ទម្លាប់រស់នៅរបស់អ្នកមាន

ទម្លាប់ ១០ប្រការ ដែលសេដ្ឋីៗតែងប្រកាន់ខ្ជាប់មិនលស់ពេល
របាយការណ៍កម្មវិធី Global Wealth 2023 បានបង្ហាញថា បច្ចុប្បន្នមានបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាង ១លានដុល្លារ ប្រមាណ ២២,៧លាននាក់ ដោយក្នុងនោះមានជាង ៧០% ជាបុគ្គលដែលរកស៊ីពីបាតដៃទទេ។

ជាមួយគ្នា លោក Tim Corley អ្នកជំនាញទ្រព្យសម្បត្តិ និងជាអ្នកនិពន្ធ បានចំណាយពេលជាច្រើនឆ្នាំ សម្រាប់ការសម្ភាសន៍សេដ្ឋីៗរាប់រយនាក់ ដើម្បីសិក្សាពីទម្លាប់ និងការគិតរបស់ពួកគេ ហើយជាលទ្ធផលលោកសង្ខេបបាននូវទម្លាប់សេដ្ឋីៗទាំងនោះ ចំនួន ១០ប្រការដូចតទៅ៖

១/មិនចេះសម្ញែងទ្រព្យ៖ បុគ្គលមានទ្រព្យសម្បត្តិច្រើន តែងតែរស់នៅជាមួយជីវិតសាមញ្ញ មិនចេះសម្ញែងសម្ភារៈនិយម គ្រឿងអលង្ការពេជ្រឡើយ ហើយភាគច្រើនបើកឡានធម្មតា​ប៉ុណ្ណោះ។

២/ចាយវាយរិះថាំ៖ វាជាចំណុចដែលគ្រប់សេដ្ឋីៗ តែងតែធ្វើជានិច្ច ដោយពួកគេមានភាពប្រុង​ប្រយ័ត្នជាមួយការចាយវាយ ហើយមុនទិញសម្ភារៈអ្វីមួយ ត្រូវតែច្បាស់ពីអត្ថប្រយោជន៍ និងគុណតម្លៃរបស់វត្ថុមួយនោះ។

៣/ភាពវៃឆ្លាតក្នុងការវិនិយោគ៖ សេដ្ឋីៗជាច្រើនតែងតែគិតលើការវិនិយោគរយៈពេលវែងជាអាទិភាព ជាជាងការចំណាយរយៈពេលខ្លី។ ពួកគេផ្ដោតលើការបង្កើនទ្រព្យសម្បត្តិតាមរយៈការបណ្ដាក់ទុនលើភាគហ៊ុន និងអចលនទ្រព្យជាដើម។

៤/ចំណាយតិចជាងចំណូល៖ ពួកគេកម្រចាយវាយលើវត្ថុមិនចាំបាច់ណាស់ ហើយជាទូទៅ​ការចាយវាយរបស់ពួកគេ គឺតិចជាងអ្វីដែលពួកគេរកបាន។ ចំណុចមួយនេះគឺស្រដៀងទៅនឹង ចំណុចទី២ដែរ។

៥/មានស្មារតីជាសហគ្រិន៖ ពួកគេភាគច្រើនគឺជាម្ចាស់អាជីវកម្ម ឬក៏ជាសហគ្រិនភាពល្បីល្បាញ ដែលខិតខំកសាងខ្លួនឯង ផ្ដើមចេញពីសហគ្រិនភាពតូចតាច រហូតដល់កាន់កាប់ជំនួញរាប់លានដុល្លារ។

៦/ឧស្សាហ៍ព្យាយាម និងការរៀនសូត្រ៖ ការរៀនសូត្រ និងភាពអំណត់អត់ធ្មន់ ក៏ដូចជាការតាំងចិត្ត គឺជាកូនសោសំខាន់បំផុតមួយ ក្នុងការជួយឲ្យពួកគេក្លាយជា​សេដ្ឋី​ដូចសព្វថ្ងៃ។

៧/ជៀសវាងការថយចុះនៃហិរញ្ញវត្ថុ៖ ចំណុចនេះគឺជាការប្រុងប្រយ័ត្នបំផុតរបស់ក្រុមសេដ្ឋី ដោយពួកគេមានភាពប្រុងប្រយ័ត្នខ្ពស់ អំពីបញ្ហាការថយចុះនៃលំហូរសាច់ប្រាក់ ដូចជា​ការបង់ប្រាក់ពិន័យសម្រាប់ការលែងលះ ឬក៏ការចាយលើសលុបសម្រាប់ការស្នាក់នៅជាដើម។

៨/ការបង្កើតបណ្ដាញទំនាក់ទំនង៖ ការបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ គឺជារឿងចាំបាច់បំផុត ព្រោះវាអាចជួយទាំងលើមុខជំនួញ និងផ្លូវចិត្តរបស់ពួកគេ ក្នុងការបន្តដំណើរដ៏វែងឆ្ងាយ និងការវិវត្តខ្លួនកាន់តែខ្ពស់ជាងមុន។

៩/ចំណេះដឹងគ្រប់គ្រងសាច់ប្រាក់៖ ក្រុមសេដ្ឋីតែងតែត្រូវប្រាកដខ្លួនឯងថា ពួកគេអាចគ្រប់គ្រង​លុយបានដោយខ្លួនឯង ទាំងចំណូល និងចំណាយ ហើយជានិច្ចកាលពួកគេត្រូវតែមានចំណេះដឹងពីការបណ្ដាក់ទុន ការបង់ពន្ធ និងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន។

១០/គិតគូរដល់អ្នកបន្តវេន៖ ចំណុចមួយនេះ គឺកំពុងតែពេញនិយមសម្រាប់មហាសេដ្ឋី​ពិភពលោក ដោយពួកគេ​បានគិតគូររួចស្រេចដល់អ្នកបន្តវេនអាជីវកម្ម និងបានបង្រៀនកូនចៅ​របស់ពួកគេ ឲ្យមានទំនួលខុសត្រូវ ភាពជាអ្នកដឹកនាំ ចេះចាយវាយរិះថាំ និងចេះតស៊ូជាមួយការងារ៕

The post ទម្លាប់ ១០ប្រការ ដែលសេដ្ឋីៗតែងប្រកាន់ខ្ជាប់មិនលស់ពេល appeared first on .

មកស្គាល់ទម្លាប់ល្អៗពេលព្រឹកព្រលឹមមានតម្លៃស្មើលុយ១លានដុល្លារដែលមហាសេដ្ឋីជុំវិញពិភពលោកតែងធ្វើវាមុនចាប់ផ្ដើមការងារ
បើសិនជាយើងចិញ្ច្រាំពេលវេលា២៤ម៉ោង របស់មហាសេដ្ឋីលំដាប់ពិភពលោក ចែកជាមួយការប្រើប្រាស់ពេលវេលាពួកគាត់ យើងនឹងឃើញថា គ្រប់វិនាទីរបស់ពួកគាត់សុទ្ធតែលុយកាក់ទាំងអស់។ ខាងក្រោមនេះជាទម្លាប់ល្អៗរបស់អ្នកមាន មុនពេលពួកគាត់ចាប់ផ្ដើមបំពេញការងារ ឬមុខជំនួញរបស់គាត់។ ទម្លាប់ទាំងអស់នេះ ត្រូវបានគេហៅថា The Million Dollar Morning ដោយចាប់ផ្ដើមតាំងពីម៉ោង 5ពេលព្រឹក រហូតដល់ម៉ោង 7ព្រឹក។

ម៉ោង 5 am ម៉ោងរោទិ៍របស់ពួកគាត់ នឹងបន្លឺសំឡេងឡើងដាស់ពួកគាត់ឱ្យក្រោកឡើង និងរៀបចំខ្លួន

ម៉ោង 5:30 am ដល់ម៉ោង 6:00am ពួកគាត់តែងតែចំណាយលើការហាត់ប្រាណដើម្បីសុខភាព

ម៉ោង 6:00 am ពួកគាត់ចាប់ផ្ដើមងូតទឹកសម្អាតខ្លួនឱ្យស្អាតបាត

ម៉ោង 6:15 am ពួកគាត់តែងចំណាយពេល15នាទីនេះ ធ្វើសមាធិដើម្បីឱ្យអារម្មណ៍ស្ងប់ល្អ

ម៉ោង 6:30 am ទម្លាប់របស់សេដ្ឋីមួយចំនួនតែងតែចាប់ផ្ដើមការអាន និងតាមដានព័ត៌មានពីនេះពីនោះ

ម៉ោង 7:00 am ជាពេលវេលាដ៏ល្អបំផុតសម្រាប់ការញាំអាហារពេលព្រឹក

ម៉ោង 7:15 am គឺជាម៉ោងការងាររបស់ពួកគាត់

ចុះអ្នកទាំងអស់គ្នាវិញ ធ្លាប់ដែលចាប់អារម្មណ៍ការប្រើប្រាស់ពេលវេលា បង្កើតទម្លាប់ល្អៗអំឡុងពេល 2ម៉ោង ពេលព្រឹកព្រលឹមដូចទៅនឹងទម្លាប់បុគ្គលជោគជ័យទាំងនោះដែរឬទេ? បើដូច្នេះ ល្មមដល់ពេលទាញទម្លាប់ទាំងនោះដាក់ខ្លួនហើយ កុំគេងយូរៗពេក!

The post មកស្គាល់ទម្លាប់ល្អៗពេលព្រឹកព្រលឹមមានតម្លៃស្មើលុយ១លានដុល្លារដែលមហាសេដ្ឋីជុំវិញពិភពលោកតែងធ្វើវាមុនចាប់ផ្ដើមការងារ appeared first on .