បង្កងតាកែវ

ខេត្តតាកែវសម្ពោធរូបសំណាកបង្កងបណ្តោយ ៦ម៉ែត្រ ស្របពេលវិស័យចិញ្ចឹមបង្កងធម្មជាតិកំពុងពង្រីកខ្លួនផ្គត់ផ្គង់ទីផ្សារទូទាំងប្រទេស
រដ្ឋបាលខេត្តតាកែវ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរូបសំណាក បង្កងតាកែវ ដ៏ធំ នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។ រូបសំណាកដែលជានិមិត្តរូបសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តនេះ មានទំហំបណ្តោយប្រវែង ៦ម៉ែត្រ, ទទឹង ២,៥ម៉ែត្រ និងប្រវែងដង្កៀប ៤,៥ម៉ែត្រ ត្រូវបានដាក់សម្ពោធស្របពេលដែលវិស័យវារីវប្បកម្មចិញ្ចឹមបង្កងធម្មជាតិក្នុងខេត្ត កំពុងពង្រីកទំហំផលិតកម្មដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារទូទាំងប្រទេស។

ការលើកកម្ពស់និមិត្តរូបបង្កងជាសាធារណៈនេះ ធ្វើឡើងស្របពេលដែលកសិករ និងវារីវប្បករក្នុងស្រុកអង្គរបូរី ដែលជាតំបន់ប្រភពបង្កងដ៏ល្បីល្បាញ កំពុងជំរុញខ្សែច្រវាក់ផលិតកម្មយ៉ាងសកម្ម។ លោក ព្រំ វ៉ាត អ្នកជំនាញវារីវប្បកម្ម និងជាកសិករចិញ្ចឹមបង្កង ជាង២០ឆ្នាំ នៅភូមិព្រៃសំបួរ ឃុំអង្គរបូរ ស្រុកអង្គរបូរី បានប្រាប់គេហទំព័រឧកញ៉ាញូស៍ កាលពីថ្មីៗកន្លងទៅថា ស្រុកអង្គរបូរីមានគោលដៅប្រែក្លាយទៅជាមជ្ឈមណ្ឌលផលិត និងចែកចាយបង្កងបែបធម្មជាតិធំជាងគេនៅទូទាំងប្រទេស ដោយការផ្គត់ផ្គង់ទាំងអស់នឹងចេញពីតំបន់នេះផ្ទាល់។

ដើម្បីសម្រេចគោលដៅនេះ វិស័យចិញ្ចឹមបង្កងនៅស្រុកអង្គរបូរី ទទួលបានការគាំទ្រពី «គម្រោងអភិវឌ្ឍន៍តេជោ១០០» នូវថវិកាចំនួន ២០ម៉ឺនដុល្លារ សម្រាប់ពង្រីកការចិញ្ចឹម និងបង្កាត់ពូជ។ តាមរយៈគម្រោងនេះ លោក ព្រំ វ៉ាត បានរៀបចំផែនការចិញ្ចឹមកូនបង្កងប្រមាណ ៥០ម៉ឺនកូន នៅលើផ្ទៃដី ១៥ហិកតា ដើម្បីបង្កើនបរិមាណផល និងរក្សាឱ្យបាននូវគុណភាពបង្កងធម្មជាតិដែលជាអត្តសញ្ញាណប្រចាំខេត្តតាកែវ។

លោក ព្រំ វ៉ាត ដែលធ្លាប់ត្រូវបានរដ្ឋបាលជលផលបញ្ជូនទៅរៀនបច្ចេកទេសភ្ញាស់បង្កងនៅប្រទេសវៀតណាម កាលពីឆ្នាំ២០០៦ និងបានផលិតចែកចាយកូនបង្កងជាបន្តបន្ទាប់នោះ បានបញ្ជាក់ថា ជំហានបន្តគឺការបណ្តុះបណ្តាល និងលើកទឹកចិត្តឱ្យកសិករក្នុងមូលដ្ឋានងាកពីការធ្វើស្រែសុទ្ធសាធ មកចាប់យករបរចិញ្ចឹមបង្កងបន្ថែម ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ។ លោកបានបន្ថែមថា ដោយសារមានការជំរុញពីរដ្ឋបាលជលផល បច្ចេកទេសច្បាស់លាស់ និងទីផ្សារគាំទ្រ លោកជឿជាក់ថាស្រុកអង្គរបូរីពិតជាអាចក្លាយជាតំបន់ចែកចាយបង្កងធំជាងគេបាន។

វត្តមានរូបសំណាក បង្កងតាកែវ ទំហំ ៦ម៉ែត្រ ដែលទើបសម្ពោធនេះ មិនត្រឹមតែជាការរៀបចំសោភ័ណភាពក្រុងដូនកែវ និងបម្រើដល់ការទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់ពីភាពរីកចម្រើននៃមុខរបរវារីវប្បកម្ម ដែលជាសរសៃឈាមសេដ្ឋកិច្ចស្នូលមួយរបស់ប្រជាពលរដ្ឋខេត្តតាកែវផងដែរ៕

The post ខេត្តតាកែវសម្ពោធរូបសំណាកបង្កងបណ្តោយ ៦ម៉ែត្រ ស្របពេលវិស័យចិញ្ចឹមបង្កងធម្មជាតិកំពុងពង្រីកខ្លួនផ្គត់ផ្គង់ទីផ្សារទូទាំងប្រទេស appeared first on .

រដ្ឋបាលខេត្តតាកែវ ត្រៀមបើកព្រឹត្តិការណ៍ប្រណាំងទូកអបអរបុណ្យអុំទូក និងសម្ពោធរូបសំណាក «បង្កងតាកែវ» ផ្លូវការ រយៈពេល ២ថ្ងៃ
រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីក្រុងពាលី និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន ដើម្បីត្រៀមបើកព្រឹត្តិការណ៍ប្រណាំងទូកខេត្តតាកែវ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរូបសំណាក «បង្កងតាកែវ» ដែលជានិមិត្តរូបតំណាងឱ្យសក្តានុពលដ៏ល្បីល្បាញរបស់ខេត្ត ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦។

យោងតាមសំណេរលើបណ្ដាញសង្គមផ្លូវការរបស់​ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ កាលពីថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ព្រឹត្តិការណ៍ប្រណាំងទូកនេះ នឹងត្រូវប្រារព្ធឡើងរយៈពេល ២ថ្ងៃពេញ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីតាំងសួនច្បារមាត់បឹងតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ។ នៅក្នុងការប្រកួតប្រជែងនេះ មានទូកចូលរួមសរុបចំនួន ៣៦ ទូក មកពីបណ្តាមូលដ្ឋាននានាក្នុងខេត្ត។

ទន្ទឹមនឹងការប្រកួតកីឡាប្រណាំងទូក រដ្ឋបាលខេត្តក៏បានរៀបចំកម្មវិធីកម្សាន្ត និងសកម្មភាពវប្បធម៌ជាច្រើនទៀត ដើម្បីបង្កើនភាពអធិកអធមជូនសាធារណជន រួមមាន៖ ការប្រគំតន្ត្រី, ការសម្ដែងទស្សនីយភាពសិល្បៈបុរាណ, ការតាំងពិព័រណ៍ផលិតផល និងម្ហូបអាហារក្នុងស្រុកក្រោមគម្រោង «ភូមិមួយផលិតផលមួយ» ព្រមទាំងការបាញ់កាំជ្រួចលម្អនាពេលរាត្រីផងដែរ។ ជាមួយគ្នានេះ ការសម្ពោធដាក់ឱ្យប្រើប្រាស់រូបសំណាក បង្កងតាកែវ ត្រូវបានចាត់ទុកជាសមិទ្ធផលថ្មីមួយក្នុងការទាក់ទាញភ្ញៀវទេសចរ និងបង្ហាញពីអត្តសញ្ញាណកសិ-ទេសចរណ៍ដ៏សំខាន់របស់ខេត្ត។

តាមរយៈការរៀបចំនេះ អាជ្ញាធរខេត្តតាកែវ បានគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋ ពុកម៉ែ មាមីង ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ចូលរួមទស្សនាកម្សាន្តឱ្យបានច្រើនកុះករ ដើម្បីរួមគ្នាលើកកម្ពស់ប្រពៃណីជាតិ និងភាពរីករាយក្នុងសហគមន៍៕

The post រដ្ឋបាលខេត្តតាកែវ ត្រៀមបើកព្រឹត្តិការណ៍ប្រណាំងទូកអបអរបុណ្យអុំទូក និងសម្ពោធរូបសំណាក «បង្កងតាកែវ» ផ្លូវការ រយៈពេល ២ថ្ងៃ appeared first on .