ទំហំពាណិជ្ជកម្មកម្ពុជា-ចិន

ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-ចិនមានជាង១៣ពាន់លានដុល្លារ ខណៈកម្ពុជា-ជប៉ុន ជាង១៩៥០លានដុល្លារ
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេចបាន ១៣ ៧៦២លានដុល្លារ កើនឡើង ២៤,២៣% ក្នុងនោះការនាំចេញរបស់កម្ពុជាសម្រេចបាន ១ ៦០៧លាន ដុល្លារអាម៉េរិក កើនឡើង ២២,២៧%។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥  នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

របាយការណ៍ដដែលបានឱ្យដឹងថា ក្រុមហ៊ុន សហគ្រាសចិន ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជាមានចំនួន ២ ៩២១ កើនឡើង ២០,៦៥%។

ដោយឡែក ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន សម្រេចបាន ១ ៩៥០ លានដុល្លារអាម៉េរិក កើនឡើង ១៨,៩៤% ក្នុងនោះការនាំចេញរបស់កម្ពុជាសម្រេចបាន ១ ២៧២លានដុល្លារ អាម៉េរិក កើនឡើង ១៩,៣៨%។ ក្រុមហ៊ុន សហគ្រាសជប៉ុនដែលបានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា មានចំនួន ៨៨ កើនឡើង ២០,៥៥%៕

The post ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-ចិនមានជាង១៣ពាន់លានដុល្លារ ខណៈកម្ពុជា-ជប៉ុន ជាង១៩៥០លានដុល្លារ appeared first on .

កម្ពុជា-ចិន ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យកើនលើស១២ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣
កម្ពុជា-ចិន នឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើងលើស១២ពាន់ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣នេះ។ នេះបើតាមការឱ្យដឹងពីលោក អ៊ុក ទី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីសន្និសីទផ្សព្វផ្សាយស្តីពី ពិព័រណ៍ផលិតផលនាំចេញ-នាំចូលចិន លើកទី១៣៣ នៅខេត្តក្វាងទុង ប្រទេសចិន កាលចុងសប្តាហ៍កន្លងទៅ។

លោក អ៊ុក ទី បានលើកឡើងថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បានឈានដល់ដំណាក់កាលថ្មីមួយទៀតលើសពី មិត្តភាពដែកថែប ទៅជាមិត្តភាពក្នុងកម្រិតត្បូងពេជ្រ និងបានប្តេជ្ញារួមគ្នាកសាងវឌ្ឍនភាព វិបុលភាព និងការយល់ចិត្តថ្លើមគ្នា។កម្ពុជា-ចិនបានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ២០១០កន្លងមក។

លោក បានបន្តថា ចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំង២ កម្ពុជា-ចិន ក្នុងក្របខ័ណ្ឌ គោលនយោបាយវិថីសូត្រ ខ្សែក្រវ៉ាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្ស៍ទី២១ បានប្តេជ្ញាខិតខំរួមគ្នា ជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ ជាងនេះទៅទៀត កម្ពុជា-ចិន និងប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ ពាន់ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ នេះ។

ក្នុងឱកាសនោះ ឧកញ៉ា ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា នេះជាឱកាសសម្រាប់ ពាណិជ្ជករកម្ពុជា ដែលមានបំណងចង់រកដៃគូពាណិជ្ជកម្ម ជាមួយប្រទេសចិន ដោយសភាពាណិជ្ជកម្មកម្ពុជា នឹងមានគម្រោងរៀបចំបេសកកម្មពាណិជ្ជកម្មមួយទៅកាន់ប្រទេសចិន នាខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ដោយឆ្លងកាត់ទីក្រុងក្វាងចូវរយៈពេលខ្លីដើម្បីធ្វើជំនួបពាណិជ្ជកម្ម បន្ទាប់មកប្រតិភូសភាពាណិជ្ជកម្មនឹងបន្តដំណើរទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២០ ឆ្នាំ២០២៣ នាពេលខាងមុខ។

ជាមួយគ្នានោះ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើសុំដល់គណៈកម្មការរៀបចំពិព័រណ៍ទំនិញនាំចេញ-នាំចូលចិនបន្តការជួបជុំគ្នា ដើម្បីប្រមូលកៀគរពាណិជ្ជករ ក្រុមហ៊ុនសហគ្រាសកម្ពុជា ទៅចូលរួមពិព័រណ៍ខាងលើឱ្យបានច្រើនថែមទៀត ក្នុងគោលបំណងផ្លាស់ប្តូរបេសកកម្មពាណិជ្ជកម្មទៅវិញ ទៅមក និងជួយជំរុញទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ឱ្យបានច្រើនជាងមុនបន្ថែមទៀត៕

The post កម្ពុជា-ចិន ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យកើនលើស១២ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣ appeared first on .

អនុប្រធានសភាពាណិជ្ជកម្ម៖ ចិនសន្យាជំរុញទាំងការធ្វើពាណិជ្ជកម្ម ការវិនិយោគនិងទេសចរណ៍មកកាន់កម្ពុជា
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ដំណើរទស្សនៈកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក៏ដូចជាសភាពាណិជ្ជកម្មកម្ពុជាទៅប្រទេសចិនថ្មីៗកន្លងមកនេះគឺបានទទួលលទ្ធផលជាផ្លែផ្កា ជោគជ័យនិងទទួលបានការឯកភាពនិងសន្យាពីខាងភាគីចិន អ្នកវិនិយោគចិនថាជំរុញការវិនិយោគមកកាន់ប្រទេសកម្ពុជាទាំងពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍។

លោកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា កម្ពុជាបន្ទាប់ពីចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន វាជាឱកាសសម្រាប់ពួកគាត់ ពោលគឺផ្នែករដ្ឋាភិបាលចិនបានលើកទឹកចិត្តអ្នកវិនិយោគចិនឱ្យមកកម្ពុជាយើងបានកាន់តែច្រើន ទន្ទឹមពេលដែលកម្ពុជាកំពុងត្រូវការអ្នកវិនិយោគមកពីបរទេស ពីព្រោះកម្ពុជាមានវត្ថុធាតុដើម មានធនធានរ៉ែ និងតំបន់ទេសចរណ៍ ត្រូវការអ្នកវិនិយោគមកពីខាងក្រៅចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយពីបរិបទនៃជំងឺកូវីដ១៩។

លោកឧកញ៉ា សង្កត់ធ្ងន់ថា«ក្នុងដំណើរទស្សនៈកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាថ្មីៗនេះយើងបានលើកតម្កើងទំនាក់ទំនងនៃប្រទេសទំាងពីរឡើងមួយកម្រិតទៀត ពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងមិត្តដែកថែមនោះឥឡូវយើងជាមិត្តត្បូងពេជ្រដ៏មានតម្លៃ ហើយមិនតែប៉ុណ្ណោះបានកំណត់ជាសហគមន៍ជោគវាសនារួមថែមទៀត។ នេះគឺជាចំណុចសំខាន់ដែលបង្ហាញឱ្យឃើញថាថ្នាក់ដឹកនាំរបស់ចិន រៀបចំទទួលភ្ញៀវដំបូងបន្ទាប់ពីឆ្លងចូលឆ្នំាចិនរួច វាជាការផ្តល់កិត្តិយសឱ្យប្រទសកម្ពុជាយើងធំធេងណាស់។ដូច្នេះយើងនៅតែមានជំនឿចិត្តថាកិច្ចសហប្រតិបត្តិការមិនថានយោបាយនិងសេដ្ឋកិច្ចនោះទេគឺកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសកម្ពុជា»។

តាមលោកឧកញ៉ាលឹមហេងថា ផ្អែកទៅលើកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងកម្ពុជា-ចិន និងតាមការសន្យានិងការលើកឡើងពីថ្នាក់មន្ត្រីនិងពាណិជ្ជករចិនសម្រាប់វិនិយោគិនចិននឹងចូលមកវិនិយោគនៅកម្ពុជាមានការកើនឡើងច្រើន តែវាមិនដូចជាចិនចូលមកខេត្តព្រះសីហនុទេ តែចិនដែលចូលមកសារនេះសុទ្ធតែចិនដែលជាអ្នកវិនិយោគលើវិស័យឧស្សាហកម្ម កសិកកម្ម ទេសចរណ៍ ឬផ្នែកសំណង់និងអចលនទ្រព្យនិងចូលមកកម្ពុជាច្រើន។

លោកឧកញ៉ាលើកឡើងថា ការរៀបចំពិធីទទួលភ្ញៀវទេសចរចិនបានហោះហើរត្រង់ចូលមកកម្ពុជាថ្មីៗនេះកម្ពុជាធ្វើឡើងដើម្បីធ្វើការសផ្សព្វផ្សាយបន្ថែមនេះ គឺជាចំណុចលើកទឹកចិត្តឱ្យភ្ញៀវចិនក៏ដូចអ្នកវិនិយោគចិនមានទំនុកចិត្តលើច្បាប់វិនិយោគថ្មីក៏ដូចជាការសន្យាការពារសុវត្ថិភាពនៃការវិនិយោគរបស់ពួកគាត់តាមរយៈថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

លោកឧកញ៉ា លឹមហេង មានប្រសាសន៍ថា«វាជាការពិតណាស់នៅពេលណាវិស័យទេសចរណ៍មានដំណើរការ ធ្វើឱ្យមានតម្រូវការស្នាក់នៅ ការដឹកជញ្ជូនទៅតាមទីតំាងសណ្ឋាគារនិងកន្លែងកម្សាន្តផ្សេងៗមានការកើនឡើង។ ដូចនេះខ្ញុំជឿថាអ្នកវិនិយោគនិងចូលមកសាងសង់ដើម្បីបម្រើទៅដល់វិស័យទេចរណ៍ ដល់ពេលនោះវានឹងធ្វើឱ្យតម្លៃអចលនទ្រព្យនិងការសាងសង់និងមានសញ្ញាល្អឡើងវិញជាសន្សឹមៗផងដែរ»៕ អត្ថបទ៖សារេត

The post អនុប្រធានសភាពាណិជ្ជកម្ម៖ ចិនសន្យាជំរុញទាំងការធ្វើពាណិជ្ជកម្ម ការវិនិយោគនិងទេសចរណ៍មកកាន់កម្ពុជា appeared first on .

អ្នកឧកញ៉ា គិត ម៉េង ជំរុញវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា
នៅរដ្ឋធានីប៉េកាំង កម្ពុជា បានរៀបចំវេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន  ដែលផ្តោតទៅលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ប្រទេសទាំងពីរ និងពិភាក្សាអំពីបច្ចុប្បន្នភាពវិស័យសក្តានុពល
កាលានុវត្តភាព ក៏ដូចជាគោលនយោបាយលើកទឹកចិត្តវិនិយោគនៃប្រទេសទាំងពីរ។

ក្នុងវេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន នារសៀលថ្ងៃទី១០ កុម្ភៈនេះ ក៏មានវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាអធិបតី និងលោក ហ៊ូ ឈុនហួ ឧបនាយករដ្ឋមន្ត្រីចិន ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសទាំងពីរ ធុរជន វិនិយោគិន និងស្ថាប័នពាក់ព័ន្ធ សរុបជាង ៣០០នាក់។

ថ្លែងក្នុងវេទិកានោះ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា វេទិកានេះ ពិតជានឹងចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយសភាពាណិជ្ជកម្មកម្ពុជា តែងតែសហការជាមួយភាគីចិនក្នុងការជំរុញទំនាក់ទំនងធុរកិច្ច ដោយបានរៀបចំព្រឹត្តិការណ៍ធុរកិច្ចជាង ១០០លើក ជាមួយភាគីចិន។ ក្នុងនោះដៃគូសំខាន់ៗរួមមាន ក្រុមប្រឹក្សាចិនជំរុញពាណិជ្ជកម្មអន្តរជាតិ (CCPIT) វេទិកាបូអាវសម្រាប់អាស៊ី សហព័ន្ធឧស្សហកម្ម និងពាណិជ្ជកម្មចិន និងស្ថានទូតចិនប្រចាំនៅកម្ពុជា។

ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកទឹកចិត្ត និងជំរុញវិនិយោគិនចិន សិក្សាស្វែងយល់និងបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា ដែលជាទឹកដីសំបូរទៅដោយកាលានុវត្តភាព និងបានសង្កត់ធ្ងន់អំពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ។ លោកថា ចិន គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគ ដ៏ធំជាងគេមួយរបស់កម្ពុជា។

បើតាមអ្នកឧកញ៉ា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន បានកើនឡើងគួរឲ្យកត់សម្គាល់ គឺកើនលឿនជាងទំហំគោលដៅ ដែលបានកំណត់ដោយ រដ្ឋាភិបាលទាំងពីរប្រទេសទៅទៀត។

អ្នកឧកញ៉ាបន្តថា កិច្ចព្រមព្រៀងសេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុង​ជ្រោយតំបន់​បានចូលជាធរមាននៅឆ្នាំ២០២២ ដែលរំពឹងថា​នឹងជួយលើកស្ទួយ​ទំនាក់​ទំនងសេដ្ឋកិច្ច និងធុរកិច្ច កើនដល់កម្រិតខ្ពស់ថ្មីមួយទៀត និងបន្តលើកម្ពស់សុខុមាល​ភាពប្រជាជន និងធុរកិច្ចប្រទេសទាំងពីរ។

សូមជម្រាបជូនថា នៅឆ្នាំ២០២២កន្លងទៅ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន មានរហូតទៅដល់១៤ ៥០០លានដុល្លារអាមេរិក ដែលមានកំណើនរហូតដល់ ១៩ភាគរយ។ សម្រាប់កម្ពុជា បាននាំចេញទៅចិននូវសម្លៀកបំពាក់ ស្បែកជើង ស្បែកសត្វមានរោម ម៉ាស៊ីនប្រើពីស្តុង អង្ករ កៅស៊ូ ចេក ដំឡូងមី គ្រាប់ស្វាយចន្ទី ស្បែកជើង ហិប វ៉ាលី ជាដើម។

ដោយឡែកការនាំចូលពីចិនមកវិញ នូវផលិតផលសម្រាប់បម្រើឲ្យការវិនិយោគ និងផលិតកម្ម ដូចជា ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារ និងគ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម គ្រឿងសង្ហារឹម និងក្រដាស និងក្រដាសកាតុងជាដើម៕

The post អ្នកឧកញ៉ា គិត ម៉េង ជំរុញវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា appeared first on .

សម្តេច ហ៊ុន សែន រំពឹងថាកម្ពុជានឹងអាចនាំចេញទំនិញទៅកាន់ទីផ្សារប្រទេសចិនកាន់តែច្រើន
ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បង្ហាញក្តីរំពឹងថា កម្ពុជានឹងអាចនាំចេញទំនិញទៅកាន់ទីផ្សារប្រទេសចិនកាន់តែច្រើន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន ដែលចិនបានផ្ដល់ភាពអនុគ្រោះច្រើនដល់កម្ពុជា។

ថ្លែងនៅក្នុងពិធីបើកការដ្ឋានស្ដារនិងលើកកម្រិតគុណភាពផ្លូវកំពត-កែប ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាក់ថា នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន មានរហូតទៅដល់១៤ ៥០០លានដុល្លារអាមេរិក ដែលមានកំណើនរហូតដល់ ១៩ភាគរយ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា «ឆ្នាំនេះចំនួនតួលេខនៃទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរមានរហូតទៅដល់១៤ ៥០០លានដុល្លារអាមេរិក ដែលមានកំណើនរហូតដល់១៩ភាគរយ ហើយនៅពេលខាងមុខ ខ្ញុំជឿថាយើងនឹងមានសមត្ថភាព ដើម្បីនឹងនាំទំនិញចូលទៅកាន់ទីផ្សារចិនកាន់តែច្រើន តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលមិត្តចិនបានផ្តល់ភាពអនុគ្រោះ សម្រាប់ការនាំទំនិញរបស់កម្ពុជារហូត៩៧.៥៣% ដែលជាកម្រិតខ្ពស់បំផុតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន ជាមួយនឹងប្រទេសដទៃទៀត»។

បើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម  កម្ពុជាបាននាំចេញទៅចិននូវសម្លៀកបំពាក់ ស្បែកជើង ស្បែកសត្វមានរោម ម៉ាស៊ីនប្រើពីស្តុង អង្ករ កៅស៊ូ ចេក ដំឡូងមី គ្រាប់ស្វាយចន្ទី ស្បែកជើង ហិប វ៉ាលី ជាដើម -ល-។ ខណៈការនាំចូលពីចិនមកវិញ នូវផលិតផលសម្រាប់បម្រើឲ្យការវិនិយោគ និងផលិតកម្ម ដូចជា ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារ និងគ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម គ្រឿងសង្ហារឹម និងក្រដាស និងក្រដាសកាតុងជាដើម។

សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២ ដែលរហូតមកដល់ពេលនេះ មានរយៈពេល១ឆ្នាំហើយ តំណាលគ្នានឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក៏បានចូលជាធរមានផងដែរ នៅដើមខែធ្នូ ឆ្នាំ២០២២។

ការខិតខំប្រឹងប្រែងបង្កើត ឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ដើម្បីពង្រីកទីផ្សារដល់ទំនិញ និងកសិផលរបស់កម្ពុជា ឲ្យរីកកាន់តែធំ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏កំពុងធ្វើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសជាច្រើនទៀតផងដែរ៕

The post សម្តេច ហ៊ុន សែន រំពឹងថាកម្ពុជានឹងអាចនាំចេញទំនិញទៅកាន់ទីផ្សារប្រទេសចិនកាន់តែច្រើន  appeared first on .

សម្តេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន នៅ​ឆ្នាំ​នេះមាន​​កំណើនជិត​២០​ភាគរយ
ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពភាព ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិ សាស្ត្រ​ខេត្ត​កំពត និងខេត្តកែប នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅឆ្នាំ​២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន បានហក់ឡើងដល់ ១៤ពាន់៥០០លានដុល្លារអាម៉េរិក ដែលមាន​​កំណើនដ​ល់​ជិត​២០ភាគរយ។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បើគិតមកដល់ពេលនេះ មិត្តចិនជួយ កម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជា ផ្លូវ ស្ពាន ជាដើម ដោយចំណាយថវិកាជិត២ពាន់លានដុល្លារផងដែរ។

ជាងនេះទៀត សម្តេចថា បើក្រឡេកមើលទៅលើទំហំពាណិជ្ជកម្មកម្ពុជា-ចិន នៅឆ្នាំ២០២២នេះ មានរហូតដល់១៤ពាន់ ៥០០លានដុល្លារអាម៉េរិក កើនឡើងជាង១៩ ភាគរយ ហើយសម្តេចសង្ឃឹមថា ទំហំពាណិជ្ជកម្មនេះនឹងកើនឡើងថែមទៀត តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យទំហំ ពាណិជ្ជកម្មកើនឡើងដោយសារ ប្រទេសទាំងពីរ មានកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន ដែលធ្វើឱ្យកម្ពុជាអាចនាំ ចេញទំនិញទៅចិនបានកាន់តែច្រើន ។

សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖ «ឆ្នាំនេះទំហំពាណិជ្ជកម្មកម្ពុជា-ចិន ខ្ញុំសង្ឃឹមថា នឹងមានសមត្ថភាពនាំ ទំនិញទៅកាន់​​ទីផ្សារ ប្រទេសចិនកាន់តែច្រើនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលចិនផ្តល់អាទិភាពខ្ពស់អនុគ្រោះ​ពន្ធរ​ហូត​​ដល់៩៧, ៤៣ភាគរយ »។

ឆ្លៀតឱកាសនោះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងពេល​​កន្លងទៅនេះ ហើយជោគវាសនារួម ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន នាពេល​​កន្លងមក ក៏បាន​បង្កើតឱ្យមានជំនឿទុកចិត្តគ្នាទៅវិញទៅមកថែមទៀត។

សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនបានឡើងដល់ជាង១១ពាន់លានដុល្លារ ហើយនៅឆ្នាំ​២០២២នេះ ភាគីទាំងពីរបានប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានកើនដល់ ១៥ ពាន់លានដុល្លារ៕

The post សម្តេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន នៅ​ឆ្នាំ​នេះមាន​​កំណើនជិត​២០​ភាគរយ appeared first on .

កម្ពុជា-ចិន ប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឲ្យដល់ ១០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣
ភាគីពីរបានសម្តែងអបអរសាទរការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ នៅដើមឆ្នាំក្រោយ ហើយបានប្តេជ្ញាចិត្តនឹងទាញយកប្រយោជន៍ឲ្យបានច្រើន​ពីកិច្ចព្រមព្រៀងទាំងពីរ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឲ្យដល់ ១០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣។

ការប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរឲ្យបាន ១០ ពាន់លានដុល្លារនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន នៅទីក្រុងហាងចូវ ខេត្តជឺជាំង។ ខណៈដែលប្រមុខការទូតកម្ពុជា បានបំពេញទស្សនកិច្ចការទូតផ្លូវការរចំនួន​ពីរថ្ងៃនៅប្រទេសចិន ពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសទាំងពីរបានជួបពិភាក្សាទ្វេភាគីដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិប្តិការទ្វេភាគីលើការប្រយុទ្ធប្រឆាំងកូវីដ១៩ ការវិនិយោគ ពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខ ការអប់រំ កសិកម្ម។

ទន្ទឹមនឹងនោះ លោក វ៉ាង យី បានរំលឹកឡើងវិញនូវការគាំទ្រកម្ពុជាយ៉ាងពេញទំហឹង ក្នុងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ និងអបអរសាទរកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ ដោយទទួលបានជោគជ័យ។

បើតាមលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិនមានកំណើនកើនឡើងទោះបីជាស្ថិតក្នុងបរិបទជំងឺកូវីដ១៩ក៏ដោយ ដែលបង្ហាញឱ្យឃើញពីភាពខ្លាំងក្លានិងមានកម្លាំងឥទ្ធិពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា រយៈពេលចំនួន១០ខែក្នុងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាមានចំនួនទឹកប្រាក់កើនរហូតដល់៨៩៣១លានដុល្លារអាមេរិក មានកំណើន៣៨.៥៦%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ក្នុងនោះ ទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានចំនួនប្រមាណ១២២២លានដុល្លារអាមេរិក មានកំណើន៤៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

ដោយឡែក ទំហំនៃការនាំចូលពីប្រទេសចិនមកកាន់កម្ពុជាវិញ មានចំនួនប្រហែល៧៧០៩លានដុល្លារអាមេរិក មានកំណើន៣៧%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០៕

The post កម្ពុជា-ចិន ប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឲ្យដល់ ១០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ appeared first on .