីចំណុចកំពូលផុយស្រួយមួយក្នុងទីផ្សារអំណាន។ សៀវភៅ​ដែលអ្នកអានខំចំណាយប្រាក់ជាវ ត្រូវខកចិត្ត​ព្រោះគុណភាពមាតិកា គុណតម្លៃផលិតផល និងកត្តាមួយចំនួនទៀត។ ខ្ញុំដឹងថា ការបោះពុម្ពនឹង​ដួលរេល ។ នៅឆ្នាំ២០២០ ពេលប្រទេសយើងត្រូវរាំងខ្ទប់ អ្នកអានរបស់ខ្ញុំនិងខ្ញុំស្ថិតក្នុងភាពច្របូលច្របល់ប្រឈមនឹងការផ្លាស់ប្តូរធំមួយ។ ខ្ញុំគិត​ថា ខ្ញុំមិនអាចពិចារណាពីអនាគតមួយដែលស្រពិចស្រពិលព្រោះជំងឺរាតត្បាតយ៉ាងអាសន្ន តែខ្ញុំត្រូវជួយផ្លូវចិត្ត​ពួកគេ។

ខ្ញុំបានដាក់ចេញនូវប្រលោមលោកពីរដំបូង ជាស្នាដៃ សុភា ប្រុស «រូបខ្មៅស្រអាប់» និងនិទានម៉ីសនសុធារី«បេះដូងមេគង្គ»សម្រាប់លួងលោមក្នុងអន្តរកាលនោះ។ meysansotheary.com ត្រូវបានគេស្គាល់និងចាប់ផ្តើម​ប្រើប្រាស់។ ខ្ញុំបានពង្រីក​មធ្យោបាយបង្កើតមាតិកា ដោយ​ផ្តើម​បង្កើតវគ្គអនឡាញដោយមិនគិតថ្លៃ បណ្តុះបណ្តាលនិងបំប៉នបច្ចេកទេសសរសេរដល់អ្នកនិពន្ធ៤ក្រុម។ មកទល់ពេលនេះ យើងខ្ញុំបានក្លាយជាវេទិកាប្រលោមលោកអនឡាញដែល​សកម្ម និងមាន​មាតិកា​ថ្មីៗច្រើនបំផុតនៅកម្ពុជា។

សំណួរ៖ អ្នកស្រីមានផែនការបែបណាទៀតសម្រាប់អំណានអនឡាញនេះទៅថ្ងៃអនាគត?

ចម្លើយ៖ ខ្ញុំនឹងទៅមុខលើសពីនេះឆ្ងាយ។ ខ្ញុំនឹង​ធ្វើឱ្យអ្នកនិពន្ធអាចដាក់ស្នាដៃរបស់គេភ្លាមៗនិងដោយខ្លួនគេ ពីគ្រប់ទីកន្លែងមកលើវេទិកានេះ ហើយយើងខ្ញុំនឹងរង់ចាំជួយប្រសិនគាត់ត្រូវការជំនួយបច្ចេកទេសសរសេរ ឆ្អឹងរឿង ឬការពិគ្រោះ។ យើងនឹងធ្វើឱ្យការបង់ប្រាក់មាន​លក្ខខណ្ឌកាន់តែងាយស្រួលសម្រាប់មិត្តអ្នកអាន ឬទាបដល់៣ដុល្លារក្នុងមួយឆ្នាំ ដើម្បីឱ្យគ្រប់គ្នាអាច​បានអានប្រសិនគេចង់។ ខ្ញុំមានមហិច្ឆតាចង់ឃើញអ្នកនិពន្ធទទួលបានកម្រៃសមរម្យពីស្នាដៃរបស់ពួកគេ ដើម្បីមាន​លទ្ធភាពដុសខាត់ស្នាដៃមិនឈប់ឈរ បន្តដំណើរទៅមុខទៀត។

សំណួរ៖ ធ្វើយ៉ាងណាទើបអាចសម្រេចគោលដៅនោះបាន?

ប្អូនកំពុងជួយខ្ញុំ! សង្ឃឹមថា អត្ថបទនេះនឹងទៅដល់អ្នកណាដែលយល់អំពីការងារនេះ ហើយជឿគ្នា ចូលរួមជាមួយគ្នា។ យើងត្រូវការទុន និងឆន្ទៈដើម្បីធ្វើឱ្យមនុស្ស​រាប់សែននាក់អាចដល់លាននាក់ បាន​ចុះឈ្មោះ​អាន​​ប្រលោមលោកនិងសៀវភៅអនឡាញ ជាប្រភេទសៀវភៅមិនបកប្រែ មិនដូចនៅលើអាម៉ាហ្សូន​ឬ​អ្វីផ្សេងៗដែលគាត់ធ្លាប់ឃើញ  ជារបស់ក្នុងស្រុក មានគុណភាពក្នុងបែបជាជាអំណានខ្មែរ សំណេរខ្មែរពិតៗ៕

The post អ្នកនិពន្ធម្នាក់បានធ្វើកំណែទម្រង់ការអានមកថ្នាលឌីជីថលដោយជោគជ័យនៅកម្ពុជា appeared first on .