ទុនបម្រុង

ធនាគារកណ្តាលម៉ាឡេស៊ី រាយការណ៍ពីការកើនឡើងទុនបម្រុងអន្តរជាតិ ដល់ជាង ១១៥ពាន់លានដុល្លារ
ថ្មីៗនេះ ធនាគារកណ្តាលម៉ាឡេស៊ី Negara Malaysia (BNM) បានបង្ហាញពីការកើនឡើងទុនបម្រុងអន្តរជាតិរបស់ខ្លួន ដល់ ១១៥,៥ពាន់លានដុល្លារ គិតនៅត្រឹមថ្ងៃទី ៣១ ខែមីនាកន្លងទៅ ពោលគឺបានកើនឡើងពីចំនួន ១១៤ពាន់លានដុល្លារ ដែលត្រូវបានកត់ត្រាកាលពីថ្ងៃទី ១៥ ខែមីនា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន VNA ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ BNM បានបង្ហាញថា ចំនួនទុនបម្រុងនេះ គឺគ្រប់គ្រាន់ដើម្បីធ្វើការផ្តល់ហិរញ្ញប្បទានដល់ការនាំចូលទំនិញ និងផ្នែកសេវាកម្មក្នុងគ្រាបន្ទាន់ បានរយ:ពេល ៥,១ខែ ឬស្មើទៅនឹង ១,១ដង នៃបំណុលខាងក្រៅសរុបរយ:ពេលខ្លី ថែមទៀតផង ។

លើសពីនេះ BNM បានបង្ហាញឱ្យដឹងទៀតផងដែរថា ធាតុសំខាន់ៗ នៃទុនបម្រុងអន្តរជាតិរបស់ខ្លួននោះ មានដូចជាទុនបម្រុងរូបិយប័ណ្ណបរទេស (១០៣,១ពាន់លានដុល្លារ) , ទុនបម្រុងនៅក្នុងមូលនិធិរូបិយវត្ថុអន្តរជាតិ (១,៤ពាន់លានដុល្លារ) , សិទ្ធិដកប្រាក់ពិសេស (៥,៨ពាន់លានដុល្លារ) , មាស (២,៥ពាន់លានដុល្លារ) និងទ្រព្យសម្បត្តិបម្រុងផ្សេងទៀត (២,៧ពាន់លានដុល្លារ) ៕

The post ធនាគារកណ្តាលម៉ាឡេស៊ី រាយការណ៍ពីការកើនឡើងទុនបម្រុងអន្តរជាតិ ដល់ជាង ១១៥ពាន់លានដុល្លារ appeared first on .

ទុនបម្រុងបរទេសអ៊ុយក្រែន កើនឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុន
ទុនបម្រុងបរទេសអ៊ុយក្រែន រាប់ទាំងរូបិយវត្ថុ និងមាសបានកើនឡើងដល់​ចំណុចខ្ពស់បំផុត​មិនធា្លប់មាន​ប្រមាណ ​៣០ពាន់លានដុល្លារ ដែលវាអាចទ្រទ្រង់ដល់​ការ​ចំណាយ​សម្រាប់ការនាំ​ចូល​ទំនិញ​យ៉ាងហោចណាស់ ៥ខែ។ នេះបើតាមសម្ដីទីប្រឹក្សាប្រធានាធិបតី Oleg Ustenko បាន​និយាយ។

“ទុនបម្រុងបរទេសរបស់ពួកយើង​បាន​កើនឡើង​ដល់ចំណុចខ្ពស់បំផុត​ប្រចាំទសវត្ស ដែលច្រើនជាង ​៣០ពាន់លានដុល្លារ ខណៈទំហំទឹកប្រាក់មួយនេះ អាច​រ៉ាប់រង​ការចំណាយ​ច្រើនជាង ៥ខែ​ ចំពោះការនាំចូលទំនិញមកអ៊ុយក្រែន”។

ឥស្សរជនជាន់ខ្ពស់រូបនេះបានបន្ថែមទៀតថា ស្ថានការណ៍សេដ្ឋកិច្ចនៃប្រទេស អាចចាត់ទុក​ថា​កំពុងមានស្ថិរភាព បើសិនជាទុនបម្រុងជាតិ​អាច​រ៉ាប់រង​ការចំណាយ​លើ​ការនាំចូលទំនិញ​យ៉ាង​ហោចណាស់ ៣ខែ៕

The post ទុនបម្រុងបរទេសអ៊ុយក្រែន កើនឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុន appeared first on .

ប៉ាគីស្ថានស្នើជំនួយបន្ទាន់ពីអារ៉ាប៊ីសាអូឌីតជាង ៤ ពាន់លានដុល្លារ ក្រោយទុនបម្រុងធ្លាក់ចុះខ្លាំង
ថ្មីៗនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុ​នៃ​ប្រទេសប៉ាគីស្ថាន Ishaq Dar បានបង្ហើបថា ​រដ្ឋាភិបាល​កំពុង​ស្នើសុំ​ជំនួយ​បន្ទាន់​ពីប្រទេស​អារ៉ាប៊ីសាអូឌីត ប្រមាណ ៤,២ ពាន់​លាន​ដុល្លារ បន្ទាប់​ពី​ទុន​បម្រុងបរទេស​ធ្លាក់ចុះ​ខ្លាំង។ នេះ​បើតាម​ការ​ចុះផ្សាយពី Reuters។

ដោយឡែក ប្រភពជិតស្និទ្ធ​មួយ​ទៀត​បាន​ទម្លាយ​ថា រដ្ឋាភិបាល​ប៉ាគីស្ថាន នឹងទិញប្រេង និងជី​ដែល​មានតម្លៃ ១,២ ពាន់​លាន​ដុល្លារពី​អារ៉ាប៊ីសាអូឌីត​ពី​ក្នុង​កញ្ចប់​ជំនួយ​នោះ ខណៈ​លិខិត​ស្នើសុំ​ត្រូវបាន​ប្រគល់​ជូន​ព្រះអង្គម្ចាស់ Muhammad bin Salman រួចស្រេចហើយ។

សូមជម្រាបថា ទុនបម្រុងបរទេសរបស់​ប៉ាគីស្ថាន​គឺ​បាន​ធ្លាក់ចុះ​រហូត​ដល់ ៦,៧ ពាន់​លាន​ដុល្លារ​ជាលើកដំបូង​តាំងពីខែមករា ២០១៩ ដែលមិនគ្រប់គ្រាន់ដើម្បីទូទាត់ប្រាក់ដើម និងការប្រាក់ចំនួន ៨,៨ ពាន់លានដុល្លារ ក្នុងអំឡុងឆ្នាំសារពើពន្ធបច្ចុប្បន្ន។

គួររំលឹកបន្ថែមថា កន្លងមក​អារ៉ាប៊ីសាអូឌីត​ បាន​ចាក់លុយ ៣ ពាន់​លាន​ដុល្លារ​ទៅកាន់​ធនាគារ​កណ្ដាល​ប៉ាគីស្ថាន ហើយ​ខាងធនាគារ​ក៏បាន​បង្ហើបថា នេះ​ជា​សញ្ញា​នៃ​ការ​គាំទ្រ​ចំណងមិត្តភាព​របស់​អារ៉ាប៊ីសាអូឌីត ចំពោះ​រដ្ឋាភិបាល​ប៉ាគីស្ថាន៕

The post ប៉ាគីស្ថានស្នើជំនួយបន្ទាន់ពីអារ៉ាប៊ីសាអូឌីតជាង ៤ ពាន់លានដុល្លារ ក្រោយទុនបម្រុងធ្លាក់ចុះខ្លាំង appeared first on .

ទុនបម្រុងអន្តរជាតិជប៉ុន ធ្លាក់ចុះទាបបំផុតដល់កម្រិតកំណត់ត្រា នៅក្នុងខែកញ្ញា
ទុនបម្រុងអន្តរជាតិរបស់ជប៉ុន បានធ្លាក់ចុះក្នុងចំនួនប្រមាណ ៥៤ ពាន់លានដុល្លារ នៅក្នុងខែកញ្ញាកន្លងទៅ ចំពេលកំពុងមានការដំឡើងអត្រាការប្រាក់ខ្ពស់បំផុត ដោយធនាគារកណ្តាលអាមេរិក ដែលវាបានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំង ទៅលើទីផ្សាររូបិយប័ណ្ណអាស៊ី ។ នេះបើយោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញនៅថ្ងៃសុក្រនេះ ។

គួរឱ្យដឹងថា ធនាគារកណ្តាលរបស់ប្រទេសជប៉ុន បានព្យាយាមធ្វើអន្តរាគមន៍ជាច្រើនរួចមកហើយ នៅក្នុងទីផ្សារប្តូរប្រាក់បរទេស ក្នុងគោលបំណងដើម្បីការពារការធ្លាក់ចុះបន្ថែមទៀត នៃតម្លៃប្រាក់យ៉េនរបស់ខ្លួន ។

បើតាមទិន្នន័យចេញផ្សាយដោយក្រសួងហិញ្ញវត្ថុ បានបង្ហាញឱ្យដឹងថា បច្ចុប្បន្ននេះ ទុនបម្រុងបរទេសរបស់រដ្ឋាភិបាលជប៉ុន មានចំនួន ១,២៣៨ ទ្រីលានដុល្លារ នៅត្រឹមចុងខែកញ្ញា ដែលជាចំនួនទាបបំផុត គិតចាប់តាំងពីចុងខែមីនា ឆ្នាំ ២០១៧ មក ។

ទិន្នន័យស្តីពីការធ្លាក់ចុះទុនបំរុងអន្តរជាតិរបស់ជប៉ុន ដែលជាប្រទេសមានទុនបំរុងធំបំផុតទីពីររបស់ពិភពលោក បន្ទាប់ពីប្រទេសចិន បានបង្ហាញឱ្យដឹង ក្រោយពីរដ្ឋាភិបាលទីក្រុងតូក្យូ បានចំណាយដល់ចំនួនកំណត់ត្រា ២,៨ ទ្រីលានយ៉េន (១៩,៣២ ពាន់លានដុល្លារ) ដើម្បីធ្វើអន្តរាគមន៍ ក្នុងទីផ្សារប្តូរប្រាក់បរទេស កាលពីខែមុន ។

លើសពីនេះ វាត្រូវបានគេប៉ាន់ស្មានថាជប៉ុន បានលក់វិក្កយបត្ររតនាគារ នៅសហរដ្ឋអាមេរិក ដើម្បីរក្សាលំនឹងតម្លៃរូបិយប័ណ្ណរបស់ខ្លួន បន្ទាប់​ពីការធ្លាក់ចុះយ៉ាងគំហុកនៃប្រាក់យ៉េន ដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយ:ពេល ២៤ ឆ្នាំ ធៀបនឹងប្រាក់ដុល្លារ ៕

The post ទុនបម្រុងអន្តរជាតិជប៉ុន ធ្លាក់ចុះទាបបំផុតដល់កម្រិតកំណត់ត្រា នៅក្នុងខែកញ្ញា appeared first on .

អ៊ុយក្រែន​លក់​មាស​ជិត ៥០០ តោន​ពី​ទុនបម្រុង​ជាតិ តាំងពី​រុស្ស៊ី​បើក​ការ​ឈ្លានពាន​ដំបូង
យោង​តាម​ទិន្នន័យ​ផ្ដល់​ឲ្យ​ពី​ធនាគារ​កណ្ដាល​របស់​ប្រទេស​អ៊ុយក្រែន​បាន​ឲ្យ​ដឹង​ថា ទុនបម្រុង​មាស​ត្រូវ​បាន​លក់​ចេញ​ប្រហែល ១២,៤ ពាន់​លាន​ដុល្លារ តាំងពី​រុស្ស៊ី​បើក​ការ​ឈ្លានពាន​នៅ​ចុងខែ​កុម្ភៈ​។

យ៉ាងណា ទិន្នន័យ​ខាងលើ​គឺ​ហាក់​ដូចជា​ច្រើន​លើសលុប ដ្បិត​នៅ​ត្រីមាស​តំបូង​នៃ​ឆ្នាំ ២០២២ World Gold Council បាន​បញ្ចេញ​របាយការណ៍​ថា ទុន​បម្រុង​មាស​របស់​អ៊ុយក្រែន​មាន​ប្រហែល ២៧ តោន ឬ​ប្រមាណ ១,៦៩ ពាន់​លាន​ដុល្លារ។

ដូច្នេះ បើសិន​អ៊ុយក្រែន​លក់​មាស​សុទ្ធ​បាន​ថវិកា​ជាង ១២ ពាន់​លាន​ដុល្លារ​ពិតមែន នោះ​វា​គឺ​ស្មើ​នឹង​មាស​ប្រហែល ៤៩១ តោន ឬ​ច្រើនជាង ១៨ ដង​នៃ​ទិន្នន័យ​ទទួល​បាន​កាលពី​ត្រីមាស​តំបូង។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​ពី Washingtonexaminer។

សូមជម្រាប​ដែរ​ថា សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​គឺ​បាន​ចំណាយ​លុយ​ច្រើន​សន្ធឹក ពោល​រុស្ស៊ី​ត្រូវ​ការ​ចាយ​ប្រហែល ៩០០ លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ បើតាម​ការ​សន្និដ្ឋាន​ពី​និពន្ធនាយក​នៃ SOFREP សារព័ត៌មាន​ផ្ដោត​លើ​កង​យោធា។

ដោយឡែក សម្រាប់​អ៊ុយក្រែន​វិញ ដ្បិត​បើ​ចាយ​មិន​ច្រើន​ដូច​រុស្ស៊ី ប៉ុន្តែ​ក្នុង​មួយ​ថ្ងៃ​ពួកគេ​ក៏​ត្រូវ​ចំណាយ​ប្រហែល ៣៣៣ លាន​ដុល្លារ ឬ ១០ ពាន់​លាន​ដុល្លារ/ខែ​ផង​ដែរ​ សម្រាប់​សង្គ្រាម​មួយ​នេះ។ នេះ​បើតាម​ការ​សន្និដ្ឋាន​ពី​រដ្ឋមន្ត្រី​នៃ​ក្រសួងការពារជាតិ​បាន​អះអាង​កាលពី​ខែមេសា៕

The post អ៊ុយក្រែន​លក់​មាស​ជិត ៥០០ តោន​ពី​ទុនបម្រុង​ជាតិ តាំងពី​រុស្ស៊ី​បើក​ការ​ឈ្លានពាន​ដំបូង appeared first on .

ទុនបម្រុងរបស់ធនាគារកណ្តាលប្រទេសប៉ាគីស្ថាន ធ្លាក់ចុះមកសល់ត្រឹមជាង ១០ ពាន់លានដុល្លារ
ធនាគារកណ្តាល របស់ប្រទេសប៉ាគីស្ថាន បាននិយាយកាលពីចុងសប្តាហ៍មុនថា ទុកបម្រុងធនាគារកណ្តាលរបស់ខ្លួន បានធ្លាក់ចុះមកនៅត្រឹម ១០,៤ ពាន់លានដុល្លារ ស្របពេលលំហូរនៃទុនបម្រុងសរុបរបស់ប្រទេស រួមទាំងធនាគារពាណិជ្ជកម្មមានចំនួន ១៦,៥ ពាន់លានដុល្លារ ។

ជាក់ស្តែង យោងតាមសេចក្តីថ្លែងការរបស់ធនាគាររដ្ឋប្រទេសប៉ាគីស្ថាន បាននិយាយថា ” ក្នុងអំឡុងសប្តាហ៍ ដែលបានបញ្ចប់ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ ​ទុនបម្រុងរបស់ SBP បានកត់ត្រាអំពីការធ្លាក់ចុះចំនួន ៥៩ លានដុល្លារ មកនៅត្រឹម ១០,៤៩៩ លានដុល្លារអាមេរិក ដោយសារតែការទូទាត់បំណុលខាងក្រៅប្រទេស ។

ប្រទេសប៉ាគីស្ថាន បានមើលឃើញការធ្លាក់ចុះយ៉ាងខ្លាំង នៃទុនបម្រុងរបស់ខ្លួន ដែលបានធ្លាក់ចុះជាង ៥ ពាន់លានដុល្លារ ចាប់តាំងពីខែមីនាមក ដែលភាគច្រើននៃការធ្លាក់ចុះនេះ ដោយសារតែបំណុល និងការទូទាត់ខាងក្រៅប្រទេសផ្សេងទៀត ។

គួរឱ្យដឹងថា ប្រទេសនៅអាស៊ីខាងត្បូង ដែលត្រូវការហិរញ្ញប្បទានពីខាងក្រៅប្រទេស យ៉ាងខ្លាំងមួយនេះ បានធ្វើឱ្យកើនឡើងនៃទំហំ និងរយ:ពេលនៃកម្ចីពី IMF ចំនួន ៦ ពាន់លានដុល្លារ ដែលបានព្រមព្រៀងគ្នា នៅក្នុងឆ្នាំ ២០១៩ កន្លងទៅ ៕

ប្រភព: CNA

The post ទុនបម្រុងរបស់ធនាគារកណ្តាលប្រទេសប៉ាគីស្ថាន ធ្លាក់ចុះមកសល់ត្រឹមជាង ១០ ពាន់លានដុល្លារ appeared first on .