ធនាគារ​ UBS

កំពូលអ្នកមានៗ នៅលើពិភពលោក កំពុងកាន់កាប់ទ្រព្យសកម្មដែលមានតម្លៃជាប្រាក់ដុល្លារតិចជាងមុន
យោងតាមរបាយការណ៍ចុងក្រោយមួយដែលចេញផ្សាយថ្មីៗនេះ ដោយធនាគារស្វីស UBS បានបង្ហាញឲ្យដឹងថា គ្រួសារកំពូលអ្នកមានៗ នៅលើពិភពលោកកំពុងកាត់បន្ថយការកាន់កាប់ទ្រព្យសកម្មជាប្រាក់ដុល្លាររបស់ពួកគេ ដោយសារតែភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងបំណុលសាធារណៈរបស់សហរដ្ឋអាមេរិកកើនឡើង។

UBS បង្ហាញឲ្យដឹងទៀតថា ការធ្លាក់ចុះតម្លៃនៃតម្លៃប្រាក់ដុល្លារអាមេរិកក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានជំរុញឱ្យក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មគ្រួសារជាច្រើន ដែលត្រូវបានគេស្គាល់ផងដែរថាជាការិយាល័យគ្រួសារ ពិនិត្យឡើងវិញនូវផលប័ត្រវិនិយោគរបស់ពួកគេ។

យ៉ាងណាមិញ ក្នុងចំណោមគ្រួសារអ្នកមានៗទាំងនោះ បានសន្និដ្ឋានថាពួកគេកំពុងកាន់កាប់ទ្រព្យសកម្មជាប្រាក់ដុល្លារអាមេរិកច្រើនលើសលប់ពេក ហើយ ៦៥% ផ្សេងទៀត ជឿថាទំនុកចិត្តលើតួនាទីរបស់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណបម្រុង នឹងធ្លាក់ចុះខ្សោយ ដែលនាំឱ្យមានការពិនិត្យឡើងវិញនូវការកាន់កាប់ទ្រព្យសកម្មរបស់ពួកគេដែលមានតម្លៃជាប្រាក់ដុល្លារអាមេរិកនេះ។

និន្នាការនេះ ហាក់កំពុងជួយឱ្យប្រាក់អឺរ៉ូ និងប្រាក់ហ្វ្រង់ស្វីសលេចចេញជាជម្រើសដែលត្រូវអាចយកមកជំនួសប្រាក់ដុល្លារអាមេរិកវិញ។ យោងតាមលោក Benjamin Cavalli ប្រធានអតិថិជនយុទ្ធសាស្ត្រនៅ UBS Global Asset Management បានមានប្រសាសន៍ថា ៖”ការិយាល័យគ្រួសារជាច្រើនកំពុងពិចារណាកាត់បន្ថយការប៉ះពាល់របស់ពួកគេចំពោះប្រាក់ដុល្លារអាមេរិក ឬមានគម្រោងធ្វើពិពិធកម្មក្នុងតំបន់”។

គួរជម្រាបជូនផងដែរថា ជុំវិញការស្ទង់មតិនេះ ត្រូវបានធ្វើឡើងក្នុងត្រីមាសទីមួយ ពាក់ព័ន្ធនឹងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មគ្រួសារចំនួន ៣០៧ នៅទូទាំងទីផ្សារជាង ៣០ ដែលមានទ្រព្យសម្បត្តិសរុបមធ្យម ២,៧ពាន់លានដុល្លារក្នុងមួយក្រុមហ៊ុន។ ហើយជាលទ្ធផលបានបង្ហាញថា ៦០% មានគម្រោងកែសម្រួលការបែងចែកទ្រព្យសកម្មរបស់ពួកគេក្នុងរយៈពេល ១២ខែខាងមុខ ដែលជាកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់មានដែលដកស្រង់ដោយ UBS៕

The post កំពូលអ្នកមានៗ នៅលើពិភពលោក កំពុងកាន់កាប់ទ្រព្យសកម្មដែលមានតម្លៃជាប្រាក់ដុល្លារតិចជាងមុន appeared first on .

ធនាគារកំពូលៗ កាត់បន្ថយបុគ្គលិកច្រើនជាង ៦០ ០០០នាក់ ក្នុងឆ្នាំ២០២៣
ធនាគារលំដាប់កំពូលៗចំនួន ២០ បានកាត់បន្ថយបុគ្គលិកសរុបនៅក្នុងឆ្នាំ២០២៣ ច្រើនជាង ៦០ ០០០នាក់ ខណៈការកាត់បន្ថយនេះ ត្រូវបានគេចាត់ទុកថា ជាឆ្នាំដែលអាក្រក់បំផុតនៅក្នុងវិស័យធនាគារ តាំងពីផ្ទុះវិបត្តិហិរញ្ញវត្ថុសកលកាលពីឆ្នាំ២០០៨។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Financial Times បានបង្ហាញថា ធនាគារកំពូលនៅប្រទេសស្វីស គឺ UBS បានកាត់បន្ថយបុគ្គលិកច្រើនបំផុត ខណៈធនាគារ Wells Fargo នៅសហរដ្ឋអាមេរិកក៏បន្ថយបុគ្គលិករាប់ម៉ឹននាក់ផងដែរ។

Signage at the UBS flagship office in New York, US, on Tuesday, March 21, 2023. UBS Group AG jumped as much as 10%, on track for its biggest gain since March 2020, as investor optimism about the takeover of its largest rival gathered pace. Photographer: Angus Mordant/Bloomberg

កាលពីខែវិច្ឆិកា ធនាគារ UBS បានបង្ហាញរបាយការណ៍កាត់បន្ថយបុគ្គលិក រហូតដល់ ១៣ ០០០នាក់ ស្របពេលចំនួនបុគ្គលិកនៅធនាគារ Wells Fargo មានការថយចុះរហូតដល់ ១២ ០០០នាក់ឯណោះ។

សូមជម្រាបបន្ថែមថា ក្នុងចំណោមការកាត់បន្ថយបុគ្គលិកដ៏សំបើមនេះ ធនាគារខ្នាតយក្សនៅអាមេរិក មានការបន្ថយបុគ្គលិកច្រើនជាងធនាគារផ្សេងនៅតំបន់អឺរ៉ុប ពោលសរុបការកាត់បន្ថយបុគ្គលិកធនាគារនៅអាមេរិក មានយ៉ាងហោចណាស់ ៣០ ០០០នាក់ឯណោះ។

រំលឹកបន្តិចថា មូលហេតុដែលធ្វើឲ្យវិស័យធនាគារពិភពលោក កំពុងមានហានិភ័យ គឺដោយសារការដួលរលំរបស់ធនាគារកំពូល Silicon Valley Bank និង First Republic Bank ដែលមានកង្វះខាតលើការគ្រប់គ្រងហានិភ័យ និងខ្វះការត្រួតពិនិត្យយ៉ាងដិតដល់ ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនអំណោយផល ស្របពេលវិស័យអចលនទ្រព្យនៅចិន​ជួបភាពរាំងស្ទះ បានធ្វើឲ្យវិស័យធនាគារពិភពលោក ក៏ផុងខ្លួនក្នុងរណ្ដៅបែបនេះផងដែរ៕

The post ធនាគារកំពូលៗ កាត់បន្ថយបុគ្គលិកច្រើនជាង ៦០ ០០០នាក់ ក្នុងឆ្នាំ២០២៣ appeared first on .