ធនាគារ AIIB

ប្រធានធនាគារ AIIB ៖កម្ពុជា គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយ
ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានកម្ពុជា គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយហើយធនាគារក៏ប្ដេជ្ញាបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជាផងដែរ។នេះបើយោងតាមប្រសាសន៍របស់លោកស្រី Zou Jiayi ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ក្នុងជំនួបជាមួួ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនៃជំនួបនេះ លោកស្រីប្រធានធនាគារ AIIB បានកោតសរសើរសមិទ្ធផល និងការរីកចម្រើនយ៉ាងរហ័សនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ជាតិរយៈពេលវែងរបស់រាជរដ្ឋាភិបាល។ លោកស្រីបានគោរពជម្រាបជូនសម្តេចធិបតីអំពីគោលនយោបាយអាទិភាព ៤ របស់ធនាគារ ដែលរួមមាន៖ ការប្រែប្រួលអាកាសធាតុ និងថាមពលស្អាត, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងឆ្លងប្រទេស, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្របច្ចេកវិទ្យា, និង ការអភិវឌ្ឍវិស័យឯកជន។ លោកជំទាវបានសង្កត់ធ្ងន់ថា គោលនយោបាយអាទិភាពទាំងនេះមានសង្គតិភាព ទៅនឹងចក្ខុវិស័យអភិវឌ្ឍន៍របស់កម្ពុជា។

ទន្ទឹមគ្នានេះ លោកស្រីក៏បានបញ្ជាក់ដែរថា កម្ពុជាគឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយ និងប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានា នៅកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។

ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ ហើយមានជំនឿថា ក្រោមការដឹកនាំរបស់លោកស្រី កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ធនាគារ AIIB នឹងកាន់តែរឹងមាំ និងមានផ្លែផ្កាបន្ថែមទៀត។ សម្តេចធិបតីបានគូសបញ្ជាក់ថា គោលនយោបាយអាទិភាពទាំង ៤ របស់ធនាគារ AIIB ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងវិស័យអាទិភាពរបស់កម្ពុជា។

សម្ដេចធិបតីបានបន្ថែមទៀតថា ចំពោះការអភិវឌ្ឍថាមពលស្អាត រាជរដ្ឋាភិបាលកម្ពុជាបានដាក់គោលដៅជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៧០% នៅឆ្នាំ២០៣០ និងបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តឱ្យប្រើប្រាស់រថយន្តអគ្គិសនី (EV) ដើម្បីរួមចំណែកឈានទៅសម្រេចបាននូវគោលដៅ អព្យាក្រឹតកាបូន នាពេលអនាគត។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីការកែសម្រួលវិធានការចាំបាច់មួយចំនួន ក្នុងវិស័យឡូជីស្ទិក និងថាមពល ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និងសកលលោក។

សូមជម្រាបដែរថា ឆ្លៀតក្នុងឱកាសនោះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យធនាគារ AIIB បន្តពិភាក្សា និងផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជំរុញការអនុវត្តគម្រោងសហប្រតិបត្តិការជាក់ស្ដែងឱ្យសម្រេចបាននូវលទ្ធផលជាអតិបរមាសម្រាប់ប្រជាជនកម្ពុជា៕អត្ថបទ៖ហ្សាលីន

The post ប្រធានធនាគារ AIIB ៖កម្ពុជា គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយ appeared first on .