ទុនបម្រុងអន្តរជាតិនៅកម្ពុជា

«ទុន​បម្រុង​អន្តរជាតិរបស់​កម្ពុជា» ​ឆ្នាំ ២០២៤ ទាំង​លុយ និង​មាស តើ​សរុប​មាន​​ប៉ុន្មាន​ប៊ីលាន​ដុល្លារ?
«កម្ពុជា នៅមានទុនបម្រុងអន្តរជាតិមានចំនួន ២០ ប៊ីលានដុល្លារនិងរក្សាបានជំនឿទុកចិត្តលើស្ថិរភាពសេដ្ឋកិច្ចកម្ពុជា ដែលប្រហាក់ប្រហែលនឹងចុងឆ្នាំ ២០២៣ បើទោះបីជាប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាព​ហិរញ្ញវត្ថុនិងសេដ្ឋកិច្ចអន្តរជាតិក៏ដោយ។» នេះបើយោងតាមប្រសាសន៍របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។

ទុនបម្រុង​អន្តរជាតិ (Foreign Exchange Reserves) គឺជា​ទ្រព្យសម្បត្តិ​របស់​ប្រទេសមួយ​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ និង​គ្រប់គ្រង​ដោយ​អាជ្ញាធរ​រូបិយវត្ថុទុក​ប្រើប្រាស់​ក្នុងករណី​ចាំបាច់ ដូចជា ការផ្តល់​ហិរញ្ញប្បទាន​ដល់​ជញ្ជីងទូទាត់ ប្រសិនបើ​មាន​តម្រូវការ​ ការធ្វើអន្តរាគមន៍​លើ​ទីផ្សារ​ប្តូរប្រាក់​ដើម្បី​គ្រប់គ្រង​ការប្រែប្រួល​អត្រា​ប្តូរប្រាក់ និង​ការរក្សា​ជំនឿ​ទុកចិត្ត​លើ​រូបិយវត្ថុ​និង​សេដ្ឋកិច្ចជាតិ​។

ទុនបម្រុងអន្តរជាតិទាំងនេះមានសារៈសំខាន់ណាស់ ជាពិសេសដើម្បីរក្សាតម្លៃលុយជាតិមិនឱ្យប្រែប្រួលខ្លាំង និងដើម្បីប្រើប្រាស់ក្នុងគោលនយោបាយរូបិយវត្ថុផ្សេងៗផងដែរ។

គួរំលឹកដែរថា បច្ចុប្បន្ន​ធនាគារជាតិ​នៃកម្ពុជា រក្សាមាស​ ៣៦,៥តោន ដែលក្នុងនោះរួមមាន៖ មាស ​ដែល​ជាកេរមរតកតាំងពីមុនសម័យសង្គ្រាម មានចំនួន ១២,៤តោន ដែល​កំពុង​រក្សាទុក​នៅប្រទេសស្វីស មាស​ចំនួន ១៤,១ តោន កំពុងវិនិយោគ​នៅធនាគារកណ្តាលអង់គ្លេស និងមាស​ចំនួន ១០តោន ត្រូវបាន​រក្សាទុកនៅកម្ពុជា៕

The post «ទុន​បម្រុង​អន្តរជាតិរបស់​កម្ពុជា» ​ឆ្នាំ ២០២៤ ទាំង​លុយ និង​មាស តើ​សរុប​មាន​​ប៉ុន្មាន​ប៊ីលាន​ដុល្លារ? appeared first on .

NBC៖ ត្រឹម៦ខែ ឆ្នាំនេះ ទុនបម្រុងអន្តរជាតិនៅកម្ពុជា មានតម្លៃ ១៨,៤ ប៊ីលានដុល្លារ កើនឡើង៣,២%
ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ទុនបម្រុងអន្តរជាតិកម្ពុជា មានការកើនឡើងដល់ ១៨,៤ ប៊ីលានដុល្លារ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ដែលនឹងអាចទប់ទល់ការនាំចេញនាំចូលទំនិញ និងសេវាកម្ម សំខាន់ៗ សម្រាប់រយៈពេល៧ខែ ក្នុងករណីមានគ្រាបន្ទាន់ណាមួយ។

យោងតាម របាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិ នៃកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី៣១ ខែកក្កដា បានឱ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២៣នេះ ទុនបម្រុងអន្ដរជាតិមានចំនួន ១៨,៤ ប៊ីលានដុល្លារ បានកើនឡើងបន្តិចវិញប្រមាណ ៣,២ ភាគរយ ធៀបនឹងចុងខែធ្នូ ឆ្នាំ២០២២ បើទោះបីជាទទួលរងសម្ពាធពីការដួលរលំធនាគារពាណិជ្ជមួយចំនួននៅសហរដ្ឋអាមេរិក និង ការខាតបង់របស់ធនាគារ Credit Suisse ដែលជាធនាគារធំមួយនៅប្រទេសស្វីស និងការ ដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលនៃប្រទេសអភិវឌ្ឍន៍។

របាយការណ៍នេះបានលើកឡើងថា “ការកើនឡើងទុនបម្រុងនេះ ជាលទ្ធផល ពីការកើនឡើង ចំណូលពីការវិនិយោគក្រៅប្រទេស ថ្លៃមាស និងប្រាក់បញ្ញើរបស់ រាជរដ្ឋាភិបាល និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅធនាគារជាតិនៃកម្ពុជា”។

របាយការណ៍នេះ បានបន្តថា កម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិនេះ បង្ហាញពីលទ្ធភាព រក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ ទំនុកចិត្តលើរូបិយវត្ថុជាតិ មូលដ្ឋានសម្រាប់ការខ្ចីក្រៅប្រទេស ព្រមទាំងផ្តល់ការការពារគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការសន្ទនីយភាពទប់ទល់ នឹង វិបត្តិខាងក្រៅ។ បន្ថែមពីនេះ ការវិនិយោគទុនបម្រុងអន្តរជាតិត្រូវបានអនុវត្តដោយមានភាពបត់បែន ហើយហានិភ័យ នសការវិនិយោគត្រូវបានគ្រប់គ្រងនិងតាមដានយ៉ាងហ្មត់ចត់ និងគោរព តាមសេចក្ដីណែនាំការវិនិយោគរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីធានាបានការគ្រប់គ្រងទុន បម្រុងអន្តរជាតិប្រកបដោយសុវត្ថិភាព សន្ទនីយភាព និងទទួលបានចំណូលសមស្រប។

ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា បានបន្តយកចិត្តទុកដាក់លើការបង្កើនការវិនិ យោគលើសញ្ញាប័ណ្ណបៃតង (Green bonds) និងសញ្ញាប័ណ្ណ ដែលពាក់ព័ន្ធនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច(ESG) ដែលបោះផ្សាយដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ នៅប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងនៅតំបន់អឺរ៉ុប។

របាយការណ៍ដដែល បានឱ្យដឹងដែរថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ១៨៥,៧ ទ្រីលានរៀល (៤៥,៨ ប៊ីលានដុល្លារអាមេរិក) កើនឡើង ៩% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។ វិនិយោគផ្ទាល់បរទេសនៅកម្ពុជានេះ គឺមានប្រភពទុនចម្បង មកពីប្រទេស ចិន កូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន វៀតណាម ម៉ាឡេស៊ី ថៃ និងចក្រភពអង់គ្លេស។

ទាក់ទិននឹងការស្តារកំណើនសេដ្ឋកិច្ចកម្ពុជាវិញ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ដែរថា ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការស្តារកំណើនសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជានឹងបន្តរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជា នឹងខិតខំអនុវត្តនយោបាយរូបិយវត្ថុប្រកបដោយភាពប្រុងប្រយ័ត្ន ការពង្រឹងភាពធន់នៃប្រព័ន្ធធនាគារ ការលើកកម្ពស់ប្រសិទ្ធភាពនិងសុវត្ថិភាពប្រព័ន្ធទូទាត់ ព្រមទាំងត្រៀមខ្លួនដាក់ចេញនូវនយោបាយនិងវិធានការគាំទ្រចាំបាច់នានា ប្រកបដោយភាពប្រុងប្រយ័ត្ននិងបត់បែនខ្ពស់ ស្របតាមការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចជាក់ស្តែងជាដើម៕

The post NBC៖ ត្រឹម៦ខែ ឆ្នាំនេះ ទុនបម្រុងអន្តរជាតិនៅកម្ពុជា មានតម្លៃ ១៨,៤ ប៊ីលានដុល្លារ កើនឡើង៣,២% appeared first on .