ធនាគារ ADB

ក្រសួងការងារ និង ADB សហការលើកកម្ពស់វិស័យ TVET ឱ្យស្របតាម​តម្រូវការ​ការវិវត្តរចនាសម្ព័ន្ធសេដ្ឋកិច្ច និងទីផ្សារការងារ​កម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានពិភាក្សាលើកិច្ចសហការពង្រឹង និងពង្រីកកិច្ចសហការក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងការអភិវឌ្ឍជំនាញនៅកម្ពុជា ឱ្យស្របតាម​តម្រូវការ​ការវិវត្តរចនាសម្ព័ន្ធសេដ្ឋកិច្ច និងទីផ្សារការងារ​ទាំងពេលបច្ចុប្បន្ន និងអនាគត។

ការសហការបានធ្វើឡើងរវាង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Nianshan Zhang អគ្គនាយកនៃនាយកដ្ឋានប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។

នាឱកាសនោះ លោក ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយ ADB ដែលសម្រេចបាននូវសមិទ្ធផលជាទីមោទន ក្នុងការគាំទ្រការអភិវឌ្ឍជំនាញកម្លាំងពលកម្ម និងពង្រឹងសមត្ថភាពប្រកួតប្រជែង ជាពិសេសក្នុងការធ្វើទំនើបកម្មប្រព័ន្ធ TVET។

លោកបានលើកឡើងពីសារៈសំខាន់វិស័យ TVET ដែលជាគ្រឹះសម្រាប់ការបំប្លែងកម្លាំងពលកម្មតាមរយៈការពង្រឹងជំនាញ និងការរៀនជំនាញថ្មី ដែលផ្តល់ឱកាសស្មើគ្នា ស្របតាមតម្រូវការមាគ៌ាឧស្សាហកម្មហូបនីកម្មកម្ពុជា ហើយក្រសួងការងារបាន នឹងកំពុងពង្រីកវិសាលភាព TVET តាមអនុវត្តគន្លងអប់រំថ្មីទៅកាន់តំបន់គោលដៅ ជាពិសេសនៅតាមទីតាំងក្បែរតំបន់សេដ្ឋកិច្ចពិសេស។

លោកបញ្ជាក់ថា តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយ ADB កម្ពុជាបានជួយយុវជនជាច្រើនឱ្យទទួលបានជំនាញ លើកកម្ពស់សមត្ថភាពល្អជាងមុន និងទទួលបានការងារល្អប្រសើរ បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាល បង្កើនចំណូល និងចូលរួមកាត់បន្ថយភាពក្រីក្រ។ ក្រសួងបានជម្នះឧបសគ្គជាច្រើន ព្រោះថាវិស័យ TVET កាលពីមុនត្រូវបានចាត់ទុកថា ជាវិស័យមិនសូវសំខាន់ តែបច្ចុប្បន្ន ប្រជាពលរដ្ឋ ជាពិសេសយុវជនកាន់តែច្រើនកំពុងចាប់អារម្មណ៍លើ TVET ហើយរាជរដ្ឋាភិបាលក៏បានបង្កើនការវិនិយោគគាំទ្រ​ជាបន្តបន្ទាប់ផងដែរ។

ជាការឆ្លើយតប លោក Zhang បានលើកឡើងថា ADB និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារមានទំនាក់ទំនងរឹងមាំដ៏យូរអង្វែង ដែលសម្រេចបានសមិទ្ធផលជាច្រើន ហើយ ADB តែងតែផ្តល់អាទិភាពខ្ពស់ដល់ការជំរុញលើកកម្ពស់វិស័យ TVET ជានិច្ច និងត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសហការ៕

The post ក្រសួងការងារ និង ADB សហការលើកកម្ពស់វិស័យ TVET ឱ្យស្របតាម​តម្រូវការ​ការវិវត្តរចនាសម្ព័ន្ធសេដ្ឋកិច្ច និងទីផ្សារការងារ​កម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត appeared first on .

ADB ផ្តល់មូលនិធិ៥០ លានដុល្លារ ជួយបង្កើនស្ថិរភាពហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់កម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអនុម័តវិធីសាស្រ្តកម្មវិធី និងកម្ចីផ្អែកលើគោលនយោបាយចំនួន ៥០ លានដុល្លារ ដើម្បីពង្រឹងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ដោយផ្តោតលើទាំងគ្រឹះស្ថានធនាគារ និង គ្រឹះស្ថានដែលមិនមែនជាធនាគារព្រមទាំងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល និងសមត្ថភាពហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។

កម្មវិធីអភិវឌ្ឍន៍ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ននិងនិរន្តរភាពនេះ មានគោលបំណងលើកកម្ពស់សមត្ថភាព ស្ថិរភាព និង ការអនុវត្តប្រតិបត្តិការរបស់វិស័យនេះ សំដៅជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប្រកបដោយបរិយាបន្ន និងភាពធន់។

នាយកស្តីទីរបស់ ADB ប្រចាំប្រទេសកម្ពុជា លោក Anthony Gill មានប្រសាសន៍ថា «ដំណើររបស់កម្ពុជា ឆ្ពោះទៅរកកំណើនប្រកបដោយបរិយាបន្ននិងនិរន្តរភាព បានចាក់ឫសក្នុងចក្ខុវិស័យរបស់ប្រទេសដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ តាមរយៈការវិនិយោគលើកម្មវិធីនេះ ADB គាំទ្រកម្ពុជាក្នុងការពង្រឹងសមត្ថភាព ស្ថិរភាព និងការអនុវត្តប្រតិបត្តិការវិស័យហិរញ្ញវត្ថុរបស់ប្រទេស កសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនដែលធន់ ពង្រីកបរិយាបន្នហិរញ្ញវត្ថុ និង ជំរុញសក្តានុពលវិស័យឯកជន។ តាមរយៈការពង្រឹងប្រព័ន្ធអេកូហិរញ្ញវត្ថុប្រកបដោយថាមពល និង បរិយាបន្ន។

ខណៈពេលដែលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ការអភិវឌ្ឍបន្ថែមគឺចាំបាច់ដើម្បីជំរុញសក្តានុពលពេញលេញរបស់ប្រទេស។ បញ្ហាប្រឈមដូចជា សកម្មភាពទីផ្សារមិនទាន់ខ្លាំងក្លា ការទទួលបានសេវានៅមានកម្រិត និង ចន្លោះប្រហោងក្នុងការការពារអ្នកវិនិយោគ នៅតែមាន ទន្ទឹមនឹងក្របខ័ណ្ឌបទប្បញ្ញត្តិដែលមិនទាន់បានអភិវឌ្ឍពេញលេញ ចំណេះដឹងផ្នែកហិរញ្ញវត្ថុទាប និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលមិនទាន់គ្រប់គ្រាន់។

ដំណាក់កាលដំបូងនៃកម្មវិធីដែលបានអនុម័តនេះ ផ្តោតលើការពង្រឹងបរិយាកាសបទប្បញ្ញត្តិ ស្ថិរភាពហិរញ្ញវត្ថុ សកម្មភាពទីផ្សារ និង ការការពារអ្នកប្រើប្រាស់ ជាមួយនឹងការបង្កើតផែនការយុទ្ធសាស្រ្តសម្រាប់បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ទ្រព្យឌីជីថល និងរូបិយប័ណ្ណគ្រីបតូ និងការផ្តល់ហិរញ្ញប្បទានទៅវិញទៅមកតាមវិស័យ។ ការអនុវត្តយុទ្ធសាស្ត្រអប់រំផ្នែកហិរញ្ញវត្ថុ នឹងជួយបង្កើតបរិយាកាស អំណោយផលសម្រាប់ហិរញ្ញវត្ថុដែលមានបរិយាបន្ន និងគាំទ្រដោយបច្ចេកវិទ្យា។

សូមជម្រាប់ថា ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និង ចីរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និង ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ក្នុងចំណោម ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕ អត្ថបទ៖ហ្សាលីន

The post ADB ផ្តល់មូលនិធិ៥០ លានដុល្លារ ជួយបង្កើនស្ថិរភាពហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់កម្ពុជា appeared first on .

ADB បានអនុម័តទឹកប្រាក់ ៨២,៥ លានដុល្លារ សម្រាប់ដំណាក់កាលទីពីរនៃកម្មវិធីអភិវឌ្ឍន៍វិស័យសម្រាប់អន្តរកម្មថាមពល (ETSDP) របស់កម្ពុជា
នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តដំណាក់កាលទីពីរនៃ កម្មវិធីអភិវឌ្ឍន៍វិស័យសម្រាប់អន្តរកម្មថាមពល (ETSDP) របស់កម្ពុជាដែលមានទឹកប្រាក់ ៨២,៥ លានដុល្លារ។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងនាថ្ងៃទី៧ ខែតុលានេះថា ដោយមានសហហិរញ្ញប្បទានពី មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (ASEAN Infrastructure Fund), មូលនិធិហិរញ្ញវត្ថុអាកាសធាតុអាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Climate Finance Fund), មូលនិធិអាកាសធាតុបៃតង(Green Climate Fund), និងចក្រភពអង់គ្លេស តាមរយៈ មូលនិធិហរញ្ញវត្ថុបៃតងដើម្បីជំរុញសេដ្ឋកិច្ចអាស៊ាន (ASEAN Catalytic Green Finance Facility) កម្មវិធីនេះមានគោលបំណង ផ្តល់ការគាំទ្រទូលំទូលាយ សម្រាប់អន្តរកម្មថាមពលស្អាតរបស់ប្រទេស ដោយរួមបញ្ចូលគ្នានូវកំណែទម្រង់គោលនយោបាយជាមួយនឹងគម្រោងវិនិយោគបច្ចេកវិទ្យាថ្មីៗ។

កម្មវិធីដំណាក់កាលទីមួយដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០២២ បានដាក់ចេញនូវវិធានការ គោលនយោបាយសំខាន់ៗ ដែលដឹកនាំវិស័យថាមពល ឆ្ពោះទៅរកការអភិវឌ្ឍថាមពលកកើតឡើងវិញប្រកបដោយប្រសិទ្ធភាព។ ផ្អែកលើមូលដ្ឋាននេះ កម្មវិធីដំណាក់កាលទីពីរ ជំរុញកំណែទម្រង់លិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រឹងក្របខ័ណ្ឌប្រសិទ្ធភាពថាមពល និងបង្កើនភាពច្បាស់លាស់ នៃគោលនយោបាយ សំដៅទាក់ទាញការវិនិយោគពីវិស័យឯកជន។ សមិទ្ធផលសំខាន់នៃកម្មវិធីនេះគឺ ការបង្កើតសំណុំបទប្បញ្ញត្តិដំបូងរបស់កម្ពុជាសម្រាប់បង្កើត ស្តង់ដារប្រសិទ្ធភាពថាមពលអប្បបរមា (Minimum Energy Performance Standards) សម្រាប់ឧបករណ៍អគ្គិសនី ដោយចាប់ផ្តើមពី ម៉ាស៊ីនត្រជាក់ ដែលរួមចំណែកធំបំផុតក្នុងការប្រើប្រាស់ថាមពលក្នុងវិស័យលំនៅដ្ឋាន។

ADB បានបន្ថែមថា កម្មវិធីដំណាក់កាលទីពីរនេះ ក៏នឹងបង្កើតមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (Energy Efficiency Revolving Fund) ផងដែរ ក្នុងគោលបំណងសម្របសម្រួលលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក ដើម្បីវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពល។ មូលនិធិបង្វិលនេះ នឹងត្រូវបានបង្កើតឡើងតាមរយៈរចនាសម្ព័ន្ធអន្តរការីហិរញ្ញវត្ថុ ដើម្បីឱ្យធនាគារក្នុងស្រុកអាចបង្កើនប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម សម្រាប់ការវិនិយោគ លើប្រសិទ្ធភាពថាមពល។ តាមរយៈការបញ្ចូលស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក និងការគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម មូលនិធិបង្វិលនេះត្រូវបានរំពឹងថានឹងពន្លឿនការវិនិយោគលើប្រសិទ្ធភាពថាមពលនៅទូទាំងប្រទេសកម្ពុជា។

នាយកស្តីទីធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា លោក Anthony Gill មានប្រសាសន៍ថា «ADB មានកិត្តិយសក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងដំណើរប្រកបដោយមហិច្ឆិតា និងការផ្លាស់ប្តូរក្នុងវិស័យថាមពល។ តាមរយៈកញ្ចប់ហិរញ្ញប្បទានកំណែទម្រង់ដ៏ទូលំទូលាយ ដែលរួមបញ្ចូលគ្នានូវការគាំទ្រគោលនយោបាយជាមួយនឹងការវិនិយោគជាយុទ្ធសាស្ត្រ កម្មវិធីអភិវឌ្ឍន៍វិស័យសម្រាប់អន្តរកម្មថាមពល នឹងគាំទ្រការប្រែក្លាយចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឱ្យទៅជាលទ្ធផលជាក់ស្តែង។ ការងារនេះរួមបញ្ចូលទាំងគោលដៅនៃការសម្រេចបាននូវថាមពលកកើតឡើងវិញចំនួន ៧0% ក្នុងល្បាយថាមពល នៅត្រឹមឆ្នាំ ២០៣០ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញប្រសិទ្ធភាពថាមពលប្រកបដោយតម្លៃសមរម្យ ដែលជាកត្តាចាំបាច់ដើម្បីធានាថាកំណើនរបស់កម្ពុជានៅតែមាននិរន្តរភាព។»

លោកបន្តថា កម្មវិធីដំណាក់កាលទីពីរនេះ នឹងត្រូវបន្តដោយដំណាក់កាលទីបីទៀតនៅឆ្នាំ ២០២៧ ដែលនឹងធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការពង្រីកក្របខ័ណ្ឌបទប្បញ្ញត្តិប្រសិទ្ធភាពថាមពល និងការបង្កើតស្តង់ដារបច្ចេកទេសសម្រាប់ថាមពលកកើតឡើងវិញសម្រាប់អគារ និងឧស្សាហកម្ម ដើម្បីទាក់ទាញការវិនិយោគពីវិស័យឯកជនបន្ថែមទៀត៕

The post ADB បានអនុម័តទឹកប្រាក់ ៨២,៥ លានដុល្លារ សម្រាប់ដំណាក់កាលទីពីរនៃកម្មវិធីអភិវឌ្ឍន៍វិស័យសម្រាប់អន្តរកម្មថាមពល (ETSDP) របស់កម្ពុជា appeared first on .

ADB បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា មកនៅត្រឹម ៥ % នៅឆ្នាំ២០២៦ខាងមុខ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជាពី៦.១% មក៤.៩% សម្រាប់ឆ្នាំ ២០២៥  ខណៈនិងពី៦.២% មក៥.០% សម្រាប់ឆ្នាំ២០២៦។ការបន្ទាបការព្យាករនេះ គឺដោយសារឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ច ទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាមេរិក។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB ដែលផ្សាយចេញនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ADB ក៏បានរំពឹងទុកអំពីកំណើនរឹងមាំដល់ឆ្នាំ ២០២៦ ដែលជំរុញដោយការបន្តលូតលាស់ នៃវិស័យឧស្សាហកម្ម និងលំហូរចូលជាបន្តបន្ទាប់ នៃការវិនិយោគផ្ទាល់ពីបរទេស។

ADB បានបញ្ជាក់ថា អតិផរណាត្រូវបានរំពឹងថា នឹងមានជាមធ្យមប្រម៉ាណ២.០% ទាំងនៅក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦។ ដោយក្នុងនោះ វិស័យឧស្សាហកម្មនឹងនៅតែជាម៉ាស៊ីនសេដ្ឋកិច្ចនាំមុខគេ។ កំណើនវិស័យសេវាកម្មត្រូវបានរំពឹងថានឹងថមថយមកត្រឹម ២.៨% ក្នុងឆ្នាំ ២០២៥ និង ២.៦% ក្នុងឆ្នាំ ២០២៦។ វិស័យទេសចរណ៍បង្ហាញពីការបន្តងើបឡើងវិញ នៅក្នុងឆមាស ទីមួយឆ្នាំ ២០២៥ ជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរពីសាធារណៈរដ្ឋប្រជាមានិតចិន។ ប៉ុន្តែភាពតានតឹងនៅតាមព្រំដែនជាមួយប្រទេសថៃដែលកំពុងបន្តកើតមាន នឹងរំខានដល់វិស័យទេសចរណ៍ និងសកម្មភាពនានាក្នុងវិស័យសេវាកម្មទូទៅ នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ និងពេលខាងមុខ។

វិស័យកសិកម្មត្រូវបានគេព្យាករថា នឹងកើនឡើងប្រមាណ ១.១% ក្នុងឆ្នាំ ២០២៥ និង ២០២៦ ជំរុញដោយតម្រូវការនាំចេញ ដែលកំពុងបន្ត និងការរំពឹងទុកពីការរួមចំណែករបស់កម្មករកសិកម្ម ដែលបានត្រឡប់មកពីប្រទេសថៃវិញក្នុងឆមាសទីពីរនៃឆ្នាំនេះ។

ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និង ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ក្នុងចំណោម ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕ អត្ថបទ៖ហ្សាលីន

The post ADB បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា មកនៅត្រឹម ៥ % នៅឆ្នាំ២០២៦ខាងមុខ appeared first on .

ADB ផ្តល់ជំនួយ៧លានដុល្លារ សាងសង់បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀងក្រុងក្រចេះ នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤
អនុគម្រោងសាងសង់បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀងក្រុងក្រចេះ នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែមីនានេះ ដោយគម្រោងនេះជាគម្រោងក្រោមជំនួយពីADB ដែលចំណាយថវិកាប្រមាណជា៧លានដុល្លារ។នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។

ពិធីបើកការដ្ឋានសាងសង់បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀងក្រុងក្រចេះ នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ បានធ្វើឡើងក្រោមអធិបតី ហេង សុថា អភិបាលរងខេត្តក្រចេះ និងលោក  ពូ ម៉ានិត អគ្គនាយករង តំណាងលោកអនុរដ្ឋលេខាធិការ និងជាប្រធានគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការចូលរួមពីតំណាងទីប្រឹក្សាបច្ចេកទេសរបស់ ADB ផងដែរ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។

លោក ពូ ម៉ានិត បានឱ្យដឹងថា គោលបំណងនៃការការសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀងក្នុងក្រចេះ គឺដើម្បីរំដោះទឹកភ្លៀងពីក្រុង ការពារការជន់លិច ក្នុងរដូវវស្សា ហើយប្រព័ន្ធនេះជួយបញ្ជៀសការលិចលង់ក្នុងក្រុង លើកកម្ពស់អនាម័យសុខភាព និងជីវភាពប្រជាជន ក៏ដូចជាជួយជំរុញសេដ្ឋកិច្ចក្នុងក្រុងទាំងមូល ។

លោកបន្តថា  ការងារសាងសង់បណ្ដាញលូ និងស្ថានីយបូមទឹកភ្លៀងនេះ គឺ១)-ការសាងសង់អគារស្ថានីយបូមមួយកន្លែង មានទំហំ ១៦.៧ម៉ែត្រx៣០ម៉ែត្រ ២)-មានសំណង់ម៉ាត់ឈ្នាងបង្ហូរទឹកចេញពីស្ថានីយទំហំ១៣.៤ម៉ែត្រx១៨.៥ម៉ែត្រ ៣)-មានបំពាក់ម៉ាស៊ីនបូមទឹកចំនួន៣ម៉ាស៊ីន មានសមត្ថភាពបូមទឹកបាន ១០៣៨០ ម៉ែត្រគូបក្នុងមួយម៉ោង ៤)-ផ្លូវបេតុងចូលស្ថានីយប្រវែង១១០ម៉ែត្រ ទទឹងផ្លូវ៧.៥ម៉ែត្រ ៥)-សាងសង់នូវបណ្ដាញលូបេតុងប្រអប់មេ ប្រវែង១១២៣ម៉ែត្រ ៦)-សាងសង់បណ្ដាញលូប្រមូលទឹក តភ្ជាប់ជាមួយបណ្ដាញលូចាស់ប្រវែង ៤៩៦ម៉ែត្រ ៧)-សាងសង់ប្រឡាយទឹករៀបថ្ម ទំហំទទឹងបាត្រប្រឡាយ១.៥ម៉ែត្រ ជម្រៅ៣ម៉ែត្រ ប្រវែង២២០ម៉ែត្រ ។

លោក ហេង សុថា អភិបាលរងខេត្តក្រចេះ បានគូសបញ្ជាក់ផងដែរថា ដោយមានជំនួយគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមការងារបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះទទួលបានទីលានទុកដាក់សំរាមក្រុងក្រចេះ ដែលបានសាងសង់រួចរាល់, គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀងក្រុងក្រចេះដែលកំពុងបើកការដ្ឋានសាងសង់, និងគម្រោងរៀបចំកែលម្អឡើងវិញនូវរង្វង់មូលព្រាបស ,អនុគម្រោងដាក់បង់អង្គុយ និងអំពូលភ្លើងប្រើពន្លឺសូឡាតាមមាត់ទន្លេ, គម្រោងរៀបចំកែលម្អឡើងវិញនូវរង្វង់មូលនាគបាញ់ទឹក និងរៀបចំទីកន្លែងសម្រាប់ហាត់ប្រាណ និងកន្លែងសម្រាប់ក្មេងលេងជាដើម ៕

The post ADB ផ្តល់ជំនួយ៧លានដុល្លារ សាងសង់បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀងក្រុងក្រចេះ នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ appeared first on .

ADB នឹងបង្កើនការផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំ ដល់ជាង៣៦ពាន់លានដុល្លារ
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃទី១៨ខែកុម្ភៈ បានអនុម័តផែនការដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួនបន្ថែម ៥0%សម្រាប់រយៈពេលមួយទសវត្សរ៍បន្ទាប់នេះ ។ នេះជាការបន្ថែមមូលដ្ឋានទុនរបស់ខ្លួន ដើម្បីបង្កើនផលជះនៃការអភិវឌ្ឍន៍នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។

យោងតាមសេចក្តីប្រកាសពត៌មានរបស់ ADB នេះជាការបង្កើនទំហំនៃការអាចផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំរបស់ ADB ពី ២៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ដល់ជាង ៣៦ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០៣៤ ។ ការពង្រីកការផ្តល់ហិរញ្ញប្បទាននេះនឹងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកកំពុងអភិវឌ្ឍ (DMCs) របស់ ADB ដើម្បីដោះស្រាយអាទិភាពនៃការអភិវឌ្ឍសំខាន់ៗនៅក្នុងតំបន់។

ប្រធាន ADB លោក Masatsugu Asakawa បានមានប្រសាសន៍ថា៖ «ផែនការនេះឆ្លើយតបទៅនឹងតម្រូវការដែលផ្លាស់ប្តូរនៃតំបន់របស់យើង និងបង្កើនផលជះនៃការងាររបស់ ADB ធ្វើឱ្យ ប្រសើរឡើងនូវជីវិតរស់នៅរបស់ប្រជាពលរដ្ឋ និងការពារភពផែនដីរបស់យើង។ ជាមួយការប្រើប្រាស់សមត្ថភាពផ្តល់ប្រាក់កម្ចីបន្ថែមរបស់យើង ផែនការប្រើប្រាស់មូលធននេះ អាចឱ្យយើងធ្វើការវិនិយោគជាយុទ្ធសាស្រ្តដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញ ព្រមទាំងបង្កើនគុណភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការរបស់យើងនៅក្នុងតំបន់។»

ផែនការប្រើប្រាស់មូលធននេះ តំណាងឱ្យជំហានបន្ទាប់នៃការវិវត្តកំពុងបន្តរបស់ ADB។ វាជាលទ្ធផលនៃកំណែទម្រង់ការគ្រប់គ្រងមូលធនឆ្នាំ ២០២៣ ដែលបង្កើនយ៉ាងខ្លាំងនូវសមត្ថភាពផ្តល់ហិរញ្ញប្បទានរបស់ ADB។ វាក៏ជាលទ្ធផលនៃ ការធ្វើបច្ចុប្បន្នភាពកាលពីឆ្នាំមុននៃយុទ្ធសាស្រ្តរួមរបស់ផែនការប្រើប្រាស់មូលធននេះ រំពឹងថានឹងមានការកើនឡើងយ៉ាងខ្លាំងនៃការសន្យាផ្តល់ប្រាក់កម្ចីរបស់ ADB ក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខ (ជាមួយការបង្កើនបុគ្គលិក និងធនធានជំនួយបច្ចេកទេស) បន្ទាប់ពីមានស្ថិរភាពកំណើន ប្រកបដោយនិរន្តរភាពក្នុងរយៈកាលកន្លងទៅ។

The post ADB នឹងបង្កើនការផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំ ដល់ជាង៣៦ពាន់លានដុល្លារ appeared first on .

ADB ប្រកាសផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងចំនួន ៤០៣ លានដុល្លារដល់កម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងដល់កម្ពុជាសម្រាប់ឆ្នាំ២០២៤ ក្នុងទំហំទឹកប្រាក់សរុបចំនួន ៤០៣លានដុល្លារ លើគម្រោងអភិវឌ្ឍន៍ចំនួន៥របស់កម្ពុជា ខណៈ៨០លានដុល្លារប្រើសម្រាប់វិស័យអប់រំ ។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៤ថា ខ្លួននឹងផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងក្នុងទំហំទឹកប្រាក់៤០៣ លានដុល្លារនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤។ កិច្ចព្រមព្រៀងជំនួយនេះនឹងផ្តោតលើការអភិវឌ្ឍវិស័យអប់រំ ពាណិជ្ជកម្ម ធនធានទឹកស្អាត អាកាសធាតុ និងអនាម័យតាមទីជនបទ។

ជុំវិញរឿងនេះ នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា លោកស្រីJyotsana Varma បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា “ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងភាពជាដៃគូរបស់យើងជាមួយប្រទេសកម្ពុជា ជាមួយនឹងការអនុម័តឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងចំនួន ៤០៣ លានដុល្លារ ក្រោមក្របខណ្ឌនៃយុទ្ធសាស្រ្តភាពជាដៃគូប្រទេសថ្មីរបស់យើងសម្រាប់ឆ្នាំ ២០២៤-២០២៨” ។

សូមបញ្ជាក់ដែរថា ការផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដោយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងនាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា លោកស្រី Jyotsana Varma ៕  អត្ថបទ៖ ហ្សាលីន

The post ADB ប្រកាសផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងចំនួន ៤០៣ លានដុល្លារដល់កម្ពុជា appeared first on .

ADB ព្យាករកំណើនសេដ្ឋកិច្ច ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីនិងប៉ាស៊ីហ្វិកកើនដល់៥% សម្រាប់ឆ្នាំ ២០២៤
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិកនៅឆ្នាំនេះដល់ ៥,0% ពីការព្យាករពីមុន ៤,៩% ដោយសារការកើនឡើងនៃការនាំចេញក្នុងតំបន់ជាមួយនឹងតម្រូវការក្នុងស្រុកដែលធន់។ ទស្សនវិស័យកំណើនសម្រាប់ឆ្នាំក្រោយត្រូវបានរក្សានៅ ៤,៩% ។

អតិផរណាត្រូវបានព្យាករថានឹងធ្លាក់ចុះមកនៅត្រឹម ២,៩% នៅឆ្នាំនេះ ខណៈដែលតម្លៃអាហារពិភពលោក និងផលប៉ះពាល់នៃអត្រាការប្រាក់ខ្ពស់ មានការថមថយ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយនៃ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ADO) ដែលចេញផ្សាយនៅថ្ងៃនេះ។

បន្ទាប់ពីការងើបឡើងវិញក្រោយជំងឺរាតត្បាតដែលជំរុញជាចម្បងដោយតម្រូវការក្នុងស្រុក ការនាំចេញកំពុងស្ទុះងើបឡើងវិញ និងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។ តម្រូវការសកលខ្លាំងលើគ្រឿងអេឡិចត្រូនិក ជាពិសេស semiconductors ដែលប្រើសម្រាប់កម្មវិធីបច្ចេកវិទ្យាខ្ពស់ និងបញ្ញាសិប្បនិម្មិត កំពុងជំរុញការនាំចេញនៃប្រទេសមួយចំនួនក្នុងតំបន់អាស៊ី។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានមានប្រសាសន៍ថា «ភាគច្រើននៃប្រទេសនៅ អាស៊ី និងប៉ាស៊ីហ្វិកកំពុងមើលឃើញកំណើនសេដ្ឋកិច្ចខ្ពស់ជាងកាលពីឆមាសទីពីរនៃឆ្នាំមុន។ មូលដ្ឋានគ្រឹះនៃតំបន់នៅតែរឹងមាំ ប៉ុន្តែអ្នកបង្កើតគោលនយោបាយនៅតែត្រូវយកចិត្តទុកដាក់ លើហានិភ័យមួយចំនួនដែលអាចប៉ះពាល់ដល់ទស្សនវិស័យនេះ ដែលរួមមានភាពមិនច្បាស់លាស់ទាក់ទងនឹងលទ្ធផលបោះឆ្នោតនៅក្នុងប្រទេសសេដ្ឋកិច្ចធំៗ ការសម្រេចលើចិត្តអត្រាការប្រាក់ និង ភាពតានតឹងភូមិសាស្ត្រនយោបាយ។»

ខណៈពេលដែល អតិផរណាកំពុងថយទៅរកកម្រិតមុនមានការរាតត្បាតនៅក្នុងតំបន់ទាំងមូល សម្ពាធតម្លៃនៅតែកើនឡើងនៅក្នុងប្រទេសមួយចំនួន។ អតិផរណាម្ហូបអាហារនៅតែមានកម្រិតខ្ពស់នៅអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដែលមួយផ្នែកដោយសារអាកាសធាតុមិនល្អ និងការរឹតបន្តឹងការនាំចេញអាហារនៅក្នុងប្រទេសមួយចំនួន។

ការព្យាករកំណើនសម្រាប់សាធារណៈរដ្ឋប្រជាមានិតចិន (PRC) ដែលជាសេដ្ឋកិច្ចធំបំផុតក្នុងតំបន់ត្រូវបានរក្សានៅ ៤,៨% នៅឆ្នាំនេះ។ ការបន្តស្ទុះងើបឡើងវិញនៃការប្រើប្រាស់សេវាកម្ម ព្រមទាំងការនាំចេញ និងសកម្មភាពឧស្សាហកម្មខ្ពស់ជាងការរំពឹងទុក កំពុងគាំទ្រដល់កំណើន បើទោះបីជាវិស័យអចលនទ្រព្យរបស់ PRC ដែលកំពុងជួបការលំបាក មិនទាន់មានស្ថិរភាពក៏ដោយ។ រដ្ឋាភិបាលបានដាក់ចេញវិធានការគោលនយោបាយបន្ថែមក្នុងខែឧសភា ដើម្បីគាំទ្រទីផ្សារអចលនទ្រព្យ។

ទស្សនវិស័យសម្រាប់ប្រទេសឥណ្ឌា ដែលជាសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតក្នុងតំបន់ ក៏មិនផ្លាស់ប្តូរដែរក្នុងអត្រា ៧,0% សម្រាប់ឆ្នាំសារពើពន្ធ ២០២៤។ វិស័យឧស្សាហកម្មរបស់ប្រទេសឥណ្ឌាត្រូវបានព្យាករថានឹងកើនឡើងខ្លាំង ដែលជំរុញដោយការផលិត និងតម្រូវការខ្ពស់ក្នុងការសាងសង់។ កសិកម្មត្រូវបានគេរំពឹងថានឹងងើបឡើងវិញខណៈមានការព្យាករអំពីខ្យល់មូសុងច្រើនជាងធម្មតា ជាមួយតម្រូវការវិនិយោគនៅតែរឹងមាំ ដែលនាំមុខដោយការវិនិយោគសាធារណៈ។

សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ការព្យាករកំណើនត្រូវបានរក្សានៅកម្រិត ៤,៦% នៅឆ្នាំនេះ ខណៈមានភាពប្រសើរឡើងយ៉ាងខ្លាំងទាំងតម្រូវការក្នុងស្រុក និងពីខាងក្រៅ។ ទស្សនវិស័យឆ្នាំនេះសម្រាប់ Caucasus (តំបន់ព្រំដែនរវាងអឺរ៉ុបប៉ែកអាគ្នេយ៍ និងអាស៊ីខាងលិច) និងអាស៊ីកណ្តាលនឹងកើនឡើងដល់ ៤,៥% ពីការព្យាករពីមុន ៤,៣% ដែលជំរុញខ្លះដោយកំណើនខ្លាំងជាងការរំពឹងទុកនៅ អាស៊ែបៃហ្សង់ និងសាធារណរដ្ឋកៀហ្ស៊ីស៊ី។ នៅតំបន់ប៉ាស៊ីហ្វិក ទស្សនវិស័យសម្រាប់ឆ្នាំ ២០២៤ រក្សាបាននូវ កំណើន ៣,៣% ដែលជំរុញដោយការចំណាយលើវិស័យទេសចរណ៍ និង ហេដ្ឋារចនាសម្ព័ន្ធ រួមជាមួយនឹងសកម្មភាពរុករករ៉ែដែលសកម្មឡើងវិញនៅក្នុងប្រទេសប៉ាពួញូហ្គីណេ។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង៕

The post ADB ព្យាករកំណើនសេដ្ឋកិច្ច ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីនិងប៉ាស៊ីហ្វិកកើនដល់៥% សម្រាប់ឆ្នាំ ២០២៤ appeared first on .

ADB៖ ឆ្នាំនេះប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកមានកំណើន GDP ជាមធ្យម៤,៩%
យោងទៅតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា ប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក នឹងមានកំណើន GDP ជាមធ្យម៤,៩% នៅឆ្នាំនេះ ដោយសារតែតម្រូវការក្នុងស្រុកមានភាពរឹងមាំ និងការងើបឡើងវិញនៃវិស័យទេសចរណ៍។

ជាមួយគ្នា អតិផរណារបស់ប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកក៏ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកត្រឹម៣,២% នៅឆ្នាំ២០២៤ និងធ្លាក់ចុះបន្ថែមទៀតមកដល់ចំនួន៣% នៅឆ្នាំក្រោយ។

ក្នុងនោះ GDP របស់ប្រទេសកម្ពុជានៅឆ្នាំនេះនឹងមានកំណើន៥,៨% ចំណែកឯនៅឆ្នាំក្រោយក៏នឹងមានកំណើនរហូតដល់ទៅ៦% ស្របពេលប្រទេសឥណ្ឌាត្រូវបានគេរំពឹងថា នឹងនៅតែជាប្រទេសដែលមានសេដ្ឋកិច្ចដ៏សំខាន់មួយនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដ្បិត GDP របស់ប្រទេសនេះអាចនឹងមានការកើនឡើងរហូតដល់ទៅ៧% នៅឆ្នាំ២០២៤ និង៧,២% នៅឆ្នាំក្រោយ។​ ប៉ុន្តែមហាអំណាចសេដ្ឋកិច្ចចិនបែរជាត្រូវបានគេរំពឹងថា នឹងមានការថមថយចុះទៅវិញ ពោលពីចំនួន៥,២% កាលពីឆ្នាំមុនមកនៅត្រឹម៤,៨% ប៉ុណ្ណោះនៅឆ្នាំ២០២៤ និងបន្តធ្លាក់ទៀតដល់ចំំនួន៤,៥% នៅឆ្នាំក្រោយ។

គួរបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ១៩៦៦ និងមានសមាជិករហូតដល់ ៦៨ប្រទេស ខណៈធនាគារមួយនេះបានប្តេជ្ញាចិត្តក្នុងការសម្រេចឲ្យបាននូវភាពរីកចម្រើន ភាពធន់ និងរក្សានិរន្តរភាពលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការលុបបំបាត់ភាពក្រីក្រនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕

The post ADB៖ ឆ្នាំនេះប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកមានកំណើន GDP ជាមធ្យម៤,៩% appeared first on .

ធនាគារADB បញ្ចេញទឹកប្រាក់ ១០០ ពាន់លានដុល្លារ ដើម្បីជួយដល់អាស៊ី និងប៉ាស៊ីហ្វិក
ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថាADB នៅថ្ងៃនេះបានអនុម័តកំណែទម្រង់ការគ្រប់គ្រងមូលធនដែលបញ្ចេញទឹកប្រាក់ ១00 ពាន់លានដុល្លារ ជាទំហំនៃការផ្តល់មូលនិធិថ្មី ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ ដើម្បីដោះស្រាយវិបត្តិដែលកើតផ្ទួនៗ និងបន្តបន្ទាប់គ្នាក្នុងតំបន់។

ការពង្រីកទំហំមូលនិធិនេះនឹងត្រូវបង្កើនថែមទៀត តាមរយៈការកៀងគរមូលធនឯកជននិងមូលនិធិក្នុងស្រុក ដើម្បីដំឡើងពីចំនួនពាន់លានទៅចំនួនពាន់ពាន់លានដែលនឹងត្រូវការដើម្បីដោះស្រាយវិបត្តិអាកាសធាតុ។នេះបើយោងតាមADBឱ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញានេះ។

បើតាមធនាគារ ADB កំណែទម្រង់ទាំងនេះត្រូវបានធ្វើឡើងតាមរយៈ ការធ្វើបច្ចុប្បន្នភាពនៃក្របខណ្ឌភាពគ្រប់គ្រាន់នៃមូលធនរបស់ ADB។ វាពង្រីកបរិមាណនៃការប្តេជ្ញាជួយថ្មីប្រចាំឆ្នាំរបស់ADBដល់ជាង ៣៦ ពាន់លានដុល្លារ ពោលគឺកើនឡើងប្រមាណ ១០ ពាន់លានដុល្លារ ឬប្រហែល ៤0% ។ការដំឡើងនេះអាចធ្វើទៅបានដោយសារការបង្កើនកម្រិតនៃមូលធនភាវូនីយកម្មរបស់ ADB ជាមួយការរក្សាបាននូវហានិភ័យនានារបស់វា។កំណែទម្រង់ទាំងនេះក៏បង្កើតជា ជំនួយដល់ការផ្តល់កម្ចីដោះស្រាយបញ្ហារំខានដល់ដំណើរសេដ្ឋកិច្ច  ដើម្បីគាំទ្រដល់ប្រទេសសមាជិកកំពុងអភិវឌ្ឍ(DMCs) របស់ ADB ដែលប្រឈមនឹងវិបត្តិដែលមិននឹកស្មានដល់។

វិធានការទាំងនេះ ដែលនឹងអនុញ្ញាតឱ្យ ADB ផ្តល់ហិរញ្ញប្បទានផ្ទាល់ខ្លួនរហូតដល់ ៣៦០ ពាន់លានដុល្លារដល់ DMCs និងអតិថិជនផ្នែកឯកជនរបស់ខ្លួនក្នុងទសវត្សរ៍ក្រោយ ត្រូវបានរៀបចំឡើងដើម្បីធានាថា ADB រក្សាចំណាត់ថ្នាក់ឥណទាន AAA របស់ខ្លួន និងសមត្ថភាពរបស់ខ្លួនក្នុងការផ្តល់មូលនិធិដល់ DMCs ក្នុងតម្លៃទាបនិងមានកាលកំណត់វែង។កំណែទម្រង់នេះការពារការវាយតម្លៃឥណទាន AAA របស់ ADB បន្ថែមទៀតតាមរយៈការអនុវត្តផែនការស្តារឡើងវិញ ដែលនឹងការពារការថយចុះនៃដើមទុនក្នុងអំឡុងពេលមានភាពតានតឹងផ្នែកហិរញ្ញវត្ថុ។ក្របខណ្ឌភាពគ្រប់គ្រាន់នៃមូលធនរបស់ ADB នឹងត្រូវពិនិត្យឡើងវិញរៀងរាល់បីឆ្នាំម្តង។

ប្រធាន ADB លោក Masatsugu Asakawa មានប្រសាសន៍ថា «កំណែទម្រង់សំខាន់ៗទាំងនេះនឹងចូលរួមយ៉ាងខ្លាំងក្លាក្នុងការពង្រីកសមត្ថភាពរបស់ ADB ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សំខាន់ៗជាច្រើននៅទូទាំងអាស៊ីនិងប៉ាស៊ីហ្វិក ដែលរួមមានធនធានសម្បទាន កាន់តែច្រើនសម្រាប់សមាជិកដែលងាយរងគ្រោះរបស់យើង។ការសម្រេចចិត្តរបស់យើងនៅថ្ងៃនេះ គឺជាផ្នែកមួយនៃការឆ្លើយ តបរបស់ ADB ចំពោះការអំពាវនាវឱ្យធនាគារអភិវឌ្ឍន៍ពហុភាគី  ជួយកាន់តែច្រើននិងលឿន ជាងមុនជាមួយនឹងធនធានរបស់យើង។ធនធានទាំងនេះ នឹងជួយតំបន់នេះគ្រប់គ្រងសំណុំស្មុគស្មាញ នៃវិបត្តិកើនឡើងផ្ទួនគ្នា ដោះស្រាយវិសមភាពយេនឌ័រ និងផ្តល់តម្រូវការជាមូលដ្ឋានក្នុងបរិបទបញ្ហា ប្រឈមនៃការប្រែប្រួលអាកាសធាតុ។ទំហំនៃការផ្តល់ប្រាក់កម្ចីបន្ថែមនេះ នឹងត្រូវបានពង្រីកបន្ថែមទៀត ដោយការខិតខំប្រឹងប្រែងបន្ថែមដើម្បីប្រមូលមូលធនឯកជន និងមូលធនក្នុងស្រុក និងដើម្បីបង្កើន ឥទ្ធិពលនៃការងាររបស់យើង»។

ការកៀរគរមូលធនឯកជននឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនមូលធនពី ចំនួនពាន់លាន(millions) ទៅពាន់ពាន់លាន (trillions) ដោយពង្រីកការចូលរួមរបស់វិស័យឯកជននៅក្នុងការងារ អភិវឌ្ឍន៍។សកម្មភាពនៅថ្នាក់លើ នឹងជួយកែលម្អគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងស្ថាប័ន និង បរិយាកាស អំណោយផលសម្រាប់ការវិនិយោគរបស់វិស័យឯកជន ដែលជំរុញឱ្យមានការកើនឡើងនៃការ វិនិយោគក្នុងស្រុក និងបរទេស។ជំនួយផ្នែកប្រឹក្សាសម្រាប់ថ្នាក់មធ្យម នឹងជួយបង្កើតគម្រោងត្រៀម និង រៀបចំគម្រោងដែលនឹងទទួលបានជោគជ័យដើម្បីអាចទាក់ទាញការវិនិយោគពីវិស័យឯកជន។

ការផ្តល់ហិរញ្ញប្បទាននៅថ្នាក់ក្រោម នឹងត្រូវបានរៀបចំឡើងដើម្បីប្រមូលផ្តុំមូលធនឯកជន សម្រាប់គម្រោង អភិវឌ្ឍន៍ រួមទាំងការកាត់បន្ថយហានិភ័យសម្រាប់វិស័យឯកជនផងដែរ។ការសម្រួលពីថ្នាក់លើ និងការ កៀរគរមូលធននិងការចូលរួមនៅថ្នាក់កណ្តាលនិងថ្នាក់ក្រោម នឹងបន្ថែមសមត្ថភាពគាំទ្ររបស់ ADB ដោយបង្កើនធនធានដែលមានសម្រាប់គាំទ្រការអភិវឌ្ឍក្នុងតំបន់៕

អត្ថបទ៖សារេត

The post ធនាគារADB បញ្ចេញទឹកប្រាក់ ១០០ ពាន់លានដុល្លារ ដើម្បីជួយដល់អាស៊ី និងប៉ាស៊ីហ្វិក appeared first on .