បញ្ចប់ការឧកញ៉ា

ក្នុងឋានៈប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បញ្ចប់គោរមងារ«ឧកញ៉ា» ពីឧកញ៉ា២រូប
ប្រជាពលរដ្ឋខ្មែរដែលចូលរួមអភិវឌ្ឍន៍ និងកសាងជាតិ ត្រូវបានរាជរដ្ឋាភិបាលស្នើព្រះមហាក្សត្រផ្តល់គោរមងារ«ឧកញ៉ា អ្នកឧកញ៉ា» មានចំនួនកើនឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចំនួនរូបវន្តបុគ្គលទទួលបានគោរមងារឧកញ៉ាដ៏ច្រើននេះ ក៏មានបុគ្គលមានចំនួនបានបង្ករឿងអាសូវធ្វើឲ្យប៉ពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររូបវន្តបុគ្គលដទៃដែលមានងារ«ឧកញ៉ា»។

ឧកញ៉ា​នៅ​កម្ពុជា​បាន​កើន​ឡើង​ដល់​១២៩៩​នាក់​គិត​ត្រឹម​ខែ​មិថុនា​ ឆ្នាំ២០២៣កន្លងទៅ​ ក្នុង​នោះ​មាន​អ្នក​ឧកញ៉ា​ជិត៦០​រូប​ និង​លោក​អ្នក​ឧកញ៉ា​មួយ​រូប​។​ រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា​ ក្រុម​ឧកញ៉ា​ទាំង​នេះ ​បាន​ចូល​រួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការ​ក​សាង​សេដ្ឋកិច្ច​ជាតិ​។​

យ៉ាងណាក៏មានបុគ្គលមានងារឧកញ៉ាចំនួន២រូបហើយដែលត្រូវបានដកហូតបញ្ចប់គោរមងារឧកញ៉ាបន្ទាប់ពីពួកគេបង្កើតរឿងអាសូវក្នុងក្រុមគ្រួសារមុខជំនួញ និងប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរបស់បុគ្គលមានងារឧកញ៉ា។ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារឧកញ៉ា ពីឧកញ៉ាចំនួន២រូប គឺឧកញ៉ា ឌួង ឆាយ និងឧកញ៉ា ឡេង ចាន់ណា។

យោងតាម​ព្រះរាជក្រឹត្យព្រះមហាក្សត្រ ដែលមានចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភ្តី សាយ ឈុំ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានត្រាស់បង្គាប់​បញ្ចប់គោរមងារ «ឧកញ៉ា» ពីលោក ឌួង ឆាយ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

ការដកហូតងារឧកញ៉ាក្រោយពី​អតីតភរិយារបស់លោកបង្ហោះវីដេអូដែល​ស្វាមីខ្លួន​ប្រើហិង្សាទៅលើរូបនាងនាពេល​កន្លងមក។ ដើមចមដែលនាំឱ្យរូបលោក​ប្រើអំពើហិង្សាលើអតីតភរិយាដោយសារតែរឿងជម្លោះផ្ទៃក្នុងគ្រួសារ។

ថ្មីៗនេះ ក្រោយសាលាដំបូងខេត្តសៀមរាបចោទ​ប្រកាន់​៣​បទល្មើសទាក់ទង​ទៅនឹង​ការ​ឆបោក ​ចេញ​សែក​គ្មាន​សាច់ប្រាក់ ​និង​ការ​សម្អាតប្រាក់​មកលើលោកស្រីឧកញ៉ា ​ឡេង ចាន់ណា ​ត្រូវបាន​ដកងារ​ឧកញ៉ា។ នៅថ្ងៃ​ព្រហស្បតិ៍​ ទី​១៤ ខែ​មីនា ឆ្នាំ​២០២៤​នេះ ប្រមុខរដ្ឋ​ស្តីទី​សម្តេចវិបុលសេនាភក្តី​ សាយ ឈុំ ​បាន​​ចុះហត្ថលេខា​លើ​ព្រះរាជក្រឹត្យ​​បញ្ចប់គោរមងារ «​ឧកញ៉ា​» ពីឧកញ៉ា ​ឡេង ចាន់ណា​។

ការដកហូត​គោរម្យងារ​ឧកញ៉ា​ពី​ឧកញ៉ា ​ឡេង ចាន់ណា ​ធ្វើឡើង​ដោយ​យោងតាម​សេចក្តី​ក្រាបបង្គំ​ទូលថ្វាយ​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​៕

The post ក្នុងឋានៈប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បញ្ចប់គោរមងារ«ឧកញ៉ា» ពីឧកញ៉ា២រូប appeared first on .

អ្នកឧកញ៉ា លី ហួរ ស្ថិតក្នុងគណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងបញ្ចប់គោរមងារឧកញ៉ា
រាជរដ្ឋាភិបាល សម្រេចតែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា ហៅកាត់ គ.ព.វ.គ ក្នុងនោះមានអ្នកឧកញ៉ា លី ហួរ ស្ថិតក្នុងគណៈកម្មការអន្តរក្រសួងនេះផងដែរ។

សេចក្តីសម្រេចចំនួន ២ទំព័រចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រេចតែងតាំងលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធាន និងអនុប្រធានចំនួន ២រូប គឺលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធាន, លោក ឈួន ឆាម រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ជាអនុប្រធានប្រចាំការ។

ក្នុងសេចក្តីសម្រេចដដែលសម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏សម្រេចតែងតាំងសមាសភាពមកពីក្រសួងស្ថាប័នចំនួន ៦ ជាសមាជិក និងលេខាធិការរួមមាន៖ លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ, លោក តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌, លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា, អ្នកឧកញ៉ា លី ហួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា, អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា និងអគ្គនាយកដ្ឋានឥស្សរិយស និងគោរមងារ ជាលេខាធិការ។

កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ​ព្រះករុណា ព្រះបាទ​ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​ព្រះមហាក្សត្រ​ ទ្រង់​ឡាយព្រះហស្តលេខា​​ «ព្រះរាជក្រឹត្យ​ស្តីពីគោរមងារឧកញ៉ា» ថ្មី ​ខណៈ​ដែល​ព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា ចុះ​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ​​ត្រូវ​ទុកជា​និរាករណ៍។

ព្រះរាជក្រឹត្យ​ស្តីពី​ឧកញ៉ា​​ថ្មី​នេះ ​​នៅ​ត្រង់ជំពូក​ទី២ បានចែង​អំពី​ស្ថាប័ន​មានសមត្ថកិច្ច ក្នុងនោះ​ មាត្រា៤ បាន​​ចែង​ថា ត្រូវបាន​បង្កើតគណៈកម្មការអន្តរក្រសួងពិនិត្យ​និងវាយតម្លៃ​លើ​សំណើ​សុំ​គោរមងារ​និង​ការ​បញ្ចប់​​គោរមងារឧកញ៉ា មានសមត្ថកិច្ចពិនិត្យ វាយតម្លៃ និង​លើក​យោបល់​ជូន​នាយករដ្ឋមន្ត្រី​លើ​សំណើ​សុំ​ផ្តល់​និង​បញ្ចប់​គោរមងារ​ឧកញ៉ា។

សូមជម្រាបជូនថា គោរមងារឧកញ៉ា សំដៅដល់ងារកិត្តិយស ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទាន​ដោយព្រះរាជក្រឹត្យទៅតាម​លំដាប់​ថ្នាក់ ដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរដែលមានគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍនិងកសាងជាតិ។ គោរមងារឧកញ៉ា​នៅកម្ពុជា មាន ៣លំដាប់ថ្នាក់គឺ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា៕​

The post អ្នកឧកញ៉ា លី ហួរ ស្ថិតក្នុងគណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងបញ្ចប់គោរមងារឧកញ៉ា appeared first on .

ព្រះមហាក្សត្រ​បញ្ចប់​គោរមងារ ​ឧកញ៉ា​៣៦រូប ពី​ស្ថាប័ន​ប៉ូលិស
ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​គោរមងារ​ឧកញ៉ា
របស់​មេ​ប៉ូលិស​ចំនួន ៣៦​នាក់
ក្នុង​ជួរ​ក្រសួង​មហាផ្ទៃ
តាម​សំណើ​របស់​​​សម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណចក្រកម្ពុជា។

ព្រះរាជក្រឹត្យ​បញ្ចប់​ងារ​ឧកញ៉ា លើ​មេ​ប៉ូលិស​ចំនួន ៣៦​នាក់ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៣ វិច្ឆិកា តែ​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ នៅ​ដើមខែ​ធ្នូ​កន្លងទៅនេះ​។ ក្នុង​ព្រះរាជក្រឹត្យ​នោះ មាន​មេ​ប៉ូលិស ចាប់ពី​ថ្នាក់​នាយ​ឧត្ដមសេនីយ៍ ដល់​ថ្នាក់​អនុសេនីយ៍ឯក ត្រូវ​បាន​បញ្ចប់​គោរមងារ​ឧកញ៉ា​។ មេ​ប៉ូលិស​ទាំង ៣៦​នាក់ ដែល​ត្រូវ​បាន​បញ្ចប់​គោរមងារ​ឧកញ៉ា​នេះ មាន​ដូចជា អគ្គ​ស្នងការ​​រង​នគរបាល​ជាតិ និង​ជា​មេបញ្ជាការ ទទួលបន្ទុក​ទិស​ភូមិភាគ​៤ និង​ភូមិភាគ​៥ ប្រាសាទ​​ព្រះវិហារ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ នៃ​ក្រសួងមហាផ្ទៃ  ជាដើម។

ការ​បញ្ចប់​គោរមងារ​ឧកញ៉ា ក្នុង​ជួរ​កងកម្លាំង​ប៉ូលិស​នេះ ធ្វើឡើង​តាម​គោលការណ៍​ស្ម័គ្រចិត្ត ដូច​ករណី​បញ្ចប់​ងារ​ឧកញ៉ា នៅ​ជួរ​កង​កម្លាំងយោធា​ដែរ​។

កាលពី​ខែ​កញ្ញា ប្រធាន​ព្រឹទ្ធសភា ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​ស្ដីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បាន​ចេញ​ព្រះរាជក្រឹត្យ បញ្ចប់​គោរមងារ​ឧកញ៉ា លើ​មេ​យោធា ចំនួន ៧៥​នាក់៕

The post ព្រះមហាក្សត្រ​បញ្ចប់​គោរមងារ ​ឧកញ៉ា​៣៦រូប ពី​ស្ថាប័ន​ប៉ូលិស appeared first on .