ទឹកមាត់ត្រចៀកកាំ

៤ប្រទេសមកចូលរួមវេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា ផ្តល់ឱកាសដល់អ្នករកស៊ីកសាងទំនាក់ទំនងធ្វើពាណិជ្ជកម្មរួមគ្នា
ការរៀបចំវេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជានេះឡើងដែលជាការផ្តល់ឱកាសជូនអាជីវករ និងពាណិជ្ជករជាតិ និងអន្តរជាតិក្នុងការកសាងទំនាក់ទំនង និងពង្រីកការធ្វើពាណិជ្ជកម្មលើវិស័យត្រចៀកកាំប្រកបដោយទំនុកចិត្ត និងបង្កលក្ខណៈឱ្យមានការផ្លាស់ប្តូរយោបល់ក្នុងការពង្រឹងវិស័យជួញដូរសំបុកត្រចៀកកាំនេះឡើងមួយកំរិតទៀត។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ក្នុងពិធីបិទ វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា និងបើក កម្មវិធីរាត្រីស្រមោសរត្រចៀកកាំកម្ពុជា កាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០២៣ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញ និងលើកទឹកចិត្ត ដល់សមាគមអ្នកផលិត អ្នកនាំចេញ និងអ្នកពាក់ព័ន្ធក្នុងវិស័យសំបុកត្រចៀកកាំកម្ពុជា បន្តសហការនិងចាប់ដៃគ្នាជាមួយពាណិជ្ជករផ្គត់ផ្គង់សំបុកត្រចៀកកាំធំៗដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ដើម្បីបន្តពង្រឹងគុណភាព បង្កើនបរិមាណផលិត ការធានាបាននូវសិ្ថរភាពនៃការផ្តត់ផ្តង់ និងការបំពេញបានតាមលក្ខខណ្ឌ និងនីតិវិធីតម្រូវនានាសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ។

ប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា លោកស្រី វ៉ា សុជិន មានប្រសាសន៍ថា«វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជាគឺជាវេទិកាលើកដំបូង អាចនិយាយបានថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយសម្រាប់វិស័យត្រចៀកកាំកម្ពុជា ដែលត្រូវបានផ្តួចផ្តើមឡើងដោយសមាជិក សមាជិកានៃសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា ដើម្បីផ្សព្វផ្សាយពីវិស័យសំបុកត្រចៀកកាំកម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ, កសាងទំនាក់ទំនងរវាងពាណិជ្ជករក្នុងស្រុក និងអន្តរជាតិ ដើម្បីឈានដល់ការធ្វើពាណិជ្ជកម្មជាមួយគ្នាប្រកបដោយទំនុកចិត្ត បង្កើតឱកាសឱ្យវិស័យពាក់ព័ន្ធចូលរួមគាំទ្រ និងទទួលបានផលប្រយោជន៍ តាមរយៈការបង្ហាញនូវផលិតផល និងសេវាកម្មរបស់ខ្លួន និងស្វែងរកការគាំទ្រពីរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីសម្របសម្រួលក្នុងការនាំចេញ នាំចូលផលិតផលត្រចៀកកាំដោយស្របច្បាប់»។

គួរបញ្ជាក់ផងដែរថា វេទិកានេះមានការចូលរួមពីសមាគមត្រចៀកកាំមកពីប្រទេសកម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី និងចិន ក្នុងគោលបំណងជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជា ដោយផ្តល់ឱកាសជូនអាជីវករ និងពាណិជ្ជករជាតិ និងអន្តរជាតិក្នុងវិស័យសំបុកត្រចៀកកាំ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ស្វែងរកដៃគូអាជីវកម្ម និងបង្កើនការនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈវេទិកាធុរកិច្ចដ៏សំខាន់នេះ៕ អត្ថបទ៖សារេត

The post ៤ប្រទេសមកចូលរួមវេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា ផ្តល់ឱកាសដល់អ្នករកស៊ីកសាងទំនាក់ទំនងធ្វើពាណិជ្ជកម្មរួមគ្នា appeared first on .

ទឹកមាត់ត្រចៀកកាំកម្ពុជា នឹងនាំចេញទៅកាន់ទីផ្សារចិននាពេលដ៏ខ្លីខាងមុខ
ទឹកមាត់ត្រចៀកកាំកម្ពុជា នឹងនាំចេញទៅកាន់ទីផ្សារចិននាពេលអនាគតដ៏ខ្លីខាងមុខនេះ ខណៈបច្ចុប្បន្នក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះ MOU ស្តីពី ” ការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន” ជាមួយមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center រួចរាល់ហើយ កាលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។

ឯកសារ MOU ដែលនឹងចុះហត្ថលេខានៅពេលនេះ ក៏នឹងជួយបើកទីផ្សារចិនដែលជាទីសារធំជាងគេឲ្យទទួលយកផលិតផលមួយនេះជាផ្លូវការ ធានាបាននូវស្តង់ដាផលិត គុណភាពផលិតផល និងសុវត្ថិភាពសម្រាប់សុខភាពសាធារណ: ឆ្លើយតបបានតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃអគ្គនាយកដ្ឋានគយចិន។

បើតាមលោករដ្ឋមន្រ្តីក្រសួងកសិកម្ម វេង សាខុន ទឹកមាត់ត្រចៀកកម្មកម្ពុជាកន្លងមកផលិតសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងមានការនាំចេញក្នុងបរិមាណតិចតូច និងក្រៅផ្លូវការ។

លោកបញ្ជាក់ថា ផលិតកម្មទឹកមាត់ត្រចៀកកាំ (ការចិញ្ចឹម) ការប្រមូលផល ការកែច្នៃ ក៏នឹងត្រូវបានលើកកម្ពស់ ឆ្លើយតបបានតាមសេចក្តីត្រូវការទីសារចិន តាមរយ:ការលើកកម្ពស់គុណភាពផលិត និងកែច្នៃ ស្រមតាមមជ្ឈមណ្ឌលនឹងបង្កើតរោងចក្រកែច្នៃទឹកមាត់ត្រចៀកកាំនៅកម្ពុជានាពេលអានគតដ៏ខ្លី។

របាយការណ៍របស់អគ្គនាយកដ្ឋានកិសកម្ម បានឲ្យដឹងថា តាមស្ថិតិ  របស់រដ្ឋបាលព្រៃឈើក្នុងឆ្នាំ២០២០ នៅទូទាំងប្រទេសមាន ផ្ទះត្រចៀកកាំចំនួន ៨៧២ ផ្ទះ និងអាចផ្តល់ផលចន្លោះពី១តោន-១,៥តោន/ខែ។ សំបុកត្រចៀកកាំ ទើបប្រមូល មានតម្លៃចាប់ពី៧០០-៩០០ដុល្លារ /គក្រ និងសំបុក ត្រចៀកកាំដែល អាច បរិភោគបាន មានតម្លៃ ចាប់ពី ១ ៥០០-២ ០០០ដុល្លារ/គក្រ។

យ៉ាងណា ជុំវិញ MOU នេះដែរ លោករដ្ឋមន្ដ្រី ក៏បានសាទរ និងបង្ហាញឆន្ទ:គាំទ្រលើដំណើរការនៃការអនុវត្តខ្លឹមសារ MOU របស់ភាគីទាំងពីរ រួមជាមួយភាគីពាក់ព័ន្ធក្នុងនោះក៏មានអ្នកចិញ្ចឹមផងដែរ។

ឆ្លៀតយកឱកាសនេះដែរ លោករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់អ្នកចិញ្ចឹមត្រចៀកកាំសូមអញ្ជើញមកទាក់ទងអគ្គនាយកដ្ឋានកសិកម្មដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមតាមរយ:លោកកែ មុន្ធិវុធ ប្រធានាយកដ្ឋាអនាម័យ និងភូតគាមអនាម័យទូរស័ព្ទ ០១២ ៤២៥៥៥៨ ថែមទៀត៕ អត្ថបទ៖ រង្សី

The post ទឹកមាត់ត្រចៀកកាំកម្ពុជា នឹងនាំចេញទៅកាន់ទីផ្សារចិននាពេលដ៏ខ្លីខាងមុខ appeared first on .