ទស្សនៈអ្នកមាន

សិក្សា​ស្រាវជ្រាវ​ជាង ២៦ ឆ្នាំ ទើប​ដឹងថា​អ្នកមាន​គិត​ខុស​ពី​មនុស្សទូទៅ ៨ ចំណុចនេះ
អ្នកនិពន្ធ​សៀវភៅ “How Rich People Think” លោក Steve Siebold បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ទស្សនៈ​​អ្នកមាន​គិត​ខុសពី​មនុស្ស​ទូទៅ។

បើ​តាម​បទពិសោធន៍​ដែល​លោក​បាន​សម្ភាសន៍​បុគ្គល​ជោគជ័យ​ជា​ច្រើន​ក្នុង​រយៈពេល ២៦ ឆ្នាំ​នេះ​ លោក Steve Siebold បាន​លើក​ពី​​ផ្នត់គំនិតនិង​ទស្សនៈ​​អ្នកមាន​ ៨ ចំណុច​ធំៗ ដែល​គិត​ខុស​ពី​មនុស្ស​សមញ្ញទូទៅ។

1/ អ្នកមាន​គិត​ថា ការ​មានបាន​គឺ​ជា​ផ្លែផ្កា​នៃ​ការ​ខិតខំ​ប្រឹងប្រែង ខណៈ​មនុស្ស​ធម្មតា​គិត​ថា​ការ​មានបាន​គឺ​ជា​លាភ​សំណាង

ស្របពេល​គ្រប់គ្នា​គិតថា ដើម្បី​ក្លាយជា​អ្នកមាន​ អ្នក​ត្រូវ​ពឹងផ្អែក​លើ​សំណាង​ទាំងស្រុង​នោះ អ្នក​គិត​ខុស​ហើយ។ Siebold និយាយ​ថា​ ដោយសារ​តែ​គោលគំនិត​បែបនេះ​ហើយ ទើប​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​នាំគ្នា​ទៅ​ទិញ​ឆ្នោត​ផ្សងសំណាង តែ​សម្រាប់​អ្នកមាន​គឺ​ពួកគេ​បែរ​ជា​ខំ​ប្រឹង​ធ្វើការ​ទៅវិញ​។

2/ អ្នកមាន​គិតថា​ការ​ចាប់ផ្ដើម​ធ្វើ​អាជីវកម្ម​គឺ​ជា​មធ្យោបាយ​រកលុយ​បាន​លឿន​បំផុត ខណៈ​មនុស្ស​ទូទៅ​គិតថា​ ការ​ធ្វើ​អាជីវកម្ម​គឺ​ជា​ការ​ប្រថុយប្រថាន​

វា​គឺ​ជា​រឿង​ពិត​ ការ​ចាប់ផ្ដើម​អាជីវកម្ម​គឺ​វា​មាន​ហានិភ័យ​ តែ​អ្នកមាន​យល់ឃើញ​ថា ការដែល​ដឹង​អំពី​ហានិភ័យ​កាន់តែ​ច្រើន នោះ​ពួកគេ​នឹង​កាន់តែ​យល់​ច្បាស់​អំពី​ដំណោះស្រាយ​។ ស្របពេល​អ្នកមាន​កំពុង​ដំណើរការ​ និង​បាន​ប្រាក់ចំណេញ​ពី​អាជីវកម្ម​របស់​ពួកគេ មនុស្ស​ទូទៅ​កំពុង​ស្វះស្វែង​រក​ប្រាក់ខែ​ស្ថិរភាព​មួយ ដែល​ធ្វើ​ឲ្យ​ពួកគេ​ខកខាន​ឱកាស​រក​ចំណូល​ច្រើន​ជាង​នេះ។

3/អ្នកមាន​យល់ថា​នៅ​ពីក្រោយ​ភាព​ជោគជ័យ គឺ​បទពិសោធន៍ ខណៈ​មនុស្ស​ទូទៅ​ជឿ​ថា​ជា​ភាព​ឆ្លាត​

“បើសិនជា​គន្លឹះ​នៃ​ភាព​មានបាន​គឺ​ជា​ការ​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​សាលា នោះ​សិស្ស​ពូកែ​ទាំងអស់​ច្បាស់ជា​ក្លាយជា​អ្នកមាន​អស់ហើយ​”។ Siebold បន្ថែម៖ “ភាគច្រើន​នៅ​ពីក្រោយ​ភាព​ជោគជ័យ​គឺ​ជា​បទពិសោធន៍​ដ៏​ក្រាស់ក្រែល ជាជាង​ការ​ទន្ទេញ​មេរៀន​សម្រាប់​ការ​ប្រលង”។

តើ​ធ្វើ​យ៉ាងណា​ទើប​អាច​ទទួល​បាន​បទពិសោធន៍​ទាំងនោះ? ព្យាយាម​ស្វែងយល់​ពី​ទស្សនៈ​អ្នកមាន និង​សង្កេតមើល​ពី​ទម្លាប់ និង​ការ​គិត​របស់​ពួកគេ។

4/​ អ្នកមាន​គិតថា ដើម្បី​ឆ្ពោះទៅ​រក​ភាព​មានបាន​ កម្លាំង​សាមគ្គី​ជា​រឿង​ចំបង ខណៈ​មនុស្ស​ទូទៅ​យល់ថា​កត្តា​បុគ្គល​សំខាន់​ជាង

ចំណុច​មួយ​នេះ​មិន​ជា​ខុសគ្នា​ប៉ុន្មាន​ពី​សុភាសិត​ខ្មែរ​យើង ដែល​និយាយ​ថា “ចង្កឹះ​មួយ​បាច់​គេ​កាច់​ពុំ​បាក់”​ឡើយ ព្រោះ​អ្នកមាន​មាន​ទស្សនៈ​ថា ដើម្បី​ឈាន​ទៅ​រក​ភាព​មានបាន​ស្ដុកស្ដម្ភ​ កម្លាំង​សាមគ្គី​គឺ​ជា​កត្តា​ចំបង។

“ទ្រព្យសម្បត្តិ​ដែល​រកបាន​មក​យ៉ាង​ច្រើន​លើសលប់​ គឺ​ផ្ដើម​ចេញ​ពី​ការ​ប្រមូលផ្ដុំ​នៃ​កម្លាំង​ស្មារតី និង​កម្លាំង​កាយ​នៃ​មនុស្ស​មួយ​ក្រុម​ដែល​មាន​ទស្សនៈ​ស្រដៀងគ្នា”។ នេះ​បើ​តាម​សម្ដី​អ្នកនិពន្ធ Siebold។

5/ អ្នកមាន​យល់​ថា​ ការ​រក​ប្រាក់​គឺ​ជា​រឿង​សាមញ្ញ តែ​មនុស្ស​ទូទៅ​គិត​ថា វា​ជា​រឿង​រញ៉េរញ៉ៃ

“មនុស្ស​ភាគច្រើន​តែង​គិតថា​ អ្នកមាន​គឺ​ជា​មនុស្ស​ឆ្លាត​ជាង មនុស្ស​សំណាង​ជាង ឬ​ក៏​ទទួល​បាន​ការ​អប់រំ​ខ្ពស់​ជាង​អី​ជាដើម តែ​វា​មិនមែន​ជា​ការពិត​ឡើយ” Siebold និយាយ។

អ្នកមាន​ដឹង​ពី​របៀប​ដំណើរការ​នៃ​លុយ គឺ​បាន​មកពី​គំនិត និង​ការ​ដោះស្រាយ​បញ្ហា។ បញ្ហា​កាន់តែ​ច្រើន ផល​ដែល​បាន​មកពី​ការ​ដោះស្រាយ​ក៏​ច្រើន។ “ដ្បិត​ការ​រកលុយ​មិនមែន​ជា​រឿង​ស្រួល តែ​វា​គឺ​សាមញ្ញ”។

6/​ អ្នកមាន​ជឿ​ថា លុយ​គឺ​បាន​មកពី​ការ​គិត ខណៈ​មនុស្ស​ទូទៅ​ជឿ​ថា​ លុយ​បាន​មកពី​ការ​ប្រើ​ពេល និង​ចាយ​កម្លាំង​ពលកម្ម​

មនុស្ស​ទូទៅ​គិតថា លុយ​គឺ​បាន​មកពី​ការ​ធ្វើ​ការ​ច្រើន​ម៉ោង​ជាង​ធម្មតា វា​ជា​រឿង​ត្រឹមត្រូវ​តែ​ការ​ធ្វើ​ម៉ោង​ច្រើនជាង​ធម្មតា​ វា​គ្រាន់តែ​ជួយ​ឲ្យ​អ្នកមាន​ចំណូល​ច្រើន​ជាង​មុន​តិចតួច​ប៉ុណ្ណោះ។

តែ​អ្នកមាន​វិញ ពួកគេ​មាន​គោល​គំនិត​មួយ គឺ​តែង​រកនឹក​បង្កើត​អ្វី​ដែល​ថ្មី ហើយ​ការ​គិត​នូវ​គំនិត​ថ្មីៗ​នេះ​ហើយ​គឺ​ជា​ជំនាញ​ដែល​ទទួល​បាន​ចំណូល​ខ្ពស់​បំផុត​ក្នុង​ពិភពលោក។

7/ អ្នកមាន​ជឿ​ថា លុយ​គឺ​មាន​សេរីភាព ខណៈ​មនុស្ស​ទូទៅ​ជឿ​ថា លុយ​គឺ​ជា​ការ​គ្រប់គ្រង

“អ្នកមាន​យល់ថា លុយ​គឺជា​ឧបករណ៍​ដែល​អាច​ផ្ដល់​នូវ​សិទ្ធិ​សេរីភាព និង​ឱកាស​ដល់​ពួកគេ ក៏​ដូចជា​អ្នកដទៃ តែ​ផ្ទុយ​ពី​នោះ មនុស្ស​ទូទៅ​បែរ​ជា​យល់ឃើញ​ថា​ មាន​លុយ​មាន​អំណាច អាច​ធ្វើ​អ្វី​បាន​តាមចិត្ត​ទៅវិញ”។

8/ អ្នកមាន​យល់​ថា​ធ្វើការ​ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត តែ​មនុស្ស​ទូទៅ​គិត​ថា​ធ្វើការ​គឺ​ដើម្បី​ប្រាក់

លោក Siebold និយាយ៖ “អ្នកមាន​តែង​ដឹង​ច្បាស់​ថា បើ​ធ្វើការ​គឺ​ដើម្បី​តែ​ប្រាក់​ នោះ​វា​គឺ​ជា​រឿង​អាក្រក់​បំផុត​សម្រាប់​ការ​កសាង​ទ្រព្យសម្បត្តិ”។

អ្នក​គួរ​កុំ​ព្យាយាម​រកមើល​ការងារ​ដែល​ផ្ដល់​ប្រាក់​កម្រៃ​ខ្ពស់ តែ​គួរ​រក​មើល​ការងារ​ណា​ដែល​មាន​វិសាលភាព​ធំ​ទូលាយ​នា​ថ្ងៃ​អនាគត​សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន​ឯង។ នៅ​ពេល​អ្នក​រក​ឃើញ​ហើយ​នោះ ចូរ​ដាក់ចិត្ត​ដាក់​បេះដូង​ធ្វើ​វា​ឲ្យ​អស់ពី​សមត្ថភាព នៅ​ថ្ងៃ​ណាមួយ​អ្នក​នឹង​ទទួល​បាន​ផ្លែផ្កា​ដ៏​ធំធេង​ពី​វា​ជាក់ជា​មិនខាន៕

ប្រភព: cnbc

The post សិក្សា​ស្រាវជ្រាវ​ជាង ២៦ ឆ្នាំ ទើប​ដឹងថា​អ្នកមាន​គិត​ខុស​ពី​មនុស្សទូទៅ ៨ ចំណុចនេះ appeared first on .

អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត៖ ចាត់ថ្នាក់អ្នកមានសម័យថ្មីតាមកម្រិតទាំង ៣ប្រភេទនេះ មិនមែនតាមទឹកលុយទេ
កន្លងមក ធ្លាប់មានទ្រឹស្ដី និងទស្សនៈចម្រុះជាច្រើន ទាក់ទងនឹងការវាយតម្លៃ និងចាត់ថ្នាក់ពាក្យថា “អ្នកមាន” កម្រិតទាប កម្រិតមធ្យម និងមានបំផុតខុសៗគ្នា។ អ្នកជំនាញមួយចំនួន ពួកគាត់បានវាយតម្លៃទៅលើចំនួនលុយដែលបុគ្គលម្នាក់កំពុងមានជាក់ស្ដែង ចន្លោះពីចំនួនប៉ុន្មាន ដល់ប៉ុន្មានជាដើម។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

តែសម្រាប់ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ហៅលោកគ្រូ នេតឈ័រ អគ្គនាយកក្រុមហ៊ុន ECON Group Ltd  និងជាអ្នកជំនាញខាងបណ្ដុះផ្នត់គំនិតដ៏ល្បីល្បាញមួយរូបនៅកម្ពុជា មានទស្សនៈផ្សេងពីការលើកឡើងខាងលើ។ អ្នកឧកញ៉ាបណ្ឌិត មិនបានចាត់ថ្នាក់អ្នកមាន ទៅតាមចំនួនទឹកលុយ ឬទ្រព្យសម្បត្តិដែលពួកគាត់កំពុងមានឡើយ តែចាត់ថ្នាក់ អ្នកមាន ឬអ្នកដែលអាចក្លាយជាអ្នកមានសម័យថ្មី (ក្រោយសម័យរំដោះ ឆ្នាំ១៩៧៩) ទៅតាមលក្ខណៈសម្បត្តិ និងការខិតខំប្រឹងប្រែងរៀងៗខ្លួន។

ក្នុងន័យនេះ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត បានលើកពីទស្សនៈផ្ទាល់ខ្លួនថា អ្នកមានសម័យថ្មី និងអាចមានឱកាសក្លាយជាអ្នកមានបានយ៉ាងពិតប្រាកដ គឺជាក្រុមមនុស្ស ដែលស្ថិតក្នុងតថភាពជាក់ស្ដែងទាំង ៣ ខាងក្រោមនេះ៖

អ្នកមានប្រភេទទី១៖ ពួកគាត់ គឺជាក្រុមអ្នករៀន អ្នកសូត្រ អ្នកមានមុខជំនួញ ហើយក៏ស្ថិតត្រកូលអ្នកមានតាំងពីដើមមកស្រាប់។ ម្លោះហើយ អាណាព្យាបាលគាត់ តែងតែយកចិត្តទុកដាក់ខ្ពស់ លើការបញ្ជូនកូនៗរបស់ពួកគាត់ ឱ្យរៀនសូត្របានខ្ពង់ខ្ពស់ ទោះត្រូវចំណាយលើការអប់រំនេះ អស់លុយច្រើនក៏ពួកគាត់មិនរុញរា។

ជាលទ្ធផល ពេលកូនៗពួកគាត់បញ្ចប់ការសិក្សា មានទាំងចំណេះ ជំនាញ ច្បាស់លាស់ មិនថារៀននៅក្នុងស្រុក ឬមកពីសាលានៅបរទេសទេ គឺនឹងយកសមត្ថភាព ចំណេះជំណាញ និងទ្រឹស្ដីដែលបានរៀនសូត្រនោះ មកបង្កើតមុខជំនួញ ឬអាជីវកម្មណាមួយដោយខ្លួនឯង។ បើមិនដូច្នេះទេ គឺកូនចៅគាត់ មកបន្តកាន់កាប់មុខរបរ ដែលឱពុកម្ដាយគាត់មានស្រាប់។

ក្រុមពូួកគាត់នេះហើយ ដែលអាចចាត់ថ្នាក់ថា ជាក្រុមអ្នកមានប្រភេទទី១ នៅស្រុកយើង ហើយក៏ជាក្រុមដែលមានសំណាងតាំងពីដើម ហើយបើពួកគាត់បណ្ដុះបណ្ដាលកូនចៅគាត់ជំនាន់ក្រោយ បានល្អប្រសើរទៀត កាន់តែធ្វើឱ្យត្រកូលរបស់ពួកគាត់ ឈរឈ្មោះជាគ្រួសារអភិជនតជំនាន់ថែមទៀតផង។

អ្នកមានប្រភេទទី២៖ ជាក្រុមអ្នកមានទុនរកស៊ី ដោយផ្ដើមចេញពីការប្រឹងប្រែងធ្វើការ និងសន្សំ បូកផ្សំនឹងការមានគំនិត មានចំណេះដឹង ជំនាញ តែមិនមានការទំនុកបំរុងពីអាណាព្យាបាលបានពេញលេញទេ។ ពោល គឺក្រុមអ្នកមានប្រភេទទី២នេះ ពួកគាត់ ភាគច្រើនផ្ដើមពីការខិតខំប្រឹងប្រែងដោយខ្លួនឯង ធ្វើការឱ្យគេ ហើយសន្សំទុនទុករកស៊ី វិនិយោគ ក៏បន្តចេញធ្វើជំនួញដោយរហូតជោគជ័យ ក្លាយជាអ្នកមាន។

ឧទាហរណ៍៖ អ្នកខ្លះ គាត់ទៅធ្វើការងារសន្សំលុយនៅស្រុកគេ ហើយពេលសន្សំលុយបានគ្រប់គ្រាន់ហើយល្មមតែ អាចមកខ្មែរវិញ និងបើកអាជីវកម្ម ឬមុខរបរច្បាស់លាស់ណាមួយ ពួកគាត់ក៏ចាប់ផ្ដើមធ្វើផែនការអាជីវកម្មដ៏ត្រឹមត្រូវមួយ ហើយដើរតាមនោះ រហូតទទួលបានជោគជ័យ ក្លាយជាអ្នកមាន។

អ្នកមានប្រភេទទី៣៖ ក្រុមអ្នកមានប្រភេទចុងក្រោយនេះ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត សង្កត់ធ្ងន់ថា ជាក្រុមមនុស្សកំសត់ជាងគេ ប៉ុន្តែជាមនុស្សដែលរឹងមាំបំផុត! ក្រុមមនុស្សប្រភេទទី៣ ដែលអាចក្លាយជាអ្នកមាន ហើយនឹងមិនងាយធ្លាក់ខ្លួនក្រវិញនេះ ពួកគាត់ជាក្រុមមនុស្សដែលមានគំនិត មានប្រាជ្ញា ខំប្រឹងរៀន មានជំនាញ មានចំណេះ មានការអត់ធ្មត់ មានការប្រឹងប្រែង និងជាពិសេស មិនព្រមចុះចាញ់ឧបសគ្គឡើយ។

ក្រុមមនុស្សដែលជោគជ័យ ក្នុងប្រភេទទី៣នេះ ជាមនុស្សដែលតោងភ្ជាប់នឹងវិន័យល្អផ្ទាល់ខ្លួន ចេះដាក់ខ្លួន រៀនសូត្រពីមនុស្សនៅជុំវិញ មិនចុះចាញ់ មុនធ្វើឡើយ! កត្តាដូចបានរៀបរាប់នេះហើយ ទើបគេតែងឃើញក្រុមមនុស្សរឹងមាំក្នុងប្រភេទនេះ ក្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ គួរជាទីមោទនៈភាព និងជាបុគ្គលគំរូ ក្នុងសង្គមថែមទៀតផង។

ជារួមមកវិញ លោកគ្រូ នេតឈ័រ ចង់សង្កត់ធ្ងន់ថា មនុស្សគ្រប់គ្នាក្នុងសង្គមសុទ្ធតែអាចទទួលបានឱកាសក្លាយជាអ្នកមានបាន គឺអាស្រ័យលើការប្រឹងប្រែង និងឱកាសផ្សេងៗគ្នា ហើយពាក្យថា អ្នកមាន ឬបុគ្គលជោគជ័យពិតប្រាកដ គឺមិនអាចវាស់វែងបានត្រឹមតែ ទឹកលុយ ទ្រព្យសម្បត្តិ តែប៉ុណ្ណោះឡើយ៕

អានអត្ថបទ៖ ឧកញ៉ា យូ សាម៉េត ទទួលបានគោរមងារជា «អ្នកឧកញ៉ា»

The post អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត៖ ចាត់ថ្នាក់អ្នកមានសម័យថ្មីតាមកម្រិតទាំង ៣ប្រភេទនេះ មិនមែនតាមទឹកលុយទេ appeared first on .