នាវាទេសចរណ៍ NOORDAM

នាវាទេសចរណ៍ NOORDAM សញ្ជាតិ ហូល្លង់ នាំទេសចរចម្រុះជាតិសាសន៍មកកម្សាន្តនៅខេត្តព្រះសីហនុនិងខេត្តសៀមរាប
ព្រះសីហនុ៖ នាវាទេសចរណ៍ឈ្មោះ NOORDAM សញ្ជាតិហូល្លង់( NETHERLAND) ដែលមានប្រវែងបណ្តោយ ២៨៥,៤៣ ម៉ែត្រ ប្រវែងទទឹង ៣២,២៥ ម៉ែត្រ ជម្រៅ ៨ ម៉ែត្រ បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុដោយសុវត្ថិភាពនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។

វត្តមានរបស់នាវានេះ មានគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៧៦៩ នាក់ (ស្រី ១៤១ នាក់) មាន ៣៧ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ២,០០៩ នាក់ (ស្រី ១,០៧២ នាក់) មាន ៥០ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៦១៤ នាក់) អូស្ត្រាលី (៤២៩ នាក់) និងកាណាដា (១៧៩ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ២១:០០ នាទីយប់នៅថ្ងៃដដែល។

មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យដឹងថា នាវាទេសចរណ៍ NOORDAM បានធ្វើដំណើរចាកចេញពីប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ និង មានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២១ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឆ្ពោះទៅកាន់កំពង់ផែប្រទេសវៀតណាម។

ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស NOORDAM ដែលមានសញ្ជាតិច្រើនជាងគេមានដូចជា USA ៦១៤នាក់ Australia ៤២៩នាក់ Canada ១៧៩នាក់ ក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត។ភ្ញៀវទេសចរបរទេសចុះពីនាវាចូលក្នុងប្រទេសកម្ពុជាចេញទៅកម្សាន្តនៅអង្គរ ខេត្តសៀមរាបមានចំនួន១៦នាក់ស្រី៨នាក់ស្មើនឹង៤សញ្ជាតិនិងភ្ញៀវទេសចរមកពីខេត្តសៀមរាបចេញតាមនាវាមានចំនួន១៥នាក់ ស្រី៩នាក់ស្មើនឹង១សញ្ជាតិ។

ភ្ញៀវទេសចរបរទេសបានធ្វើដំណើរកម្សាន្តក្នុងខេត្តព្រះសីហនុ នៅភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើក្រុងព្រះសីហនុ តំបន់មាត់សមុទ្រ រូបសំណាកតោពីរ តំបន់រមណីយដ្ឋានវប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ តំបន់អភិឌ្ឍ Bay of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) ស្ថិតនៅឃុំរាម ស្រុកព្រៃនប់។

ទន្ទឹមនឹងនេះ ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរនៅខេត្តព្រះសីហនុទទួលបានការសម្របសម្រួលការពារសន្តិសុខ សុវត្ថិភាពពីកងកម្លាំងសមត្ថកិច្ច អាជ្ញាធរក្រុង និងអាជ្ញាធរខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាពផងដែរ៕

The post នាវាទេសចរណ៍ NOORDAM សញ្ជាតិ ហូល្លង់ នាំទេសចរចម្រុះជាតិសាសន៍មកកម្សាន្តនៅខេត្តព្រះសីហនុនិងខេត្តសៀមរាប appeared first on .