នាំចេញអគ្គិសនី

ឥណ្ឌូណេស៊ី ឈានដល់ការចុះកិច្ចព្រមព្រៀងនាំចេញថាមពលស្អាត ទៅកាន់សិង្ហបុរីលើកដំបូង
ប្រទេសឥណ្ឌូណេស៊ី បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីនាំចេញថាមពលស្អាត ទៅកាន់ប្រទេសសិង្ហបុរីជាលើកដំបូង ក្នុងអំឡុងវេទិកានិរន្តរភាពអន្តរជាតិ (ISF) ធ្វើឡើងនៅទីក្រុងហ្សាកាតា ពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រីសម្របសម្រួលការវិនិយោគ និងកិច្ចការដែនសមុទ្ររបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា កិច្ចព្រមព្រៀងនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសសិង្ហបុរី ជាមួយការធានាលើការផ្គត់ផ្គង់ថាមពលស្អាតតាមរយៈបន្ទះស្រូបពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពលថ្ម ដែលផលិតនៅក្នុងប្រទេសឥណ្ឌូណេស៊ី។

គួរឲ្យដឹងផងដែរថា តាមរយ:គម្រោងខាងលើនេះ ប្រទេសឥណ្ឌូណេស៊ី គ្រោងនឹងនាំចេញថាមពលអគ្គិសនីកម្លាំង ៤ GW ពីរោងចក្រថាមពលកកើតឡើងវិញ នៅលើកោះ Riau ទៅកាន់ប្រទេសសិង្ហបុរី នៅចន្លោះឆ្នាំ២០២៧ ដល់ឆ្នាំ២០៣៥។

ជម្រាបជូនថា សិង្ហបុរី កំពុងផ្តល់ភ្លើងខៀវដល់គម្រោងថ្មីចំនួនពីរ ដើម្បីនាំចូលថាមពលស្អាត ១,៤ GW ពីប្រទេសឥណ្ឌូណេស៊ី ហើយអាចនឹងបន្តបង្កើនការនាំចូលដល់ ៦ GW នៅឆ្នាំ២០៣៥ ដើម្បីបំពេញតម្រូវការថាមពល និងកាត់បន្ថយការបំភាយឧស្ម័នពុល ខណ:គម្រោង​រួម​នេះមាន​តម្លៃ​ប៉ាន់ស្មានសរុប​ប្រមាណ ២០​ពាន់​លាន​ដុល្លារ​៕

The post ឥណ្ឌូណេស៊ី ឈានដល់ការចុះកិច្ចព្រមព្រៀងនាំចេញថាមពលស្អាត ទៅកាន់សិង្ហបុរីលើកដំបូង appeared first on .

ឥណ្ឌូណេស៊ី ត្រៀមខ្លួនរួចជាស្រេចដើម្បីនាំចេញអគ្គិសនីជាលើកដំបូង ទៅកាន់ប្រទេសសិង្ហបុរី
រដ្ឋាភិបាលឥណ្ឌូណេស៊ី បាននិយាយកាលពីថ្ងៃពុធ ទី២១ ខែសីហាថា ប្រទេសរបស់ខ្លួនបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការចាប់ផ្តើមផ្គត់ផ្គង់អគ្គិសនីទៅកាន់ប្រទេសសិង្ហបុរី ជាលើកដំបូង។ នេះបើតាមការចុះផ្សារព័ត៌មាន Xinhua។

រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Airlangga Hartarto បាននិយាយថា សិង្ហបុរីបានចុះកិច្ចព្រមព្រៀងក្នុងការទិញយកអគ្គិសនីពីរោងចក្រថាមពលពន្លឺព្រះអាទិត្យរបស់ប្រទេសឥណ្ឌូណេស៊ី ដែលស្ថិតនៅកោះ Batam, Bintan និង Karimun ។

ទន្ទឹមនឹងនេះ លោក Hartarto បាននិយាយប្រាប់ទៅកាន់សន្និសីទសារព័ត៌មានមួយ នៅទីក្រុងហ្សាកាតាថា ៖”បច្ចុប្បន្នយើងកំពុងរៀបចំបណ្តាញបញ្ជូនជាច្រើន ទៅកាន់ប្រទេសសិង្ហបុរី ដើម្បីកាត់បន្ថយហានិភ័យដែលទាក់ទងនឹងការថែទាំ និងការដាច់ចរន្តអគ្គិសនី ដោយសារតំបន់នេះ ជួបប្រទះនឹងចរាចរណ៍ដឹកជញ្ជូនស្មុគស្មាញខ្លាំង” ។

លោក Hartarto បានបន្ថែមទៀតថា ៖ “យើង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​នាំ​ចេញ​អគ្គិសនី​បៃតង​ទៅ​សិង្ហបុរី។ ពីដំបូង យើងបាននាំចេញតែធ្យូងថ្ម និងឧស្ម័នធម្មជាតិប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះយើងអាចនាំចេញថាមពលបៃតងទៅកាន់សិង្ហបុរីបាន។ សង្ឃឹមថាផែនការនេះ អាចសម្រេចបាននៅឆ្នាំ២០២៧ ឬឆ្នាំ២០២៨” ។

ជម្រាបជូនថា ផែនការរបស់ឥណ្ឌូណេស៊ី ក្នុងការនាំចេញថាមពលអគ្គិសនីទៅកាន់ប្រទេសសិង្ហបុរី បានប្រព្រឹត្តទៅតាំងពីខែមេសា បន្ទាប់ពីជំនួបរវាងប្រធានាធិបតីឥណ្ឌូណេស៊ី​ លោក ចូកូ វីដូដូ និងអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong នៅខេត្ត West Java៕

The post ឥណ្ឌូណេស៊ី ត្រៀមខ្លួនរួចជាស្រេចដើម្បីនាំចេញអគ្គិសនីជាលើកដំបូង ទៅកាន់ប្រទេសសិង្ហបុរី appeared first on .

បញ្ហាគ្រោះរាំងស្ងួត អាចនឹងធ្វើឱ្យឡាវ នាំចេញអគ្គិសនីទៅថៃ មិនគ្រប់គ្រាន់នៅឆ្នាំនេះ
អាជ្ញាធរអគ្គិសនីថៃ (EGAT) បានលើកឡើងពីការព្រួយបារម្ភថា ការផ្គត់ផ្គង់អគ្គិសនីពីឡាវ មកកាន់ប្រទេសថៃ អាចនឹងមិនគ្រប់គ្រាន់នៅឆ្នាំនេះ ដោយសារតែស្ថានភាពគ្រោះរាំងស្ងួត ធ្វើឱ្យកម្រិតទឹកក្នុងទន្លេមេគង្គធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយពីកាសែត Laotian Times។​

អភិបាល EGAT លោក Boonyanit Wongrukmit បាននិយាយថា ប្រសិនបើគ្រោងរាំងស្ងួត នៅក្នុងប្រទេសឡាវកាន់តែធ្ងន់ធ្ងរ នោះរោងចក្រវារីអគ្គិសនី នៅក្នុងប្រទេសនេះ អាចនឹងផលិតថាមពលអគ្គិសនី បានតិចជាងមុន ហើយនឹងកាត់បន្ថយសមត្ថភាពក្នុងការនាំចេញរបស់ពួកគេ។

បន្ទាប់ពីកិច្ចព្រមព្រៀងមួយ ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ ២០២២ មក ប្រទេសថៃ បានបង្កើនការទិញចូលអគ្គិសនី ពីឡាវ ពី ៩ ០០០ MW ទៅ ១០ ៥០០ MW ដែលនេះបានអនុញ្ញាតឱ្យទីក្រុងបាងកក បង្កើនការផ្គត់ផ្គង់ថាមពលរបស់ខ្លួន ពីប្រភពកកើតឡើងវិញ។

ដោយឡែក លោក Chanthaboun Soukaloun នាយកគ្រប់គ្រងក្រុមហ៊ុន Electricite Du Laos បានមានប្រសាសន៍ថា ស្ថានភាពគ្រោះរាំងស្ងួតនេះ ក៏បានប៉ះពាល់យ៉ាងខ្លាំងដល់ការប្រើប្រាស់ថាមពល នៅក្នុងប្រទេសឡាវផងដែរ ពោលគឺការផលិតថាមពល ក្នុងស្រុកមានកម្រិតទាបជាងការគ្រោងទុក ស្របពេលតម្រូវការប្រើប្រាស់អគ្គិសនី កើនឡើង៕

The post បញ្ហាគ្រោះរាំងស្ងួត អាចនឹងធ្វើឱ្យឡាវ នាំចេញអគ្គិសនីទៅថៃ មិនគ្រប់គ្រាន់នៅឆ្នាំនេះ appeared first on .