ទេសចរម៉ាឡេស៊ី

៨ខែ ឆ្នាំ២០២៥ ភ្ញៀវទេសចរម៉ាឡេស៊ីមកទស្សនាកម្ពុជា កើនឡើង ៨,៣%
ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥ ភ្ញៀវទេសចរម៉ាឡេស៊ី មានចំនួន ៦៦.២៩៨នាក់ កើនឡើង ៨,៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។

នេះបើតាមការឱ្យដឹងក្នុងទិវាទេសចរណ៍ពិភពលោក និងសន្និសិទទេសចរណ៍ពិភពលោកឆ្នាំ២០២៥ ដើម្បីអបអរសាទរការដាក់ចេញយុទ្ធនាការ «ទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦» កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នាទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី។

ក្នុងឱកាសនៃពិធីនោះ បានឱ្យដឹងថា នៅឆ្នាំ២០២៤ ភ្ញៀវទេសចរម៉ាឡេស៊ីមកទស្សនាកម្ពុជា មានចំនួន ៩៤.២៦០នាក់ កើនឡើង ៧,៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ ដោយឡែក ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥ ភ្ញៀវទេសចរម៉ាឡេស៊ី មានចំនួន ៦៦.២៩៨នាក់ កើនឡើង ៨,៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។

ជាមួយគ្នានេះ កម្ពុជា ក៏មានក្តីសង្ឃឹមយ៉ាងមុតមាំថាតាមរយៈការដាក់ចេញយុទ្ធនាការ «ទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦» និងការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត 4F លំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ ម៉ាឡេស៊ី និងកម្ពុជា ព្រមទាំងភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរតាមរយៈប្រទេសម៉ាឡេស៊ី នឹងមានកំណើនកាន់តែច្រើនឡើងបន្ថែមទៀត។

សូមបញ្ជាក់ថា ទិវាទេសចរណ៍ពិភពលោក និងសន្និសិទទេសចរណ៍ពិភពលោកឆ្នាំ២០២៥ ធ្វើឡើងដើម្បីអបអរសាទរការដាក់ចេញយុទ្ធនាការ «ទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦»។ ដោយមានការសហការរវាងរដ្ឋបាលនៃរដ្ឋម៉ាឡាកា ជាមួយក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី បានរៀបចំពិធីលៀងសាយភោជន៍ ទទួលស្វាគម៍គណៈប្រតិភូប្រទេសសមាជិកអាស៊ាន, គណៈប្រតិភូអន្តរជាតិមកពីប្រទេសសមាជិកអង្គការទេសចរណ៍សហប្រជាជាតិ, តំណាងឯកអគ្គរដ្ឋទូត/រាជទូតបរទេសប្រចាំម៉ាឡេស៊ី និងតំណាងវិស័យឯកជនក្នុងឧស្សាហកម្មទេសចរណ៍មកពីជុំវិញពិភពលោក។

ព្រឹត្តិការណ៍«ទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦» ដ៏អធិកអធមនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក TUN Seri Stia Dr. Haji Mohd Ali Bin Mohd Rustam ប្រធានរដ្ឋសហព័ន្ធម៉ាឡាកា ប្រទេសម៉ាឡេស៊ី, លោក អាន់វ៉ា អ៊ីមប្រាហីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី, លោក YAB Datuk Seri Utama Ab Rauf Bin Yusoh, Chief Minister of Melaka ព្រមទាំងមានការចូលរួមពីសាធារណជនសរុបប្រមាណជាង ១ម៉ឺននាក់ផងដែរ៕

The post ៨ខែ ឆ្នាំ២០២៥ ភ្ញៀវទេសចរម៉ាឡេស៊ីមកទស្សនាកម្ពុជា កើនឡើង ៨,៣% appeared first on .