នគរបាលអន្តោប្រវេសន៍

ក្រសួងមហាផ្ទៃ៖ នគរបាលអន្តោប្រវេសន៍កម្ពុជា គ្មានគោលការណ៍រឹតបន្តឹងជនបរទេសស្របច្បាប់ មិនឱ្យចូលមកកម្ពុជានោះឡើយ
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា នគរបាលអន្តោប្រវេសន៍កម្ពុជា គ្មានគោលការណ៍រឹតបន្តឹងហាមឃាត់ជនបរទេសស្របច្បាប់ ដែលមានអាយុក្រោម ៤០ឆ្នាំ មិនឱ្យចូលមកកម្ពុជានោះឡើយ។

ការបញ្ជាក់បែបនេះរបស់ក្រសួងមហាផ្ទៃ ធ្វើឡើងក្រោយពីពេលមានការផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គម We Chat ថា អាកាសយានដ្ឋាន អន្តរជាតិនៅកម្ពុជា បានបិទការចូលប្រទេសទាំងស្រុងជាបណ្តោះអាសន្ន និងរឹតបន្តឹងច្រកព្រំដែនគោក ចាប់ពី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នេះ ព្រមទាំងហាមឃាត់អ្នកដំណើរបរទេសដែលមានអាយុក្រោម៤០ឆ្នាំទាំងអស់ មិនថាប្រុស ឬស្រី ទោះមានទិដ្ឋាការ ឬឯកសារអាជីវកម្មក៏ដោយ។

យោងតាមសេចក្ដីបំភ្លឺ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានបដិសេធទាំងស្រុងចំពោះការប្រឌិតព័ត៌មានក្លែងក្លាយ និងចាត់ទុក ការផ្សព្វផ្សាយទាំងនេះជាការមួលបង្កាច់ បំភ្លៃការពិត នាំឱ្យមានការភាន់ច្រឡំក្នុងចំណោមសាធារណមតិអន្តរជាតិ ធ្វើឱ្យ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា ជារដ្ឋមួយពុំដែលរើសអើងជាតិសាសន៍នានាក្នុងទំនាក់ទំនងអន្តរជាតិ។

ក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា នគរបាលអន្តោប្រវេសន៍កម្ពុជា គ្មានគោលការណ៍រឹតបន្តឹងហាមឃាត់ជនបរទេសស្របច្បាប់ ដែលមានអាយុក្រោម ៤០ឆ្នាំ មិនឱ្យចូលមកកម្ពុជានោះឡើយ ពោលគឺគ្រប់សមាសភាពនៃជនបរទេសដែលបំពេញលក្ខខណ្ឌត្រឹមត្រូវទាំង អស់ សុទ្ធតែទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីកម្ពុជា ជាពិសេសភ្ញៀវទេសចរបរទេស អ្នកវិនិយោគ អាជីវករ ពាណិជ្ជករ និងពលករបរទេសដទៃទៀត។

ជាក់ស្ដែង កម្ពុជាបានផ្ដល់ការលើកលែងទិដ្ឋាការសាកល្បងដល់ពលរដ្ឋចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។

ជាថ្មីម្តងទៀត ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា នៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារ អន្តរជាតិសំខាន់ៗនៅកម្ពុជា ទាំងផ្លូវអាកាស និងផ្លូវគោក កំពុងដំណើរការបំពេញបែបបទចេញ-ចូលប្រទេសជាប្រក្រតី ពោលគឺពុំមានការផ្លាស់ប្តូរណាមួយ ដែលធ្វើឱ្យរាំងស្ទះដល់ការធ្វើដំណើរចេញ-ចូលរបស់ជនបរទេសមកកម្ពុជា ដូចការប្រឌិតឡើយ៕

The post ក្រសួងមហាផ្ទៃ៖ នគរបាលអន្តោប្រវេសន៍កម្ពុជា គ្មានគោលការណ៍រឹតបន្តឹងជនបរទេសស្របច្បាប់ មិនឱ្យចូលមកកម្ពុជានោះឡើយ appeared first on .