ទេសចរអូស្រ្តាលី

កម្ពុជា ស្នើ​ឱ្យអូ​ស្រ្តា​លី ជំរុញ​អ្នក​វិនិ​​យោ​គទុន និងទេស​ចរ​អូស្រ្តា​លី មកបណ្តាក់​ទុននៅកម្ពុជា
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់​ឯកអគ្គរដ្ឋទូតអូស្រ្តាលី ជួយចលនា និងលើកទឹកចិត្តអ្នកវិនិយោគទុន និងអ្នកទេសចរ​អូស្រ្តាលី មកបណ្តាក់ទុនវិនិយោគ និងធ្វើទេសចរណ៍​នៅព្រះរាជា​ណាចក្រកម្ពុជា ឱ្យកាន់តែ​ច្រើន​បន្ថែមទៀត។ ការលើកឡើងរបស់សម្ដេចប្រធាន​ព្រឹទ្ធសភានេះ ក្នុងឱកាសទទួលជួប​សវនា​ការជាមួយនឹងឯកឧត្ដម ប៉ាប្លូ ជីហូ កាង (Pablo Chiho Kang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ប្រចាំកម្ពុជា  កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ
បានមានប្រសាសន៍ថា ព្រឹទ្ធសភាត្រៀមខ្លួន
នឹងធ្វើ កិច្ចសហប្រតិបត្តិការល្អជាមួយនឹងឯកអគ្គរដ្ឋទូត និងស្ថានទូតអូស្រ្តាលី
ដើម្បីរួម​ចំណែក​ដល់​ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន
និងប្រទេស​ទាំងពីរ ទាំង​ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

ឯកឧត្ដម Pablo Chiho Kang បានបញ្ជាក់ថា ប្រទេសអូស្ត្រាលីនៅតែបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជា ហើយក្នុងនាមរដ្ឋាភិបាល និងប្រជា​ជនអូស្ត្រាលី ឯកឧត្ដមបានចូលរួមសោកស្តាយចំពោះការបាក់​រលំអគារនៅ​ខេត្តកែប ដែល​ធ្វើឱ្យ​មនុស្សមួយចំនួនបាន​មរណភាពនិងរង​របួស។ ក្នុងអាណ​ត្តិបេសកកម្ម​ការទូត​របស់​ឯកឧត្ដមនៅកម្ពុជា នឹងខិតខំបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការ​លើវិស័យវិនិយោគទុន ពាណិជ្ជកម្ម ជាពិសេសវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងវិស័យ​​ផ្សេងៗទៀតឱ្យកាន់តែសកម្មថែមទៀត៕

The post កម្ពុជា ស្នើ​ឱ្យអូ​ស្រ្តា​លី ជំរុញ​អ្នក​វិនិ​​យោ​គទុន និងទេស​ចរ​អូស្រ្តា​លី មកបណ្តាក់​ទុននៅកម្ពុជា appeared first on .