ទំហំពាណិជ្ជកម្មកម្ពុជា-បារាំង

កម្ពុជា-បារាំង ចុះ MOU រួមគ្នាជំរុញកិច្ចប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគលើវិស័យសហគ្រាសទ្វេភាគី
កម្ពុជា-បារាំង បានសម្រេចចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីរួមគ្នាជំរុញកិច្ចប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគលើវិស័យសហគ្រាស ព្រមទាំងជំរុញការគាំទ្រលើផ្នែកអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាលផងដែរ។

អនុស្សរណៈយោគយល់គ្នា (MoU) បានធ្វើនៅក្នុងវេទិកាធុរកិច្ច បារាំង-កម្ពុជា មានវិនិយោគិនចូលរួមសរុបចំនួន ២៨៤នាក់ ដែលមកពីបណ្តាក្រុមហ៊ុនធំៗចំនួន ១៤៦ ក្រុមហ៊ុន ក្រោមវត្តមានដ៏ខ្ពស់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤។

MoU នេះ គឺបានធ្វើឡើងលើឯកសារសំខាន់ៗចំនួន២ ដោយទី១ MoU រវាងភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជា ស្តីពីការជំរុញប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងសហគ្រាសកម្ពុជា និងសហគ្រាសបារាំង ក៏ដូចជា សហគ្រាសប្រទេសនិយាយភាសាបារាំង។

ចំនែកឯ MoU មួយទៀត គឺធ្វើឡើងដោយសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និង សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជា ស្តីពីការគាំទ្រផ្នែកអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល។

ថ្លែងក្នុងវេទិកាធុរកិច្ច បារាំង-កម្ពុជានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា បារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង បានកើនឡើងជាលំដាប់។

ជាក់ស្តែងសម្តេចថា នៅឆ្នាំ២០២៣កន្លងទៅនេះ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង មានទំហំទឹកប្រាក់ ៥១៥.២១ លានដុល្លារអាមេរិក និង ២០៦.៤១ លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៤។

សម្តេចបន្ថែមថា ការវិនិយោគពីបារាំង រួមចំណែកដល់ការបង្កើតការងារ, ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅកម្ពុជា៕

The post កម្ពុជា-បារាំង ចុះ MOU រួមគ្នាជំរុញកិច្ចប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគលើវិស័យសហគ្រាសទ្វេភាគី appeared first on .

សម្តេចធិបតី ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយបារាំង ខណៈទំហំពាណិជ្ជកម្មទ្វេភាគីកើនដល់ជាង៥០០លានដុល្លារ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជា ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយបារាំងឱ្យកាន់តែខ្លាំងថែមទៀត ខណៈទំហំពាណិជ្ជកម្មទ្វេភាគីបានបន្តកើនដល់ជាង៥០០លានដុល្លារ កាលពីឆ្នាំ២០២៣។

ថ្លែងក្នុងពិធី “បើកវេទិកាធុរកិច្ចកម្ពុជា-បារាំង” នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ កក្កដា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា នៅក្នុងចំណោមប្រទេសនៅតំបន់សហគមអឺរ៉ុប-បារាំង គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយជាមួយកម្ពុជា ខណៈកាលពីឆ្នាំ២០២៣កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើងដល់ជាងប្រាំរយលានដុល្លារអាមេរិក។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្ថែមថា បានលើកឡើងទៀតថា កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងជួយសម្របសម្រួលនីតិវិធីនានាជូនដល់វិនិយោគិនទាំងអស់ ព្រមទាំងវិនិយោគិនបារាំង ដើម្បីផ្តល់ទំនុកចិត្តដល់ការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញក្តីរំពឹងផងដែរថា ធុរជនបារាំងនឹងមើលឃើញនូវ​កាលានុវត្តភាព​កម្ពុជាកាន់តែច្រើនបន្ថែមទៀត ក្នុងការវិនិយោគនៅកម្ពុជា ក្រោយភាគីទាំងពីរបានបើកវេទិកាធុរ កិច្ចកម្ពុជា-បារាំងលើកទី២នេះ។

គួរបញ្ជាក់ដែរថា បើតាមលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កម្មវិធីវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី២ ឆ្នាំ២០២៤ ដែលធ្វើឡើងក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត គឺមានការចូលរួមពីអ្នកវិនិយោគ​បារាំង និងវិស័យឯកជនប្រមាណជាង ២៥០ នាក់ផងដែរ៕ អត្ថបទ៖ រង្សី

The post សម្តេចធិបតី ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយបារាំង ខណៈទំហំពាណិជ្ជកម្មទ្វេភាគីកើនដល់ជាង៥០០លានដុល្លារ appeared first on .

បារាំងជាដៃគូពាណិជ្ជកម្មទី២របស់កម្ពុជានៅអឺរ៉ុប បន្ទាប់ពីអាល្លឺម៉ង់ ខណៈទំហំពាណិជ្ជកម្មមានជាង ១ពាន់លានអឺរ៉ូ
ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងបារាំង និងកម្ពុជាមានចំនួន ១ ៣៦៣ លានអឺរ៉ូ កាលពីឆ្នាំ២០២៣ ខណៈបច្ចុប្បន្ន ប្រទេសបារាំងគឺជាដៃគូពាណិជ្ជកម្មទី២របស់កម្ពុជានៅអឺរ៉ុប បន្ទាប់ពីប្រទេសអាល្លឺម៉ង់។នេះបើតាមការឱ្យដឹងពីស្ថានទូតបារាំងប្រចាំកម្ពុជា ក្នុងសន្និសិទ្ធសារព័ត៌មាន ស្ដីពីវេទិការធុរកិច្ចបារាំង-កម្ពុជា ដែលមានការចូលរួមពីឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។

ស្ថានទូតបារាំងប្រចាំកម្ពុជា បានឱ្យដឹងថា អស់រយៈពេលប្រមាណ២ឆ្នាំមកហើយ ទំនាក់ទំនងទ្វេភាគីបារាំង-កម្ពុជាមានលក្ខណៈរស់រវើកជាប់ជានិច្ច តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាជាច្រើនរូបនៅប្រទេសបារាំង ក្នុងនោះមានដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត កាលពីថ្ងៃទី១៨ និងទី១៩ ខែមករា ឆ្នាំ២០២៤កន្លងទៅ។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ កិច្ចព្រមព្រៀងចំនួន៧ត្រូវបានចុះហត្ថលេខាក្នុងវិស័យគន្លឹះ ដូចជាថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងការចែកចាយ ដែលឆ្លុះបញ្ចាំងពីសករាជថ្មីមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា។

ជាមួយគ្នានោះ ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងបារាំង និងកម្ពុជាមានចំនួន ១ ៣៦៣ លានអឺរ៉ូ កាលពីឆ្នាំ២០២៣។ បច្ចុប្បន្ន ប្រទេសបារាំងគឺជាដៃគូពាណិជ្ជកម្មទី២របស់កម្ពុជានៅអឺរ៉ុប បន្ទាប់ពីប្រទេសអាល្លឺម៉ង់។ ចំណែកការនាំចេញរបស់បារាំងមកកម្ពុជាកាលពីឆ្នាំ២០២៣ បានកើនឡើងយ៉ាងខ្លាំង ពោលគឺ៣១%ធៀបនឹងឆ្នាំ២០២២ ជាពិសេសផលិតផលកសិអាហារ ឱសថ និងផលិតផលលោហៈ។ចំណែកឯការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសបារាំងវិញមានទំហំទឹកប្រាក់១ ១៩២ លានអឺរ៉ូ កាលពីឆ្នាំ២០២៣ ជាពិសេសក្នុងវិស័យវាយនភ័ណ្ឌ ផលិតផលកសិអាហារ និងទោចក្រយាន។

លើសពីនេះ ក្នុងទំហំប្រមាណ៥៦០លានអឺរ៉ូ ការវិនិយោគរបស់បារាំងនៅកម្ពុជាក៏មានការកើនឡើងផងដែរ ជាពិសេសក្នុងវិស័យសំណង់ កសិឧស្សាហកម្ម និងសេវា។ ក្រៅពីបុត្រសម្ព័ន្ធនៃក្រុមហ៊ុនបារាំងធំៗ វត្តមានដ៏ច្រើននៃក្រុមហ៊ុនក្នុងស្រុករបស់ជនជាតិបារាំងនៅកម្ពុជា (ជាង៤០០ក្រុមហ៊ុន) បង្ហាញឱ្យឃើញអំពីការវិនិយោគ ក៏ដូចជាវត្តមានរឹងមាំរបស់បារំាងនៅកម្ពុជា។

បើតាមស្ថានទូតបារាំង បានបញ្ជាក់ថា តួលេខទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពរស់រវើកនៃទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា ដែលផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុននៃប្រទេសទាំងពីរ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

សូមជម្រាបជូនថា បារាំងនិងកម្ពុជា តាមរយៈភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) នឹងរៀបចំវេទិកាធុរកិច្ចបារាំង-កម្ពុជាលើកទី២ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ។

តាមរយៈវេទិកាធុរកិច្ចលើកទី២នេះ នឹងជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា និងជាឱកាសពិសេសមួយសម្រាប់ក្រុមហ៊ុន អ្នកប្រកបវិជ្ជាជីវៈ និងអ្នកមានចំណាប់អារម្មណ៍អំពីការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងការស្វែងយល់ពីសក្តានុពលជាច្រើនដែលកម្ពុជាផ្តល់ឱ្យ។វេទិកានេះក៏ជាពេលវេលាសម្រាប់បង្កើតទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្រ្ត ថ្នាក់ដឹកនាំនយោបាយ និងអ្នកជំនាញនៅកម្ពុជាផងដែរ៕

The post បារាំងជាដៃគូពាណិជ្ជកម្មទី២របស់កម្ពុជានៅអឺរ៉ុប បន្ទាប់ពីអាល្លឺម៉ង់ ខណៈទំហំពាណិជ្ជកម្មមានជាង ១ពាន់លានអឺរ៉ូ appeared first on .