ទីក្រុងទំនើបឆ្លាតវៃ

ទីក្រុង​ឆ្លាតវៃមួយ​តម្លៃ​ជិត ៤០ ពាន់លានដុល្លារ នឹងលេចរូបរាងនៅប្រទេសថៃក្នុង​រយៈពេល ១០ ឆ្នាំ
ប្រទេស​ថៃ​កំពុង​មាន​គម្រោង​សាងសង់​ទីក្រុង​ឆ្លាតវៃ​ដែល​មាន​តម្លៃ​ប្រមាណ ៣៧ ពាន់​លាន​ដុល្លារ ដែល​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​យ៉ាង​សកម្ម​នៅ​ជិត​ទីក្រុង​បាងកក ដែល​កំពុង​ទាក់ទាញ​ការ​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​ពី​បរទេស។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Bloomberg។

គម្រោងការ​ដ៏​អស្ចារ្យ​មួយ​នេះ​គឺ​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង Huai Yai នៃ​ខេត្ត​ឈុនបូរី ចំងាយ​ប្រហែល ១៦០ គីឡូម៉ែត្រ​ពី​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​បាងកក ហើយ​ក៏​ត្រូវ​បាន​អនុម័ត​រួចស្រេច​ពី​នាយករដ្ឋមន្ត្រី Prayuth Cha-Ocha កាលពី​ថ្ងៃច័ន្ទ​ផង​ដែរ។

ប្រភព​ពី​រដ្ឋាភិបាល​បាន​បង្ហើប​ទៀត​ថា គម្រោង​ទីក្រុង​ឆ្លាតវៃ​ដែល​មិន​ទាន់​ដាក់​ឈ្មោះ​ជា​ផ្លូវការ មាន​ទំហំ​រហូត​ដល់ ២ ៣៤០ ហិកតា និង​ត្រូវ​ចំណាយ​ប្រហែល ១,៣៤ ទ្រីលាន​បាត ឬ​ប្រមាណ ៣៧ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ១០ ឆ្នាំ​ខាងមុខ។

លោក Kanit Sangsubhan អគ្គលេខាធិការនៃច្រករបៀងសេដ្ឋកិច្ចភាគខាងកើតបានប្រាប់អ្នកយកព័ត៌មានថា គម្រោងនេះនឹងមានមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួនប្រាំសម្រាប់ ទុក​ឲ្យ​ក្រុមហ៊ុនជួលជាតំបន់ពាណិជ្ជកម្ម ហើយ​ក៏​នឹងរួមបញ្ចូលមជ្ឈមណ្ឌលសម្រាប់បង្កើតទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនក្នុងតំបន់ មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងតំបន់សម្រាប់វេជ្ជសាស្ត្រ ការស្រាវជ្រាវ និងការអភិវឌ្ឍន៍អន្តរជាតិ និងឧស្សាហកម្មនាពេលអនាគតដូចជាថាមពលស្អាត និងបច្ចេកវិទ្យា 5G ជាដើម។

មន្ត្រី​ខាងលើ​ក៏​បាន​បន្ថែម​ថា មួយ​ផ្នែក​នៃ​ទីក្រុង​ថ្មី​នេះ​នឹង​រចនា​ឡើង​សម្រាប់​ជា​លំនៅឋាន​របស់​មនុស្ស​ប្រមាណ ៣៥០ ០០០ នាក់​នៅ​ឆ្នាំ ២០៣២ និង​អាច​ផ្ដល់​ការងារ​ប្រហែល ២០ ០០០ កន្លែង​ឯណោះ ខណៈ​អ្នកដែល​រស់នៅ​ទីក្រុង​នោះ​ភាគច្រើន​នឹង​ជា​អ្នកធ្វើការ​នៅ​តំបន់​នោះ​ផ្ទាល់​តែម្ដង ដ្បិត​ទីក្រុង​មួយ​នេះ​នឹង​អូសទាញ​ការ​វិនិយោគ​ប្រហែល ២,២ ទ្រីលាន​បាត​ក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខ៕

The post ទីក្រុង​ឆ្លាតវៃមួយ​តម្លៃ​ជិត ៤០ ពាន់លានដុល្លារ នឹងលេចរូបរាងនៅប្រទេសថៃក្នុង​រយៈពេល ១០ ឆ្នាំ appeared first on .

សហគ្រិនម្នាក់មកពីអឺរ៉ុប បោះទុនអភិវឌ្ឍន៍ទីក្រុងទំនើបឆ្លាតវៃតម្លៃ ៦០០ពាន់លានដុល្លារ នៅខេត្តកោះកុង
ក្រុមហ៊ុនអឺរ៉ុប BilderBerg Investment Group គ្រោងនឹងអភិវឌ្ឍន៍ទីក្រុងទំនើបឆ្លាតវៃ ក្នុងតម្លៃសរុបប្រមាណ ៦០០ពាន់លានដុល្លារអាមេរិក នៅខេត្តជាប់មាត់សមុទ្រកម្ពុជា គឺខេត្តកោះកុង។ បើតាមក្រុមហ៊ុនគម្រោងទីក្រុងឆ្លាតវៃនេះ ត្រូវបានប្រសិទ្ធនាមថា “ទីក្រុងអនាគត” ដែលសហការជាមួយវិនិយោគិនចំនួន ៤៤០នាក់។

លោក ដេននីស ហ្គីហ្គីល អនាគត ប្រធានក្រុមហ៊ុន Bilderberg Investment Group ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីពេលថ្មីៗនេះនាសណ្ឋាគារលំដាប់ផ្កាយ ៥ ក្នុងក្រុងភ្នំពេញ បានគូសបញ្ជាក់ថា៖ “កម្ពុជាជាប្រទេសដែលមានស្ថិរភាពនយោបាយ និងសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលបានបើកទូលាយ សម្រាប់អ្នកវិនិយោគក្នុង និងក្រៅស្រុក ដែលនេះគឺជាកត្តាចម្បង ធ្វើឱ្យក្រុមហ៊ុនលោកសម្រេចចិត្តប្រកាសពីគម្រោងវិនិយោគមួយនេះឡើង។

លោក អនាគត បានបន្តថា ខេត្តកោះកុង គឺជាខេត្តឋានសួគ៌នៃធម្មជាតិ និងមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍ។ ក្នុងគម្រោង «អនាគត» របស់លោកផ្ទាល់ គឺផ្តោតលើការអភិវឌ្ឍយ៉ាងពេញទំហឹង លើវិស័យធំបី៖ មានវិស័យទេសចរណ៍ ឧស្សាហកម្ម និងកសិកម្មជាដើម។

លោក អនាគត បានអះអាងថា «អនាគត» នឹងក្លាយជាគម្រោងទីក្រុងទំនើបវៃឆ្លាតដ៏ធំមួយឈានមុខគេនៅអាស៊ី ដែលរួមទាំងតំបន់ហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ផ្តាច់មុខ និងប្រណីត តំបន់ទេសចរណ៍ធម្មជាតិ និងកសិកម្ម តំបន់កសិកម្មឆ្លាតវៃ តំបន់បច្ចេកវិទ្យា ឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងសាសនារួមបញ្ចូលគ្នា ទាំងប្រាំមកពីជុំវិញពិភពលោក ដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ គ្រប់ជាន់ថ្នាក់មកពីគ្រប់ទិសទីមករស់នៅ និងលេងកម្សាន្ត។
សូមជម្រាបជូនថា គម្រោង “អនាគត” ក្រុមហ៊ុនបានប៉ានប្រមាណថា គ្រោងនឹងបញ្ចប់នៅក្នុងរយៈពេល៥ ទៅ៧ឆ្នាំខាងមុខ ហើយនឹងបើកដាក់ឲ្យដំណើរការ នៅតំបន់មួយជាជំហានៗផងដែរ៕

The post សហគ្រិនម្នាក់មកពីអឺរ៉ុប បោះទុនអភិវឌ្ឍន៍ទីក្រុងទំនើបឆ្លាតវៃតម្លៃ ៦០០ពាន់លានដុល្លារ នៅខេត្តកោះកុង appeared first on .