ទឹកឃ្មុំ

យុវតី​វ័យ​ក្មេង​មួយរូប​ ​​មួយ​ខែ​​អាច​រក​ចំណូល​បាន​ពី ៥០០ ទៅ ៦០០ ដុល្លារ ដោយសារ​របរ​លក់ទឹកឃ្មុំធម្មជាតិ
ម្ចាស់អាជីវកម្មទឹកឃ្មុំធម្មជាតិ QBEE ខេត្តសៀមរាប កញ្ញា មាណ រដ្ឋា ចំណាយទុនអស់ត្រឹម ១០០ ដុល្លារក្នុងការទិញទឹកឃ្មុំធម្មជាតិពិតៗមកលក់បន្ត។

កញ្ញា មាណ រដ្ឋា អាយុ ៣៤ឆ្នាំ មានស្រុកកំណើតនៅ ភូមិអង្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

កញ្ញា មាណ រដ្ឋា បាន​ឲ្យឧញ៉ាញូស៍ដឹងថា​ មុខរបរលក់ទឹកឃ្មុំធម្មជាតិនេះ បានចាប់ផ្ដើមអស់រយៈពេលជិត ៣ ឆ្នាំមកហើយ។ កត្តាជំរុញទឹកចិត្តបង្កើតអាជីវកម្មមួយនេះឡើង ព្រោះ​យុវតី​រូប​នេះ​ចង់ឲ្យអ្នកប្រើប្រាស់ទឹកឃ្មុំគ្រប់គ្នា មិនថាជាភ្ញៀវជនជាតិខ្មែរ ឬបរទេសនោះទេ ងាកមកប្រើនិងគាំទ្រផលិតផលធម្មជាតិពិតប្រាកដ។

ដោយប្រមូលទិញទឹកឃ្មុំធម្មជាតិពីអ្នករកឃ្មុំតាមព្រៃ និងអ្នកចិញ្ចឹមឃ្មុំធម្មជាតិតាមកសិដ្ឋានមួយចំនួន យកមកលក់បន្តជូនអតិថិជន។ ទឹកឃ្មុំធម្មជាតិដែលកញ្ញា រដ្ឋា មានដូចជា ទឹកឃ្មុំស្រស់ លំអងផ្កា  cream (សម្រាប់​បៀក​លើ​នំប័ុង​) និងក្រមួនឃ្មុំ (យកទៅផលិតធ្វើជាសាប៊ូ)។

កញ្ញា មាណ រដ្ឋា បាន​បញ្ជាក់ថា ដើមទុនកាលពីចាប់ផ្តើមអាជីវកម្មដំបូងអស់ត្រឹមតែ ១០០ ដុល្លារប៉ុណ្ណោះ។ ដោយ​ការលក់ចេញអាចលក់បានពី ៥០០-៦០០ដុល្លារក្នុងមួយខែ។ ចំណែកការវេចខ្ចប់មានពីរប្រភេទគឺមាន៖ ១កែវចំណុះ ៥០០​ក្រាម និង ២៥០ ក្រាម ដោយទឹកឃ្មុំព្រៃកែវធំថ្លៃ ១៧ ដុល្លារ កែវតូចថ្លៃ ៩ ដុល្លារ។ ដោយឡែកទឹកឃ្មុំចិញ្ចឹមកែវធំថ្លៃ ១៣ ដុល្លារ និងកែវតូច ថ្លៃ៧ ដុល្លារ។

បើ​តាមម្ចាស់​អាជីវកម្ម​រូប​នេះ​ អតិថិជនមាន​អ្នក​ទិញ​យកទៅប្រើប្រាស់ផ្ទាល់​ និងអ្នកទិញ​យកទៅលក់បន្ត ដែល​មួយ​ចំនួននៅក្នុងខេត្តសៀមរាប  និងរាជធានីភ្នំពេញ។ ចំណែកអតិថិជនដែលទិញយកទៅប្រើប្រាស់ភាគច្រើនគឺជាភ្ញៀវបរទេស។

កញ្ញា មាណ រដ្ឋា បានបញ្ជាក់បន្ថែមថា ទឹកឃ្មុំធម្មជាតិទាំងនោះកញ្ញា​​យកពី​អ្នក​រក​ឃ្មុំតាមព្រៃ និងកសិដ្ឋានចិញ្ចឹមឃ្មុំធម្មជាតិនៅ​ខេត្តសៀមរាប កំពង់ចាម ប៉ៃលិន និង មណ្ឌលគីរី ។

ម្ចាស់អាជីវកម្ម QBEE រូបនេះមានជំនាញអាចភ្លក់រស់ជាតិនៃទឹកឃ្មុំបានយ៉ាងស្ទាត់ជំនាញ ព្រោះកញ្ញាធ្លាប់បានសិក្សាបន្ថែមពីលោកគ្រូជាជនជាតិបរទេសម្នាក់ដែលមានជំនាញនេះ។

យុវតី​រូប​នេះ​បាន​បង្ហាញពី​អត្ថប្រយោជន៍នៃទឹកឃ្មុំធម្មជាតិមានច្រើនយ៉ាងដូចជា ជួយព្យាបាលជំងឺផ្ដាសសាយក្អក ស្ក្រាប់លើមុខដុំម្បីកាត់បន្ថយមេរោគលើស្បែក ព្យាបាលរបួស ជាដើម។

ទាក់ទង​អាជីវកម្មលក់ទឹកឃ្មុំ កញ្ញា មាណ រដ្ឋា បាន​បញ្ជាក់​ថា ពេលចាប់ផ្ដើមដំបូងរៀងពិបាកព្រោះ អតិថិជនមិនមានជំនឿចិត្តលើផលិតផលទឹកឃ្មុំប៉ុន្មានទេ ដោយសារ​តែអតិថិជនធ្លាប់ទិញប៉ះទឹកឃ្មុំមិនសុទ្ធ។ ប៉ុន្ដែក្រោយមកដោយមានអតិថិជនជាច្រើនបានដឹងយ៉ាងប្រាកដថា ទឹកឃ្មុំដែលកញ្ញាលក់នេះគឺសុទ្ធ១០០% ទើបមានអ្នកគាំទ្រកាន់តែច្រើន និងអាចធ្វើឲ្យអាជីវកម្មរបស់កញ្ញាអាចឈរជើងបានដល់បច្ចុប្បន្ន។

បើតាម​កញ្ញា មាណ រដ្អា អាជីវកម្មទឹកឃ្មុំធម្មជាតិ QBEE បាន​រួម​ចំណែក​ជួយដល់ប្រជាជនដែលរកទឹកឃ្មុំបាន ប៉ុន្តែគ្មានទីផ្សារ និងថែមទាំងបានជួយអភិរក្សឃ្មុំព្រៃថែមទៀតផង ដោយអ្នកដែលរកទឹកឃ្មុំព្រៃ គឺយកតែទឹកឃ្មុំមកលក់​ប៉ុណ្ណោះ ចំណែកកូនឃ្មុំវិញគឺមិនលក់ចេញនោះទេ៕

The post យុវតី​វ័យ​ក្មេង​មួយរូប​ ​​មួយ​ខែ​​អាច​រក​ចំណូល​បាន​ពី ៥០០ ទៅ ៦០០ ដុល្លារ ដោយសារ​របរ​លក់ទឹកឃ្មុំធម្មជាតិ appeared first on .

ទឹកឃ្មុំវៀតណាម កំពុងត្រូវប៉ាន់ខ្លាំង ក្នុងទីផ្សារកោះតៃវ៉ាន់ ខណ:ការនាំចេញកើនដល់ ៥៧% នៅឆ្នាំមុន
ការនាំចេញទឹកឃ្មុំរបស់វៀតណាម ទៅកាន់កោះតៃវ៉ាន់ បានកើនឡើងរហូតដល់ទៅ ៥៧% កាលពីឆ្នាំមុន ក្នុងចំនួន ១,៦៤ លានដុល្លារ ដោយសារតែតម្លៃមានការប្រកួតប្រជែង និងមានគុណភាពខ្ពស់ ។

ជាក់ស្តែង បើតាមស្រ្តីម្នាក់ មកពីខេត្ត Hai Duong ដែលកំពុងធ្វើការនៅតៃវ៉ាន់ បាននិយាយថា ប្រជាជនតៃវ៉ាន់ ចូលចិត្តទឹកឃ្មុំរបស់វៀតណាម កាន់តែខ្លាំងឡើង ដោយសារតែតម្លៃសមរម្យជាងផលិតផលរបស់ថៃ ។

គួរឱ្យដឹងថា កាលពីឆ្នាំមុន វៀតណាមគឺជាអ្នកនាំចេញទឹកឃ្មុំធម្មជាតិធំជាងគេទីពីរ របស់តៃវ៉ាន់ ដែលមានចំនួន ១០% នៃការនាំចូលសរុបចុងក្រោយ។ ហើយបរិមាណដែលវៀតណាមនាំចេញ ទៅកាន់តៃវ៉ាន់ បានកើនឡើង ៤៤% ដល់ចំនួន ៣៨២ តោន ដែលនេះបើយោងតាមស្ថិតិពីការិយាល័យពាណិជ្ជកម្មបរទេស របស់តៃវ៉ាន់ ។

បន្ថែមពីនេះ នៅក្នុងរយ:ពេលពីរខែដំបូងនៃឆ្នាំ ២០២២ ការនាំចេញទឹកឃ្មុំ បានកើនឡើងបួនដង បើធៀបនឹងឆ្នាំមុន ដល់ចំនួន ៤៦ តោន ។ ស្របពេលក្រុមហ៊ុននាំចេញ បាននិយាយថា តៃវ៉ាន់ជាទីផ្សារដ៏សំខាន់បំផុតសម្រាប់ទឹកឃ្មុំវៀតណាម ដោយសារតែតម្រូវការ មានការកើនឡើងខ្លាំង ៕

ប្រភព: VN Express

The post ទឹកឃ្មុំវៀតណាម កំពុងត្រូវប៉ាន់ខ្លាំង ក្នុងទីផ្សារកោះតៃវ៉ាន់ ខណ:ការនាំចេញកើនដល់ ៥៧% នៅឆ្នាំមុន appeared first on .