ទេទឹកពុះ

ក្រសួងបរិស្ថាន កំពុងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ»ក្នុងខេត្តកំពង់ស្ពឺ
ក្រសួងបរិស្ថានបាន និងកំពុងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការទាក់ទាញភ្ញៀវទេសចរមកសម្រាកលម្ហែនិងពង្រឹងការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ ប្រកបដោយនិរន្តរភាព។

ថ្លែងក្នុងឱកាសចុះជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងរដ្ឋបាលមូលដ្ឋាន រួមជាមួយអ្នកពាក់ព័ន្ធ លើគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ តំបន់អភិវឌ្ឍន៍គោលដៅលម្ហែបៃតងទេទឹកពុះ កាលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹថដា គម្រោងមានគោលដៅពង្រឹងប្រព័ន្ធតំបន់ការពារធនធានធម្មជាតិ នៅក្នុងតំបន់ ជួយបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ តាមរយៈការបង្កើតកន្លែងលំហែកាយបែបធម្មជាតិបៃតង ដ៏ទាក់ទាញមួយបន្ថែមទៀត បន្ទាប់ពីទទួលបានជោគជ័យនៃគម្រោងអភិវឌ្ឍន៍ គោលដៅលម្ហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ។

លោកបន្ថែមថា គម្រោងរៀបចំគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតងទេទឹកពុះ គឺផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ កន្លែងអង្គុយត្រាំទឹកក្តៅ កន្លែងងូតទឹកដែលកើតចេញពីធម្មជាតិ មជ្ឈមណ្ឌលព័ត៌មាន ផ្សារសហគមន៍ មានកន្លែងស្នាក់នៅ សម្រាកលម្ហែ ចំណតយានយន្ត បន្ទប់ទឹក បន្ទប់អនាម័យ ការដាំដើមឈើ ដាំផ្កាលម្អ មានទីតាំងវប្បធម៌ កន្លែងទីសក្ការៈបូជាផងដែរ។

សូមបញ្ជាក់ថា តំបន់អភិវឌ្ឍន៍គោលដៅលម្ហែបៃតងទេទឹកពុះ ត្រូវបានមន្ត្រីជំនាញចុះវាស់វែង បោះបង្គោលព្រំដីកំណត់តំបន់អភិវឌ្ឍន៍ និងរៀបចំផែនការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង រួចហើយ។ តំបន់ទេទឹកពុះមានតំបន់ធម្មជាតិប្លែកពីគេ មានទឹកក្តៅធម្មជាតិដ៏កម្រមានតែមួយគត់នៅកម្ពុជា និងអាចមានសីតុណ្ហភាពខ្ពស់ពី ៧០ដល់ ១០០អង្សាសេ ដែលអ្នកស្រុកខ្លះមានជំនឿអាចព្យាបាលជំងឺនានាថែមទៀត។ ក្រៅពីតំបន់នេះ នៅមានតំបន់ព្រៃអារក្ស កន្លែងគោរពបូជា តាមជំនឿសាសនា នៃជនជាតិដើមភាគតិចសួយ មានតំបន់ព្រៃឈើ សត្វព្រៃ ជីវៈចម្រុះ ដែលត្រូវអភិរក្សឱ្យមាននិរន្តរភាព ដើម្បីបង្កើនសោភ័ណភាពនិងគម្របបៃតង សម្រាប់កូនចៅតជំនាន់៕អត្ថបទ៖ហ្សាលីន

The post ក្រសួងបរិស្ថាន កំពុងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ»ក្នុងខេត្តកំពង់ស្ពឺ appeared first on .