នាង ផាត

តើឥស្សរជន និងមហាសេដ្ឋីខ្មែររូបណាខ្លះ ជាថ្នាក់ដឹកនាំកំពូលៗ សមាគមមិត្តភាពកម្ពុជា-ឡាវ ​
សមាគមមិត្តភាពកម្ពុជា-ឡាវ ​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​​សម្ដេចពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ​កាល​ពី​​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ២០២១។

ក្នុង​សេចក្ដីសម្រេចបង្កើត​ដំបូង​នោះ បានបញ្ជាក់ថា សមាគមមិត្តភាពកម្ពុជា-ឡាវ មាន នាយឧត្ដមសេនីយ៍ នាង ផាត ជាប្រធាន, លោក ប៊ូ ឡាំ, លោក សោម រតនា, លោកស្រី ទួត បញ្ញា, លោក លី ហុង, អភិបាលខេត្តស្ទឹងត្រែង រតនគិរី ព្រះវិហារ ជាអនុប្រធាន និងលោក វ៉ាន់ លីហៀង ជាអគ្គលេខាធិការ និងអគ្គលេខាធិការរង ចំនួន៥រូប រួមទាំងសមាជិក២០រូបផងដែរ។

សមាគមមិត្តភាពកម្ពុជា-ឡាវ ត្រូវបានដឹកនាំដោយនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារ​ជាតិ ​​ហើយកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២លោក នាង ផាត បានអញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងជូន អ្នកឧកញ៉ា ពុង ឃាវសែ ដែលបានត្រូវតែង​តាំងជា​អនុប្រធាន នៃសមាគមមិត្តភាពកម្ពុជា-ឡាវ។

សមាគមមិត្តភាពកម្ពុជា-ឡាវ ​ដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្តរពង្រឹង និងពង្រីកលើកិច្ច​សហប្រតិបត្តិការ ចំណងមិត្តភាពរវាង ប្រជាជន​និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ឡាវឲ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត។

អ្នកឧកញ៉ា ពុង ឃាវសែ ម្ចាស់ធនាគារ កាណាឌីយ៉ា និងជាអគ្គនាយកក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ​​​ត្រូវ​បាន​ទទួល​ការ​តែងតាំង​ជា «អនុប្រធាន» សមាគម​មិត្តភាពកម្ពុជា-ឡាវ។

សូមជម្រាបជូនថា នៅព្រឹឹកថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិត​ឡាវចំនួន ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។

បើតាមក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសឡាវ អមដំណើរដោយឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋ​មន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំធុរកិច្ចមួយចំនួន។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានជំនួប​សម្ដែង​ការ​គួរសម​ដោយ​ឡែកពីគ្នា ជាមួយ លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងលោក សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ ក៏ដូចជាទទួលការជួប​សម្តែង​ការ​គួរ​សម​ពី​សំណាក់​ប្រធាន​សមាគម​មិត្តភាពឡាវ-កម្ពុជា។

ក្រសួងការបរទេស បញ្ជាក់ថា អំឡុងស្នាក់នៅប្រទេសឡាវ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយសមភាគី លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋ​មន្ត្រីឡាវ ដើម្បីពិភាក្សា​អំពី​មធ្យោបាយ​ក្នុង​ការ​ពង្រីក​បន្ថែម​ទៀតនូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើគ្រប់វិស័យ រួមទាំង សន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើ បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែល មានផលប្រយោជន៍ និងជា​ក្តី​បារម្ភ​រួម។ នៅក្រោយជំនួប ពិភាក្សាការងារ នាយករដ្ឋមន្ត្រីទាំងពីរ នឹងចុះហត្ថលេខាលើ «ផែន​ការ​សកម្មភាព សម្រាប់ភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងកម្ពុជា និង​ឡាវ សម្រាប់ឆ្នាំ ២០២៣-២០២៧»៕

The post តើឥស្សរជន និងមហាសេដ្ឋីខ្មែររូបណាខ្លះ ជាថ្នាក់ដឹកនាំកំពូលៗ  សមាគមមិត្តភាពកម្ពុជា-ឡាវ ​ appeared first on .