ធនធានមនុស្ស

សម្តេចធិបតី៖ ការកែលម្អយន្តការអនុវត្តច្បាប់ និងការពង្រឹងធនធានមនុស្ស គឺគន្លឹះពង្រឹងគុណភាពការងារនៅក្នុងស្ថាប័នសាធារណៈ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការកែលម្អយន្តការអនុវត្តច្បាប់ និងការពង្រឹងធនធានមនុស្ស គឺគន្លឹះសំខាន់ឈានទៅពង្រឹងគុណភាពការងារនៅក្នុងស្ថាប័ន ពិសេសក្នុងស្ថាប័នដែលអនុវត្តន៍ច្បាប់ជាធំ។

សម្តេចធិបតី ថ្លែងបែបនេះ នៅក្នុងពិធី «បិទវគ្គបណ្តុះបណ្ដាលឆ្នាំ ២០២៣ និង ពិធីបើកវគ្គ បណ្តុះបណ្តាលឆ្នាំ ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល » នាព្រឹកថ្ងៃចន្ទ ទី ១០ ខែ មិថុនា នៅវិទ្យាស្ថានជាតិអប់រំ។

នាឱកាសនោះ សម្តេចធិបតី បានលើកឡើងថា មានប្រព័ន្ធការងារល្អ លុះត្រា ណាយើងត្រូវមានធនធានមនុស្សគ្រប់គ្រាន់ ដូច្នេះយើងត្រូវតែពង្រឹងនូវធនធានមនុស្សនេះឱ្យកាន់តែល្អ ប្រសើរបន្ថែមទៀតគ្រប់ក្រសួង ស្ថាប័នទាំងអស់។

សម្ដេចធិបតី បានបន្តថា ដើម្បីឱ្យការងារក្នុងស្ថាប័នមួយរីកមច្រើន និង ដំណើរការទៅដោយរលូន គឺត្រូវមានយន្តការល្អ និងធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណភាពខ្ពស់ ព្រោះធនធានមនុស្សគឺជាកត្តាធំបំផុតសម្រាប់កសាងជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យ ហើយប្រសិនបើគ្មានធនធានមនុស្សទេកិច្ចការងារអ្វីក៏មិនអាចសម្រេចបាននោះឡើយ។

ជាមួយគ្នានេះ ពាក់ព័ន្ធមន្រ្តីប៉ូលីសចរាចរណ៍ដែលអនុវត្តន៍ច្បាប់វិញ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំដល់មន្រ្តីនគរបាលចរាចរណ៍ទាំងអស់ពេលជួបករណី ប្តី ឬសាច់ញាតិដឹកស្រ្តីមានផ្ទៃពោះទៅកាន់មន្ទីរពេទ្យ ហើយមានការ​លើសលស់​នឹងច្បាប់ចរាចរណ៍គប្បីត្រូវលើកលែងដល់ពួកគាត់ និង ត្រូវអមពួកគាត់ និងធ្វើចរាចរណ៍ជូនពួកគាត់ឱ្យដល់គោលដៅ ឬមន្ទីរពេទ្យទើបជាការល្អបំផុតសម្រាប់មន្រ្តីបម្រើប្រជាជន។

ចំនុចខាងលើនេះ សម្តេចធិបតី អះអាងថា ការកែលម្អយន្តការអនុវត្តច្បាប់បែបនេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការ និងពង្រឹងប្រសិទ្ធភាពការងារជូនពលរដ្ឋ។

សូមបញ្ជាក់ដែរថា បើតាមសម្តេចធិបតី បានង្កត់ធ្ងន់ដែរថា យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺបានផ្ដោតសំខាន់លើការពង្រឹងអភិបាលកិច្ចល្អ  ក្នុងនោះផ្តោតលើយន្តការការងារ និងការអភិវឌ្ឃធនធានមនុស្ស៕អត្ថបទ៖ រង្សី

The post សម្តេចធិបតី៖ ការកែលម្អយន្តការអនុវត្តច្បាប់ និងការពង្រឹងធនធានមនុស្ស គឺគន្លឹះពង្រឹងគុណភាពការងារនៅក្នុងស្ថាប័នសាធារណៈ appeared first on .

ឯកឧត្តម ហ៊ុន ម៉ាណែត៖ អន្តរជាតិស្គាល់ខ្មែរច្បាស់ ដោយសារខ្មែរមានធនធានមនុស្សប្រកបដោយសមត្ថភាព និងសាមគ្គីភាព
ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានសមាគមអាហារូបករណ៍សិស្ស-និស្សិតក្រីក្ររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានលើកឡើងថា អន្តរជាតិបានស្គាល់ខ្មែរកាន់តែច្បាស់ ដោយសារខ្មែរមានធនធានមនុស្សប្រកបដោយសមត្ថភាព និងសាមគ្គីភាព។

ការលើកឡើងបែបនេះ របស់ឯកឧត្តម នៅក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ South-East Asia ក្រុងសៀមរាប កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា «ប្រជាពលរដ្ឋកម្ពុជាកំពុងមានមោទកភាពជាតិដែលខ្មែរមានវឌ្ឍនភាពរីកចម្រើនស្មើមុខស្មើមាត់ ហើយអន្តរជាតិក៏បានស្គាល់ខ្មែរកាន់តែច្បាស់ ទាំងនេះក៏ដោយសារខ្មែរមានធនធានមនុស្សប្រកបដោយសមត្ថភាព និងសាមគ្គីភាពរួបរួមគ្នាក្នុងធ្លុងនៃស្មារតីជាតិនិយមបែបវិជ្ជមាន»។

ឯកឧត្តម បន្តថា ស្ថានភាពបច្ចុប្បន្ន និងតទៅអនាគត យុវជន គឺនៅតែជាកម្លាំងស្នូលក្នុងការចូលរួមកសាងប្រទេស និងដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាការចូលរួមបង្កើត និងបើកបង្ហាញនូវសមិទ្ធផលដែលជាមោទកភាពជាតិ ដើម្បីប្រាប់ពិភពលោកថា “ខ្មែរធ្វើបាន” ហើយកម្ពុជាកាលពីពេលមុន ដែលអន្តរជាតិតែងស្គាល់ថា ជាទឹកដីនៃជម្លោះបែកបាក់ គឺបានប្រែមុខមាត់ប្តូរមកជាកោះសន្តិភាព ដែលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ជាមួយគ្នានោះ ឯកឧត្តម បានសង្កត់ធ្ងន់ថា ចំណេះដឹង គឺជាអំណាចដែលផ្តល់នូវសេរីភាព ជម្រើស ឥទ្ធិពលក្នុងការប្រកួតប្រជែង ភាពម្ចាស់ការឯករាជ្យ និងឱកាសគ្រប់បែបយ៉ាង។ ដូច្នេះ សូមបន្តរួមគ្នាជាខ្មែរតែមួយ ដើម្បីបង្កើតជាថាមពលវិជ្ជមាន តាមរយៈការខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ ឱ្យបានកាន់តែខ្ពង់ខ្ពស់ ស័ក្តិសមជាប្រជាជាតិដែលមានអរិយធម៌រុងរឿងត្រចះត្រចង់ ដូចក្នុងសម័យអង្គរនៃយើង។

ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា ដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិទាំងមូល ក៏ដូចជាខេត្តសៀមរាបនេះផ្ទាល់ គឺអាស្រ័យដោយបរិស្ថានគ្របដណ្តប់អំណោយផល ០៣ យ៉ាង គឺ៖ ទី១. ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាពពេញលេញ ទី២. កត្តាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងទី៣. ការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍប្រទេសប្រកបដោយចក្ខុវិស័យច្បាស់លាស់ ដូចជាគោលនយោបាយបើកចំហរជើងមេឃ និងការកំណត់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ជាដើម៕

អត្ថបទ៖ ស៊ីណាត

The post ឯកឧត្តម ហ៊ុន ម៉ាណែត៖ អន្តរជាតិស្គាល់ខ្មែរច្បាស់ ដោយសារខ្មែរមានធនធានមនុស្សប្រកបដោយសមត្ថភាព និងសាមគ្គីភាព appeared first on .

កម្ពុជាទទួលបានពិន្ទុខ្ពស់ក្នុងការបើកទូលាយលំហូរមូលធននិងសេវាហិរញ្ញវត្ថុ បន្ទាប់ពីសិង្ហបុរី
ការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើឲ្យកំណើនសេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០២០ បានធ្លាក់ចុះដល់ -៤,៤% ប៉ុន្តែរំពឹងថានឹងងើបឡើងក្នុងអត្រា ៥,២% នៅឆ្នាំ២០២១។ នេះបើតាមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី៧ និងកិច្ចប្រជុំពាក់ព័ន្ធ តាមរយៈប្រព័ន្ធអនឡាញ ដែលមានប្រទេសព្រុយណេជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២១ កាលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។

ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ អាស៊ានបានកំណត់គោលដៅពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនិងការតភ្ជាប់ទិន្នន័យរវាងប្រទេសក្នុងតំបន់, វិនិយោគបន្ថែមលើធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធនានាសំដៅពង្រឹងផលិតភាពសេដ្ឋកិច្ច, គាំទ្រនិងជំរុញការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ដែលនឹងបង្កើតការងារបន្ថែម, ពង្រឹងប្រសិទ្ធភាពនៃការចំណាយសាធារណៈនិងកម្មវិធីគាំពារសង្គម ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះ, លើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់ប្រតិបត្តិការដោះដូរក្នុងតំបន់ និងពង្រីកកិច្ចសហប្រតិបត្តិការនិងសមាហរណកម្មតំបន់បន្ថែមទៀត។

ចំពោះវឌ្ឍនភាពនៃសមាហរណកម្មអាស៊ាន កិច្ចប្រជុំបានអបអរសាទរចំពោះការសម្រេចបាននូវការងារមួយចំនួនដែលជួយជំរុញសមាហរណកម្មឱ្យកាន់តែស៊ីជម្រៅ។ សមាហរណកម្មហិរញ្ញវត្ថុអាស៊ានមានគោលដៅបើកទូលាយលំហូរមូលធនក្នុងតំបន់, ការផ្តល់និងទទួលបានសេវាហិរញ្ញវត្ថុ, ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុតំបន់ដោយសុវត្ថិភាព, ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការតភ្ជាប់ប្រព័ន្ធទូទាត់តំបន់ សំដៅគាំទ្រការអភិវឌ្ឍសហគមន៍សេដ្ឋកិច្ចអាស៊ាន។

នៅក្នុងឆ្នាំ២០២០ កន្លងទៅ ប្រទេសជាសមាជិកអាស៊ានបានសម្រេចការងារជំរុញសមាហរណកម្មចំនួន ១៩ ក្នុងចំណោមការងារដែលបានគ្រោងចំនួន ២៨ ក្នុងនោះ កម្ពុជាទទួលបានពិន្ទុខ្ពស់ក្នុងការបើកទូលាយលំហូរមូលធននិងសេវាហិរញ្ញវត្ថុ បន្ទាប់ពីសិង្ហបុរី ហើយក៏បានឈានមុខក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់តំបន់ ដូចជាបានតភ្ជាប់ជាមួយប្រទេសថៃ និងកំពុងតភ្ជាប់ជាមួយសមាជិកផ្សេងទៀត ដូចជាសិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម ជាដើម។ ចំពោះបរិយាបន្នហិរញ្ញវត្ថុ កម្ពុជាក៏បានលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុ ជាពិសេសចំពោះស្ត្រី ដែលបច្ចុប្បន្នមានប្រជាជនពេញវ័យ ប្រមាណ ៧១% ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ស្របតាមគោលដៅរបស់អាស៊ាន ៧០% នៅឆ្នាំ២០២០។

ទោះយ៉ាងណា កម្ពុជាមានកម្រិតអភិវឌ្ឍធនធានមនុស្សទាបជាងប្រទេសអាស៊ានមួយចំនួន ហើយដើម្បីបន្ថយគម្លាតនេះ កម្ពុជាក៏ដូចជាប្រទេសវៀតណាម ឡាវ ភូមា និងព្រុយណេ ទទួលបានការបណ្តុះបណ្តាលនិងចែករំលែកបទពិសោធន៍ពីបណ្តាប្រទេសជាសមាជិកដែលមានសេដ្ឋកិច្ចរីកចម្រើនជាង។

ក្នុងគោលដៅបន្តជំរុញសមាហរណកម្មហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុកាន់តែស៊ីជម្រៅថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ កិច្ចប្រជុំបានអនុម័តលើការងារសំខាន់ៗចំនួនបី រួមមាន៖

១/-ឯកសារគោលនយោបាយស្តីពីវិធានការគ្រប់គ្រងលំហូរមូលធន

២/-ការរៀបចំពិធីសារសម្រាប់សេវាហិរញ្ញវត្ថុកញ្ចប់ទី៩ ដែលនឹងពង្រីកការធ្វើសេរីភាវូបនីយកម្មលើវិស័យនិងអនុវិស័យមួយចំនួនបន្ថែមទៀត ជាពិសេសលើវិស័យធានារ៉ាប់រង

៣/-ការបង្កើតក្រុមប្រឹក្សា Taxonomy  (Taxonomy Board) ដែលមានតួនាទីអភិវឌ្ឍក្របខ័ណ្ឌនិងគោលការណ៍នានា សំដៅអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព ដោយគិតគូរពីបរិស្ថាន។

សូមបញ្ជាក់ថា លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានចូលរួមកិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី១៧,នេះ ហើយនៅឆ្នាំ២០២២ ខាងមុខ កម្ពុជានឹងធ្វើជាប្រធានអាស៊ាន ហើយធនាគារជាតិនៃកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាន លើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធ៕

The post កម្ពុជាទទួលបានពិន្ទុខ្ពស់ក្នុងការបើកទូលាយលំហូរមូលធននិងសេវាហិរញ្ញវត្ថុ បន្ទាប់ពីសិង្ហបុរី appeared first on .