ទស្សនៈឧកញ៉ា

ឧកញ៉ា ឌី ជោត ៖ អ្នកជំនួញនឹងពិបាកឈរជើង ប្រសិនបើគ្មានភាពស្មោះត្រង់
ដើម្បីក្លាយជាអ្នកជំនួញដ៏ពូកែនិងមានសក្ដានុពលម្នាក់ សហគ្រិនទាំងអស់តែងតែមានវិធីសាស្ត្រ ក៏ដូចជាយុទ្ធសាស្ត្រផ្សេងៗ ដោយឡែកៗពីគ្នា។ ជាមួយនឹងភាពជោគជ័យរបស់សហគ្រិននេះ ឧកញ៉ា ឌី ជោត លើកឡើងថា អ្នកជំនួញត្រូវមានភាពស្មោះត្រង់នាំមុខ ដែលជាកត្តាចម្បងនិងចាំបាច់បំផុត ប្រសិនបើគ្មានភាពស្មោះត្រង់ទេ អ្នកជំនួញពិបាកឈរណាស់។

នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ ឧកញ៉ា ឌី ជោត អគ្គនាយកក្រុមហ៊ុន ធារ៉ា លាង ឯ.ក បានលើកឡើងថា លោកជាអ្នកជំនួញម្នាក់ដែលបានងើបឡើងក្នុងគ្រួសារដែលមានជីវភាពក្រីក្រ ឆ្លងកាត់ការលំបាកនិងធ្វើការងារជាច្រើន ដូចជាការងារបម្រើគេជាដើម តែលោកនៅតែខិតខំប្រឹងប្រែងរហូតទទួលបានជោគជ័យគួរជាទីមោទនដូចសព្វថ្ងៃ។

លោកឧកញ៉ាបន្តថា ក្រោយពីឆ្លងកាត់បទពិសោធន៍យ៉ាងច្រើននេះ ក្នុងនាមជាអ្នកជំនួញត្រូវមានកត្តាចម្បងជាគោល គឺភាពស្មោះត្រង់ ប្រសិនបើអ្នកជំនួញមិនមានភាពស្មោះត្រង់ទេ ទោះធ្វើជំនួញអ្វីក៏ពិបាកឈរជើងដែរ។ សព្វថ្ងៃនេះ ដោយសារតែភាពស្មោះត្រង់ ការធ្វើជំនួញផ្សេងៗដូចជា ផលិតផល សេវាកម្ម គឺលោកឱ្យតម្លៃទៅលើ គុណភាព សុវត្ថិភាព និងប្រសិទ្ធិភាពជាគោល។

ជាមួយនឹងភាពស្មោះត្រង់នេះ លោកឧកញ៉ាបានលើកឡើង២រឿង ឬ២ហេតុផលដែលជាកាតាលីករជំរុញឱ្យជំនួញទទួលបានជោគជ័យ។ លោកថា រឿងទី១គឺកាលពីសម័យកូវិដ-១៩ សម្រាប់តំណាងចែកចាយរបស់ក្រុមហ៊ុនលោក ប្រសិនបើលក់មិនដាច់ អាចយកឥវ៉ាន់មកលក់ឱ្យក្រុមហ៊ុនវិញបាន ដោយគ្មានខាតថ្លៃដើមនោះទេ ប្រសិនចាយលុយទិញអស់មួយម៉ឺនដុល្លារពីក្រុមហ៊ុន នោះក្រុមហ៊ុននឹងឱ្យត្រឡប់មកវិញមួយម៉ឺនដុល្លារដូចគ្នា។

កត្តាទី២ គឺក្រៅពីគុណភាពផលិតផល ក្ដីស្រឡាញ់ចំពោះគ្រួសារជាធំ មិនមានផិតក្បត់ប្រពន្ធ កូន ហើយតែងតែយកចិត្តទុកដាក់ គិតសុខទុក្ខប្រពន្ធ បង្កើនក្ដីរីករាយក្នុងគ្រួសារ ទើបលោកឧកញ៉ាបានក្លាយជាបុគ្គលគំរូម្នាក់ដែលមានគេស្រឡាញ់ ចូលចិត្តច្រើន។ កត្តាទាំង២ខាងលើនេះហើយដែលបានស្ដែងពីភាពស្មោះត្រង់ក្នុងការទាក់ទាញអតិថិជន ឱ្យជឿជាក់លើក្រុមហ៊ុនរបស់លោក។ លោកឧកញ៉ាបញ្ជាក់បន្ថែម។

សូមជម្រាបជូនផងដែរថា ឧកញ៉ា ឌី ជោត ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាន គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ដោយ ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤១៧៕

អត្ថបទ៖ សុកធា

The post ឧកញ៉ា ឌី ជោត ៖ អ្នកជំនួញនឹងពិបាកឈរជើង ប្រសិនបើគ្មានភាពស្មោះត្រង់ appeared first on .

ឧកញ៉ា សំ សុខនឿន៖ អ្នកដែលមានភាពអត់ធ្មត់ ម៉ឺងម៉ាត់ ស៊ូទ្រាំក្នុងវិស័យអចលនទ្រព្យ នឹងទទួលបានផលជាទីគាប់ចិត្ត នាពេលអនាគត
លោក​ឧកញ៉ា សំ សុខនឿន ​ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន SAM SN REALTY ​​យល់​ឃើញ​ថា ជាទូទៅវិស័យអចលនទ្រព្យតែងរីកលូតលាស់ឡើងវិញ បន្ទាប់ពីមានការថមថយ ​​ហើយ​សម្រាប់​អ្នក​ដែល​ស៊ូទ្រាំ​ក្នុង​វិស័យ​នេះ ​​នឹង​ទទួល​បាន​ផល​ចំណេញ​ជា​ទីគាប់ចិត្ត​​វិញ​មិន​ខាន នា​ពេល​អនាគត។

លោកឧកញ៉ា បាន​លើក​ឡើង​លើ​​ទំព័រហ្វេសប៊ុក កាលពី​រសៀល​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ថា រាល់ពេលវេលា​ដែលវិស័យ​អចលនវត្ថុមានភាពថមថយ អ្នកស៊ីអចលនវត្ថុ​មួយចំនួន តែងរអ៊ូរទាំ ឬបន្ទោសបង្អាប់វិស័យអចលនវត្ថុ ប៉ុន្តែ​នៅ​ពេលវិស័យអចលនវត្ថុ​មានសកម្មភាពរីកលូតលាស់ អ្នករកស៊ី​អចលនវត្ថុទាំងនោះមានជីវភាពធូរធារ​មានបាន ដោយសារ​តែការរីកចម្រើន​នៃវិស័យនេះ។

អ្នកជំនាញ​អចលនវត្ថុនៅកម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល KW SAM SN ​បាន​បន្ថែម​ថា ជាទូទៅ​វិស័យ​អចលនវត្ថុតែង​មានការីក​លូតលាស់រស់រវើកបន្តទៀត បន្ទាប់ពីមានការថមថយ។ អ្នកដែលមានភាពអត់ធ្មត់ ម៉ឺង​ម៉ាត់ ស៊ូទ្រាំក្នុងវិស័យនេះ នឹងកាក់គាប់​ទទួលបានផលចំណេញ​ជាទីគាប់ចិត្ត នៅពេលដែល​វិស័យអចលនវត្ថុនេះ​មានការរីកលូតលាស់​ម្តង​ទៀត។

សូម​ជម្រាប​ថា វិស័យអចលនទ្រព្យកម្ពុជា ត្រូវ​បាន​​អ្នកជំនាញ​ជា​ច្រើន​​​យល់​ថា មាន​ការ​ថមថយ​យ៉ាង​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គិត​ចាប់តាំង​​ពី​​ការ​ផ្ទុះ​ឡើង​ជំងឺ​កូវីដ-១៩ នៅ​ចុង​ឆ្នាំ២០១៩ ​​​ហើយ​រហូត​មក​ដល់​ឆ្នាំ​២០២៣​នេះ ក៏​នៅ​តែ​​​មិន​ទាន់​មាន​សន្ទុះ​ខ្លាំង​ឡើង​វិញ​នោះ​ដែរ។ លោកឧកញ៉ា គីម ហ៊ាង ​ប្រធានស្ថាបនិក KW Cambodia ​​បាន​​លើក​ឡើង​ថ្មីៗ​កន្លង​ទៅ​នេះ​ថា ជារួម​វិស័យ​អចលនទ្រព្យ​កម្ពុជា រយៈពេល​៨ខែ​ ឆ្នាំ២០២៣​នេះ នៅ​​បន្ត​ស្ងប់​ស្ងាត់​នៅ​ឡើយ ទាំង​ដីឡូត៍ បុរី ខុនដូ និង​ការ​លក់​អចលនទ្រព្យ​លើក​ទី២។ ទោះ​យ៉ាងណា លោក​ឧកញ៉ា ​គិត​ថា​បើ​ធៀប​នឹង​ឆ្នាំ​២០២០, ២០២១ និង​២០២២ នៅ​​ឆ្នាំ២០២៣​នេះ ​វិស័យមួយនេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ​បណ្តើរៗ​​ឡើង​​​វិញ​​ហើយ៕

The post ឧកញ៉ា សំ សុខនឿន៖ អ្នកដែលមានភាពអត់ធ្មត់ ម៉ឺងម៉ាត់ ស៊ូទ្រាំក្នុងវិស័យអចលនទ្រព្យ នឹងទទួលបានផលជាទីគាប់ចិត្ត នាពេលអនាគត appeared first on .