នាយករដ្ឋមន្រ្តីម៉ាឡេស៊ី

សម្តេចធិបតី៖ កម្ពុជា បន្តរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងប្រើប្រាស់យន្តការមានស្រាប់
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាតាមទូរសព្ទជាមួយ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីការបន្តស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។

នៅក្នុងជំនួបតាមទូរសព្ទនេះ សម្តេចបានថ្លែងអំណរគុណ លោក Anwar ដែលបានបន្តដើរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការសម្របសម្រួល ស្វែងរកដំណោះស្រាយដោយសន្តិវីធីរវាងកម្ពុជា និងថៃ។

សម្តេចបានបញ្ជាក់ថា «កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងដោយប្រើប្រាស់យន្តការដែលមានស្រាប់ និងបានឯកភាពគ្នាកន្លងមក ជាពិសេសស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះព្រំដែន និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ»។

សូមរម្លឹកថា កាលពីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីទាហានថៃ បាញ់រះមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ បណ្តាលឱ្យពលរដ្ឋខ្មែរម្នាក់បាត់បង់ជីវិត និងប្រជាពលរដ្ឋ៣នាក់ផ្សេងទៀតរងរបួស។

ក្រោយមានករណីនេះ រាជរដ្ឋាភិបាលកម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើយង់ឃ្នងរបស់ទាហានថៃបែបនេះ ហើយទាមទារឱ្យភាគីថៃទទួលខុសត្រូវចំពោះការផ្ទុះអាវុធ នៅក្រោយកិច្ចព្រមព្រៀងសន្តិភាព ដែលចុះហត្ថលេខាដោយមេដឹកនាំប្រទេសទាំងពីរ ដែលមានសហរដ្ឋអាមេរិក និងម៉ាឡេស៊ីធ្វើជាសាក្សី៕ អត្ថបទ៖ហ្សាលីន

The post សម្តេចធិបតី៖ កម្ពុជា បន្តរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងប្រើប្រាស់យន្តការមានស្រាប់ appeared first on .

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ប្តេជ្ញាបន្តដើរតួជាអ្នកសម្របសម្រួលដើម្បីឆ្ពោះទៅរកសន្តិភាពរវាងកម្ពុជា និងថៃ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសថា ម៉ាឡេស៊ីត្រៀមខ្លួន ក្នុងការបន្តដើរតួជាអ្នកសម្របសម្រួល ដើម្បីឆ្ពោះទៅរកសន្តិភាពរវាងកម្ពុជា-ថៃឡើងវិញ។

លោកបញ្ជាក់បែបនេះ នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អនុទិន ឆានវីរ៉ាគុល (Anutin Charnvirakul) នាយករដ្ឋមន្ត្រីថៃ ដើម្បីពិភាក្សាអំពីការវិវត្តចុងក្រោយ នៃកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព ក្រោយឧបទ្ទវហេតុដែលបានកើតឡើងនៅតាមបណ្តោយព្រំដែនរួមរបស់ប្រទេសទាំងពីរនាពេលថ្មីៗនេះ។

យោងតាមសេចក្តីថ្លែងការណ៍ ដែលបានសរសេរនៅលើគេហទំព័ររបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីផ្ទាល់ កាលយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានគូសបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាតាមទូរសព្ទ៖«មេដឹកនាំទាំងពីរបានផ្តល់នូវការឆ្លើយតបជាវិជ្ជមាន និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមការព្រមព្រៀងគ្នានៅក្រោមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ»។

លោកបានបន្ថែមថា៖ «ខ្ញុំបានបញ្ជាក់ជាថ្មីនូវជំហររបស់ម៉ាឡេស៊ីថា មិត្តភាព និងការឈប់បាញ់រវាងប្រទេសទាំងពីរ ត្រូវតែត្រូវបានពង្រឹងបន្ថែមទៀត ស្របតាមកិច្ចព្រមព្រៀងដែលបានបញ្ចប់នៅទីក្រុងកូឡាឡាំពួ កាលពីខែមុន»។

ជាថ្មីម្តងទៀត នាឱកាសនោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានបង្ហាញពីការត្រៀមខ្លួនរបស់ប្រទេសរបស់លោក ក្នុងការបន្តដើរតួជាអ្នកសម្របសម្រួល ដើម្បីឆ្ពោះទៅរកសន្តិភាពរវាងភាគីទាំងពីរនេះផងដែរ។ ជាមួយគ្នានេះ ឆ្លើយតបនឹងការណ៍នេះ មេដឹកនាំទាំងកម្ពុជា និងថៃ បានសម្តែងនូវការកោតសរសើរចំពោះជំហររបស់ម៉ាឡេស៊ី និងការទទួលខុសត្រូវដែលម៉ាឡេស៊ីកំពុងទទួលបន្ទុក មិនត្រឹមតែក្នុងនាមជាប្រធានអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏ក្នុងនាមជាមិត្តភក្តិ និងជាអ្នកជិតខាងដ៏ជិតស្និទ្ធ ដែលប្តេជ្ញាចិត្តចំពោះសន្តិភាពក្នុងតំបន់ផងដែរ៕ អត្ថបទ៖ហ្សាលីន

The post នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ប្តេជ្ញាបន្តដើរតួជាអ្នកសម្របសម្រួលដើម្បីឆ្ពោះទៅរកសន្តិភាពរវាងកម្ពុជា និងថៃ appeared first on .

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជួបពិភាក្សាគ្នាតាមទូរស័ព្ទជាមួយសម្តេចធិបតី ជុំវិញការវិវត្តចុងក្រោយនៃបទឈប់បាញ់
លោក ដាតុស្រ៊ី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ នារសៀលថ្ងៃទី១៩ ខែសីហា នេះ បានពិភាក្សាតាមទូរស័ព្ទជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពីការវិវត្តចុងនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ។

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នាយករដ្ឋមន្រីម៉ាឡែស៊ី លោកបានសរសេរដូច្នេះថា៖ «ខ្ញុំបាននិយាយជាមួយប្អូនប្រុស ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលនេះ ដើម្បីពិភាក្សាអំពីការវិវត្តចុងក្រោយទាក់ទងនឹងបទឈប់បាញ់រវាងកម្ពុជា និងថៃ។ យើងបានលើកផងដែរពីក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ដែលបាន និងកំពុងធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់នៅតាមតំបន់ព្រំដែននៃប្រទេសជិតខាងទាំងពីរ និងក៏បានពិភាក្សាបន្ថែមអំពីវិធានការផ្សេងៗដែលអាចអនុវត្ត ដើម្បីបង្កើនប្រសិទ្ធភាពនៃបេសកកម្មត្រួតពិនិត្យរបស់អ្នកសង្កេតការណ៍អន្តរកាល(IOT)»។

សូមរម្លឹកថា កាលរសៀលថ្ងៃទី២៨ ខែកក្កដានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅកាន់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចូលរួមកិច្ចប្រជុំពិសេស ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា និងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ក្រោមកិច្ចសម្របសម្រួលពីប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះ ប្រទេសអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងនៃប្រទេសចិន។

ជាលទ្ធផល បទឈប់បាញ់រវាងកម្ពុជា និងថៃ យល់ព្រមដោយគ្មានលក្ខខណ្ឌ ចាប់ពីម៉ោង១២ នាកណ្តាលអាធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះតទៅ។យ៉ាងណាមិញ បើទោះជាកម្ពុជា បានអនុវត្តន៍បទឈប់បាញ់យ៉ាងខ្ជាប់ខ្ជួនក៏ដោយ ក៏ភាគីថៃនៅតែបង្កើតរឿងដើម្បីឈ្លានកម្ពុជាជាបន្តបន្ទាប់៕ អត្ថបទ៖ ហ្សាលីន

The post នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជួបពិភាក្សាគ្នាតាមទូរស័ព្ទជាមួយសម្តេចធិបតី ជុំវិញការវិវត្តចុងក្រោយនៃបទឈប់បាញ់ appeared first on .

ក្នុងឋានៈសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ម៉ាឡេស៊ីជឿជាក់ថា ទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី នឹងបន្តនិរន្តរភាពនិងរីកលូតលាស់បន្ថែមទៀត
អំឡុងស្ថិតនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន ម៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នារសៀលថ្ងៃទី០៥ ខែកញ្ញានេះ។

ក្នុងជំនួបនោះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បង្ហាញនូវជំនឿថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងបន្តនិរន្តរភាពយ៉ាងល្អ និងរីកលូតលាស់បន្ថែមទៀត ក្រោមដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត។

ជាមួយគ្នានោះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីក៏បានគូសបញ្ជាក់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាមិត្តភ័ក្តិដ៏ល្អរបស់ម៉ាឡេស៊ី ហើយរូបលោកផ្ទាល់ ក៏ដូចជាប្រទេសម៉ាឡេស៊ីតែងចាត់ទុកសម្ដេចតេជោជាមេដឹកនាំដ៏កំពូលនៃប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរដែលបានអនុវត្ដកម្លងមក ជាពិសេសចំពោះកិច្ចសម្របសម្រួលដែលប្រទេសម៉ាឡេស៊ីបានផ្ដល់ជូនដល់ពលករកម្ពុជា ដែលកំពុងបំពេញការងារនៅក្នុងប្រទេសម៉ាឡេស៊ី។

ក្នុងជំនួបដដែលនោះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាបន្ថែមអំពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី ក្នុងទិដ្ឋភាពនយោបាយ, ពាណិជ្ជកម្មការវិនិយោគការអប់រំសន្តិសុខថាមពល, ការងារនិងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្នើសុំកិច្ចគាំទ្រពីរដ្ឋាភិបាលម៉ាឡេស៊ីចំពោះវិស័យសន្តិសុខថាមពល ដល់គម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ពីប្រទេសឡាវ កាត់តាមប្រទេសថៃ និងឆ្ពោះទៅប្រទេសសិង្ហបុរី ដែលត្រូវឆ្លងកាត់ព្រំដែនសមុទ្រម៉ាឡេស៊ី។

លើសពីនេះទៅទៀត មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានប្តេជ្ញាចិត្តក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មឆ្លងដែន និងបទឧក្រិដ្ឋកម្មសាយប័រ (Cyber Crime)បង្កើនបន្ថែមទៀត នូវការធ្វើពាណិជ្ជកម្ម និងលើកទឹកចិត្តចំពោះការវិនិយោគពីប្រទេសម៉ាឡេស៊ីនៅកម្ពុជាផងដែរ៕

The post ក្នុងឋានៈសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ម៉ាឡេស៊ីជឿជាក់ថា ទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី នឹងបន្តនិរន្តរភាពនិងរីកលូតលាស់បន្ថែមទៀត appeared first on .

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បរាជ័យបើកការស៊ើបអង្កេតសំណុំរឿងពុករលួយឡើងវិញ
​ថ្ងៃទី ៣១ មីនានេះ តុលាការកំពូលម៉ាឡេស៊ីបានទាត់ចោលការដេញថ្លៃបើកការស៊ើបអង្កេត​សំណុំរឿងពុករលួយឡើងវិញ ពីអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ Najib Razak ពាក់ព័ន្ធនឹងការ​កិបកេងលុយមូលនិធិរដ្ឋ 1MDB។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា លោក Najib អស់សិទ្ធក្នុងការ​តវា​ក្ដីឡើងវិញ ប៉ុន្តែ​លោក​បាន​ដាក់សំណើ​សុំការប្រទានទោសពីព្រះមហាក្សត្រ ហើយបើសិន​ជា​ជោគជ័យ នោះលោក​នឹងមិនចាំបាច់​ត្រូវជាប់ពន្ធនាគារ​រយៈពេល ១២ឆ្នាំឡើយ។

ចៅក្រមតុលាការសហព័ន្ធ លោក Vernon Ong បាននិយាយថា មិនមានកំហុសណាមួយ​កើតមាន​ឡើង​ អំឡុងពេលកាត់ទោស​លោក Najib កាលពីឆ្នាំមុនឡើយ ដូច្នេះវាមិនមាន​ហេតុផល​អី​ក្នុងការ​បើក​សំណុំរឿងនេះម្ដងទៀតនោះទេ។

គួររំលឹកដែរថា អតីតនាយករដ្ឋមន្ត្រីខាងលើ​ត្រូវបាន​ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ១២​ឆ្នាំ បន្ទាប់ពី​រកឃើញ​ជាប់ពាក់ព័ន្ធនឹងការ​កិបកេងលុយប្រមាណ ១ពាន់លានដុល្លារពីមូលនិធិរដ្ឋ 1MDB និងបានជាប់គុកកាលពីឆ្នាំទៅ ប៉ុន្តែសាមីខ្លួននៅតែប្រកែកដាច់អហង្ការថា លោកគឺស្អាតស្អំ មិនដែលកិបកេងលុយរដ្ឋនោះឡើយ៕

The post អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បរាជ័យបើកការស៊ើបអង្កេតសំណុំរឿងពុករលួយឡើងវិញ appeared first on .

តុលាការចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាផ្លូវការ ពាក់ព័ន្ធអំពើពុករលួយ និងលាងលុយ
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin ត្រូវបានតុលាការចោទប្រកាន់កាលពីថ្ងៃសុក្រថា ជាប់ពាក់ព័ន្ធនឹងករណីអំពើពុករលួយ និងលាងលុយកខ្វក់ ខណៈវាក៏ធ្វើឲ្យលោក​ក្លាយជា​ថ្នាក់ដឹកនាំទី ២ ដែលរងការចោទប្រកាន់បែបនេះ បន្ទាប់ពីចុះចេញពីតំណែង។

យោងតាមការចុះផ្សាយពី AP បានឲ្យដឹងថា បុរសវ័យ ៧៥ ឆ្នាំបាន​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការ​ចោទ​ប្រកាន់​ចំនួន​បួន ដែលចោទលោកថាប្រើប្រាស់អំណាចដើម្បីកើបលុយ ២៣២,៥ លានរីងហ្គីត ឬប្រហែល ៥១,៤ លានដុល្លារ និង ២ ករណីទៀតចំពោះការលាងលុយច្រើនជាង ១៩៥ លានរីងហ្គីត ឬប្រមាណ ៤៣ លានដុល្លារ។

គួររំលឹកដែរថា លោក Muhyiddin ត្រូវបានក្រុមប្រឆាំងអំពើពុករលួយឃាត់ខ្លួន​កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការសាកសួរ ខណៈលោកអះអាងថាការឃាត់ខ្លួន​នេះ គឺជាការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ​ដើម្បី​កម្ទេច​សម្ព័ន្ធភាព​ប្រឆាំង​របស់​លោក​នៅ​មុន​ការ​បោះឆ្នោតរដ្ឋ។

ដោយឡែកចំពោះការចោទប្រកាន់នេះផងដែរ នាយករដ្ឋមន្ត្រី Anwar Ibrahim បានទាត់ចោល ដោយអះអាងថា នេះគឺជាការធ្វើការរបស់ក្រុមប្រឆាំងអំពើពុករលួយ មិនពាក់ព័ន្ធនឹងលោកឡើយ។

យ៉ាងណា លោក Muhyiddin នៅតែនិយាយដដែលៗថា ការឃាត់ខ្លួនលោកគឺធ្វើដើម្បីឲ្យលោក​បាក់មុខមាត់ និងធ្វើឲ្យអ្នកគាំទ្ររបស់លោកអស់ជំនឿចិត្តប៉ុណ្ណោះ ដ្បិតអ្នកគាំទ្រលោកភាគច្រើន​ជាជនជាតិភាគតិច ដែលមានចំនួនប្រហែល ២/៣ នៃប្រជាជនម៉ាឡេស៊ីសរុប ៣៣ លាននាក់។

សូមជម្រាបដែរថា បន្ទាប់ពីប្តឹង​ឧទ្ធរណ៍ តុលាការសម្រេចឲ្យអតីតនាយករដ្ឋមន្ត្រីនេះនៅក្រៅឃុំ​បណ្ដោះអាសន្ន រង់ចាំការស៊ើបអង្កេតបន្ត ប៉ុន្តែបើសិនជាតុលាការរកឃើញលោក​ជាប់ពាក់ព័ន្ធ​នឹងការចោទប្រកាន់ដូចខាងដើមមែន នោះលោកអាចប្រឈមនឹងការជាប់ពន្ធនាគារ ២០ ឆ្នាំសម្រាប់អំពើពុករលួយនីមួយៗ និង ១៥ឆ្នាំចំពោះករណីលាងលុយ ក៏ដូចជាត្រូវបង់ប្រាក់​ពិន័យថែមទៀត៕

The post តុលាការចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាផ្លូវការ ពាក់ព័ន្ធអំពើពុករលួយ និងលាងលុយ appeared first on .

តុលាការចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ទាក់ទងនឹងករណីពុករលួយ
កាលពីពេលថ្មីៗនេះ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin ត្រូវបានតុលាការប្រកាស​ថា នឹងទទួលបាន​ការកាត់ទោសទាក់ទងនឹងអំពើពុករលួយនាថ្ងៃសុក្រ។ នេះបើតាមប្រធានទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេសនេះបានប្រាប់ Reuters ។

លោក Muhyiddin ធ្លាប់កាន់អំណាចជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីរយៈពេល ១៧ ខែ ចន្លោះឆ្នាំ ២០២០ ដល់ ២០២១ ត្រូវបានគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី ហៅកាត់ MACC ឃាត់ខ្លួននាព្រឹកថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការសាកសួរ។

គួររំលឹកដែរថា ចាប់តាំងពីចាញ់ការបោះឆ្នោត លោក Muhyiddin និងគណបក្សរបស់លោកត្រូវ​បាន​ស្ថិតក្រោមការស៊ើបអង្កេតទ្រង់ទ្រាយធំ តាមការបញ្ជាពីនាយករដ្ឋមន្ត្រី Anwar Ibrahim ដែល​ក្នុងនោះរួមមាន គម្រោងរដ្ឋាភិបាលតម្លៃរាប់ពាន់លានដុល្លារដែលអនុម័តដោយលោក Muhyiddin និងកញ្ចប់ជំនួយកូវីដ ១៩ ជាដើម ដែលសន្មតថា ពួកគេមិនធ្វើតាមការបញ្ជាត្រឹមត្រូវ។

ក្នុងនោះ ថ្នាក់ដឹកនាំ ២ រូបនៃគណបក្សរបស់លោក Muhyiddin ត្រូវបានចោទប្រកាន់ពី MACC ជុំវិញករណីស៊ីសំណូក លើកញ្ចប់ស្ដារសេដ្ឋកិច្ចប្រទេសដែលអនុម័តដោយរដ្ឋាភិបាល។

យ៉ាងណា ព័ត៌មានលំអិតទាក់ទងនឹងការកាត់ទោសរបស់អតីតនាយករដ្ឋមន្ត្រីខាងលើ ត្រូវរង់ចាំការសម្រេចពីសាលក្រមនាថ្ងៃសុក្រខាងមុខសិន៕

The post តុលាការចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ទាក់ទងនឹងករណីពុករលួយ appeared first on .

រដ្ឋធានីថ្មីនៃប្រទេសឥណ្ឌូណេស៊ី នឹងផ្ដល់អត្ថប្រយោជន៍ច្រើនដល់ម៉ាឡេស៊ី
គម្រោងសាងសង់​រដ្ឋធានីថ្មី​នៃ​ប្រទេសឥណ្ឌូណេស៊ី Nusantara នៅភាគខាងកើតនៃកោះ Kalimantan នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន​ដល់​ទីក្រុងនៅ​ម្ដុំកោះ Borneo នៃប្រទេសម៉ាឡេស៊ី ដ្បិតប្រជុំកោះ Borneo គឺ​ជា​បន្ទាត់ព្រំដែន​នៃប្រទេស​ទាំង ២។ នេះ​បើតាម​ការ​អះអាងពី​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Anwar Ibrahim។

យោងតាមការចុះផ្សាយពី CNA បានបង្ហើបថា អំឡុងពេលធ្វើទស្សនកិច្ចទៅកាន់ប្រទេស​ឥណ្ឌូណេស៊ី លោក Anwar បាន​អះអាងថា ម៉ាឡេស៊ីនឹងជួយពេញទំហឹង លើ​គម្រោងសាងសង់​រដ្ឋធានីថ្មី Nusantara។

សូមជម្រាបដែរថា ថ្នាក់ដឹកនាំទាំង ២ បានជួបពិភាក្សា និងធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើ​ឯកសារ​ ១១ ច្បាប់ ស្ដីពីការធ្វើជំនួញ​រវាង​ប្រទេសទាំង ២ ដោយមាន​ក្រុមហ៊ុន​ម៉ាឡេស៊ី​ចំនួន ១០ បាន​ចូលរួម។

បន្ថែមពីនោះ នាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ីបាន​អះអាងទៀតថា គម្រោងការណ៍ Nusantara នឹង​បង្កើន​ទំហំ​សេដ្ឋកិច្ច​សម្រាប់​ទីក្រុង ២ នៅប្រជុំកោះ Borneo គឺ Sabah និង Sarawak។

គួររំលឹកបន្ថែមថា ដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍ Nusantara ពាក់ព័ន្ធនឹងការសាងសង់វិមានប្រធានាធិបតី ក្រសួងរដ្ឋាភិបាលមួយចំនួន និងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ដូចជាផ្លូវថ្នល់ និងលំនៅដ្ឋាន។

ដំណាក់កាលនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៤ ខណៈពេលដែលដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍន៍របស់ Nusantara ត្រូវបានកំណត់គោលដៅថានឹងបញ្ចប់ក្នុងឆ្នាំ ២០៤៥៕

The post រដ្ឋធានីថ្មីនៃប្រទេសឥណ្ឌូណេស៊ី នឹងផ្ដល់អត្ថប្រយោជន៍ច្រើនដល់ម៉ាឡេស៊ី appeared first on .

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដាក់ញត្តិស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ
កាលពី​ ២ សប្ដាហ៍​មុន តុលាការកំពូល​ម៉ាឡេស៊ី​បាន​សម្រេច​ដាក់ទោស​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak ​ក្រោយ​រក​ឃើញ​ថ្នាក់ដឹកនាំ​រូបនេះ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី​ CNA។

យ៉ាងណា ថ្មីៗនេះ​អតីត​ថ្នាក់ដឹកនាំ​ខាងលើបាន​ដាក់​ញត្តិ​ស្នើសុំ​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ ខណៈ​ការ​សម្រេច​ជា​ផ្លូវការ​នៅ​មិនទាន់​បញ្ជាក់​នៅ​ឡើយ ដូច្នេះ​លោក​ Najib នឹង​នៅ​តែ​រក្សា​ងារ​ជា​សមាជិក​សភា​ដដែល។

ទាក់ទង​នឹង​បញ្ហា​មួយ​នេះ ប្រធាន​សភា Azhar Azizan Harun បាន​និយាយ​ថា តុលាការ​កំពូល​នឹង​ទុក​រយៈពេល ១៤ ថ្ងៃ​សម្រាប់​ការ​ស្នើ​ដាក់ញត្តិ​របស់​លោក​ Najib មុនពេល​ធ្វើ​សេចក្ដី​សម្រេច​ជា​ផ្លូវការ។

Former Malaysian Prime Minister Najib Razak walks out from the Federal Court during a court break, in Putrajaya, Malaysia August 23, 2022. REUTERS/Lai Seng Sin

សូមជម្រាប​ដែរ​ថា លោក​ Najib ត្រូវបាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​មិន​បាន​ប៉ុន្មាន​ផង ខណៈ​មូលហេតុ​គឺ​មិនត្រូវ​បាន​ទម្លាយ​ ដោយ​គ្រាន់តែ​បង្ហើប​ថា លោក​មាន​អារម្មណ៍​មិនស្រួល​ខ្លួន។ នេះ​បើតាម​ការ​ចុះផ្សាយពី The Star និង FMT៕

The post អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដាក់ញត្តិស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ appeared first on .

តុលាការដាក់ទោសអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាប់ពន្ធនាគារ ១២ ឆ្នាំពីករណីកិបកេងលុយ
កាលពីថ្ងៃទី ២៣ សីហា​កន្លង​ទៅ តុលាការ​កំពូល​នៃ​ទីក្រុង​កូឡាឡាំពួរ​បាន​សម្រេច​ដាក់​ទោស​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១២ ឆ្នាំ ពី​បទ​កិបកេងលុយ​ពី​មូលនិធី 1MDB។

គួសរម្លឹក​ដែរ​ថា មូលនិធិ 1MDB គឺ​បាន​ចាប់ផ្ដើម​ជា​លើក​តំបូង​នៅ​ឆ្នាំ ២០០៩ ពោល​នៅ​ពេល​ដែល​លោក Najib ឡើង​កាន់តំណែង​នេះ​ រហូត​ដល់​ឆ្នាំ ២០១៨។

យ៉ាងណា នៅ​ក្នុង​ឆ្នាំ ២០២០ អតីត​ថ្នាក់ដឹកនាំ​ប្រទេស​រូបនេះ​ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​កិបកេង​លុយ​ពី​មូលនិធិ 1MDB លាងលុយ​ដោយ​ប្រើអំណាច​ខុសច្បាប់ និង​ទោសទណ្ឌ​ផ្សេងៗ​ទៀត។

ក្រៅពី​ការ​សម្រេច​ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ អតីត​នាយករដ្ឋមន្ត្រី​ខាងលើ​ក៏​បាន​តម្រូវ​ឲ្យ​បង់​ប្រាក់​ពិន័យ​រាប់​លាន​ដុល្លារ​ផង​ដែរ ពោល​ត្រូវ​បង់​ប្រាក់ ២១០ លាន​រីងហ្គីត ឬ​ប្រមាណ​ជិត ៤៧ លាន​ដុល្លារ៕

The post តុលាការដាក់ទោសអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាប់ពន្ធនាគារ ១២ ឆ្នាំពីករណីកិបកេងលុយ appeared first on .