ធនាគារ wing

ធនាគារ វីង ប្រគល់វិញ្ញាបនបត្រលុបបំណុលផ្លូវការជូនយោធិនរងរបួស
គ្រួសារយោធិន ៣ នាក់នៅខេត្តឧត្តរមានជ័យ ទទួលបានការលុបបំណុលសរុបជិត ៥0.000 ដុល្លារអាមេរិក

ធនាគារ វីង បានប្រគល់វិញ្ញាបនបត្រផ្លូវការបញ្ជាក់ពីការលុបបំណុលដែលមានទឹកប្រាក់សរុបជិត ៥០.០០០ ដុល្លារអាមេរិក ជូនដល់គ្រួសារយោធិនរងរបួសចំនួន ៣នាក់ នៅក្នុងខេត្តឧត្តរមានជ័យ ដែលរងគ្រោះដោយសារជម្លោះព្រំដែនខ្មែរ-ថៃ។

ដោយ​អនុវត្ត​តាម​ការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  និងតបតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជាផងនោះ ធនាគារ វីង បានសម្រេចលុបចោលបំណុលទាំងស្រុងជូនដល់អតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនបានពលី ឬពិការក្នុងពេល​បំពេញ​បេសកកម្ម​ និងលុប​ចោល​បំណុលចំនួន ៧៥% សម្រាប់យោធិនដែលរងរបួស។ ចាប់តាំងពីចុងខែ កក្កដា ឆ្នាំ២០២៥មក ធនាគារ វីង បានធ្វើការដោយផ្ទាល់ជាមួយអាជ្ញាធរ និងគ្រួសារយោធិនដើម្បីធានាបាននូវដំណោះស្រាយឆាប់រហ័ស និងប្រកបដោយការគោរពដឹងគុណ។

ពិធីប្រគល់វិញ្ញាបនបត្រនេះត្រូវបានធ្វើឡើងនៅឯគេហដ្ឋានផ្ទាល់របស់គ្រួសារវីរយុទ្ធជនក្នុងខេត្តឧត្តរមានជ័យ។

លោក អ៊ុត សឿង អគ្គនាយករងប្រតិបត្តិ ទទួលបន្ទុកសេវាធនាគារបុគ្គល នៃធនាគារ វីង បានលើកឡើងថា៖ “តាងនាមឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ វីង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តជូនដល់វីរកងទ័ពចំពោះការពលីកម្មគ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិរបស់យើង។ បងប្អូនគឺជាវីរបុរសដ៏អង់អាចនៃកម្ពុជាយើង។ យើងខ្ញុំសង្ឃឹមថា ការបន្ធូរបន្ថយបំណុលនេះនឹងជួយសម្រាលបន្ទុកក្រុមគ្រួសាររបស់បងប្អូនក្នុងអំឡុងពេលដ៏លំបាកនេះ។”

គ្រួសារយោធិននីមួយៗបានទទួលការលុបបំណុល ៧៥% ពីធនាគារ វីង។ ក្នុងចំណោមនោះ លោក ណន ធា ដែលជាយោធិនរងរបួសនៅក្នុងប្រតិបត្តិការសឹក មានទីលំនៅឋិតក្នុងខេត្តឧត្តរមានជ័យ បានថ្លែងអំណរគុណជូនចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងធនាគារ វីង ដែលបានជួយគ្រួសាររបស់គាត់ក្នុងគ្រាដ៏សោកសៅនេះ។

លោក ណន ធា បាននិយាយថា៖ “ខ្ញុំនឹកស្មានមិនដល់ថា នឹងមានអ្នកណាមកជួយខ្ញុំដោយក្ដីមេត្តាបែបនេះឡើយ ខ្ញុំពិតជាអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងធនាគារ វីង ចំពោះសមានចិត្តនៃការយកចិត្តទុកដាក់ និងការជួយសម្រាលបន្ទុកដល់គ្រួសារខ្ញុំ។”

ចំណែកជនរងគ្រោះពីរគ្រួសារទៀតគឺ លោក ណុប​ វ៉ាន់ ជាយោធិនរងរបួសនៅក្នុងប្រតិបត្តិការសឹក និងអ្នកស្រី ផង់ ស្រីដាវ ដែលស្វាមីរបស់គាត់ជាមន្ត្រីប៉ូលីសការពារព្រំដែនហើយរងរបួសនៅក្នុងជម្លោះនេះផងដែរ។

តាំងពីជម្លោះនៅព្រំដែនបានកើតឡើង ក្រុមគ្រួសារជាច្រើនត្រូវបានបង្ខំចិត្តចាកចេញពីលំនៅឋាន។ ដោយមើលឃើញពីទុក្ខលំបាកនេះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានផ្តួចផ្តើម “មូលនិធិទ្រទ្រង់ជនភៀសសឹក” សម្រាប់ជួយទ្រទ្រង់ដល់គ្រួសាររងគ្រោះ ហើយបានអំពាវនាវដល់សាធារណជនឱ្យចូលរួមគាំទ្រផ្តល់ជំនួយដល់ពលរដ្ឋដែលរងគ្រោះ។ រហូតមកដល់បច្ចុប្បន្ន គ្រួសារជាង ២.០០០ គ្រួសារបានទទួលជំនួយតាមរយៈគំនិតផ្ដួចផ្ដើមនេះរួចមកហើយ៕

The post ធនាគារ វីង ប្រគល់វិញ្ញាបនបត្រលុបបំណុលផ្លូវការជូនយោធិនរងរបួស appeared first on .

សេវ​លេខ​ធនាគារ​ធំ ៣ នេះទុក ការពារ​​វេរលុយ​ខុស​កុង​ ប្រញាប់ខល​ទាក់ទង​បន្ទាន់
ករណី​អតិថិជន​វេរលុយ​ខុស​កុង​ កើត​មាន​ជាហូរហែដោយ​សារ​ការ​ភណ្ឌ​ច្រឡំ។ ​បើ​តាម​ប្រភព​ពី​បុគ្គលិក​ធនាគារ​មួយ​រូប​បាន​ប្រាប់​ថា នៅពេល​កើតមាន​បញ្ហា​វេរលុយ​ខុស​កុង​ អតិថិជន​ត្រូវ​ប្រញាប់​ទាក់ទ​ង​ម​ក​ធនាគារ​ជា​បន្ទាន់ ដើម្បីបង្កក​សាច់ប្រាក់។ យ៉ាងណា​ករណី​ធនាគារ​ក៏​មិន​​អាច​បញ្ជាក់​បាន​​ថា ​អតិថិជន​នឹង​​អាច​ទទួល​បាន​ទឹកប្រាក់​នោះវិញ​ដែរ​ឬ​យ៉ាង​ណា​ទេ ប៉ុន្តែ​ខាង​ធនាគារ​នឹង​ព្យាយាម​ដោះស្រាយ​ជូន​តាម​ដែល​អាច​ធ្វើ​បាន។

ករណី​នេះ​ធនាគារ​មួយ​ចំនួន​ក៏​នឹង​គិត​ថ្លៃ​សេវា​ពី​អតិថិជន ​ដែល​បាន​ផ្ទេរ​ខុស​ដើម្បី​ទទួល​បាន​ទឹកប្រាក់​ត្រឡប់​ទៅ​វិញ។

យ៉ាងណាមិញ ឧកញ៉ា​ញូស៍​នឹង​បង្ហាញ​លេខទូរសព្ទ​​ធនាគារធំ​ ៣ សេវទុកមាន​ធនាគារ ABA ធនាគារ​ Wing និង​ធនាគារ Aceleda សុទ្ធ​តែ​ជា​ធនាគា​រ​ធំ​បំផុត​ដែលមានប្រើ​សេវា​វេរលុយ​មាន​សកម្មភាព​ច្រើន​ជាង​គេ​។

1/ធនាគារ ABA

ធនាគារ​ ABA​ គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ឈានមុខ​មួយ​របស់​កម្ពុជា​​។ សេវា​ធនាគារ​អន​ឡាញ​ និង​ធនាគារ​តាម​ទូរសព្ទ​ដ៏​ទំនើប​ ធ្វើ​ឲ្យ​ធនាគារ​ ABA​ ទទួលការ​គាំទ្រ​​ក្លាយ​ជា​​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​សម្បូរ​បែប។​​

អតិថិជន​មាន​បញ្ហា​បន្ទាន់​ណាមួយ​អាច​ទំនាក់ទំនង​តាម​លេខ​៖ ០23 225 333/០98 203 203 ។

2/ធនាគារ Wing

ធនាគារឯកទេសវីង ទើប​ទទួលបានអាជ្ញាប័ណ្ណជា​ធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា ​ហើយអាជ្ញាប័ណ្ណនេះអនុញ្ញាតឱ្យវីងធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជក្រោមឈ្មោះ “ធនាគារ វីង (ខេមបូឌា) ម.ក”។ សេវាកម្មហិរញ្ញវត្ថុបែបឌីជីថលរបស់វីងដែលមានស្រាប់ តាម​រយៈ​ភ្នាក់ងារវីងដែលមានជាង ៩៣០០ កន្លែង និងកម្មវិធីស្មាតហ្វូនវីង ដែល​បង្កើត​បណ្តាញ​វេរលុយ​យ៉ាងទូលំទូលាយទូទាំំងប្រទេស។

អតិថិជន​មាន​បញ្ហា​បន្ទាន់​ណាមួយ​អាច​ទំនាក់ទំនង​តាម​លេខ​៖ ០23 999 989/ 012 999 489

3/ធនាគារ Aceleda

សេវា​ផ្ទេរ​ប្រាក់ គឺ​ជា​សេវា​មួយ​ដែល​ធនាគារ​​ Aceleda អនុញ្ញាតឱ្យ​អតិថិជន ធ្វើ​ការ​ផ្ទេរ ឬ​ទទួល​ប្រាក់​ទូទាំង​ប្រទេស និង​ផ្ទេរ ឬ​ទទួល​ប្រាក់​ក្រៅ​ប្រទេស ។ បច្ចុប្បន្ន​នេះ​ធនាគារ​អេស៊ីលីដា មាន​បម្រើ​សេវា​ផ្ទេរ​ប្រាក់​ដូច​ខាង​ក្រោម ៖

សេវា​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក

សេវា​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស​តាម​រយៈ​ប្រព័ន្ធ SWIFT

សេវា​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស​តាម​រយៈ វ៉េសស្ទឺន យូញៀន

អតិថិជន​មាន​បញ្ហា​បន្ទាន់​ណាមួយ​ អាច​ទំនាក់ទំនង​តាម​លេខ​៖ ០២៣ ៩៩៤ ៤៤៤/015 999 233

The post សេវ​លេខ​ធនាគារ​ធំ ៣ នេះទុក ការពារ​​វេរលុយ​ខុស​កុង​ ប្រញាប់ខល​ទាក់ទង​បន្ទាន់ appeared first on .